ក្រោមការដឹកនាំរបស់លោកស្រី វេជ្ជបណ្ឌិត Gili Regeb-Yochay មជ្ឈមណ្ឌលខាងលើបានដឹឹកនាំការស្រាវជ្រាវមួយលើវ៉ាក់សាំងជំរុញ ឬដូសទី៤ លើកម្រិតគុណភាពនិងកត្តាគ្រោះថ្នាក់ ថាតើដូសទី៤ ជួយបានប៉ុណ្ណាបើចាក់ ជាពិសេសទល់នឹងវីរុសបំប្លែងថ្មី អូមីក្រុងដែលកំពុងអង្រួនពិភពលោកនាពេលបច្ចុប្បន្ន។ ការសិក្សានេះធ្វើឡើងលើបុគ្គលិកសុខាភិបាលចំនួន ១៥៤នាក់ចាក់ Pfizer/BioNTech និង Moderna ១២០នាក់ សរុប ២៧៤នាក់។
ទោះមិនបានពន្យល់លម្អិតតាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានស៊ីជម្រៅជាងនេះ តែលោកថា ទាំងPfizer/BioNTech និង Moderna អត់ខុសគ្នាទេ ព្រោះកម្រិតបណ្ដុះបរិមាណអង់ទីករមាន បើធៀបនឹងដូសទី៣ គ្រាន់តែតិច ហើយមិនខ្លាំងគ្រប់គ្រាន់បើចង់ប្រឆាំងទល់អូមីក្រុង។
លោកស្រីបន្ថែមខ្លីថា “បើចាក់ដូសទី៤ឲ្យតែអ្នកស្ម័គ្រចិត្តអាចជាការយុទ្ធនាការត្រឹមត្រូវ ព្រោះវាបានផលតិចពេក ខ្ញុំគិតអ៊ីចឹង“។