ទាំងនេះជារោគសញ្ញាមហារីកសុដន់ ស្រីៗរៀនសង្កេត និងតាមដាន ទើបមិនយឺតពេល

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/10/2020 . អាន 2 នាទី
Share now

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

មក​ទល់ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ មាន​តែ​រក​ឲ្យ​ឃើញ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ទើប​អាចព្យាបាល​បាន​ទាន់​ពេល។ នេះ​ជា​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។

វិធី​រក​មើល​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ​មានដូចជា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯ​ង អេកូ​សុដន់ ថត​សុដន់​ជាដើម ហើយ​ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន និង​សង្កេត​មើល។

១. ចុង​សុដន់​ប្រែប្រួល​ទំហំ ឬ​រូបរាង

សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ដូចសំបកក្រូចសើច។

២. ហូរ​ឈាម​ ឬទឹកថ្លាៗតាម​ចុង​សុដន់

ការ​ហូរ​ទឹក​រងៃ លាយ​ជាមួយ​ឈាម​តាម​ចុង​សដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​

៣. មាន​ដុំ​ក្នុង​សុដន់

ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញ​តំបន់​ក្លៀក​ ឯ​​​គ្នា​យើ​ងខ្លះ​ទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។

៤. ស្បែក​សុដន់​ប្រែ​ពណ៌

ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។

៥. ចេញ​អុជ​នៅ​ស្បែក​សុដន់

ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេល​ខ្លះ​ឡើង​ពណ៌​ក្រហម​ដូច​ផ្លែ​ក្រូច និង​មាន​ចេញ​ស្នាម​អុជ​តូចៗ។

៦. ឈឺចាប់​សុដន់ ឬ​ក្បាល​ដោះ

បើ​មាន​ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវទេ នោះ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បីធ្វើ​រោគ​វិនិច្ច័យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

គ្រូពេទ្យជំនាញថា វះកាត់បង្រួមប្រដាប់ភេទទាល់តែស្ត្រីស្ថិតក្នុងស្ថានភាពទាំងនេះ

ទ្វារមាស - ដំបូន្មាន​របស់​អ្នក​ឯកទេស​ផ្នែក​រោគ​ស្ត្រី​​បាន​ឲ្យ​ដឹង​ថា តំបន់​ទ្វារមាស​មិន​គួរ​ប្រើប្រាស់​ផលិតផល​ផ្ដេសផ្ដាស​ឡើយ ហើយ​ចំពោះ​ការ​វះកាត់​បង្រួម...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ស្រីៗ​យើង​មួយចំនួន​អាច​ជួប​បញ្ហា​ជំងឺ​រួម​ស្វិតទ្វារមាស ពេល​ដល់​វ័យ​នេះ

រួមស្វិតទ្វារមាស - ​ពាក្យ​បច្ចេកទេស Vaginal​ Atrophy​ ​ជាជំងឺ​សំដៅ​លើ​​ការ​ថយ​កម្រាស់​ ស្ងួត ​និង​រលាក​ជញ្ជាំង​ទ្វារ​មាស​ ដោយ​សារ​តែ​រាង​កាយ​​ផលិត​អ័រម៉ូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ខោក្នុងជាផ្នែកមួយជួយឲ្យទ្វារមាសមានសុខភាពល្អ ត្រូវសម្អាតបែបនេះទើបគ្មានមេរោគ

ខោក្នុង - ទ្វារមាស​មាន​សុខភាព​ល្អ មិនមែន​ពឹង​លើ​តែ​ការ​សម្អាត​ដោយ​ទឹក និង​ប្រើប្រាស់​ទឹក​អនាម័យ​ជំនួយ​ប៉ុណ្ណោះ​ទេ។ ការ​ជ្រើសរើស​ប្រភេទ​ខោ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

កំហុសទាំង ៧ ​ស្រីៗ​ភាគច្រើនតែងធ្វើខុស ពេលសម្អាតទ្វារមាស

សម្អាតទ្វារមាស - មនុស្សស្រី​យើង​​ជា​ច្រើន ជឿ​ថា​ទ្វារ​មាស​របស់​ ចេះ​សម្អាតដោយ​​ខ្លួន​ឯង​ ដែល​នេះ​គឺ​ជា​ការ​ពិត តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច

អត្ថបទគួរអាន

រួមភេទ

រួមភេទដំបូងក្រោយសម្រាលកូនរួច ស្រីៗអាចនឹងជួបបញ្ហាមួយចំនួន តែកុំបារម្ភ នេះជាដំណោះស្រាយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី
ធ្លាក់ឈាម​ក្រោយរួមភេទ

ក្រោយរួមភេទស្រីៗមាន​បញ្ហា​ធ្លាក់ឈាម មកពីមូលហេតុអ្វី? គួរបារម្ភអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 3 នាទី
រដូវ

រដូវមកមិនទៀងលេបថ្នាំជំនួយ អាចជួយឲ្យមកទៀងវិញមែនអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 2 នាទី
ផ្លូវភេទ

ស្រីៗ​ពេល​ដល់វ័យ​អស់រដូវ ចំណង់ផ្លូវភេទប្រែ​ប្រួល​បែបណា?​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 13/10/2020 . អាន 2 នាទី