លោកបន្តថា ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។
ផលពិបាកនៃជំងឺ Thalassemia
– កើតជំងឺ Thalassemia កម្រិតមធ្យម-ធ្ងន់ធ្ងរអាចជួបផលពិបាកដូចជា៖
- លើសជាតិដែក៖ អ្នកកើតជំងឺនេះអាចមានជាតិដែកច្រើនពេកនៅក្នុងខ្លួន មិនថាមកពីជំងឺ ឬពីការបញ្ចូលឈាមញឹកញាប់ទេ។ ការមានជាតិដែកច្រើនពេកអាចបណ្តាលឲ្យខូចបេះដូង ថ្លើម និងប្រព័ន្ធអង់ដូគ្រីន (endocrine) រួមមានក្រពេញផលិតអ័រម៉ូន ដែលគ្រប់គ្រងដំណើរការនានាទូទាំងរាងកាយ។
- ឆ្លងមេរោគ៖ អ្នកកើត Thalassemia មានការកើនឡើងហានិភ័យនៃការឆ្លងមេរោគ ពិសេសប្រសិនបើអ្នកបានដកលំពែងចេញ។