គ្រប់គ្រង​ជាតិស្ករមិនបាន អាចមានផលប៉ះពាល់ខួរក្បាលសម្រាប់អ្នកជំងឺទឹកនោមផ្អែម

    គ្រប់គ្រង​ជាតិស្ករមិនបាន អាចមានផលប៉ះពាល់ខួរក្បាលសម្រាប់អ្នកជំងឺទឹកនោមផ្អែម

    ជំងឺទឹកនោមផ្អែម បញ្ហាចំបងបំផុតគឺការឡើងចុះជាតិស្ករមិនទៀងទាត់ ហើយបើគ្រប់គ្រងមិនបានល្អនឹង​បង្កផលវិបាកច្រើនទៅលើសុខភាព ដូចជាតម្រងនោម បេះដូង ភ្នែក បូករួមទាំងផ្នែកខួរក្បាលផង​ដែរ។ ដូច្នេះការគ្រប់គ្រងជាតិស្ករ គឺជារឿងចំាបាច់មិនអាចប្រហែសបានសម្រាប់អ្នកទឹកនោមផ្អែម។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ទំនាក់ទំនងខួរក្បាលនិងជំងឺទឹកនោមផ្អែម

    ខួរក្បាលគឺជាមជ្ឈមណ្ឌលគ្រប់គ្រងសំខាន់បំផុតរបស់រាងកាយ ហើយក៏មានទំនាក់ទំនងខ្លាំងនឹងប្រព័ន្ធសរសៃ​ឈាម។ ខួរក្បាលអាចមានសុខភាពល្អ ក៏អាស្រ័យលើចរន្ដឈាមអាចដឹកនាំអុកស៊ីសែន និងផ្គត់ផ្គង់សារធាតុចិញ្ចឹម​​បានគ្រប់គ្រាន់ ពិសេសកម្រិតគ្លុយកូសដែលស្រូបចេញពីរបបអាហារ។

    គ្លុយកូសគឺជាប្រភពយ៉ាងសំខាន់ជជំរុញឲ្យខួរក្បាលមានថាមពលអាចដំណើរការល្អ បញ្ជាលើសរីរាង្គទាំង​​អស់ និងជំនួយការចងចាំ។ ក្នុងករណីដែលកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល មិនថាឡើងខ្ពស់ពេក ឬទាបពេកដោយមិនបានព្យាបាល​ត្រឹមត្រូវនឹងប៉ះពាល់ដល់ខួរក្បាល។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ ដែលមិនអាចគ្រប់គ្រងជាតិស្ករ​ក្នុង​ឈាម​​បានល្អ ប្រឈមគ្រោះថ្នាក់ខួរក្បាល ដូចជាការគ្រោះថ្នាក់សរសៃឈាមខួរក្បាល ចុះខ្សោយការចង​ចាំ ជំងឺភ្លេចភ្លាំង ខូចប្រព័ន្ធប្រសាទ និង វង្វេងជាដើម។

    អ្នកជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករអាចប្រែប្រួលគ្រប់ពេល ព្រោះអ្នកជំងឺមានបញ្ហាចុះខ្សោយការផលិតអ័រម៉ូនអាំងស៊ុយលីន ឬមិនអាចផលិតបានទាល់តែសោះដូចជាអ្នកជំងឺទឹក​នោម​ផ្អែមប្រភេទ១ដែលត្រូវចាក់អាំងស៊ុយលីនជាប្រចាំ។

    តាមការបង្ហាញរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិក (CDC) បញ្ជាក់ថាអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្ន ថ្វីត្បិតខួរក្បាលត្រូវការជាតិគ្លុយកូសចាំបាច់មែន ប៉ុន្ដែក៏មិនអាចច្រើនពេកនោះទេ។ ដូច្នេះប្រ​សិនបើជាតិស្ករកើនឡើងច្រើនពេកអាចដាក់សម្ពាធលើខួរក្បាលវិញ និងបង្កដាច់សរសៃឈាមតូចៗក្នុងខួរក្បាល និងអាចបណ្ដាលឲ្យស្វិតកោសិកា ។

    ចំពោះករណីជាតិស្ករចុះទាបនៅក្រោម ៧០ មិល្លីក្រាម/ដេស៊ីលីត្រវិញ ក៏ប៉ះពាល់ដល់ខួរក្បាលដូចគ្នា។ តួយ៉ាងអ្នកជំងឺនឹងមានអាការៈ វិលមុខ អស់កម្លាំង ខ្សោយ ឆាប់ខឹង និងញ៉័រ។ គ្រោះថ្នាក់នៃការថយចុះជាតិស្ករ មិនខុសគ្នានឹងការឡើងខ្ពស់នោះទេ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទត្រូវគ្រប់គ្រងជាតិស្ករឲ្យបានល្អ។

    បញ្ហាភ្នែកក្រោយសម្រាល៤

    អត្ថទ​ពាក់ព័ន្ធ​៖

    តើធ្វើបែបណាដើម្បីការពារសុខភាពខួរក្បាលឲ្យបានល្អពីជំងឺទឹកនោមផ្អែម?

    ដើម្បីការពារសុខភាពខួរក្បាលឲ្យបានល្អពីផលប៉ះពាល់នៃការប្រែប្រួលជាតិស្ករដោយសារជំងឺទឹកនោមផ្អែម យើអាចអនុវត្ដតាមវិធីដូចខាងក្រោម៖

    • គ្រប់គ្រងរបបអាហារឲ្យបានល្អ
    • រក្សាទម្ងន់ ឬសម្រកឲ្យបានត្រឹមត្រូវ
    • តាមដានជាតិស្ករក្នុងឈាមជាប្រចាំ
    • រក្សាជាតិស្ករក្នុងឈាមក្នុងកម្រិតគោលដៅ
    • ធ្វើសកម្មភាពរាងកាយឲ្យបានច្រើន
    • ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
    • កាត់បន្ថយការផឹកស្រា
    • ឈប់ជក់បារី
    • គ្រប់គ្រងស្ដ្រេស
    • ពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីជំងឺ ឬ​ផល​រំខាន​នានា​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 02/12/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម