ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

សុខភាពផ្លូវចិត្ត

មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ

បញ្ហា​ស្ត្រេស ផ្ដល់​ភាព​ស្មុគ​ស្មាញ​ដល់​ខួរក្បាល និង​អារម្មណ៍​យើង​ខ្លាំង​រហូត​អាច​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​ក៏​មាន។ គ្នា​យើង​ពេញ​វ័យ​កំពុង​ធ្វើ​ការ ដឹង​ថា​ស្ត្រេស​ជា​បញ្ហា​មួយ​មិន​អាច​ចៀស​បាន តែ​យើង​ដឹង​វិធី​ដោះ​ស្រាយ​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន។ ប៉ុន្តែចំពោះ​យុវវ័យ មិន​ទាន់​ជួប​បញ្ហា​ច្រើន​មែន តែ​សម្ពាធ​ពី​ការ​សិក្សា ពិសេស​ឥឡូវ​នេះ រៀន​តាម​អនឡាញ​តែ​ក្នុង​ផ្ទះ អាច​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​ស្ត្រេស និង​សុខភាព​ផ្លូវ​ចិត្ត ហេតុ​នេះ​គួរ​រៀន​ពី​វិធី​គ្រប់​គ្រង​ស្ត្រេស​ទើប​ល្អ។ តិចនិក​សាមញ្ញ​កម្ចាត់​បញ្ហា​ស្ត្រេសលើយុវវ័យ យោង​តាម​វិទ្យាស្ថាន​ចិត្តសាស្ត្រ​កុមារ និង​ក្មេង​ជំទង់​សហរដ្ឋ​អាមេរិក (AACAP) បាន​អះអាង​ថា យុវវ័យ​អាច​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​បាន​ជាមួយ​តិចនិក​ខាង​ក្រោម​បាន​ដូច​ជា៖ ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់ (បើ​របប​អាហារ​មាន​តុល្យភាព កាន់​តែ​ល្អ) គេង​គ្រប់គ្រាន់ និង​បង្កើត​ទម្លាប់​គេង​ឲ្យ​ល្អ ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹង​ច្រើន ហាត់​យូហ្គា ឬ​តាំង​សមាធិ​សម្រួល​អារម្មណ៍ សម្រាក​ខ្លះ ទម្លាក់​កិច្ច​ការងារ​ចោល​មួយ​ឡែកសិន (ឧ. បើ​យើង​មាន​កិច្ច​ការ​សាលា​ច្រើន អាច​ធ្វើ​មួយ​ណា​ចាំ​បាច់​មុន ហើយ​ទុក​កិច្ច​ការ​ដែល​មិន​ចាំ​បាច់​មួយ​ឡែក ហើយ​សម្រាក​សិន កុំ​ព្យាយាម​សម្រុក​ធ្វើ​ទាំង​អស់) បង្កើត​បរិយាកាស​សប្បាយ​សម្រាប់​ខ្លួន (ស្ដាប់​បទ​ចម្រៀង មើល​រឿង ឬ​លេង​ឆាត ប្រលែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ដើម្បី​កាត់​បន្ថយ​ស្ត្រេស) បង្កើត​ភាព​រីករាយ​ពេល​ធ្វើ​កិច្ចការ (អាច​ចាក់​បទ​ចម្រៀង​ឮ​តិចៗ ក្នុង​បន្ទប់​ស្ងាត់ និង​ដុត​ទាន ឬ​ប្រេង​ប្រហើរ​ក្លិន​ក្រអូប ពេល​កំពុង​ធ្វើ​កិច្ចការ)​ ចៀស​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ចៀសវាង​ដាក់​សម្ពាធ​ខ្លួន​ឯង ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ៗ​ត្រូវ​តែ​ឥត​ខ្ចោះ ស្វែង​រក​មិត្តភ័ក្ដិ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កិច្ចការ​យើង​បាន។ល។ សញ្ញា​បញ្ជាក់​ថា ពីបញ្ហា​ស្ត្រេស​លើយុវវ័យ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់ – ឆាប់​ខឹង មួម៉ៅ – អាកប្បកិរិយា​ប្រែប្រួល​ខុស​ធម្មតា – ពិបាក​គេង ឬ​គេង​ហួស​ម៉ោង​ជ្រុល (ភ្នែក​ចាប់​ផ្ដើម​ស្លក់ មុខ​ស្រពោន) – ឆាប់​ឈឺ​ជាង​មុន – ប្រែ​ប្រួល​ការ​ញ៉ាំ […]


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាឆ្ងល់ទេ ហេតុអ្វីអាអូនត្អូញឈឺចុកជើងពេលយប់ៗឡើង?

បញ្ហា​កូន​ឈឺ​ចុក​ជើង យប់​ៗ​ឡើង ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អី​បាន​អា​អូន​ចេះ​តែ​ត្អូញ​ឈឺ​ជើង​ញឹក​ញាប់ ជួន​កាល​កំពុង​គេង​ៗ ក៏​ត្អូញ​ថា​ឈឺ​ជើង បណ្ដាល​ឲ្យ​ភ្ញាក់​ក៏​មាន។ តាម​ពិត អាការៈ​ឈឺ​ជើង​ពេល​យប់​លើ​កុមារ អ្នក​ជំនាញ​ថា ភាគ​ច្រើន​មិន​មែន​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​ពេល​យប់ (ភាសា​បច្ចេកទេស Growing Pain) ជា​ការ​ឈឺ​ចាប់​បញ្ជាក់​ពី​ការ​លូតលាស់​ជើង​របស់​កុមារ។ ការ​ឈឺ​ជើង​ពេល​យប់​នេះ ច្រើន​កើត​មាន​លើ​អា​អូន​អាយុ​ចន្លោះ​ចាប់​ពី ៣-៥ឆ្នាំ និង​អាយុ៣-១២​ឆ្នាំ ។ លោក​ស្រី​បន្ត​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​នេះ ច្រើន​កើត​ឡើង​នៅ​លើ​ក្មេង​ស្រី ច្រើន​ជាង​ក្មេង​ប្រុស និង​កើត​ឡើង​នៅ​ពេល​យប់ ឬ​ពេល​អា​អូន​កំពុង​គេង ហើយ​វា​ក៏​មិន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ​ដែរ។ ចំពោះ ​Growing Pain នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា វា​បង្ក​ឡើយ​ដោយសារ​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ខ្លះ​ៗ​ថា កូន​ឈឺ​ចុក​ជើង​ពេល​យប់ អាច​ដោយ​សារ​ពេល​ថ្ងៃ​អា​អូន​រត់​លេង ឬ​ធ្វើ​សកម្មភាព​ជើង​ខ្លាំង​ពេក។ អាការៈ​ឈឺ​ចុក​ជើង​ពេល​យប់​លើ​ក្មេង ជា​ធម្មតា​កើត​នៅ​លើ​ជើង​ទាំង​សង​ខាង តំបន់​ភ្លៅ កំភួន​ជើង និង​ផ្នែក​ខាង​ក្រោយ​ជង្គង់។ កូន​ឈឺ​ចុក​ជើង​នៅ​ពេល​ជា​បញ្ហា​តូច​តាច​មួយ​ដែល​វា​មិន​បង្ក​ជា​ក្ដី​បារម្ភ ឬ​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ទេ។ រាល់​ពេល​អា​អូន ឈឺ​ជើង ម៉ាក់​ប៉ា​អាច​ម៉ាស្សា ឬ​ច្របាច់​ជើង​សម្រួល​ដល់​អាការៈ​របស់​កូន​បាន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ជា​កូន​ឈឺ​ចុក​ជើង​ពេល​យប់​មិន​បង្ក​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ដែរ។ […]


អាហារូបត្ថម្ភទារក

ជម្រើសផ្លែឈើល្អៗ ម៉ាក់ប៉ាយកមកធ្វើអាហារសម្រន់ឆ្ងាញ់មាត់ឲ្យអាអូន

អាហារ​សម្រន់​ទារក បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​ចាំ​បាច់​ត្រូវ​ផ្ដល់​ឲ្យ​អា​អូន​អាយុ​ចាប់​ពី​៦ខែ​ឡើង ។ ម៉ាក់​ប៉ា​មិន​បាច់​ល្វីង​មុខ ទៅ​ទិញ​អាហារ​ទារក​នៅ​តាម​ទីផ្សារ​មក​ឲ្យ​កូន​ញ៉ាំ​ទេ គ្រាន់​តែ​ផ្ដល់​ផ្លែ​ឈើ​ងាយ​រក​ប៉ុន្មាន​មុខ​នេះ​ឲ្យ​អា​អូន សម្បូរ​ទាំង​សារធាតុ​ចិញ្ចឹម និង​រសជាតិ​ឆ្ងាញ់ ហើយ​ធម្មជាតិ​ពិតៗទៀត។ ផ្លែឈើ​ល្អៗ អាច​ធ្វើ​អាហារ​សម្រន់​ទារក​ ១. ផ្លែ​ប៊ើរ ដើម្បី​ធ្វើ​អាហារ​សម្រន់​ទារក​ពី​ផ្លែប៊ើរ យើង​ត្រូវ​យក​ផ្លែ​ពាក់​កណ្ដាល ចិញ្ច្រាំឲ្យ​ម៉ដ្ដ រួច​លាយ​ទឹក​១-២ ​កូន​ស្លាប​ព្រា ឲ្យ​ខាប់​បន្តិច​ជា​ការ​ស្រេច។ ផ្លែ​ប៊ើរសម្បូរ​ដោយ​វីតាមីន E និង​ជាតិ​ខ្លាញ់​ល្អ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កូន។ ២. ផ្លែ​ស្វាយ ផ្លែ​ស្វាយ ជា​ផ្លែ​ងាយ​ស្រួល​រក​បំផុត​មួយ សូម្បី​តែ​ផ្ទះ​គ្នា​យើង​ខ្លះ​ក៏​មាន​ដាំ​ដែរ។ ប៉ុន្តែដើម្បី​ធ្វើ​អាហារ​សម្រន់​ទារក យើង​ត្រូវ​យក​ផ្លែ​ស្វាយ​ទុំ​មួយ ក្រឡុក​ឲ្យ​ម៉ដ្ដ (អាច​លាយ​ទឹក​បន្តិច​ក៏​បាន ឬ​អត់​ក៏បាន) ដួស​ដាក់​កូន​ចាន​សម្រាប់​បញ្ចុក​អា​អូន​ជា​ការ​ស្រេច (ងាយៗ)។ ក្រៅ​ពី​មាន​ពណ៌​លឿង​ស្រស់​ពេញ​ភ្នែក​ហើយ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​ ជួយពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ៣. ផ្លែ​ចេក ផ្លែ​ចេក​ទុំ ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​ទារក ដោយ​គ្រាន់​តែ​កិន​វា​ឲ្យ​ម៉ដ្ដ ឬ​ចាស់​ៗ​យើង​ចូល​ចិត្ត​កោស​សាច់​ចេក​ទុំ ហើយ​បញ្ចុក​អា​អូន​។ ផ្លែ​ចេក​ទុំ​មាន​រសជាតិ​ផ្អែម និង​ងាយ​ស្រួល​សម្រាប់​ក្រពះ​កូន​រំលាយ ហើយ​វា​ក៏​ពោរពេញ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម និង​វីតាមីន​ផ្សេងៗ​ដែរ។ ៤. ផ្លែ​ម្នាស់ ដើម្បី​យក​ម្នាក់​ធ្វើ​អាហារ​សម្រន់​ទារក យើង​ត្រូវ​ចិត​សំបក និង​ភ្នែក​ចេញ​ឲ្យ​ស្អាត រួច​កិន​វា​ឲ្យ​ម៉ដ្ដ​ជា​ការ​ស្រេច។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​យក​វា​ទៅ​លាយ​ជាមួយ​យាអ៊ួរ​គ្មាន​រសជាតិ (Greek yogurt) ឲ្យ​អា​អូន​ក៏​ជា​ជម្រើស​ល្អ​ដែរ។ ចំណាំ៖ ក្រៅ​ពី​ផ្លែ​ឈើ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​យក​ផ្លែ​ឈើ​ដទៃ​មក​ធ្វើ​អាហារ​សម្រន់​ទារក​ក៏​បាន​ដូច​ជា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុ​ទាំង​៥​ នាំ​ឲ្យ​កូន​រើស​អាហារ ​ និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​​រើស​អាហារ​ ដោយ​មិន​ញ៉ាំ​អាហារ​ថ្មី​ៗ ចង់​​ញ៉ាំ​​តែ​អាហារ​ដែល​ខ្លួន​ចូលចិត្ត​ និង​បដិសេធ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​កុមារ។ ពិត​ណាស់ ឥរិយាបថ​​នេះ​អាច​កើត​ឡើង​តាំង​ពី​កូន​នៅ​ក្មេង​ និង​អាច​បន្ត​​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​ជំទង់​។ ជា​ទូទៅ ការ​រើស​អាហារ​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លុះ​ត្រា​តែ​​វា​ក្លាយ​ទៅ​ជា​ទម្លាប់​ ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ក្មេង​។ កូន​រើស​អាហារ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​ ១. ការ​លូតលាស់​ និង​ការអភិវឌ្ឍ​ឆាប់​រហ័ស​ នៅ​អំឡុង​ពេល​លូតលាស់​ ក្មេង​ៗ​ញ៉ាំ​អាហារ​ច្រើន​ដោយ​សារ​តែ​តម្រូវ​ការ​ថាមពល​កើន​ឡើង​ ហើយ​នេះ​ក៏​ជា​ពេលវេលា​ដែល​​ពួក​គេ​​បដិសេធ​ក្នុង​ការ​ញ៉ាំ​អាហារ​ជាក់លាក់​ផង​ដែរ។​ ជា​ទូទៅ​ អាកប្បកិរិយា​នេះ​​​​​កើត​ឡើង​ជា​បណ្ដោះ​អាសន្ន និង​មាន​ភាព​ស្រដៀង​ទៅ​នឹង​​ការ​ប្រែប្រួល​ចំណង់​អាហារ​​​​​របស់​មនុស្ស​ពេញ​វ័យ​។ ២. មិន​ចូលចិត្ត​​ប្រភេទ​អាហារ​ជាក់លាក់​ ​ក្មេង​មួយ​ចំនួន​​មាន​ប្រតិកម្ម​ទៅ​នឹង​រសជាតិ​ ក៏​ដូចជា​​ក្លិន​របស់​អាហារ​​ជាក់លាក់​។​ ប៉ុន្តែ​ ក្មេង​ភាគ​ច្រើន​អាច​​យក​ឈ្នះ​បញ្ហា​នេះ​បាន​ ដោយ​ការ​ព្យាយាម​ញ៉ាំ​អាហារ​ទាំង​នោះ​។ ៣. ធ្លាប់​ជួប​ហេតុការណ៍​មិន​ល្អ​​កើត​ឡើង​នៅ​ពេល​ញ៉ាំ​អាហារ​នោះ ​​ការ​ឈ្លក់ ចង់​ក្អួត ការ​បង្ខំ​ឲ្យ​ញ៉ាំ ឬ​​ការ​ពិន័យ​កូន​ឲ្យ​ញ៉ាំ​អាហារ​នោះ​អាច​ធ្វើ​ឲ្យ​ពួកគេ​រើស​អាហារ​។ ហេតុការណ៍​ទាំង​នេះ អាច​បង្កើត​ជា​ការ​ភ័យ​ខ្លាច ថប់​បារម្ភ និង​អារម្មណ៍​អវិជ្ជមាន​ដទៃ​ទៀត​ ដែល​នាំ​ឲ្យ​ក្មេង​បដិសេធ​​ញ៉ាំ​អាហារ​។ ៤. ពន្យារពេល​ក្នុង​ការ​ផ្ដល់​អាហារ​កិន​ ​​​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ផ្ដល់​អាហារ​បន្ថែម​ នៅ​ពេល​ដែល​កូន​នៅ​៦​ខែ និង​ចាប់ផ្ដើម​អភិវឌ្ឍ​ក្នុង​ការ​ញ៉ាំ​អាហារ​កិន​នៅ​អាយុ​៩​ខែ​ ឬ​១០​ខែ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ពន្យារពេល​ក្នុង​ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​កិន​ អាច​បណ្ដាល​ឲ្យ​ក្មេង​មួយ​ចំនួន​ចាប់ផ្ដើម​រើស​អាហារ​។ ​​៥. យក​តម្រាប់​តាម​អាកប្បកិរិយា​​ប៉ា​ម៉ាក់ ​ជាមួយ​គ្នា​នេះ​ដែរ ក្មេង​តូច​ៗ​អាច​យក​តម្រាប់​តាម​ប៉ា​ម៉ាក់​ និង​មនុស្ស​ចាស់​។​ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ក្មេង​ដែល​មាន​ប៉ា​ម៉ាក់​រើស​អាហារ​ អាច​​នឹង​មាន​ទម្លាប់​ដូច​ប៉ា​ម៉ាក់​ដែរ ពីព្រោះ​​ពួក​គេ​ញ៉ាំ​អាហារ​ដែល​យើង​ចម្អិន ហើយ​ភាគ​ច្រើន​​ ទាំង​នេះ​គឺ​ជា​អាហារ​ដែល​យើង​ចូលចិត្ត​។ តិចនិក​ជួយ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ លើក​ទឹក​ចិត្ត​កូន​ឲ្យ​ញ៉ាំ​អាហារ​​ថ្មី​ៗ ឲ្យ​កូន​ញ៉ាំ​អាហារ​ថ្មីៗ​ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន​ ញ៉ាំ​អាហារ​ដូច​ៗ​គ្នា​នៅ​ក្នុង​គ្រួសារ​ កំណត់​ម៉ោង​ញ៉ាំ​អាហារ​​ និង​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្រន់​របស់​កូន​ កុំ​បង្ខំ​ឲ្យ​​កូន​ញ៉ាំ​អាហារ​ ចម្អិន​អាហារ​ឲ្យ​មាន​ភាព​ទាក់ទាញ​ ឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​សុខភាព​តាំង​ពី​ពួក​គេ​នៅ​តូច​ៗ ធ្វើ​ជា​គំរូ​ក្នុង​ការ​ញ៉ាំ​អាហារ​សុខភាព​ដល់​កូន​។


អាហារូបត្ថម្ភ

ចង់​ឲ្យ​កូន​លូតកម្ពស់ល្អ ប៉ា​ម៉ាក់​គប្បី​ឲ្យកូនញ៉ាំ​​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​របប​អាហារ​ត្រឹមត្រូវ និង​បែបបទ​រស់នៅ​​សកម្ម​​ ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​​ដល់​ការ​លូត​កម្ពស់​របស់​កុមារ​។ ពិត​ណាស់​ ប្រសិនបើ​កូន​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​​ទេ​នោះ កម្ពស់​របស់​ពួក​គេ​ក៏​មិន​មាន​ការ​លូតលាស់​ច្រើន​​ដូច​គ្នា។ ដូច​នេះ​​ ប៉ា​ម៉ាក់​គប្បី​បញ្ចូល​​អាហារ​ល្អ​ៗ​​សម្រាប់​ការ​លូត​កម្ពស់​ឲ្យ​កូន​ញ៉ាំ​​ជា​ទៀងទាត់​។ សារជាតិ​ចិញ្ចឹម​មួយ​ចំនួន​ដែល​ជួយ​​ឲ្យ​កម្ពស់​កូន​លូតលាស់​​​៖ ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ ​រ៉ែ វីតាមីន​ អាហារ​ទាំង​៥​ប្រភេទ​ខាងក្រោម​នេះ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ពន្លឿន​ការ​ដល់​ការ​លូត​កម្ពស់​៖ ១. ទឹក​ដោះ​គោ​ ពិត​ណាស់​ ទឹក​ដោះ​គោ​គឺ​ជា​អាហារ​ដ៏​ល្អ​ឯក​ក្នុង​ការ​ជួយ​ពង្រឹង​ដល់​ការ​លូតលាស់​របស់​ក្មេង​។ វា​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ដែល​ជួយ​ឲ្យ​កុមារ​លូត​កម្ពស់​យ៉ាង​ឆាប់​រហ័ស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការ​ដល់​ការអភិវឌ្ឍឆ្អឹង និង​សាច់ដុំ​កុមារ​ឲ្យ​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។ ២. ស៊ុត​ ជាមួយ​គ្នា​នេះ​ដែរ ស៊ុត​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ កាល់ស្យូម​ វីតាមីន​B12 និង​សារជាតិ​riboflavin ព្រម​ទាំង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ ដែល​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​កុមារ​។ ៣. សណ្ដែក​សៀង​ សណ្ដែក​សៀង​​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ដល់​ការ​ឡើង​កម្ពស់​ ប្រសិនបើ​យើង​ញ៉ាំ​វា​រាល់​ថ្ងៃ។ វា​​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ ហ្វូឡេត វីតាមីន​ ជាតិ​សរសៃ​ និង​កាបូអ៊ីដ្រាត​ ដែល​អាច​ជួយ​បង្កើត​ការ​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ ប្រូតេអ៊ីន​នៅ​ក្នុង​សណ្ដែក​សៀង​ក៏​ជួយ​ពង្រឹង​​ម៉ាស និង​​កម្លាំង​នៃ​ឆ្អឹង និង​ជាលិកា​ផង​ដែរ​។ ៤. ចេក ​ចេក​​សម្បូរ​ទៅ​​ដោយ​សារធាតុ​រ៉ែ​ជា​ច្រើន​ ដូចជា​ប៉ូតាស្យូម​ ម៉ង់ហ្គាណែស និង​កាល់ស្យូម​ ព្រម​ទាំង​បាក់តេរី​ល្អ ដែល​អាច​ជួយ​ពន្លូត​កម្ពស់​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាក់​ស្ដែង ប៉ូតាស្យូម​នៅ​ក្នុង​ផ្លែ​ចេក​អាច​ជួយ​ការពារ​ឆ្អឹង និង​ធ្មេញ​ឲ្យ​រឹងមាំ ក៏​ដូចជា​បន្សាប​ឥទ្ធិពល​អាក្រក់​របស់​សូដ្យូម​មក​លើ​ឆ្អឹង​។   ៥. បន្លែ​ស្លឹក​បៃតង​ ចំណែក​ឯ​បន្លែ​ស្លឹក​បៃតង​ក៏​មាន​គុណប្រយោជន៍​សម្បូរ​បែប​​សម្រាប់​​ការ​លូត​កម្ពស់​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​វីតាមីន​ សារធាតុ​រ៉ែ កាបូអ៊ីដ្រាត​ និង​ជាតិ​សរសៃ​ដែល​អាច​ជួយ​បង្កើន​កម្ពស់​ ដោយ​​រំញោច​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​។​ បន្លែ​ទាំង​នេះ​រួម​មាន​ស្ពៃ​ពួយ​ឡេង សណ្ដែក​បារាំង​ […]


ការថែទាំទារក

ហេតុផលម៉ាក់ៗគួរដឹង ម៉េចបានកូនតូចចូលចិត្តទាញត្រចៀក​

​ពិត​ណាស់​ ​​​​​​​​ទារក​​​មាន​ការ​លូតលាស់ និង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ពួកគេ​រៀន​ និង​ធ្វើ​រឿងរ៉ាវ​ថ្មី​ៗ​ជា​រៀងរាល់​ថ្ងៃ​។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​ស្រាប់​តែ​ទាញ​​ ឬ​ខ្វាច​ត្រចៀក​ខ្លួន​ឯង ប៉ា​ម៉ាក់​មិន​ចាំបាច់​បារម្ភ​ឡើយ​។ ជាក់​ស្ដែង មាន​ហេតុផល​ជា​ច្រើន​ដែល​​នាំ​ឲ្យ​ទារក​ចាប់ផ្ដើម​​ប៉ះពាល់​ត្រចៀក​ខ្លួន​ឯង ហើយ​វា​ក៏​មិន​មាន​គ្រោះថ្នាក់អ្វី​​ដែរ​ ប្រសិនបើ​​អា​អូន​មិន​មាន​បង្ហាញ​​រោគ​សញ្ញា​ណាមួយ​។ មូលហេតុ​ដែល​ទារក​ទាញ​ត្រចៀក​ ១. លេង​ និង​លួងលោម​ខ្លួន​ឯង កូន​តូច​​ភាគ​ច្រើន​ទាញ​ត្រចៀក​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​លេង ឬ​ទើប​ដឹង​ពី​វត្តមាន​ផ្នែក​នៃ​រាងកាយ​របស់​ខ្លួន។​ វា​គឺ​ជា​ការ​លេង​ នៅ​អំឡុង​ពេល​ដែល​អា​អូន​អាយុ​បាន​ប៉ុន្មាន​ខែ​ដំបូង​។​ មួយ​វិញ​ទៀត ទារក​ខ្លះ​អាច​ទាញ​ត្រចៀក​ដើម្បី​លួងលោម​ខ្លួន​ឯង នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត រញ៉ាំរញ៉ូវ​ ឬ​ព្យាយាម​គេង​។ ការ​ទាញ​ត្រចៀក​ ដើម្បី​លេង​ ឬ​លួងលោម​ខ្លួន​ឯង​ចាប់ផ្ដើម​បន្ទាប់​ពី​ក្មេង​អាយុ​បាន​៤​ខែ និង​បញ្ចប់​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​១ឆ្នាំ​។ ២. ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​ទាញ​​ និង​ប៉ះ​ត្រចៀក​ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ពី​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​។​ ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​កើត​ឡើង​ជា​ទូទៅ​ នៅ​ពេល​ដែល​កូន​មាន​​អាយុ​ចន្លោះ​ពី​៣​ខែ​ដល់​៣​ឆ្នាំ​។ ក្រៅ​ពី​ការ​ប៉ះ ឬ​ខ្វាច​ត្រចៀក​ រោគ​សញ្ញា​ដទៃ​ទៀត​ដែល​បញ្ជាក់​ថា​កូន​​មាន​អាការៈ​ឈឺ​ត្រចៀក​ រួម​មាន យំ មិន​ចង់​ញ៉ាំ​​អាហារ ពិបាក​គេង​ គ្រុន​ក្ដៅ ហៀរ​សំបោរ​ រោគសញ្ញា​អាលែកហ្ស៊ី ​ឬ​ក្អួត។ ៣. បញ្ហា​ស្បែក​ កូន​​អាច​កំពុង​តែ​​ព្យាយាម​កម្ចាត់​បញ្ហា​រមាស់ នៅ​ពេល​ដែល​ពួក​គេ​ទាញ ឬ​ត្រដុស​ត្រចៀក​។ ជា​ទូ​ទៅ​ កូន​ជួប​ប្រទះ​​បញ្ហា​ស្បែក​ស្ងួត​ដោយ​សារ​តែ​ហេតុផល​ជា​ច្រើន​ ហើយ​​អាការៈ​រមាស់​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង​។ ទន្ទឹម​នឹង​នេះ​ដែរ​ ត្រអក​ក៏​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​ក្មេង​​ដូច​គ្នា។​ រោគ​សញ្ញា​​នៃ​ជំងឺ​ត្រអក​ដែល​កើត​មាន​ញឹកញាប់​ […]


ការថែទាំទារក

ផ្លាស់ប្ដូរទឹកដោះគោពីមួយទៅមួយឲ្យកូនបៅ អាចនឹងមានផលរំខានទាំងនេះ

ការផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះគោ​ឲ្យ​ទារក​បៅ​ពី​មួយ​ម៉ាក​ទៅ​មួយ​ម៉ាក អាច​ដោយសារ​អា​អូន​បៅ​ទឹក​ដោះ​គោ​ចាស់​លែង​ត្រូវ ឬ​ក៏​អាច​​ដោយ​សារហេតុផល​​ផ្សេង​​ទៀត។ ខណៈ​​ដែល​បើ​ម៉ាក់​ប៉ា​សម្រេច​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ច្រើន​ម៉ាក​ឲ្យ​អា​អូន​មុឹម ផល​រំខាន​មួយ​ចំនួន​អាច​កើត​ឡើង​ចំពោះ​កូន​បាន។ ផល​រំខាន​នៃ​ការ​ផ្លាស់ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ច្រើន​ឲ្យ​កូន​បៅ ១. ហើម​ពោះ ពេល​ម៉ាក់​ប៉ា​ឮ​សំឡេង​គ្រុគៗ​ចេញ​ពី​ពោះ​កូន ឬ​ឃើញ​ពោះ​កូន​ហើម ច្បាស់​ជា​បារម្ភ​មិន​ខាន។ នេះ​អាច​ជា​ផល​រំខាន​ទូទៅ​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ អាច​កើត​ឡើង​លើ​កូន។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី ហើយ​វា​ស៊ាំ​នឹង​ទឹក​ដោះ​គោ​​ចាស់ ដូច​នេះ បើ​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ទៅ​ម៉ាកមួយ​ថ្មី អាច​បណ្ដាល​ឲ្យ​កូនហើម​ពោះ។ ២. អាលែកហ្ស៊ី ពេល​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន យើង​មិន​ដឹង​ច្បាស់​ថា កូន​យើង​បៅ​ត្រូវ ឬ​ក៏​អត់​ទេ។ ការ​​ប្ដូរ​​ទៅ​​ម្សៅ​​ទឹក​ដោះ​​គោ​​ថ្មី​​នោះ​ បើអាអូន​បៅ​ទឹក​​អត់​​ត្រូវ ឬ​​អាលែកហ្ស៊ី​នឹង​ធាតុ​ផ្សំ​ណាមួយ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ  អាច​នឹង​ចេញរោគ​សញ្ញា​នៃ​អាលែកហ្ស៊ី​ទឹកដោះគោដូចជា៖ ក្អួត រាករូស ឈឺ​ពោះ ឡើង​កន្ទួល​លើ​ស្បែក ជុះ​មក​មាន​ឈាម​លាយ​លាមក។ ៣. ខ្វះ​អាហារូបត្ថម្ភ កូន​ក្មេង​ក៏​ដូច​យើង​ដែរ បើ​បាន​អាហារ​ប្លែក ហើយ​រសជាតិ​មិន​ត្រូវ​មាត់ ច្បាស់​ជា​មិន​ព្រម​ញ៉ាំ​ឡើយ។ ការ​ដែល​មិន​ព្រម​ញ៉ាំ​នេះ អាច​បណ្ដាល​ឲ្យ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម​រាងកាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មិន​ឡើង​គីឡូ​ជាដើម។ ដូច​នេះ មុន​សម្រេច​ផ្លាស់​ប្ដូរម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន ម៉ាក់​ប៉ា​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​មែន​ទែន។ ចំណាំ៖ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ម៉ាក់​ប៉ា​មិន​គួរ​នឹក​ឃើញ​ចង់​ផ្លាស់​ប្ដូរ ហើយ​ផ្លាស់​ប្ដូរ​ភ្លាម​ៗទេ យើង​ត្រូវ​ផ្ដល់​ឲ្យ​កូន​សន្សឹម​ៗ លាយ​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​ចាស់​រហូត​អា​អូន​ស៊ាំ​នឹង​ម្សៅ​ទឹក​ដោះ​គោ​ថ្មី សឹម​ឈប់​ផ្ដល់​ទឹក​ដោះ​គោ​ចាស់​ឲ្យ​កូន​មុឹម។


ថ្នាំបង្ការ

វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិទាំង៧ ចាំបាច់គួរផ្ដល់ឲ្យអាអូន

វ៉ាក់សាំង​កុមារ​ក្រៅ​ថ្នាក់​ជាតិ ម៉ាក់​ប៉ា​គួរ​ស្វះស្វែង​រក​ចាក់​ឲ្យ​កូន​ទោះ​មិន​មាន​ក្នុង​ក្រដាស​ណែនាំ​ចាក់​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល​ក៏​ដោយ ដើម្បី​ការពារ​សុខភាព​កូន​យើង​ពី​មេរោគ​យាយី​សុខភាព​កូន។ វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិទាំង ៧​នេះ ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​ជូន​កូន​ទៅ​ចាក់​តាម​អាយុ​សម​ស្រប​ទើប​ល្អ។ បើ​និយាយ​ដល់​វ៉ាក់សាំង​កុមារ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ។ បន្ថែម​ពី​លើ​នៅ​មាន​វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិ ៧ទៀត អាច​ផ្ដល់​ឲ្យ​កុមារ​ដូចជា៖ ១. វ៉ាក់សាំង​​ការពារ​ជំងឺ​រាក​ធ្ងន់ធ្ងរ (បន្តក់​តាមមាត់) អាច​បន្តក់​ឲ្យ​ក្មេង​ចាប់​ពី​អាយុ​៦សប្តាហ៍ ដល់​៦ខែ ត្រូវ​បន្តក់​២ដង​គឺលើកទី១ និង៤សប្តាហ៍ក្រោយ (លើក​ទី១​យ៉ាង​យូរ​ត្រឹម​អាយុ ២០សប្តាហ៍ ឬ៥ខែ) ២. វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ អាច​ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៦ខែឡើង និង​មនុស្ស​ចាស់ សម្រាប់​ក្មេង​អាយុ ៦ខែ ដល់៩ឆ្នាំ ដែល​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​សោះ​ត្រូវ​ចាក់​២ដង គឺ​លើក​ទី​១ និង​១​ខែ​ក្រោយ សម្រាប់​ក្មេង​អាយុ​លើ៩ឆ្នាំ និង​មនុស្ស​ចាស់​ត្រូវ​ចាក់​តែ​ម្ដង ៣. វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ស្វាយ អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង​៣ខែក្រោយ ៤. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំ​ឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង៦ខែក្រោយ ៥. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរ​បង្ក​ដោយ​មេរោគ​មេណាំងហ្គូកុក អាច​ចាក់​ឲ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ០៩ខែ ដល់ ៥៥ឆ្នាំ ត្រូវចាក់១ដង សម្រាប់​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ពី ០២ឆ្នាំ ដល់ ៥៥ឆ្នាំ ត្រូវចាក់២ដង […]


អាហារូបត្ថម្ភ

ឲ្យ​អា​អូន​ញ៉ាំ​វីតាមីន​បំប៉ន ពិតជា​ជួយ​កូន​ឡើង​ទម្ងន់​​មែន​ឬអត់?

អា​អូន​តូច​ៗ​ខ្លះ ពិបាក​ញ៉ាំ​បាយ​ណាស់ ចូល​ចិត្ត​ញ៉ាំ​តែ​ចំណី ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម ហើយ​គីឡូ​មិន​គ្រប់​ស្តង់ដារ​ម៉ាក់ប៉ា​បារម្ភ​ទៀត។ ដូច​នេះ ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​ទិញ​វីតាមីន​បំប៉ន​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន ឆាប់​ធាត់ តែ​វីតាមីន​បំប៉ន​ពិត​ជា​ជួយ​ឲ្យ​កូន​ឡើង​គីឡូ​មែន​ឬ​យ៉ាងណា? បក​ស្រាយ​នឹង​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ឲ្យ​ដឹង​ថា វីតាមីន​បំប៉ន​សម្រាប់​កុមារ​ភាគ​ច្រើន គេ​ផលិត​ឡើង​ជា​ប្រភេទ Multi-Vitamin មាន​ន័យ​វីតាមីន​បំប៉ន​នោះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​រួម​ផ្សំ​គ្នា​ជាមួយ​វីតាមីន​ចម្រុះ​មុខ (វីតាមីន A E C។ល។) នៅ​ក្នុង​បរិមាណ​មួយ​សមស្រប​ទៅ​តាម​អាយុ​កុមារ។ វីតាមីន​បំប៉ន​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​មួយ​ចំនួន​ដូចជា ជាតិ​ដែក ឬ​ស័ង្កសី​ជាដើម។ លោក​ស្រី​បន្ត នៅ​ពេល​ដែល​កុមារ​ញ៉ាំ​វីតាមីន​បំប៉ន វា​ជួយ​ឲ្យ​កូន​មាន​សុខភាព​រឹង​មាំ និង​ប្រព័ន្ធ​ភាព​ស៊ាំ​​មាំមួនល្អ ជាហេតុ​ជួយ​ឲ្យ​អា​អូន​ឡើង​ទម្ងន់ ព្រោះ​អា​អូន​មាន​សុខភាព​ល្អ ។ មិន​មែន​គ្រាន់​តែ​ម៉ាក់​ប៉ា​ផ្ដល់​វីតាមីន​បំប៉ន​ហើយ អា​អូន​អាច​ឡើង​ទម្ងន់​ញ៉ាំ​តែ​វីតាមីន​បំប៉ន​នឹង​ទេ។ វីតាមីន​បំប៉ន គ្រាន់​តែ​ជា​អាហារ​បន្ថែម​ចាំ​បាច់​ផ្ដល់​ឲ្យ​កុមារ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែ​ឈើ ឬ​ខ្វះ​អាហារូបត្ថម្ភ ឬ​ពិបាក​ញ៉ាំ​បាយ។ វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​បន្ថែម​ថា ក្មេង​ៗ​គ្រប់​រូប​មិន​ចាំបាច់​ញ៉ាំ​វីតាមីន​បំប៉ន​នោះ​ទេ បើ​កូន​យើង​ទទួល​បាន​វីតាមីន​គ្រប់​គ្រាន់​តាម​រយៈ​អាហារ​ប្រចាំ​ថ្ងៃ​ហើយ (ឧ. កូន​ញ៉ាំ​បាយ​បាន អត់​រើស​បន្លែ ផ្លែឈើ ឬ​សាច់) យើង​មិន​បាច់​ផ្ដល់​វីតាមីន​បំប៉ន​បន្ថែម​ក៏​បាន។ គ្មាន​អ្វី​ល្អ​ខ្លាំង​សម្រាប់​កុមារ ​ជាង​អាហារូបត្ថម្ភ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង ទឹកដោះគោ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ការពារភ្នែកកូនពីពន្លឺអេក្រង់ដោយសាររៀនអនឡាញ តាមតិចនិកទាំងនេះ

ការពារភ្នែក​កូន ជាកត្តាសំខាន់ ព្រោះ​ពេល​រៀន​អនឡាញ កូន​ត្រូវ​សម្លឹង​មើល​កញ្ចក់​អេក្រង់​រាប់​ម៉ោង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច​យើង​មនុស្ស​ធំ​ដែរ​ក្នុង​សម័យ​កូវីដ-១៩ នេះ។ យើង​ដឹង​ហើយ ការ​ដែល​សម្លឹង​អេក្រង់​យូរ នោះ​ពន្លឺ​ខៀវ​ពី​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ភ្នែក​បាន។ ដើម្បី​ធានា​ថា អា​អូន​រៀន​អនឡាញ​បាន​មិន​ប៉ះពាល់​ដល់​ភ្នែក ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ថែទាំខាង​ក្រោម​នេះ ការពារ​ភ្នែក​អា​អូន​ពីពន្លឺ​អេក្រង់។ តិចនិក​ការពារ​ភ្នែក​កូន​អំឡុង​ពេល​រៀន​អនឡាញ ១. ឲ្យ​អា​អូន​រៀន​អនឡាញ​នៅ​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លឺ និង​រក្សា​កម្រិត​ពន្លឺ​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ ត្រឹម​ពាក់​កណ្ដាល កុំ​ឲ្យ​ភ្លឺ​ពេក ឬ​ងងឹត​ពិបាក​មើល​ពេក។ ការ​មើល​អេក្រង់​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ទាប​នាំ​ឱ្យ​មាន​ការ​ឈឺ ឬ​ស្ពឹក​ភ្នែក ព្រោះ​ភ្នែក​ត្រូវ​ប្រឹង​មើល​អេក្រង់។ ២. បង្រៀន​កូន​ឲ្យ​ឧស្សាហ៍​ព្រិច​ភ្នែក​ពេល​កំពុង​រៀន​អនឡាញ ព្រោះ​ជាទូទៅ ពេល​រវល់​ស្ដាប់​គ្រូ​ពេក អាច​សម្លឹង​អេក្រង់​យូរ កម្រ​ព្រិច​ភ្នែក អាច​ធ្វើ​ឲ្យ​ភ្នែក​កូន​ស្ងួត ៣. អនុវត្ត​តាម​ក្បួន​២០-២០-២០។ រាង​រាល់​២០​នាទី​ម្ដង ឲ្យ​កូន​ងាក​ចេញ​ពី​អេក្រង់ សម្លឹង​មើល​វត្ថុ​អ្វី​ចម្ងាយ៥-៦​ម៉ែត្រ​ពី​ខ្លួន រយៈ​ពេល​២០​វិនាទី ៤. ឃើញ​កូន​រៀន​យូរ​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​ដាក់​ពេលវេលា​ឲ្យ​កូន​សម្រាក​ភ្នែក ពី​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ៣-៥នាទី សឹម​បន្ត​រៀន​ទៀត ៥. ការពារភ្នែកកូនដោយជំរុញ​ឲ្យ​អា​អូន​លេង​នៅ​របស់​របរ​ផ្សេងៗ​ក្រៅ​ផ្ទះ (ដូចជា​លេង​បាល់ ឬ​កីឡា​ផ្សេង) ពេល​ទំនេរ​ពី​រៀន​អនឡាញ ចៀសវាង​ឲ្យ​កូន​មើល​ទូរស័ព្ទ​លេង​ក្រោយ​រៀន​ចប់។ ៦. ផ្ដល់​អាហារ​មាន​តុល្យភាព​ឲ្យ​អាអូន​ញ៉ាំ​បាន​គ្រប់​គ្រាន់ ក្នុង​អាហារ​មួយ​ពេល​ៗ​គួរ​មាន​សាច់ បន្លែ ផ្លែឈើ គ្រប់​សារធាតុ​ចិញ្ចឹម ពិសេស​អាហារ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ភ្នែក​ច្រើន។ ៧. នាំ​អាអូន​ទៅ​ពិនិត្យ​ភ្នែក​យ៉ាង​តិច ​១​ឆ្នាំ​ម្ដង និង​តាមដាន​សញ្ញា​ដូចជា ឈឺ​ក្បាល ឧស្សាហ៍​ភ្នែក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ