home

ជំងឺស្លេកស្លាំង

ជំងឺ​ស្លេកស្លាំង - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺស្លេកស្លាំង

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោមជំងឺស្លេកស្លាំង​ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​សែន​​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។ ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។ យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។ រោគ​សញ្ញា​​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ មាន​ដូច​ជា៖ – អស់​កម្លាំង​ខ្លាំង​ – ខ្សោយ​ – ស្លេក​ស្លាំង – ឈឺ​ទ្រូង​ បេះដូង​ដើរ​លឿន​ ឬ​ហត់​ – ឈឺ​ក្បាល​ វិល​មុខ​ ឬ​ធេង​ធោង​ – ត្រជាក់​ចុង​ដៃ​ចុង​ជើង​ – រលាក​ ឬឈឺ​អណ្ដាត​ – ក្រចក​ផុយ​ – មាន​អារម្មណ៍​ឃា្លន ​​តែអាហារ​គ្មាន​​ជាតិ​​ – មិន​ឃ្លាន​អាហារ​​ ​ពិសេស​ចំពោះ​ក្មេង និង​ទារក​មាន​ជំងឺ​កង្វះ​ជាតិ​ដែក។ បើ​យើង ឬ​កូន​មាន​រោគ​សញ្ញា​ ​សង្ស័យ​​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​​ជាតិ​ដែក​ ​គួរ​ទៅ​ជួប​ពេទ្យ​។​ ជំងឺ​ស្លេក​ស្លាំង​ដោយ​សារខ្វះ​ជាតិ​ដែក មិន​មែន​ជា​ជំងឺអាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន​នោះ​ឡើយ។​ ហេតុនេះ ​​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ គឺ​ប្រសើរ​ជាង​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដោយ​ខ្លួន​ឯង​ […]

ស្វែងរក​បន្ថែម​ទៀត ជំងឺស្លេកស្លាំង អត្ថបទ

ជំងឺស្លេកស្លាំង

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​កើន​ឡើង​នូវ​គ្រាប់​ឈាម​ស​ ឯ​គ្រាប់​ឈាម​ក្រហម​តិច មក​ពី​អ្នក​នោះ​កើត​ជំងឺ​មហារីក​ឈាម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា បកស្រាយ​ការ​លើក​ឡើង​នេះ​ថា គ្រាប់​ឈាម​ស​ឡើង​ច្រើន អាចមក​ពី​កត្តា​ច្រើន​យ៉ាង មិន​មែនសុទ្ធតែកើត​ជំងឺ​មហារីក​ឈាម​នោះទេ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​បាន​បន្ត​ថា ចំនួន​​គ្រាប់​ឈាម​ស​ឡើង​តិចតួច ត្រឹម២០ពាន់ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យថា យើង​កើត​ជំងឺ​មហារីក​ឈាម​ដែរ។ ការ​កើត​ឡើង​បរិមាណ​គ្រាប់​ឈាម​ស​ពេល​នេះ ដោយសារ​តែ​មាន​មេរោគ ឬ​បាក់តេរី ចូល​ឈ្លាន​ពាន​ខ្លួន​យើង ហើយ​ខួរឆ្អឹង​យើង​ក៏​ផលិត​គ្រាប់​ឈាម​ស​ច្រើន ដើម្បី​ទប់ទល់​ជាមួយ​នឹង​ពពួកបាក់​តេរី និង​មេរោគ​ទាំង​នោះ។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ឈា​មស​ដែល​កើន​ឡើង​ច្រើន​ខ្លាំង លើស​ពី​១០០ពាន់ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា យើង​កើត​ជំងឺ​មហារីក​ឈាម​ហើយ។  ពេល​មាន​ជំងឺ​មហារីក​ឈាម​ស មាន​ន័យ​ថា​ខួរ​ឆ្អឹង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ប្លា​កែត​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយនោះឡើយ។ "ពេល​ផលិត​មក គ្រាប់​ឈាម​ស​មាន​តួនាទី​ប្រឆាំង​ទប់ទល់​ជាមួយមេរោគ បាក់តេរី ប៉ុន្តែគ្រាប់ឈាមស ដែល​ខួរឆ្អឹង​ផលិត​ពេល​យើង​កើត​មហារីក​ឈាម គ្រាប់ឈាម​ស​នោះ​អត់បំពេញ​តួនាទី​សម្លាប់​មេរោគ​បាក់តេរី ប៉ុន្តែ​វាបែរ​ទៅ​ជា​បញ្ចេញ​ជាតិ​ពុល​សម្លាប់​ខ្លួន​យើង​វិញ ហើយ​វា​ក៏​ទៅ​ប្លុក​ខួរឆ្អឹង​មិន​ឲ្យ​ផលិត​គ្រាប់ឈាម​ក្រហម និង​ប្លាកែត គឺ​ផលិត​តែ​គ្រាប់ឈាម​ស"។ [caption id="attachment_101476" align="aligncenter" width="1920"] វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម[/caption] នៅ​ពេល​ដែល​គ្រាប់ឈាម​ស​កើន​ឡើង​ច្រើន អ្នក​ជំងឺ​ចេះ​តែ​ស្លេកស្លាំង អស់កម្លាំង បែក​ញើស​ស្អិត ក្តៅ​ខ្លួន​ស្ទេញ ស្រក​គីឡូ […]

ជំងឺស្លេកស្លាំង

ជារឿយៗ យើង​តែង​តែ​ឮ​ពាក្យ "ឈាម​ស ស៊ី​ឈាម​ក្រហម" តើ​វា​​ជា​ប្រភេទ​ជំងឺឬ​យ៉ាង​ណា? ហេតុអី​បាន​ជា​គ្រាប់​ឈាម​ស ទៅ​ស៊ី​គ្រាប់​ឈាម​ក្រហម? លោក​សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក បញ្ជាក់​ថា ឈាម​ដែល​យើង​បូម​មក​ឃើញ​ក្រហមៗ មិន​មែន​មាន​តែ​គ្រាប់​ឈាម​ក្រហមមួយ​មុខ​នោះ​ទេ តាម​ពិត​មាន​គ្រាប់​ឈាម ៣ ប្រភេទ ទី១ គឺ​គ្រាប់​ឈាម​ក្រហម​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេ ទី២ គ្រាប់​ឈាម​ស និងទី៣ ជា​គ្រាប់​ឈាម​ពណ៌​លឿង​តូចៗ ​មាន​ឈ្មោះ​ថា ប្លាកែត។ លោក​វេជ្ជបណ្ឌិត​បាន​ប្រៀប​ធៀប​គ្រាប់​ឈាម​ស ទៅ​នឹង​ទាហាន ឬ​យោធា ដែល​មាន​តួនាទី​ប្រយុទ្ធប្រឆាំង និង​ទប់​ទល់​ជាមួយ​មេរោគ​ដែល​ចូល​ទៅ​ឈ្លាន​ពាន​ក្នុង​សរីរាង្គ​យើង បើសិន​ជា​គ្រាប់​ឈាម​ស ធ្វើ​សង្គ្រាម​ឈ្នះ មនុស្ស​យើង​មិន​កើត ឬ​ឆ្លង​ជំងឺ​នោះ​ទេ។ “ឧទាហរណ៍សាមញ្ញៗ​រឿង​វីរុស COVID-19 ហេតុអី​បាន​អ្នក​ឆ្លង​ខ្លះ​​ស្លាប់ អ្នក​ខ្លះ​មិន​ស្លាប់ អ្នក​អត់​ស្លាប់​ម៉ោ​ពី​ទាហាន​គេ​វា​ខ្លាំង ប្រព័ន្ធ​ការពារ​គេ​ខ្លាំង គេ​ទប់​ជាមួយ​វីរុស​ហ្នឹង​បាន ដល់​ពេល​មួយ​នេះ​គេ​ផលិត​អង់ទីករ​មក​សម្លាប់​អាវីរុស​នោះ​អស់ មក​ពី​ទាហាន​គេ​ខ្លាំង"។ [caption id="attachment_93070" align="aligncenter" width="1920"] សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម[/caption] លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ពន្យល់​ច្បាស់ៗថា គ្រាប់​ឈាម​ស មិន​ចេះ​ស៊ី​គ្រាប់​ឈាម​ក្រហម​នោះ​ទេ គ្រាប់​ឈាម​ស​ស៊ី​តែ​ពពួក​មេរោគ​ប៉ុណ្ណោះ។ ចំពោះ​ពាក្យ​ថា […]

ជំងឺស្លេកស្លាំង

១- អ្វីជាជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម? ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាមក្រហម សំដៅ​លើ​​ការ​បែក​គ្រាប់​ឈាម ដោយសារ​​ប្រព័ន្ធ​ការពាររាង​កាយ ទៅ​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្រហម​ខ្លួន​ឯង។ កត្តា​ពី​ខាង​ក្រៅ (Extrinsic) ​ដែល​ធ្វើឲ្យ​​អណ្តើកចាប់​យក​ និង​បំផ្លាញ​កោសិកា​គ្រាប់​ឈាម​ក្រហម​មាន​សុខ​ភាព​ល្អ ដោយ​កត្តាទាំង​នោះ​មាន​ដូច​ជា៖ – ឆ្លងរោគ – មានដុំ​សាច់ – ជំងឺ​​ប្រព័ន្ធ​ការពារ​ទៅ​បំផ្លាញ​ខ្លួន​ឯង – ផល​រំខាន​ដោយ​សារថ្នាំ – មហារីក​គ្រាប់​ឈាម​ស – មហារីក​កូន​កណ្តុរ កត្តា​ពី​ខាង​ក្នុង​ (Intrinsic) គឺ​ជា​តំណ​ពូជ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម​ដូច​គ្នា ដែល​ជំងឺ​តំណពូជ អាច​មាន​ដូចជា ជំងឺស្លេក​ស្លាំង​ដោយ​សារ​គ្រាប់​ឈាម​ក្រហម​រាង​ដូច​កណ្តៀវ (Sickle cell anemia) ឬជំងឺតាលាសឺមៀ (Thalassemia)។ ២- ជំងឺនេះកើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? ជំងឺ​​គ្រាប់​ឈាម​ក្រហម​ប្រភេទ​នេះ​ ច្រើន​កើត​លើ​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ ជនជាតិ​អាស៊ី​ និង​អឺរ៉ុប​ស្បែក​ស ហើយ​​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ តែ​យើង​អាច​គ្រប់​គ្រង និង​កាត់​បន្ថយ​កត្តា​ប្រឈមបាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។

ជំងឺស្លេកស្លាំង

ខ្វះឈាម ឬ​កង្វះ​គ្រាប់​ឈាម​ក្រហម បណ្តាល​មក​ពី​ការ​ថយ​ចុះ​នៃ​ការ​ផលិត​គ្រាប់​ឈាមរបស់ខួរឆ្អឹង និង​ការ​កើន​ឡើង​ការ​បំផ្លាញ​គ្រាប់​ឈាម របប​អាហារ​មិន​សម្បូរជាតិ​ដែក វីតាមីន បេ ១២ ឬ​ហ្វូឡាត។ កង្វះ​គ្រាប់​ឈាម​ក្រហម ត្បិត​តែ​វា​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ក្តី តែ​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ព្រោះ​អាច​មាន​បញ្ហា​សុខភាព បង្ក​ទៅ​ជា​ជំងឺ​ច្រើន​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម រោគ​សញ្ញា​ដែល​ងាយ​កត់​សម្គាល់​បំផុត​ចំពោះ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​នោះ​គឺ ស្លេកស្លាំង តែ​ទោះ​យ៉ាង​ណា​ជំងឺ​នេះ​នៅ​មាន​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត ដូច​ជា៖ – អស់កម្លាំង – ញ័រទ្រូង – ឈឺទ្រូង – ចង្វាក់​បេះដូង​ដើរ​មិន​ទៀង – ឆាប់​ហត់ ពិសេស​ពេល​កំពុង​ធ្វើការ – ឧស្សាហ៍​ក្តៅ​ខ្លួន – ត្រជាក់​ចុង​ដៃ​ចុង​ជើង – ឈឺក្បាល វិលមុខ – ជ្រុះ​សក់ – ឃ្លាន​អាហារ​ខុស​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖  គេងលក់ស្កប់ស្កល់ជួយរាងកាយយើងបានច្រើនដល់ម្ល៉ឹង! ​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន មកពី​បែប​នេះ​សោះ! ២- ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ដូច​ម្តេច? មូលហេតុ​នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម មក​ពី​កង្វះ​ជាតិ​​ដែក ដូច្នេះ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ពិត​ជា​អាច​ជួយ​បំពេញ​កង្វះ​គ្រាប់​ឈាម ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា មិន​អ៊ីចឹង​ទាំង​អស់​នោះ​ទេ អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​រក​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ ព្យាបាល​ចំ​គោលដៅ។ ក្រៅ​ពី​ការ​ព្យាបាល​បំពេញ​គ្រាប់​ឈាម​ក្រហម ដើម្បី​បំបាត់​ភាព​ស្លេក​ស្លាំង គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ប៉ូវ​​គ្រាប់​ឈាម មាន​ដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងសាច់ ដែល​សម្បូរ​ជាតិ​ដែក។

ជំងឺស្លេកស្លាំង

១- ​អ្វី​ទៅ​ជា​ជំងឺ​ស្លេក​ស្លាំង​ដោយ​ការ​ខ្វះ​វីតាមីន B12?​ ជំងឺ​នេះ គឺ​សំដៅ​នៅពេល​រាង​កាយ​យើង​ខ្វះ​វីតាមីន​ B12 ទើប​បណ្តាល​ឲ្យ​ស្លេក​ស្លាំង ដោយសារ​វីតាមីន B12 មាន​នាទី​ផលិត​គ្រាប់​ឈាម​ក្រហម ហេតុ​នេះ​បើ​យើង​​ខ្វះ​វីតាមីន B12 មាន​ន័យ​ថា​ រាងកាយ​មាន​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ទេ ធ្វើ​ឲ្យយើងឆាប់​នឿយ​ហត់​ អស់​កម្លាំង។ លើស​ពី​នេះទៀត​ ក៏​បណ្តាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ ​អាច​​ប៉ះពាល់​ដល់​ការ​ចងចាំ និង​ការ​គិតផង​ដែរ។ ២- ​ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ប៉ុនណា?     ភាគ​ច្រើន​ជំងឺ​នេះ ​ច្រើន​កើត​មាន​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ពិសេស​ចំពោះ​មនុស្ស​ចាស់។ យ៉ាង​ណា​មិញ យើង​នៅ​តែ​​អាច​គ្រប់គ្រង​ជំងឺនេះ​បាន​ ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម។ បើ​មាន​ចម្ងល់​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ជំងឺស្លេកស្លាំង

ទាំង​អស់​គ្នា​​ប្រាកដ​ជា​ដឹង​ ​ជាតិ​​ដែក មាន​ក្នុង​សាច់ ​បន្លែ​ ផ្លែ​ឈើ មាន​ប្រយោជន៍​សម្រាប់​​គ្នា​យើង​មាន​បញ្ហា​ស្លេក​ស្លាំង ដោយ​សារ​ខ្វះ​​គោលិកា​ឈាម​ក្រហម តែ​យ៉ាង​ណា ការ​ស្រាវជ្រាវ​ថ្មីចុងក្រោយបង្អស់​ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ សប្ដាហ៍មុន ​បង្ហាញ​ថា ការ​ញ៉ាំ​​ជាតិ​ដែកហួស​កម្រិត បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន។ ការ​ស្រាវជ្រាវ​រួម​គ្នា​​រវាង​សាកលវិទ្យាល័យ​ South Australia ​ប្រទេស​អូស្រ្តាលី ជា​មួយ​នឹងមហាវិទ្យាល័យ Imperial College London នៃ​ចក្រភព​អង់គ្លេស ​រក​ឃើញ​ពី​គុណវិបត្តិ​ និង​គុណសម្បត្តិ​របស់​ជាតិ​ដែក​។ ជា​លទ្ធផល ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជាតិ​ដែក​ជួយ​ប្រឆាំង​ជំងឺ​ខ្វះ​ឈាម​ក្រហម​ និង​កាត់​បន្ថយ​​ហានិភ័យ​កូលេស្តេរ៉ូល​អាក្រក់ ប៉ុន្តែ​នៅ​ក្នុង​ករណី​​ស្រូប​យក​ជាតិ​ដែក​ច្រើន​ពេក បែរ​ជា​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម រលាក​ស្បែក (ក្លាយ​ដំបៅ​ពេល​របួស) និង​បង្ក​ឲ្យ​​មាន​បញ្ហា​​ថ្លើម​ទៅ​វិញ។ លោក​សាស្រ្តាចារ្យ Beben Beyamin អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ ​បាន​និយាយ​ថា៖ “ពួក​យើង​បាន​ប្រើ​វិធី​សាស្រ្ត​​គណនា​ស្ថិតិ​​ជំងឺ​ដែល​​​មាន​ទំនាក់​ទំនង​ទៅ​លើ​សារធាតុ​នេះ ហើយ​​កំពុងពិនិត្យ​លើ​ករណី​ជំងឺ​ប្រមាណ ​៩០០​ មុខ​ទៀត​ ពាក់​ព័ន្ធ​ជាតិ​ដែកនេះ​”។ លោក​សាស្រ្តាចារ្យ​​បន្ថែម​ទៀត​ថា លទ្ធផល​នេះ​ពិតជា​គួរ​ឲ្យ​កត់​សម្គាល់​ថា ជាតិ​ដែក​អាច​​បង្ក​ជា​ជំងឺ​ដូច​បាន​រៀប​រាប់​ខាង​លើ។ យ៉ាង​ណា​ លោក​ និង​ក្រុម​ស្រាវជ្រាវ ក៏​កំពុង​បន្ត​ការ​សិក្សា​លើ​បញ្ហា​នេះ ដោយ​​នឹង​បន្ត​ពិសោធនៅ​តាម​គ្លីនិក។ ជាតិ​ដែក​មាន​សារៈសំខាន់​ណាស់​សម្រាប់មនុស្ស​គ្រប់​វ័យ ទាំង​ប្រុស ទាំង​ស្រី ​ពិសេសស្រីៗ​​មាន​ផ្ទៃពោះ និង​​បំបៅ​ដោះ​កូន។ អត្ថបទពាក់ព័ន្ធ៖ ថ្នាំ​ជាតិ​ដែក ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ ជាតិ​ដែកសម្បូរនៅ​ក្នុង​ប្រភព​អាហារ​ ដូច​ជា​ សាច់​គោ […]

ជំងឺស្លេកស្លាំង

១- អ្វី​ទៅ​ជា ​ជំងឺ​ស្លេក​ស្លាំង Fanconi? ជំងឺ​ស្លេកស្លាំង Fanconi សំដៅ​លើ​ជំងឺ​ត​ពូជ​ដែល​បណ្ដាល​មក​ពី​ខ្សោយ​ខួរ​ឆ្អឹង។ ខួរ​ឆ្អឹង មាន​នាទី​បង្កើត​គោលិកា​ឈាម ៣ ប្រភេទ​ក្នុង​រាងកាយ រួម​មាន កោសិកា​ឈាម​ក្រហម (សម្រាប់​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា និង​សរីរាង្គ​ផ្សេងៗ) គោលិកា​ឈាម​ស (សម្រាប់​ប្រឆាំង នឹង​ការ​បង្ក​រោគ) រីឯ​ប្លាកែត (ភ្នាក់ងារ​ធ្វើ​ឲ្យ​ឈាម​កក)។ ជា​ធម្មតា កោសិកា​ឈាម​នឹង​ងាប់ទៅ​វិញ ជំនួស​ដោយ​កោសិកា​ថ្មី​បង្កើត​ដោយ​ខួរ​ឆ្អឹង។ ប៉ុន្តែ​ករណី​ខ្សោយ​ខួរ​ឆ្អឹង ការ​ផលិត​កោសិកាឈាម​ថ្មី ជំនួស​កោសិកា​ដែល​ងាប់​មិន​អាច​គ្រប់គ្រាន់​ឡើយ។ មូល​ហេតុ​នេះ ធ្វើ​យើង​មាន​ជំងឺ​ស្លេកស្លាំង Fanconi ជា​ជំងឺ​ធ្ងន់ធ្ងរ និង​បង្ក​ផល​វិបាក​យូរ​អង្វែង​ដូចជា៖ – ស្លេកស្លាំង – រាងកាយ​មិន​ប្រក្រតី​ពី​កំណើត – មហារីក។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ជំងឺ​ស្លេកស្លាំង Fanconi ជា​ប្រភេទ​ជំងឺ​កើត​ឡើង​ញឹកញាប់​ជាង​គេ ក្នុង​ចំណោម​ករណី​ខ្សោយ​ខួរ​ឆ្អឹង​ពី​កំណើត។ ពិភាក្សា​ជាមួយ​គ្រួពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

ជំងឺស្លេកស្លាំង

១- អ្វី​​ជា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម? លើស​ជាតិ​ដែក​ក្នុង​ឈាម​ នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប និង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។ ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។ កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​វ័យ​កណ្តាល។ ២- កើត​ឡើង​ញឹកញាប់ដែរទេ? ពិត​ណាស់ គឺ​កើត​មាន​ញឹក​ញាប់ ភាគ​ច្រើនកើតលើ​ប្រុសៗ​ ព្រោះផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ដោយ​សារ​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។

ជំងឺស្លេកស្លាំង

១- អ្វី​ទៅ​ជា​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក? ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោម​​ជំងឺ​​ស្លេក​​ស្លាំង​ ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​ហ្សែន​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។ ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។ យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។ ២- ​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក កើត​​ឡើង​​ញឹកញាប់​ដែរទេ? កង្វះ​ជាតិ​ដែក​​ កើត​មាន​ច្រើន ​ជា​ពិសេស​ចំពោះអ្នកញ៉ាំ​​អាហារគ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់។​ គប្បី​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

គ្រូពេទ្យឯកទេសផ្នែក ជំងឺស្លេកស្លាំង របស់យើង

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេសsee-more-icon
expert-avatarbadge
វេជ្ជ. ចាន់ ស៊ីណេត

ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

x