វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

សាស្តាចារ្យ វ៉ាន់ មិច៖ ១ខែចុងក្រោយនេះ វីរុសប្រែរូបថ្មី ២-៥ថ្ងៃ ស៊ីសួតទាំងសងខាងខ្ទេចខ្ទី

១ ខែ​ចុង​ក្រោយ​នេះ​ចាប់​ពី ២០ កុម្ភៈ ២០២១ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​វា​ជា​ប្រភេទមេរោគ​ប្រែរូប​ថ្មី (variant virus strain) ដែល​ក្នុង​រយៈពេល​តែ ២ ទៅ ៥ថ្ងៃ វា​វាយ​លុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សង​ខាង។ នេះ​ជា​លើក​ឡើង និង​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​លោក​សាស្តាចារ្យ​វេជ្ជបណ្ឌិត វ៉ាន់ មិច។ លោក​វេជ្ជបណ្ឌិត​ដែល​ជា​នាយក​ផ្នែក​ជំងឺ​សួត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រូប​នេះ​បាន​បន្ត​ថា លោក​មាន​បទពិសោធន៍​ជាង ១ឆ្នាំ​ក្នុងការ​គ្រប់​គ្រង និង​ព្យាបាល​ជំងឺ​កូវីដ ១៩ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល ១ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​អំឡុង​ពេល​កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ ១៩ បម្លែង​ថ្មី រួម​ទាំង​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ទៀត​ផង​នោះ លោក​បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ជា​ខ្លាំង។ លោកថា គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​នូវ​វិធានការ ៣ការពារ ៣កុំ ទេ ទើប​អាច​ទប់​ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​នេះ ។


វីរុសកូរ៉ូណា

ស្ត្រីម្នាក់ពាក់ព័ន្ធតារាចម្រៀង សួស វីហ្សា នៅបុរី ជីប ម៉ុង សង្កាត់ច្រាំងចំរេះ ឆ្លងកូវីដ ១៩

នៅ​រសៀល​ថ្ងៃទី២២ មីនា ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រក​ឃើញ​ស្ត្រី​អាយុ ៣០ឆ្នាំ មាន​ទី​លំនៅ​ក្នុង​បុរី ជីប ម៉ុង ឡេន ផ្លូវលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់​ច្រាំង​ចំរេះទី២ ខណ្ឌ​ប្ញស្សីកែវ វិជ្ជមាន​កូវីដ ១៩។ តាម​ការ​ឲ្យ​ដឹង​ពី​អភិបាល​ខណ្ឌឫស្សីកែវ ស្ត្រី​ខាងលើ​ជា​អ្នក​ពាក់ព័ន្ធ​ជាមួយ​នឹង​តារា​ចម្រៀង សួស វីហ្សា និង​មាន​អ្នក​ពាក់​ជាមួយ​អ្នកជំងឺ ០៨ នាក់។ បច្ចុប្បន្ន​អ្នក​ជំងឺ​​បញ្ជូន​ទៅ​ព្យាបាលនៅ​សណ្ឋាគារ The Great Duke ហើយ​អាជ្ញាធរសម្រេច​បិទ​ទីតាំង​ខាងលើ​នេះ​បណ្ដោះ​អាសន្ន។


វីរុសកូរ៉ូណា

តេស្តលើកទី៣ តារាចម្រៀងហង្សមាស សួស វីហ្សា វិជ្ជមានកូវីដ ១៩

តារាចម្រៀងហង្សមាស អ្នកនាង សួស វីហ្សា តេស្តលើកទី៣ ទើបឃើញវិជ្ជមានកូវីដ ១៩។ ថ្លែងប្រាប់ Fresh​news តារាចម្រៀងរូបនេះបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ។ ​ជាមួយគ្នានោះដែរ លោក ហេង​ ឡុង​ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​ ឲ្យដឹងថា​ តាចម្រៀងរូបនោះសង្ស័យថា បានឆ្លងតាំងពីថ្ងៃនោះមកម៉្លេះ ប៉ុន្តែដោយសារធ្វើតេស្ត២ដងលទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតែជាលើកទី៣។ ដោយឡែកស្វាមីរបស់អ្នកនាង លោក​ថមមី និងក្រុម​គ្រួសារកំពុង​រង់ចាំ​លទ្ធផល​លើក​ទី៣។


វីរុសកូរ៉ូណា

ឱ វណ្ណឌីន៖ ព្រឹកនេះមានស្លាប់ទៀតហើយ មិនដឹងទៅមុខមានស្លាប់ប៉ុន្មានទៀតទេ

រូបភាព៖ Freshnews ព្រឹក​នេះ​មាន​ស្លាប់​ទៀត​ហើយ មិន​ដឹង​ថា​ត​ទៅ​មុខ​ទៀត​មាន​ស្លាប់​ប៉ុន្មាន​នាក់​ទៀត​ទេ? នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក្នុងបទសម្ភាសជាមួយ BTV។ លោក​ជំទាវ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ជួយ​សង្គ្រោះ តែ​មិន​ដឹង​ថា អាច​ឆ្លង​កាត់​នូវ​ដំណាក់កាល​វាយ​លុក​ដ៏​ខ្លាំងក្លា​របស់វីរុសកូវីដ ១៩ បាន ឬ​អត់​នោះ​ទេ។ ដើម្បី​ឆ្លង​ផុត​ដំណាក់​ធ្ងន់ធ្ងរ​នៃ​ការ​វាយ​លុក​របស់​វីរុសកូវីដ ១៩ លោក​ជំទាវ​ស្នើ ២ ចំណុច។ ទី១ ចំពោះ​អ្នក​ដែល​ឆ្លង​កូវីដ ១៩ ត្រូវ​អត់​ធ្មត់ ហើយ​ព្យាយាម​ធ្វើ​តាម​វិធានការ​សុខាភិបាល ធ្វើ​យ៉ាងណា​ឲ្យ​សរីរាង្គ​យើង​អាច​ឈ្នះ​កូវីដ ១៩ ទី២ អ្នក​ដែល​មិន​ទាន់​ឆ្លង សុំ​ធ្វើ​ឲ្យ​យ៉ាង​ណា​កុំ​ឲ្យ​ឆ្លង ដោយ​អនុវត្ត​វិធាន​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​​ជំទាវ​​ថ្លែងទាំង​អួលដើម​កថា ករណី​​នៃ​​ការ​​ស្លាប់​​ដោយសារ​​ជំងឺ​​កូវីដ ១៩ មាន​​ជា​​បន្ត​​បន្ទាប់ ហើយ​​វីរុសកូវីដ ១៩ នៅ​​ពេល​​​នេះ​​​ជា​​វីរុស​បម្លែងថ្មី មាន​​​លទ្ធភាព​​វាយ​​លុក​ខ្លាំង​​ក្លា ដែល​​ធ្វើ​​​ឲ្យ​ក្រុម​​គ្រូពេទ្យ​​មិន​​អាច​​ជួយ​​សង្គ្រោះ​​បាន។ “ខ្ញុំ​​មានអារម្មណ៍​ក្តុកក្តួល​មែន​ទែន នៅ​ពេលឃើញ​បងប្អូនប្រជាពលរដ្ឋ​ស្លាប់​ជា​បន្ត​បន្ទាប់ ហើយ​ការស្លាប់នេះ​ប្រសិន​បើ​យើង​អាចការពារ យើង​ត្រូវតែ​ពួតដៃ​គ្នា ដើម្បី​ធ្វើម៉េច​ឲ្យ​វិធានការ​សុខាភិបាល​មាន​ចំណាត់ការ​ត្រឹមត្រូវ"។


វីរុសកូរ៉ូណា

ដឹងអត្តសញ្ញាណបុរសនៅកាកាប ឆ្លងកូវីដ ១៩ ស្លាប់ ក្រោយចូលពេទ្យបាន ១ថ្ងៃ

បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ ឆ្លងកូវីដ ១៩ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្លាប់បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបាន ១ថ្ងៃប៉ុណ្ណោះ។ បើលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់កម្ពុជាថ្មី បុរសខាងលើឈ្មោះ ស្តើង ជា អាយុ ៧៥ឆ្នាំ មានអាការៈ ហត់ និងពិបាកដកដង្ហើមវិវត្តរហ័សរយៈពេល ៣ ទៅ ៤ ថ្ងៃ គួបផ្សំនឹងជំងឺប្រចាំកាយលើសឈាម។ បុរសរូបនេះ ទើបតែតេស្តឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី ២១ ខែមីនានេះ ហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង។ ដោយសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំងគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បុរសរូបនោះបានស្លាប់នៅព្រឹកថ្ងៃទី ២២ មីនា។ បើតាមគណនីហ្វេសប៊ុក Vannak Ebiza បុរសអ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់នេះ មានតួនាទីជាសាស្រ្តាចារ្យវេជ្ជបណ្ឌិត លោកធ្លាប់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានការិយាល័យបច្ចេកទេស។ មុខងារចុងក្រោយជាទីប្រឹក្សាវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងជាប្រធានអាសន:រោគកុមារនៅសាកលវិទ្យាល័យអន្តរជាតិ។ គណនីខាងលើនេះក៏បានអរគុណដល់លោកវេជ្ជបណ្ឌិត  ស្តើង ជា ដែលបានចំណោយពេលវេលាជួយបង្រៀនណែនាំមេរៀននិងបទពិសោធន៍ល្អៗ។ គិតត្រឹមព្រឹកថ្ងៃទី ២២ […]



វីរុសកូរ៉ូណា

ឆ្លងច្រើនទៀតហើយ ថ្ងៃនេះរកឃើញវិជ្ជមានកូវីដ ១៩ ជាង៧០នាក់

រូបភាព៖ ជា ពិសី នៅ​ថ្ងៃទី ២១ មីនា មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ដល់​ទៅ ៧៣នាក់ និង​មាន​អ្នក​ជា​សះ​ស្បើយ ១៧នាក់។ ក្នុងសេចក្តីប្រកាសរបស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ ១៩ ទាំង ៧៣នាក់ មាន ៧១នាក់ ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង ២នាក់​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា។ ស្ថានភាព​ជំងឺកូវីដ ១៩ គិត​ត្រឹមព្រឹក​ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ ១៩ សរុប ១៧៥៣នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១២៣៣នាក់ – ព្យាបាល​ជា​សះស្បើយ ៩៦៧នាក់ – កំពុង​សម្រាក​ព្យាបាល ៧៨១នាក់ – ស្លាប់ ៣នាក់។


វីរុសកូរ៉ូណា

បុរសនៅបឹងសាឡាង ស្លាប់ដោយសារជំងឺកូវីដ ១៩ ជាមន្ត្រីនគរបាល

បុរស​អាយុ ៤៦ឆ្នាំ ដែល​រស់នៅ​សង្កាត់​បឹង​សាឡាង ស្លាប់​ដោយ​ជំងឺកូវីដ-១៩ មាន​តួនាទី​ជាអនុសេនីយត្រី ឈ្មោះ គឹម ឃីស៊ុន។ នៅ​លើ​ផេក​របស់​សាលា​ខណ្ឌ​ទួលគោក នា​យប់​នេះ បាន​បង្ហោះ​សកម្មភាព​របស់អភិបាល​ខណ្ឌ​ ដឹកនាំ​ក្រុម​ការងារ ចុះ​សួរ​សុខទុក្ខ និង​យក​អំណោយ​ទៅ​ជូន​គ្រួសារ​សព​លោក អ.ត្រី គឹម ឃីស៊ុន ស្ថិត​នៅ​ផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។ គួរ​បញ្ជាក់​ថា នេះ​​គឺ​​ជា​​ករណី​​ស្លាប់​​ទី៣ ដោយសារ​​ជំងឺ​​កូវីដ១៩ នៅ​​កម្ពុជា គិត​​ចាប់​​តាំង​​ពី​​​ផ្ទុះ​​នូវ​​ជំងឺ​កូវីដ ១៩ នេះ​​មក។ ករណីស្លាប់​ទី១ ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ ៥០ឆ្នាំ ​​នៅ​​សង្កាត់​​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​​ភ្នំពេញ និង​ករណីទី២ ជាស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៦២ឆ្នាំ រស់​នៅ​សង្កាត់ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។


វីរុសកូរ៉ូណា

អ្នកជំងឺកូវីដ ១៩ ស្លាប់ម្នាក់ទៀតហើយ នៅ​សង្កាត់​បឹង​សាឡាង

​អ្នក​​ជំងឺ​​កូវីដ​១៩ ​ម្នាក់​​ទៀត​​ហើយ​​បាន​​ស្លាប់​​បាត់​បង់​​ជីវិត​​នៅ​ថ្ងៃនេះ។ បើ​តាម​លោក​ជំទាវ យក់សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ប្រាប់​ទៅ​កម្ពុជាថ្មី​នៅ​មុន​នេះ​បន្តិច អ្នក​ជំងឺ​រូប​នោះ​ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ៤៦ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ មិនមាន​ជំងឺ​គួបផ្សំ​នោះ​ទេ។ បុរស​ខាងលើ ត្រូវ​បាន​រក​ឃើញ​វិជ្ជមានកូវីដ ១៩ កាលពីថ្ងៃ១០ ខែមីនា ២០២១ ហើយ​នេះ​ជា​ករណីទី៣ នៃ​ការ​ស្លាប់ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ