ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ដល់អាយុចូលរៀន

គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ

ការ​ចងចាំ​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ពង្រឹង​ការ​សិក្សា​ ការ​លូតលាស់ ក៏​ដូចជា​ការអភិវឌ្ឍ​របស់​កុមារ។ ពិត​ណាស់​ កុមារ​ដែល​មាន​ការ​ចងចាំ​ខ្សោយ អាច​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​នៅ​សាលារៀន​ ឬ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ អីចឹង​ហើយ ប៉ា​ម៉ាក់​អាច​ជួយ​បង្កើន​ការ​ចងចាំ​របស់​កូន​បាន​ ដោយ​អនុវត្តគន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. រៀន​ដោយ​គ្មាន​ភាព​តានតឹង ឬ​សម្ពាធ ក្មេង​ៗ​គ្រប់​រូប សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​រៀន​សូត្រ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ យើង​គួរ​ទុក​ពេល​ឲ្យ​កូន​ស្វែងយល់​មេរៀន​តាម​សម្រួល​ ដោយ​មិន​ត្រូវ​ដាក់​សម្ពាធ​​ដល់​កូន​​ក្នុង​ការ​រៀន​អ្វី​ថ្មី​ៗ​ឡើយ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​​កូន​ហ៊ាន​សួរ​សំណួរ​ ក៏​ដូចជា​បង្កើត​ភាព​រីករាយ​ក្នុង​ការ​រៀន​អ្វី​​ថ្មី​ៗ។ ២. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ កុមារ​គួរ​គេង​យ៉ាង​ហោច​ណាស់​៨​ ទៅ​១០​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ពង្រឹង​ការ​ចងចាំ​ និង​ត្រូវ​​គេង​ឲ្យ​បាន​ទៀងទាត់​ម៉ោង ទើប​ជា​ការ​ប្រសើរ។ មួយ​វិញ​ទៀត ការ​គេង​ថ្ងៃ​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ ជា​ពិសេស​សម្រាប់​កុមារ​​តូច​ៗ​តែ​ម្ដង។ ៣. បញ្ចូល​បន្លែ​ស្លឹក​បៃតង បន្លែ​ស្លឹក​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ ហើយ​វីតាមីន​A,B,C,E និង​K មាន​គុណប្រយោជន៍​យ៉ាង​ល្អ​ឯក​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង​ ក៏​ដូចជា​សុខភាព​រាងកាយ​ទាំង​មូល។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ឲ្យ​បាន​ច្រើន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. គ្រាប់​ធញ្ញជាតិ ចំណែក​ឯពពួក​គ្រាប់​ធញ្ញជាតិ​ អាច​ផ្ដល់​ថាមពល​ និង​ជួយ​ពង្រឹង​ខួរ​ក្បាល​របស់​កុមារ។ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​​ ដែល​រួម​មាន​ អាល់ម៉ុន និង​ស្វាយ​ចន្ទី ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ខ្លាញ់​ល្អ។ [embed-health-tool-child-growth-chart] ៥. ស៊ុត និង​ត្រី ខួរ​ក្បាល​របស់​យើង​បង្កើត​ឡើង​ដោយ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កត្តាប្រឈមទាំងនេះ អាចនាំឲ្យកូនកើតជំងឺលើសឈាមទាំងវ័យក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​លើស​ឈាម​ ឬ​សម្ពាធ​ឈាម​ខ្ពស់​ មិន​ត្រឹម​តែ​កើត​លើ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ជាក់ស្ដែង ជំងឺ​លើស​ឈាម​កើត​លើ​កុមារ បណ្ដាល​មក​ពី​កត្តា​បែបបទ​រស់នៅ​មួយ​ចំនួន​​ដូចជា​លើស​ទម្ងន់ ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ។ មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​នៃ​ជំងឺ​លើស​ឈាម​កើត​លើ​កុមារ យោង​តាម​លោក​វេជ្ជបណ្ឌិត Sudhir, U គ្រូពេទ្យ​ផ្នែក​​ពិគ្រោះ​ជំងឺ​ រោគ​កុមារ និង​ទារក​នៃ​មន្ទីរពេទ្យ​ Motherhood ប្រទេស​ឥណ្ឌា ​បាន​ឲ្យ​ដឹង​ថា ជំងឺ​លើស​ឈាម​កើត​លើ​កុមារ ច្រើន​តែ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូចជា​​ខូច​បេះដូង ​ផលវិបាក​តម្រង​នោម​ វិបត្តិ​អ័រម៉ូន ឬ​បញ្ហា​ហ្សែន។ កត្តា​ផ្សេង​ទៀត រួម​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ​ធាត់​ជ្រុល កម្រិត​កូលេស្តេរ៉ុល​ខ្ពស់​ ឬ​កង្វះ​លំហាត់​ប្រាណ។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​មិនដឹងមូលហេតុ  និង​កើត​ឡើង​ដោយ​សារជំងឺ ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ​លើស​ឈាម​លើ​កុមារ​​​កើត​ឡើង​ដោយមិនដឹងមូលហេតុ ធាត់​ជ្រុល មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​លើស​ឈាម មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ឬ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អតុល្យភាព កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​នៅ​ក្នុង​រាងកាយ​ ញ៉ាំ​ប្រៃ​ខ្លាំង ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​ជំងឺ ​​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ បញ្ហា​បេះដូង បញ្ហា​ក្រពេញ​ទីរ៉ូអ៊ុត វិបត្តិ​ដំណេក​ ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន [embed-health-tool-child-growth-chart] ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​កុមារ ថ្វី​ត្បិត​តែ​ជំងឺ​លើស​ឈាម​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​អាច​គ្រប់គ្រង​ជំងឺ​នេះ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​មួយ​ចំនួន​របស់​កូន ដែល​រួម​មាន​៖ បញ្ចូល​របប​អាហារ​​ល្អ​ៗ​ រួម​មាន​បន្លែ​ ផ្លែឈើ […]


ដល់អាយុចូលរៀន

សញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តលើកុមារ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ឲ្យមែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិ​​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ហើយ​ក៏​អាច​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង ដល់​អត្តចរិត សមត្ថភាព​រៀន​សូត្រ និង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ក្មេង។ ពិត​ណាស់​ កុមារ​តែងតែ​មាន​ការប្រែប្រួល​អារម្មណ៍​​ ហើយ​​​ប្រសិនបើ​កូន​មិន​អាច​ជម្នះ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ ឬ​កើត​ទុក្ខ​បាន​ទេ​នោះ កូន​អាច​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​។ មូលហេតុ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ជា​ទូទៅ ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មានការ​វិវត្ត​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​​លើ​កុមារ​ឡើយ ប៉ុន្តែ​បទពិសោធន៍​ឈឺចាប់​មួយ​ចំនួន​ អាច​ជា​ឫសគល់​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ។ បទពិសោធន៍​ឈឺចាប់​ ដែល​ក្មេង​អាច​ជួប​ប្រទះ​ រួម​មាន​៖ មាន​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ ផ្លាស់ប្ដូរ​ផ្ទះ ឬ​សាលារៀន ត្រូវ​ក្មេង​ផ្សេង​ទៀត​ធ្វើ​បាប រស់នៅ​ក្នុង​គ្រួសារ​ដែល​ប្រើ​​អំពើ​ហិង្សា រង​ការ​រំលោភ​បំពាន ប៉ា​ម៉ាក់​ចែក​ផ្លូវ​គ្នា ឬ​រស់នៅ​បែក​គ្នា ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ការ​យល់​ដឹង​ពី​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​លើ​កុមារ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ស្វែង​រក​ការ​ព្យាបាល​ និង​ពិគ្រោះ​យោបល់​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន។ រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖ អត្តចរិត និង​អារម្មណ៍​ប្រែប្រួល​ខ្លាំង ប្រែប្រួល​ចំណង់​អាហារ ស្រក​ទម្ងន់ ពិបាក​គេង ឈឺ​ក្បាល​ ឬ​ឈឺ​ពោះ​ញឹកញាប់ ពិបាក​ផ្ដោត​អារម្មណ៍ ​គេច​សាលា ​ការ​សិក្សា​​ធ្លាក់​ចុះ លែង​ចាប់អារម្មណ៍​លើ​អ្វី​ដែល​ខ្លួន​​ធ្លាប់​ចូលចិត្ត [embed-health-tool-baby-poop-tool] តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ណា​? មាន​តែ​ប៉ា​ម៉ាក់​ទេ ដែល​ស្គាល់​កូន​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​​ទាំងអស់។ ដូច្នេះ​ហើយ​ យើង​គួរ​ជជែក​លេង​ជាមួយ​កូន​​ឲ្យ​បាន​ញឹកញាប់​​អំពី​អារម្មណ៍​របស់​កូន។ ធ្វើ​ដូច​នេះ ប៉ា​ម៉ាក់​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​កូន ថែម​ទាំង​អាច​​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចែករំលែក​អារម្មណ៍ និង​ទុក្ខ​កង្វល់​របស់​​ខ្លួន​ជាមួយ​យើង​​​ថែម​ទៀត​ផង​។ អត្ថបទគួរអាន៖ ៥ […]


ទារក

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានអាអូនទើបកើតមានរាងកាយត្រជាក់?

ជា​ទូទៅ​ទារក​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ខ្លាំង អាច​មាន​បបូរ​មាត់​ ឬ​ម្រាម​ដៃ​ពណ៌​ខៀវ និង​អាច​មាន​អាការៈ​ទន់​ល្ហិតល្ហៃ ឬ​ឈឺ​។ តើ​ប៉ា​ម៉ាក់​ឆ្ងល់​អត់​ថា ម៉េច​បាន​កូន​ទើប​កើត​មាន​​សីតុណ្ហភាព​រាងកាយ​ត្រជាក់​ម្ល៉េះ? ១. អាច​បាត់​បង់​​កម្ដៅ​​យ៉ាង​ឆាប់​រហ័ស ពិត​ណាស់​ នៅ​ពេល​ដែល​ទារក​ទើប​កើត​ភ្លាម​ៗ កូន​នៅ​មិន​ទាន់​អាច​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាពខាងក្រៅ ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ឡើយ។ ​មួយ​វិញ​ទៀត សួត​​របស់​កូន​នៅ​មិន​ទាន់​អភិវឌ្ឍបាន​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទារក​បាត់បង់​កម្ដៅ​ភ្លាម​ៗ រហូត​ដល់​ជិត​៤​ដង​លឿន​ជាង​​មនុស្ស​ពេញ​វ័យ។ ថ្វី​ត្បិត​តែ​ទារក​ដែល​មាន​សុខភាព​ល្អ​ អាច​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​សីតុណ្ហភាព​ទាប​ខ្លាំង​ពេក​ ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​២. ទារក​មិន​អាច​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ខ្លួន​បាន ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ទើប​កើត​​ច្រើន​តែ​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ ដោយ​សារ​តែ​អា​អូន​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​បាន​ប្រសើរ​ដូច​មនុស្ស​ពេញ​វ័យ។ ចំណែក​ឯ​កត្តា​ជា​ច្រើន​ទៀត​​ ដូចជា​អាកាសធាតុ​ត្រជាក់ ឬ​មិន​បាន​ជូត​ខ្លួន​ឲ្យ​កូន​​ឲ្យ​ស្ងួត​ល្អ​ក្រោយ​ងូត​ទឹក​រួច ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ក្មេង​ចុះ​ទាប​​ដែរ​។ ៣. បបូរ​មាត់​ ម្រាម​ដៃ​ពណ៌​ខៀវ និង​​សំឡេង​យំ​ខ្សោយ​ៗ ​​​​ក្នុង​​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​​មិន​គ្រប់​គីឡូ រាងកាយ​របស់​អា​អូន​រង​ផល​ប៉ះពាល់​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាព ដែល​ជួនកាល​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​​បាត់បង់​ជីវិត​ក៏​មាន។ ទារក​ដែល​មាន​សីតុណ្ហភាព​ទាប​ខ្លាំង មាន​បបូរ​មាត់ និង​ម្រាម​ដៃ​ពណ៌​ខៀវ ព្រម​ទាំង​មាន​អាការៈ​ល្ហិតល្ហៃ និង​មិន​ស្រួល​ខ្លួន។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច […]


ជំងឺស្បែក

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែក​ស្ងួត បែកស្រកា រមាស់​ស្បែក ឬកើតត្រអកជាដើម។ នេះក៏ដោយសារ​ស្បែកកុមារ​នៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយ​នឹងបាត់បង់សំណើមនៅពេល​ធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់​​ពីការមាន​បញ្ហា​ស្បែក​ក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ? ១. ងូតទឹក កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យ​ក្ដៅពេក​ ព្រោះការងូតទឹកក្តៅមិន​ត្រឹមតែ​ធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។ ២. ជ្រើសរើសសាប៊ូដុសខ្លួន ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុ​ទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និង​មាន​ប្រតិកម្ម។ ៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាង​ជូតខ្លួន​កូន​ឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំង​ៗ​ក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេង​ដែរនិងអាចធ្វើឱ្យ​ស្បែក​កូនរលាក។ ៤. ផ្តល់សំណើមដល់ស្បែកកូន បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ  ក្រែមឬក្រមួន​លើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃ​ពីរដង​ដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរ​ជ្រើសរើស​ឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូប​និងផលិតពីវត្ថុធាតុដើម​ដែលមិន​ប៉ះពាល់​ស្បែកកូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ពង្រឹងសុខភាពពោះវៀន ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយ​កូន​ក៏មិន​អាចបញ្ចេញ​កាក​សំណល់បានល្អដែរ។ ដូច្នេះ​ជាតិ​ពុល នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយ​ត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាច​បណ្តាល​ឱ្យកូនមានបញ្ហាស្បែកដូចជា​ឡើង​កន្ទួល​រមាស់ កើតត្រអកឬរលាកស្បែកជាដើម។ ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា​ទឹកដោះគោជូរ​និងគីមឈឺជាដើម និងអាហារដែលមានជាតិ​សរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់​ធញ្ញជាតិ បន្លែ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]


សុខភាពផ្លូវចិត្ត

ប៉ាម៉ាក់ដឹងអត់ កូនស្ថិតក្នុងវ័យជំទង់តែងប្រឈមនឹងបញ្ហាអ្វីខ្លះ?

​ប្រសិនបើ​ប៉ា​ម៉ាក់​ឧស្សាហ៍​ជជែក​លេង​ជាមួយ​នឹង​កូន នោះ​យើង​អាច​នឹង​ដឹង​ពី​បញ្ហា​របស់​កូន​ៗ​​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ក្មេង​ជំទង់​ខ្លះ​​មាន​ភាព​ឯកជន និង​ជ្រើស​យក​ការ​​លាក់បាំង​រឿងរ៉ាវ ក៏​ដូចជា​បញ្ហា​​មួយ​ចំនួន​ពី​ប៉ា​ម៉ាក់​។ តើ​បញ្ហា​ទូទៅ​អ្វី​ខ្លះ​ដែល​កូន​កំពុង​ប្រឈម​ ហើយ​ប៉ា​ម៉ាក់​អាច​​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ដោយ​វិធី​ណា​ខ្លះ? ១. បញ្ហា​រូប​សម្រស់ ដោយសារ​តែ​ក្មេង​ជំទង់​ចាប់ផ្ដើម​ពេញ​វ័យ​ រាងកាយ​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ច្រើន​ ដែល​អាច​ប៉ះពាល់​ដល់​ការ​គោរព​ខ្លួន​ឯង ប្រសិនបើ​កូន​មិន​អាច​ទទួល​យក​ការ​ប្រែប្រួល​ទាំង​នេះ​បាន។ ជាក់ស្ដែង ក្មេង​ជំទង់​ភាគ​ច្រើន​ឆ្លង​កាត់​ដំណាក់កាល​មួយ​ ដែល​ត្រូវ​ប្រឈម​នឹង​ការ​កើត​មុន ការ​ប្រែប្រួល​លើ​រូបរាងកាយ​ ដុះ​រោម​នៅ​លើ​ខ្លួន និង​ការ​មក​រដូវ​ជា​ដើម។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​គិតគូរ​ពី​អារម្មណ៍​កូន​ ជា​ជាង​ការ​បន្ទោស​បង្អាប់​​អំពី​រូបរាង ក៏​ដូចជា​កម្ពស់​កូន​ ព្រម​ទាំង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចេះ​ស្រលាញ់​ខ្លួន​ឯង និង​ទទួល​យក​ការ​ពិត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ការ​ប្រកួត​ប្រជែង និង​សម្ពាធ ថ្វី​ត្បិត​តែ​ការ​ប្រៀបធៀប​កូន​​ ទៅ​នឹង​អ្នក​ណា​ម្នាក់​កើត​ឡើង​ជា​ញឹកញាប់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​​បណ្ដោយ​ឲ្យ​ទង្វើ​មួយ​នេះ ប៉ះពាល់​ដល់​អារម្មណ៍​កូន​ ក៏​ដូចជា​ធ្វើ​ឲ្យ​កូន​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឡើយ។ ផ្ទុយ​មក​វិញ យើង​គួរ​តែ​បង្ហាញ​ទំនុក​ចិត្ត ឬ​ការ​ពេញ​ចិត្ត​ចំពោះ​សមត្ថភាព​ដែល​កូន​មាន ក៏​ដូចជា​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត។ ​​​​​​​​​៣. គ្រឿង​ស្រវឹង​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន ប៉ា​ម៉ាក់​ដឹង​អត់​ថា​ កូន​ៗ​តែងតែ​ចង់​ដឹង​ចង់​ឮចំពោះ​អ្វី​ដែល​ប៉ា​ម៉ាក់​ហាម​ឃាត់​ ដូចជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​គ្រឿង​ញៀន។ ពិត​ណាស់​ ​បច្ចុប្បន្ន​នេះ​ ក្មេង​ជំទង់​អាច​យល់​ដឹង​ច្រើន​ពី​បញ្ហា​ទាំង​នេះ ហើយ​ប្រសិនបើ​យើង​ចង់​ការពារ​កូន​ពី​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ៗ យើង​គួរ​ជជែក​ជាមួយ​កូន​ឲ្យ​បាន​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​​មាន​​លើ​កូន​ ក៏​ដូចជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្តភ័ក្ដិ​ដែល​កូន​រាប់អាន ពីព្រោះ​បើ​ក្មេង​សេពគប់​មិត្តភ័ក្ដិ​ដែល​ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី កូន​ក៏​អាច​ចូលរួម​ជាមួយ​នឹង​មិត្តភ័ក្ដិ​ផង​ដែរ។ [embed-health-tool-child-growth-chart] ៤. គ្មាន​អ្នក​យល់​ពី​អារម្មណ៍ ក្មេង​ជំទង់​ អាច​មាន​អារម្មណ៍​ឯកា​ជា​ញឹកញាប់​ […]


រោគសញ្ញាទូទៅ

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!

អាការៈ​គាំង​បេះដូង​ភ្លាម​ៗ កើត​ឡើង​នៅ​ពេល​​បេះដូង​របស់​យើង​​ឈប់​លោត​ភ្លាម​ៗដែរ។ ​បញ្ហា​នេះ​ មិនមែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ហានិភ័យ​ដូច​គ្នា។ យោង​តាម​ទិន្នន័យ​​មួយ​ចំនួន​​បាន​ឲ្យ​ដឹង​ថា ការ​គាំង​បេះដូង​ភ្លាម​ៗ​កើត​លើ​កុមារ​ប្រហែល ​២ ០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក។ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ពី​​រោគសញ្ញា​មួយ​ចំនួន​ ដែល​បង្ហាញ​ថា​​កូន​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​នេះ។ រោគសញ្ញា​នៃ​ការ​គាំង​បេះដូង​ភ្លាម​ៗ​ដែល​កើត​លើ​កុមារ ជាក់ស្ដែង កុមារ​ប្រហែល​ជា​៣០%​ ទៅ​៥០​% ប្រឈម​នឹង​រោគសញ្ញា​ព្រមាន​មួយ​ចំនួន​ មុន​ពេល​កើត​មាន​អាការៈ​មួយ​នេះ ដែល​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ និង​តាមដាន​ឲ្យ​បាន​ដិតដល់ ក៏​ដូចជា​ចាត់វិធានការ​ការពារ​ឲ្យ​បាន​ទាន់​ពេលវេលា។ មិន​ស្រួល​ក្នុង​ទ្រូង ឈឺ​ទ្រូង​រ៉ាំរ៉ៃ​ អំឡុង​ពេល​ធ្វើ​សកម្មភាព​ធម្មតា វិល​មុខ​ខ្លាំង ឬ​ដួល​សន្លប់​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ចង្វាក់​បេះដូង​លោត​ញាប់ ពិបាក​ដក​ដង្ហើម ឬ​ហត់​ បែក​ញើស​ខ្លាំង ស្ពឹក​ដៃ ឬ​ស្មា ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​កូន​មាន​សុវត្ថិភាព​ពី​អាការៈ​គាំង​បេះដូង ពិត​ណាស់​​ បេះដូង​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​រាងកាយ ហើយ​ការ​ថែទាំ​បេះដូង​ឲ្យ​បាន​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​។ ដូចនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​​អាហារ និង​​បង្កើត​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ និង​រឹងមាំ។ [embed-health-tool-bmi] អាហារ​៦មុខ ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ បន្លែ​ស្លឹក​បៃតង គ្រាប់​ធញ្ញជាតិ​​ មាន​ដូច​ជា​ពោត ផ្លែ​បឺរ ខ្លាញ់​ត្រី ឬ​ត្រី​ដែល​មាន​ខ្លាញ់ (ត្រី​សាម៉ុន ត្រី​ធូណា) ពពួក​សណ្ដែក សូកូឡា​ខ្មៅ ទម្លាប់​ទាំង​៧​ ជួយ​បញ្ចៀស​បញ្ហា​បេះដូងសម្រាប់​គ្រប់​គ្នា […]


អាហារូបត្ថម្ភ

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​ កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។ កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ