backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មានមុខនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 31

ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មានមុខនេះ

ភ្លៀងចាប់ផ្តើម​​ធ្លាក់​​មក​បណ្តើរៗ​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ត្រូវ​តែ​ប្រយ័ត្នប្រយែង ដោយសារ​ខែ​ភ្លៀង​ក្មេង​ៗ​​ងាយ​​នឹង​ឈឺ​ជំងឺ​ផ្សេងៗ​ជាង​មនុស្ស​ធំ ព្រោះប្រព័ន្ធ​ការពារ​នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេងតូចៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖

គ្រុនឈាម

– រលាកក្រពះពោះវៀន

គ្រុនចាញ់

– អាសន្នរោគ

– ផ្តាសាយ

– រលាកថ្លើម ប្រភេទA

– ជំងឺស្បែក និង​ការ​បង្ករោគ​ដោយ​វីរុស​ផ្សេងៗ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ដូច​នេះ លោកវេជ្ជបណ្ឌិត​ ក៏បានណែនាំពីវិធីការពារសុខភាពកូនពេល​រដូវ​ភ្លៀង​មក​ដល់ ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន​ៗឲ្យបានល្អដោយ៖

– ត្រូវចាក់វ៉ាក់សាំង

– អនាម័យសុខភាពខ្ពស់

– ប្រើប្រាស់ទឹកស្អាត

– កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។

ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ បង្ការការកើតមូសខ្លា ចៀសវាងត្រូវទឹកភ្លៀង​ និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ជំងឺដែលបានរៀបរាប់​ខាង​លើ ឬ​ជំងឺ​ផ្សេងៗទៀតដែលពិបាកដល់ទាំងកូន និងម៉ាក់ប៉ា។​​

អត្ថបទពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 31

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម