វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ

អង្គការ​Oxfam បានលើកឡើងនៅថ្ងៃទី៩ ខែមេសា នេះថា​ថា​ការ​រាតត្បាត​នៃ​វីរុស​ COVID-19 បាន​សម្លាប់​មនុស្ស​ជាង ៨៣ ០០០នាក់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ដែល​អាច​រុញច្រាន​មនុស្ស​ប្រហែល​៥០០លាន​នាក់​ធ្លាក់ទៅ​ក្នុង​ភាព​ក្រីក្រ​។ អង្គការខាងលើ​បន្តថា​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើត​ឡើង​នេះ​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៨ទៅទៀត។ តាមការ​​ប៉ាន់ស្មាន​ ភាព​ក្រីក្រ​ទូទាំង​ពិភពលោក​អាច​កើន​ឡើង​ជា​លើក​ដំបូង​​គិត​ចាប់​ពី​ឆ្នាំ​១៩៩០មក ដែល​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ត្រលប់​ទៅ​រក​ភាព​ក្រីក្រ​ដូច​កាល​ពី​៣០ឆ្នាំ​មុន។ នៅ​ក្រោម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់ចំណូល​ ចំនួន​មនុស្ស​រស់នៅ​ក្នុង​ភាពក្រីក្រ​ខ្លាំង​ ដែលមាន​ចំណូល​ប្រចាំថ្ងៃ​ក្រោម​១,៩០​ដុល្លារ អាច​កើន​ពី ៤៣៤លាននាក់​ទៅ​៩២២លាននាក់​ទូទាំង​ពិភព​លោក។ រីឯ​មនុស្ស​ទទួល​បាន​ប្រាក់ចំណួល​ក្រោម ៥,៥០​​ដុល្លារក្នុងមួយថ្ងៃ​នឹង​កើន​ពី​ ៥៤៨លាននាក់​ទៅ​ជិត​៤ពាន់លាននាក់។ ស្ត្រី​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស ព្រោះ​ថា​អ្នកទាំងនោះភាគច្រើនជាអ្នកធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទទួល​បាន​សិទ្ធការងារ​តិច​តួច​​ ឬមិនមានតែម្ដង​។ អត្ថបទគួរអាន៖ ខ្មែរមានមន្ទីរពេទ្យ ៣ប៉ុណ្ណោះ អាចផលិតអុកស៊ីសែនប្រើប្រាស់ខ្លួនឯង ៣ចំណុច កម្ពុជាត្រៀមប្រយុទ្ធទប់ទល់ជាមួយ COVID-19 នៅពេលនេះ WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់ COVID-19​ បានដែរ លទ្ធភាពកម្ពុជាដាក់ប្រទេសក្នុងគ្រាអាសន្នមានតិចបំផុត ត្រឹម០,១%ប៉ុណ្ណោះ របាយការណ៍​​នេះ​បាន​បន្ថែមទៀត​ថា​អ្នកធ្វើការ​មួយ​ថ្ងៃ រស់​មួយ​ថ្ងៃ មិន​អាច​ឈប់ពីការងារ​បាន ឬក៏មាន​លទ្ធភាព​ទិញ​ស្បៀង​បម្រុងទុកច្រើនបានដែរ។ ក្រៅពីនេះ​មនុស្ស​ជាង​២ពាន់​លាន​នាក់​ផ្សេងទៀត​នៅលើពិភព​លោក​ជា​អ្នក​ប្រកប​ការ​ងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ដែល​មិន​មាន​ទទួលប្រាក់ថ្លៃ​ព្យាបាលជំងឺនោះ​ទេ។ ធនាគារ​ពិភព​លោក​កាលពីអាទិត្យមុនក៏​បាន​លើកឡើង​ដែរ​ថា​នៅ​អាស៊ីខាងកើត និង​តំបន់​ប៉ាស៊ីហ្វិក​អាច​កើនចំនួនអ្នកក្រ​បន្ថែម​ដល់​១១លាន​នាក់​​រ​ប្រសិនជា​ស្ថានភាព​វីរុស COVID-19 ​កាន់តែ​អាក្រក់ទៅ។ ដើម្បី​ជួយ​សម្រាល​ដល់​ផលប៉ះពាល់​នេះ អង្គការ Oxfam​ បាន​ស្នើសុំ​ឲ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស និង​អាជីវកម្ម​ដែល​កំពុង​ខ្វះខាត លុប​ចោល​បំណុល(ប្រទេស) ការគាំទ្រ​បន្ថែម​ពីIMF និង​ការ​ផ្ដល់ជំនួយ​ផ្សេងៗ​។ ជារួម រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​អាច​ត្រូវ​ប្រមូល​ថវិកា​យ៉ាងតិច​ ២,៥ទ្រី​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រទេសកំពុងអភិវឌ្ឍន៍។ របាកយការណ៍​បន្តថា​ប្រទេស​អ្នក​មាន​បាន​បញ្ចេញ​ប្រាក់​ច្រើន​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ខ្លួន ប៉ុន្តែ​ប្រសិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​អាច​ទប់ស្កាត់​ប៉ះពាល់​ទៅ​លើ​វិស័យ​សុខាភិបាល និង​សេដ្ឋកិច្ច​ទេ វិបត្តិ​នេះ​នឹង​បន្តមាន […]


វីរុសកូរ៉ូណា

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

វត្ថុ​ប្រើ​ប្រាស់​​​​​​​​ក្នុង​ផ្ទះ​ដែល​ប្រើ​ញឹក​ញាប់​​មួយ​ចំនួន ​​ជា​ចំណែក​នាំ​ឱ្យ​យើងមាន​​ផា​សុខភាព ប្រសិន​បើ​សម្អាត​បាន​ស្អាត​ល្អ។ ការ​ឧស្សាហ៍​សម្អាត​ជា​ប្រចាំ​ ក៏​ព្រោះ​ថា វត្ថុ​ទាំង​នោះ តែ​កាល​ណា​ទុក​ចោល​មិន​សម្អាត នឹង​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​​បាក់​តេរី​ច្រើន អាច​បង្ក​ជំងឺ​ ឬ​បញ្ហា​ផ្សេង​ៗ​ដល់​យើង​​បាន​ ដែល​របស់​ប្រើ​ប្រាស់​ទាំង​នោះ​មាន​ដូច​ជា​៖ ១. ក្រណាត់​​ជូត​ក្នុង​ផ្ទះ​បាយ លទ្ធផល​សិក្សា​បាន​បង្ហាញ​ថា ក្រណាត់​ជូត​ក្នុង​ផ្ទះ​បាយ គឺ​ជា​របស់​​ដែល​ប្រមូល​ផ្តុំ​ដោយ​មេរោគ បាក់​តេរី​ច្រើន​ជាង​គេ ព្រោះ​ថា​​ត្រូវ​​បាន​ប្រើ​ប្រាស់​​ញឹក​ញាប់​ជាង​គេ​។ ហេតុ​នេះ​ការ​សម្អាត​​កំណាត់​ជូត​នេះ​ជា​ប្រចាំ នឹង​ជួយ​បន្ថយ​ហានិភ័យ និង​ជួយ​​​ប្រសិទ្ធភាព​​​អនាម័យ​​​ ដល់​សមាជិក​គ្រួសារ​ក្នុង​ផ្ទះ​​។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ ២. ជ្រុញ​ ក្តារ​ជ្រុញ ក្រោយ​ហាន់​សាច់​រួច សុទ្ធ​សឹង​ជា​វត្ថុ​ដែល​ងាយ​​ប្រមូល​ផ្តុំ​ដោយ​បាក់​តេរី ដូច​នេះ​ការ​​លាង​សម្អាត​ជ្រុញ​បាន​ស្អាត ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​។ បន្ថែម​ពី​នោះ យើង​អាច​​សម្អាត​ជ្រុញ​ដោយ​ការ​ ដាក់​​​ជ្រលក់​ក្នុង​ទឹក​ខ្មេះ លាយ​នឹង​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា ទុក​ចោល​រយៈ​ពេល ២​ទី​៣​នាទី ដើម្បី​កម្ចាត់​បាក់​តេរី​ឲ្យបាន​ស្អាត​ល្អ។ ៣. អេប៉ុង​លាង​ចាន អេប៉ុង​លាង​ចាន ក៏​ជា​វត្ថុ​សំខាន់​មួយ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត ព្រោះ​ថា​​ជា​កន្លែង​ស្តុក​ទៅ​ដោយ​មេរោគ​ក្រោយ​ការ​ប្រើ​ប្រាស់​រួច​។ ដើម្បី​អនាម័យ​លើ​វត្ថុ​ប្រើ​ប្រាស់​នេះ យើង​អាច​លាង​សម្អាត​វា​រួច​ដាក់​ត្រូវ​កម្តៅ​ថ្ងៃ​១​នាទី និង​គួរ​​​ប្តូរ​​ប្រើ​ថ្មី​រយៈ​ពេល​ប្រមាណ​១​សប្តាហ៍​​ម្តង។ ៤. ដប​ទឹក​ ដប​ទឹក​សម្រាប់​ច្រក​ទឹក​ញ៉ាំ​រាល់​ថ្ងៃ មិន​ថា​ជា​ដប​​ប្លាស្ទិក ឬ​​ជា​លោហៈ​ ការ​សម្អាត​វា​ជា​ប្រចាំ​នឹង​នាំ​យើង​​ឱ្យ​ចៀស​ឆ្ងាយ​ពី​ពពួក​​បាក់​តេរី។ អត្ថបទពាក់ព័ន្ធ៖  វីរុស COVID-19 ស្ថិតនៅលើបរិយាកាស និងវត្ថុផ្សេងៗបានយូរប៉ុនណា? ហេតុអីពាក់​ម៉ាស​តែមួយ​មុខ មិន​អាចការពារ​វីរុស COVID-19​ […]


វីរុសកូរ៉ូណា

អ្នកជាពីវីរុស COVID-19 ៥១នាក់នៅកូរ៉េខាងត្បូង «ជំងឺរើឡើងវិញ»

មុស្ស​ចំួន​៥១​នាក់​ដែល​បានជាសះស្បើយ​ពី​វិរុស COVID-19 នៅប្រទេសកូរ៉េខាងត្បូងត្រូវ​បាន​រកឃើញជា​ថ្មីថា​មានផ្ទុកវីរុសនេះម្ដងទៀត ក្រោយបានជាសះស្បើយ​ប៉ុន្មានថ្ងៃ។ កាសែត Daily Mail បានចុះផ្សាយ​ម្សិល​មិញថា​អ្នកទាំង៥១​នាក់នេះជាអ្នក​នៅក្នុងតំបន់ Daegu ជាកន្លែង​ផ្ទុះជំងឺCOVID-19 ខ្លាំងជាងគេ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយមកដល់ពេលនេះ​អ្នកទាំងនោះកំពុង​ដាក់​នៅដាច់ដោយឡែកជាថ្មីទៀត។ មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ​ឆ្លង​របស់កូរ៉េខាង​ត្បូង​បាននិយាយថា​អ្នកទាំង​៥១​ នាក់​​ទំនងជា​ជំងឺរើឡើងវិញ មិនមែនជា​ការ​ឆ្លង​លើកទី២នោះទេ។ ក្រុមអ្នកវិទ្យាសាស្រ្ត​របស់រដ្ឋាភិបាលបាននិយាយដែរថាការណ៍នេះ អាចមកពីវីរុសបានសម្ងំក្នុង​កម្រិតណាមួយនៃ​កោសិការបស់​មនុស្ស ដែល​មិនអាច​ធ្វើតេស្តរកឃើញ​បាន។ គិតមកត្រឹមថ្ងៃទី៧ ខែមេសា នេះនៅកូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសCOVID-19 ចំនួន​ជាង១ម៉ឺននាក់ អ្នកស្លាប់មានជិត​២០០នាក់ និងអ្នកជាសះស្បើយមានជាង៦៥០០​នាក់៕ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19 អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

សត្វខ្លាមួយក្បាលនៅ​សហរដ្ឋ​អាមេរិក​ តេស្ត​ឃើញ​មាន​​ផ្ទុក​វីរុស​ COVID-19​

សត្វ​ខ្លា​អាយុបួន​ឆ្នាំ​មួយ​ក្បាល​នៅ​សួន​សត្វBronx Zoo រដ្ឋញ៉ូយក សហរដ្ឋអាមេរិក​រកឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19 ដោយ​សង្ស័យថា​ឆ្លង​ពី​អ្នក​មើលថែ។​ កាលពីថ្ងៃអាទិត្យ​ ខាងសួនសត្វ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​សត្វខ្លាមួយ​ក្បាលនេះ​មានអាការៈក្អស្ងួត និង​បាន​ធ្វើតេស្ត​ក៏រកឃើញថា​មាន​ផ្ទុកវីរុស COVID-19។ ខាងសួនសត្វនិយាយថា​អ្វីដែលបាន​រកឃើញនេះ​នឹងផ្ដល់​ជា​ព័ត៌មាន​ដល់ពិភព​លោក​ឲ្យ​ស្វែងយល់ពី​វីរុសនេះបន្ថែមទៀត។ បើ​តាម​មន្ត្រីសួនសត្វ​ សត្ខខ្លានេះ​អាច​ឆ្លងពីអ្នក​មើលថែ ដែល​បានឆ្លងវីរុស COVID-19 តែនៅមិនទាន់ចេញរោគសញ្ញា។ អត្ថបទពាក់ព័ន្ធ៖  កូនភ្លោះនៅឥណ្ឌាដាក់ឈ្មោះ ‘Corona’ និង ‘Covid’ រំឭកអនុស្សាវរីយ៍គ្រាលំបាក ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19 ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


វីរុសកូរ៉ូណា

កូនភ្លោះនៅឥណ្ឌាដាក់ឈ្មោះ 'Corona' និង 'Covid' រំឭកអនុស្សាវរីយ៍គ្រាលំបាក

គ្រួសារ​​ប្តី​ប្រពន្ធ​មួយ​គូ រស់​នៅ​រដ្ឋ Chhattisgarh ប្រទេស​ឥណ្ឌា ដែល​ទើប​សម្រាល​បាន​កូន​ភ្លោះប្រុស ស្រី​​ ហើយ​បាន​ដាក់​ឈ្មោះ​កូនទាំងពីរថា ‘Corona’ និង ‘Covid’ ចំពេល​​វិបត្តិ​វីរុស​ផ្លូវ​ដង្ហើម COVID-19 កំពុង​​រាត​ត្បាត​ជុំ​វិញ​ពិភព​លោក​។ តាម​សារព័ត៌មាន​ Trust of India បាន​ស្រង់​សម្តី​លោក​ស្រី Preeti Verma ជា​ម្តាយ​វ័យ​២៧​ឆ្នាំ​ដែល​បាន​ដាក់​ឈ្មោះ​​ឱ្យ​កូន​ៗ​​បែប​នេះ​ថា ៖ «ពួក​យើង​សម្រាល​កូន​​ៗ​ក្រោយ​ពេល​​ជួប​បញ្ហា​ជា​ច្រើន​ ក្នុង​អំឡុង​ពេល​​​​ដ៏​ពិបាក​នេះ ដូច​នេះ​ខ្ញុំ និង​ស្វាមី​ ចង់​ឱ្យ​​​ថ្ងៃ​សម្រាល​កូន​ៗ​នោះ ជា​ថ្ងៃ​ចង​ចាំ​មួយ​»។ អត្ថបទ​ពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង គូ​ស្វាមី​ភរិយា​ខាង​លើ បាន​​បញ្ជាក់​ថា ឈ្មោះ​ដែល​ដាក់​ឱ្យ​កូន​ៗ​នោះ នឹង​រំលឹក​អ្នកទាំងពីរ​អំពី​គ្រា​លំបាក​ ដែល​ខ្លួនបាន​ជួប​​អំឡុង​ពេល​ បិទ​​ទី​ក្រុង​​ក្នុង​ប្រទេស​ឥណ្ឌា ក៏​ដូច​ជា ចង​ចាំ​នូវ​ថ្ងៃ​សម្រាល​កូន​ៗ​បាន​ជោគ​ជ័យ​ ក្នុង​​អំឡុង​ពេល​មន្ទីរ​ពេទ្យ​រដ្ឋ​ឥណ្ឌា​​កំពុង​មមាញឹក។ គួរ​រំលឹក​ដែរ​ថា ប្រទេស​ឥណ្ឌា​បាន​ចាប់​ផ្តើម​បិទ​ទីក្រុង​ និង​បិទការ​ប្រមូល​ផ្តុំ​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស ចាប់​ពី​ថ្ងៃ​២៤ មិនា​កន្លង​ទៅ។ ការ​បិទ​ចរាចរ​ក្នុង​ប្រទេស​អាស៊ី​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ​នេះ បាន​ធ្វើ​ឱ្យ​​​សេវា​មធ្យោបាយ​ធ្វើ​ដំណើរ​រាប់​ទាំង​រថភ្លើង ជើង​ហោះ​ហើរ ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន ក្នុង​នោះ​​ប្រជាជន​ប្រហែល​​ប្រមាណ​ ១,៣​ពាន់​លាន​នាក់ ត្រូវ​ផ្អាក​សកម្មភាព​​ប្រចាំ​ថ្ងៃ​ជា​បណ្តោះអាសន្ន ដោយ​មាន​តែ សកម្មភាព​​ដូច​ជា ការ​ទិញ​របស់​ប្រើ​ប្រាស់ និង​ថ្នាំ​សង្កូវ​​ ប៉ុណ្ណោះ​ទើប​អនុញ្ញាត​។ អត្ថបទ​ពាក់ព័ន្ធ៖ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ប្រទេសឥណ្ឌា […]


វីរុសកូរ៉ូណា

អាមេរិកអនុញ្ញាតឲ្យប្រើតេស្ដលើអង់ទីកររកអ្នកឆ្លង COVID-19 ស៊ីពេលប្រហែល២០នាទី

អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ  (FDA) អាមេរិក​កាលពីថ្ងៃទី១ ខែមេសា បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តេស្ដ​រក​អង់ទីករ​ (Antibody test) ដើម្បី​ដឹង​ថា​អ្នក​ណា​ឆ្លង​វីរុស COVID-19 និង​រកមើល​ដែរ​ថា​អ្នក​ណា​ខ្លះ​អាច​មាន​អង់ទីករ​​ការពារ​រួច​ហើយ។ ការ​ធ្វើតេស្តនេះ​គឺ​ប្រើរយៈពេល​ខ្លី និង​ប្រើ​សំណាកឈាម​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍ ដោយមិន​បាច់យក​សំណាកប្រព័ន្ធ​ផ្លូវ​ដង្ហើម​នោះទេ​។​ តេស្ត​រកអង់ទីករនេះ​អាចរកឃើញថា​អ្នកណាទើបមានផ្ទុកវីរុស ឬឆ្លងវីរុសយូរ​ហើយ​ និង​អាច​ដឹងថា​អ្នកទាំងនោះ​មានអង់ទីករប្រឆាំងវីរុសCOVID-19 ដែរឬយ៉ាងណាទៀត​ផង។ តេស្ដ​នេះ​ប្រើ​មធ្យោបាយ​មួយ​ឈ្មោះ​ PCR ដើម្បី​រក​មើល RNA របស់​វីរុស​នៅ​ក្នុង​សំណាក​យក​ពី​អ្នក​ជំងឺ​ហើយ​​តេស្ដ​នេះ​អាច​រក​ឃើញ​អ្នក​ដែល​ទើប​នឹង​ឆ្លង​វីរុស COVID-19។ ប៉ុន្តែ​តេស្ដ​នេះ​មិន​អាច​កំណត់​អ្នក​ជា​សះស្បើយ​ទេ​ព្រោះ​ពួកគេ​មិន​មាន​ RNA របស់​វីរុស​ក្នុង​រាងកាយ​ទៀត​ទេ តែ​អ្នក​ជាសះស្បើយ​អាច​មាន​អង់ទីករ​ក្នុង​ឈាម​។ FDA បាន​អនុញ្ញាត​ឲ្យ​ប្រើ​តេស្ដ​រកអង់ទីករដែល​ផលិត​ដោយ​ក្រុមហ៊ុន Cellex ហើយ​តេស្ដ​នេះ​អាច​ប្រើ​ប្រាស់​បាន​មុន​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ពេញលេញ។ តេស្ដ​រក​អង់ទីករ​នេះ​ត្រូវ​ការ​សំណាក​ឈាម​មក​​ការ​វិភាគ​នៅក្នុង​មន្ទីរពិសោធន៍​ដែល​ទទួល​បាន​ការ​អនុញ្ញាត។ តេស្ដ​នេះ​ត្រូវការពេល​តែ​១៥ ទៅ២០នាទី​នឹង​ទទួលបាន​លទ្ធផល។ តេស្ដ​នេះ​គឺ​រក​អង់ទីករ​២ប្រភេទគឺ immunoglobulin M និង immunoglobulin G។ Immunoglobulin M គឺ​ជា​អង់ទីករ​ទី​មួយ​ដែល​រាងកាយ​នឹង​បង្កើត​ដើម្បី​ឆ្លើយតប​នឹង​ការ​ឈ្លានពាន​របស់​មេរោគ និង​អាច​មាន​ក្រោយ​ឆ្លង​រយៈពេល​២ថ្ងៃ។ ដោយឡែក រាងកាយ​នឹង​បង្កើត immunoglobulin G ក្នុង​កម្រិត​ច្រើន​នៅ​ក្នុង​ដំណាក់កាល​ឆ្លង​ ជាពិសេស​សម្រាប់​វីរុស COVID-19នេះ។ ដូចនេះ​បើ​លទ្ធផល​ចេញ​មក​វិជ្ជមាន​នៃ​អង់ទីករ​នេះ​មាន​ន័យ​ថា​អ្នក​ជំងឺ​អាច​ទើប​នឹង​ឆ្លង​ ឬ​បាន​ឆ្លង​វីរុស​នេះ​ហើយ។ ទោះបីជា​តេស្ដ​រក​អង់ទីករ​មាន​ប្រយោជន៍​ក្នុង​ការ​កំណត់​ថា​មនុស្ស​ម្នាក់​នោះ​មាន​វីរុស COVID-19 និង​អាច​មាន​អង់ទីករ​ប្រឆាំង​វីរុស​ក៏ដោយ​ តែ​នៅ​​មិន​ច្បាស់​ថា​មនុស្ស​ម្នាក់​នោះ​មាន​អង់ទីករ​ពេញលេញ និង​អង់ទីករ​​នឹង​នៅ​ក្នុង​រាងកាយ​រយៈពេល​យូរ​ប៉ុណ្ណានោះទេ​។ អត្ថបទ​ពាក់ព័ន្ធ៖ ច្រមុះលែងដឹងក្លិន […]


វីរុសកូរ៉ូណា

ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ យ៉ាង

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំ​ពាក្យ និង​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​បាន​ថ្លែង ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 ជា ឬ​មិន​ជា អាស្រ័យ​លើ​កត្តា ៣ យ៉ាង។ ១- កត្តា​ខ្លួន​ឯង បើ​សិន​យើង​អ្នក​ឈឺ មិន​អនុវត្ត និង​ប្រព្រឹត្ត​តាម​បទដ្ឋាន​​របស់​គ្រូពេទ្យ​ទេ​នោះ អ្នក​ជំងឺ​ក៏​មិន​អាច​ជា​បាន​ដែរ បើ​ទោះ​បច្ចេកទេស ឬ​ពេទ្យ​ជំនាញ​ៗ​យ៉ាង​ណា​ក៏​ដោយ។ ឧទាហរណ៍ ពេទ្យ​តម្រូវ​ឲ្យ​លេប​ថ្នាំ តែ​អ្នក​ជំងឺ​មិន​អនុវត្ត ហើយ​មិន​ញ៉ាំ​អាហារ ឬ​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ បែរ​ជា​ធ្វើ​ផ្ទុយ​ទៅ​វិញ នោះ​ក៏​មិន​អាច​ជា​បាន​ដែរ។ ២- បច្ចេកវិទ្យា ឬ​បច្ចេកទេស​ក្នុង​ការ​ព្យាបាល លោក​ជំទាវ​ចង់​សំដៅ​ទៅ​លើ​សម្ភារៈ​បរិក្ខារ​ និង​បច្ចេកវិទ្យា​ក្នុង​ការ​ព្យាបាលអ្នក​ជំងឺ COVID-19 ។ ៣- ចំណេះ​ជំនាញ ចំពោះ​ផ្នែក​ចំណេះ​ជំនាញ​វិញ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា គ្រូពេទ្យ​ខ្មែរ​មាន​ជំនាញ​ពិត​ប្រាកដ ព្រោះ​បើ​ទោះ​ជា​គ្មាន COVID-19 ក៏​កន្លង​មក​គ្រូពេទ្យ​យើង​បាន​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ជាច្រើន​ជា​សះស្បើយ​ហើយ។ គ្រូពេទ្យ​ខ្មែរ​មាន​បទ​ពិសោធន៍​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​រលាក​សួត ហើម​សួត ទឹក​ក្នុង​សួត ឬ​អ្នក​មាន​បញ្ហា​សួត​ផ្សេង​ៗ​ទៀត។ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា ក្នុង​ករណី​នេះ​យើង​នឹង​ប្រើ​ចំណេះ​ជំនាញ​កន្លង​មក ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ខ្មែរ​យើង។ ចំពោះ​វីរុស COVID-19 នេះ​ដែរ គ្មាន​នរណា​ហ៊ាន​អះអាង​បែប​ណា​នោះ​ទេ ព្រោះ​វា​មាន​ភាព​ប្រែប្រួល​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


វីរុសកូរ៉ូណា

អូស្រ្តាលីនឹងតេស្តវ៉ាក់សាំងការពារជំងឺរបេង​លើគ្រូពេទ្យ សង្ឃឹមអាចការពារវីរុស COVID-19

អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលីឲ្យដឹងនៅថ្ងៃនេះថា ខ្លួន​​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ដើម្បី​មើល​ថា​តើ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្រុម​គ្រូពេទ្យ​ពី​វីរុស COVID-19 បានឬទេ។ ការ​តេស្ដ​ទៅលើ​វ៉ាក់សាំង BCG (វ៉ាក់សាំង​ការពារ​ជំងឺ​របេង​) នឹង​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​គ្រូពេទ្យ​៤ ០០០នាក់​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​អូស្ត្រាលី​។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ទោះ​បី​ជា​វ៉ាក់សាំង​នេះ​គឺ​សម្រាប់​ជំងឺ​របេង​ ប៉ុន្តែ​វ៉ាក់សាំង​នេះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​ឆ្លើយតប​ខ្លាំង​ទៅនឹង​មេរោគ។ ក្រុមអ្នកវិទ្យាសាស្រ្ត​ក៏​សង្ឃឹម​ថា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការរាតត្បាត​នៃ​វីរុស COVID-19​ ទៅលើ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះរួច។ លោកស្រី​សាស្ត្រាចារ្យ Kathryn North ប្រធាន​វិទ្យាស្ថាន​ Murdoch ក៏​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​តេស្ដ​​វ៉ាក់សាំង​នេះ​អាច​នឹង​ជួយ​ឲ្យ​ដឹង​ថា​តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស COVID-19 ដែរឬ​អត់។ លោកស្រី​ក៏​សង្ឃឹម​ថា​វ៉ាក់សាំង​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ប្រឆាំង​នឹង​វីរុស COVID-19 ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មុន​នឹង​មាន​វ៉ាក់សាំង​ដែល​អាច​ប្រឆាំង​នឹង​វីរុស​នេះ។ គ្រូពេទ្យ​ចំនួន ៤ ០០០​នាក់​នឹង​ចាប់ផ្ដើម​ចូលរួម​ក្នុង​ការ​តេស្ដ​នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍នេះ​ក្រោយ​ពី​មាន​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​សុខាភិបាល​ជាតិ។ ការ​ធ្វើ​តេស្ដ​ស្រដៀង​នេះ​ដែរ​ក៏​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ហូឡង់ អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន សម័យ COVID-19 កំពុងរាតត្បាត ការជួបជុំធំៗនៅប្រទេសខ្លះក៏នៅតែមាន អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

រកឃើញ COVID-19 ២ ករណីទៀត ជាជនជាតិឥណ្ឌូណេស៊ី

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ២ ករណីបន្ថែម​ទៀត តួលេខសរុបឡើងដល់ ៩៨នាក់ ហើយ​ទាំង ២ ករណី​ថ្មី​នេះ​គឺជា​ជនជាតិឥណ្ឌូណេស៊ីក្នុង​ចំណោម​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ផង។ តាម​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​ឆ្លង COVID-19 ករណីថ្មីនេះ រកឃើញ​នៅសៀមរាប ជា​បុរសដែលមានអាយុ ៤៤ និង ៤១ ឆ្នាំ។ ក្នុង​នោះ មាន​មួយ​ករណី​ជា​ជនជាតិ​ស៊ុយអែត បាន​ធ្វើ​តេស្ត​រួច​ហើយ តែ​មិន​បាន​រង់ចាំ​លទ្ធផល​ឡើយ ដោយ​ឡើង​យន្តហោះ​ទៅ​ស្រុក​កំណើត​វិញ តែ​ក្រសួង​មិន​បាន​រាប់​ចូល​ក្នុង​បញ្ជី ថា​នៅ​កម្ពុជា។ ករណី​ធ្វើ​តេស្ត តែ​មិន​ទាន់​ចេញ​លទ្ធផល​នោះ គឺជា​បុរស អាយុ ៣៨ ឆ្នាំ និង​ទៅ​សុំ​ធ្វើ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ចំពោះ​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ២ នាក់​វិញ មុន​តេស្ត​វិជ្ជមាន​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ប៉ាតាយ៉ា ទីក្រុង​បាងកក វិជ្ជមាន COVID-19 តែ​ដោយសារ​សាមី​ខ្លួន​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ពេទ្យ​នៅ​ទី​នោះ ទើប​ពួកគេ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។ ដោយ​ឡែក​ក្រសួង​ក៏​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ដោយប្រយោលមួយ​ជនជាតិ​បារាំង នៅ​សៀមរាប ៣៤០ នាក់ និង​យក​ពួកគេ​ទៅ​ដាក់​ដោយ​ឡែក ១៤ ថ្ងៃ ក្រោម​ការ​តាមដាន​របស់​ក្រសួង។ តាម​ការ​ប្រកាស​របស់​ក្រសួង​នេះ​ដែរ ក៏​មាន​បុរស​អាយុ ៥៨ ឆ្នាំ ម្នាក់​នៅ​ខេត្ត​កោះកុង​តេស្ត​អវិជ្ជមាន COVID-19។ អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៩៨ […]


វីរុសកូរ៉ូណា

អូស្រ្តាលីនឹង​មានប្រើឧបករណ៍តេស្តរក COVID-19 ស៊ីពេលតែ១៥នាទី នៅ​សប្ដាហ៍ក្រោយ

ឧបរករណ៍តេស្តឈាម​រកវីរុស COVID-19 ដោយប្រើពេលតែ​១៥នាទី និងតម្លៃធូរថ្លៃ​ផងនោះ​នឹង​ទៅ​ដល់ប្រទេស​អូស្រ្តាលីនៅ​សប្ដាហ៍ក្រោយ។ នេះ​បើតាម​ការ​ផ្សាយ​របស់សារព័ត៌មាន​ 7News នៅថ្ងៃនេះ។ ឧបករណ៍នេះ​ធ្វើតេស្ត​ដោយ​ប្រើដំណត់ឈាម និង​ចេញ​លទ្ធផល​ត្រឹម​១៥នាទី ខណៈឧបករណ៍មុន​ស៊ីពេលជាង​មួយថ្ងៃ​ ហើយថាឧបករណ៍តេស្តនេះ​មានភាពជាក់លាក់​រហូត​ដល់​៩៥ភាគរយ។ ឧបករណ៍ខាងលើនឹង​ប្រើ​នៅតាម​មន្ទីរពេទ្យ  និង​កន្លែងសិក្សាពីជំងឺ សម្រាប់​វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បន្ទាប់ពីទទួលបាន​ការ​អនុញ្ញាតពី​រដ្ឋបាលគ្រប់គ្រង់បរិក្ខាព្យា​បាលរួចមក​។ ការ​ធ្វើតេស្តចេញពីឧបករណ៍នេះ​ក៏​នឹង​បង្ហាញថា​ក្នុង​ខ្លួន​អ្នកជំងឺមាន​អង់ទីករ​ក្នុង​ឈាម និងមាន​ប្រព័ន្ធភាពស៊ាំប្រឆាំង​វីរុស COVID-19 ដែរឬយ៉ាងណាទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖ អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង COVID-19 កំពុងរាតត្បាត! គ្រឿងផ្សំក្នុងអាហារទាំង៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ