ជំងឺទឹកនោមផ្អែមពេលពពោះ អាចជាសះស្បើយក្រោយសម្រាលកូនរួច ដោយសារតែកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ប៉ុន្តែ ជួនកាលបញ្ហាសុខភាពមួយនេះ ក៏អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺទឹកនោមផ្អែមពេលពពោះ អាចជាសះស្បើយក្រោយសម្រាលកូនរួច ដោយសារតែកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ប៉ុន្តែ ជួនកាលបញ្ហាសុខភាពមួយនេះ ក៏អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
ទឹកនោមផ្អែមពេលពពោះអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ទារកក្នុងផ្ទៃ ដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបង្កជាបញ្ហាសុខភាពផ្សេងៗដូចជា បញ្ហាផ្លូវដង្ហើម កម្រិតកាល់ស្យូមទាប ជាតិស្ករក្នុងឈាមទាបនៅពេលកើតជាដើម។
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ ក៏អាចបណ្ដាលឲ្យកើនឡើងសារធាតុរាវ Amniotic, Macrosomia ហើយក្នុងលក្ខខណ្ឌកម្រខ្លះ អាចនាំឲ្យកូនស្លាប់ក្នុងផ្ទៃថែមទៀតផង។ បញ្ហាកូនកើតមុនខែ សម្ពាធឈាមខ្ពស់ និងបម្រុងក្រឡាភ្លើងក៏មានគ្រោះថ្នាក់ខ្លាំងដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អំឡុងពេលពពោះ ស្រីៗយើងសុទ្ធតែអាចប្រឈមកើតជំងឺមួយប្រភេទនេះ ប៉ុន្តែអ្នកដែលមានហានិភ័យខ្ពស់គឺ៖
ម៉ាក់ៗគប្បីហាត់ប្រាណ ឬមានសកម្មភាពរាងកាយប្រចាំថ្ងៃច្រើន ដើម្បីជួយឲ្យម៉ាក់ និងកូនមានសុខភាពល្អ។ ការគ្រប់គ្រងទម្ងន់ខ្លួនក៏មានសារសំខាន់ដូចគ្នា ពីព្រោះថាស្ត្រីដែលលើសទម្ងន់ ឬធាត់ជ្រុលងាយនឹងកើតជំងឺទឹកនោមផ្អែម។
ទោះបីជាស្ត្រីជាច្រើនអាចជាសះស្បើយពីជំងឺទឹកនោមផ្អែមពេលពពោះក៏ពិតមែន ប៉ុន្តែស្ត្រីមួយចំនួនទៀត អាចនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ យ៉ាងណាមិញ ក្រោយសម្រាលកូនបាន ៦សប្ដាហ៍ ស្រីៗយើងគប្បីធ្វើតេស្តថាតើជំងឺទឹកនោមផ្អែមបានជាសះស្បើយឬនៅ។ ចំពោះម៉ាក់ៗដែលមានជំងឺទឹកនោមផ្អែមពេលពពោះ ចាំបាច់ត្រូវញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹម និងហាត់ប្រាណជាទៀងទាត់។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕