មូលហេតុសំខាន់ៗអ្នកទឹកនោមផ្អែមប្រឈមការបាត់បង់ចំណង់អាហារ​

    មូលហេតុសំខាន់ៗអ្នកទឹកនោមផ្អែមប្រឈមការបាត់បង់ចំណង់អាហារ​

    អ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំអាហារឲ្យបានទៀងពេលវេលា គ្រប់គ្រាន់ ទៅតាមការណែរនាំរបស់គ្រូពេទ្យ ទោះបីមិនឃ្លានក៏ដោយ។ ការមិនញ៉ាំអាហារ ឬកាត់បន្ថយការញ៉ាំតាមអារម្មណ៍មិនឃ្លាន អាចបណ្ដាលឲ្យជាតិស្ករក្នុង​ឈាមថយចុះលឿន ព្រោះថាអាហារក៏ជាចំណែកមួយជួយគ្រប់គ្រងលំនឹងជាតិស្ករក្នុងឈាមដែរ។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    មានមូលហេតុច្រើនយ៉ាងដែលអ្នកជំងឺទឹកនោមផ្អែម មិនថាប្រភេទ១ ឬ ២នោះទេអាចប្រឈមនឹងការបាត់បង់ចំណង់អាហារ។

    ១.បញ្ហាបាក់ទឹកចិត្ដ

    អ្នកជំងឺទឹកនោមផ្អែម ដែលគិតច្រើន ស្មុគស្មាញ បាក់ទឹកចិត្ដ ពិសេសអ្នកជំងឺដែលទើបទទួលលទ្ធផលធ្វើតេស្ដសុខភាពរកឃើញថាមានជំងឺទឹកនោមផ្អែម អាចប៉ះទង្គិចផ្លូវចិត្ដ ធ្វើឲ្យបាត់បង់ចំណង់អាហារបាន។​ តាមការបង្ហាញរបស់មន្ទីរព្យាបាល Mayo Clinic របស់អាមេរិកបានបញ្ជាក់ថា ការបាក់ទឹកចិត្ដ ការស្មុគស្មាញ កើត​ស្ដ្រេស ជាមូលហេតុធ្វើឲ្យអ្នកជំងឺប្រឈមនឹងការបាត់បង់ចំណង់អាហារ។

    ២.បញ្ហាខ្សោយក្រពះ

    អ្នកជំងឺទឹកនោមផ្អែមមានបញ្ហាខ្សោយក្រពះ ក៏អាចបណ្ដាលឲ្យបាត់បង់ចំណង់អាហារបានដែរ។ តាមការបញ្ជាក់របស់សមាគមន៍អ្នកជំងឺទឹកនោមផ្អែមអាមេរិកបានបង្ហាញថា ខ្សោយក្រពះគឺជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម ក្រោយពេលដែលប្រព័ន្ធប្រសាទ ត្រូវបានប៉ះពាល់មិនអាចគ្រប់គ្រងទៅលើចលនាសាច់ដុំក្រពះបានល្អ ទើបបណ្ដាលឲ្យក្រពះមានភាពចុះខ្សោយ មិនអាចបំពេញមុខងារដូចធម្មតាបាន។ ការខ្សោយមុខងារក្រពះ មិនអាចរុញច្រានអាហារចូលទៅក្នុងពោះវៀនតូចបានល្អក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈមិនសូវឃ្លានអាហារ។

    ៣.ផលប៉ះពាល់ថ្នាំ

    ប្រសិទ្ធភាពថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាមមួយចំនួន ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈបាត់បង់ចំណង់អាហារបានដែរ។ ដូច្នេះប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីផ្លាស់ប្ដូរថ្នាំចេញ។

    ៤.គ្រុនក្ដៅ ផ្ដាសាយ

    អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈ ផ្ដាសាយ គ្រុនក្ដៅក៏អាចបណ្ដាលឲ្យថយចុះចំណង់អាហារបានដែរ។ ដូច្នេះអ្នកជំងឺត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំញ៉ាំអាហារឲ្យបានទៀងពេល គ្រប់គ្រាន់ ទោះមិនឃ្លានក៏ដោយ។

    ពេលផ្ដាសាយ

    អត្ថទ​ពាក់ព័ន្ធ​៖

    តើអ្នកជំងឺទឹកនោមផ្អែមគួរធ្វើបែបណា ប្រសិនបាត់បង់ចំណង់អាហារ?

    អ្នកជំងឺទឹកនោមផ្អែមដែលជួបបញ្ហាបាត់បង់ចំណង់អាហារ ត្រូវតែជួបគ្រូពេទ្យ ដើម្បីរៀបរាប់ពីស្ថានភាពអាការៈជំងឺ និង ត្រូវខិតខំញ៉ាំអាហារឲ្យបានទៀងពេល គ្រប់គ្រាន់។ ក្នុងករណីដែលអ្នកជំងឺមិនញ៉ាំអាហារនឹងប្រឈមបញ្ហាថយចុះជាតិស្ករលឿន ហើយក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលចាក់អាំងស៊ុយលីនជាប្រចាំ ហើយមិនញ៉ាំអាហារ ប្រឈមគ្រោះថ្នាក់ជាង អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត