ចូលចិត្ត​អង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 18/10/2019 . 2 បានអាន​ចំនួន
Share now

គ្នាយើង​ខ្លះ ប្រហែល​ជាដឹង​ហើយ ការអង្គុយ​ធ្វើការ​យូរ មិនល្អ​សម្រាប់​សុខភាព​នោះទេ ហើយ​បើយើង​អង្គុយ​ក្នុង​ជំហរ ដែល​ធ្វើឲ្យ​កៀប​សរសៃឈាម ឬសន្លាក់នោះ វាងាយ​បណ្ដាល​ឲ្យយើង ឈឺចាប់​ក្នុង​សាច់ដុំ ឬសន្លាក់​ខ្លាំងណាស់។

ដើម្បី​បញ្ចៀស​បញ្ហា​សុខភាព​ទាំងនេះ អ្នកជំនាញ​បាន​ណែនាំ​ពី​របៀប​អង្គុយ​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​ធ្វើការ។ របៀបទាំងនោះ មាន​ដូចខាងក្រោម៖

១. ការពារ​ការ​ឈឺជើង

អំឡុងពេល​ធ្វើការ យើង​មិនគួរ​អង្គុយគង​អន្ទាក់ខ្លា ដោយ​យកជើង​ម្ខាងដាក់​លើជើង​ម្ខាងទៀត​នោះទេ ព្រោះ​ធ្វើ​ឲ្យ​កៀបសរសៃឈាម ឈាម​រត់មិន​ស្រួល និង​បណ្ដាល​ឲ្យ​ស្ពឹកជើង និង​មាន​រោគសញ្ញា​ញាក់ជើង​ឥតឈប់ (Restless Legs Syndrome)។

រឿងគួរធ្វើ យើងត្រូវ​រៀបចំ​កៅអី ដោយ​ទម្លាក់​កម្ពស់​របស់​វា ឬធ្វើយ៉ាងណា ឲ្យ​ពេល​យើង​អង្គុយទៅ ជើង​របស់​យើង​អាច​ដាក់​ដល់កម្រាល គ្មាន​ការ​ព្យួរជើង​នោះទេ។ បន្ទាប់មក​ទៀត យើង​អង្គុយ​លើ​កៅអី ហើយ​ដាក់ជើង​លើ​កម្រាល ដោយ​ឲ្យ​ជើង និង​កែងជើង មាន​មុំធំជាង ៩០​ដឺក្រេ។

អង្គុយ

២. ការពារ​ការឈឺខ្នង

ដើម្បី​ការពារ​ការឈឺខ្នង យើង​គួរជ្រើសរើស​កៅអី ដែល​ជួយ​ទប់ ឬសម្រួល​ដល់​ខ្នង និង​មាន​ទំហំ​កន្លែង​អង្គុយ ត្រូវ​ជាមួយ​ត្រគាក​របស់​យើង។ ប្រសិនបើ​កៅអីធំពេក យើង​អាច​ដាក់កូនខ្នើយ​ខាងក្រោយ​ចង្កេះ​របស់​យើង ដើម្បី​បំពេញ​លំហទំនេរ។ បើមិន​ធ្វើដូច្នេះទេ វា​ងាយ​បណ្ដាល​ឲ្យ​យើង​តឹង និង​ឈឺខ្នង ពេល​យើង​ផ្អែកទៅក្រោយ។

អង្គុយ

៣. ការពារដៃ កុំឲ្យខ្សោះថាមពល

នៅពេល​យើង​ធ្វើការ​ជាមួយ​កុំព្យូទ័រ ដៃរបស់យើង​មានចលនា​រហូត។ ដូច្នេះ បើយើង​ដាក់​ដៃ​ក្នុង​ជំហរ​មិន​ត្រឹមត្រូវ​ទេ វាអាច​បណ្ដាល​ឲ្យ​ចុក និងស្ពឹក​ដៃ។ ដើម្បី​កុំឲ្យ​កើត​បញ្ហា​នេះ យើង​ត្រូវ​ដាក់​កំភួន​ដៃ​ទាំង​ពីរ​លើតុ ឲ្យ​កែង​ជាមួយ​នឹង​កែងដៃ ក្នុង​មុំ ៩០ដឺក្រ។

អង្គុយ

៤. ការពារ​ការចុកក

ដើម្បី​ការពារ​ចុកក ឬឈឺក្បាល អ្វីដែល​យើង​ត្រូវ​ពិនិត្យ​មើល គឺ​អេក្រង់​កុំព្យុទ័រ (Moniotor)។ ប្រសិនបើ​វាទាបពេក យើង​ត្រូវ​បត់​ខ្នង ផ្អែក​ទៅខាងក្រោយ ដើម្បី​ឲ្យកម្ពស់​ភ្នែក​យើង​ទាប ងាយ​សម្លឹង​មើល​អេក្រង់​កុំព្យុទ័រ។ ប៉ុន្ដែ​ជំហរបែបនេះ អាចបណ្ដាល​ឲ្យ​កើត​ជំងឺក្លន។ ដូច្នេះ យើងត្រូវ​តម្រូវ​កម្ពស់​កុំព្យុទ័រ ឲ្យ​ត្រូវ​នឹង​កម្ពស់ភ្នែក​របស់​យើង ដោយ​ការ​កល់​កំណល់​អេក្រង់​កុំព្យុ័ទ័រ ជាដើម។

អង្គុយ

៥. ការពារ​ការឈឺភ្នែក

នៅពេល​យើង​ធ្វើការ​ជាមួយ​កុំព្យុទ័រ រយៈពេល​យូរ ភ្នែក​របស់​យើង ងាយ​ស្រវាំង ស្ងួត និង​ក្រហម។ ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ អ្នកជំនាញ​ណែនាំ​ឲ្យ​ប្រើភ្នែក សម្លឹង​អេក្រង់​កុំព្យុទ័រ ក្នុង​ចម្ងាយ ៥០​សង់ទីម៉ែត្រ។ យើង​ក៏អាច​ប្រើ​វ៉ែនតាផងដែរ ព្រោះវា​នឹង​ជួយ​ឲ្យ​ភ្នែក មិន​សូវ​អស់ថាមពល។

អង្គុយ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

    ពន្យារកំណើត - សម្រាប់​ស្ត្រី​ដែល​ចង់​ជ្រើសរើស​ពន្យារ​កំណើត​ណា​មួយ​ឲ្យ​សក្ដិសម ពិតជា​ពិបាក​បន្តិច​ហើយ ដោយសារ​ត្រូវ​អាស្រ័យ​លើ​សុខភាព​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

    រលាកខ្នែងពោះវៀន - ជំងឺ​រលាក​ខ្នែង​ពោះ​វៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែង​ពោះ​វៀន​របស់​យើង ហើយវាអាច​បង្ក​ឡើង​ដោយ​មូលហេតុ​ដូច​ជា...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

    ផ្លូវចិត្ត - នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

    ស្រោមជើង - ពាក់​ស្រោម​ជើង​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ជើង និង​ជួយ​ពេល​ពាក់​ស្បែកជើង​ឲ្យ​មាន​អារម្មណ៍​ស្រួលជាង​មុន​។ មិនត្រឹមតែប៉ុណ្ណោះការពាក់​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ប្រទាលកន្ទុយក្រពើ

    ប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើន លើសពីការគិត

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ឃ្មុំទិច

    ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 03/07/2020 . 2 បានអាន​ចំនួន
    ស្លាក់

    ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
    តឹងច្រមុះ

    តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន