ជាការពិតណាស់ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលផ្ដល់នូវផលវិបាកជាច្រើនទៅលើសរីរាង្គរបស់យើង ក្នុងនោះតម្រងនោមឬក៏ក្រលៀនជាសរីរាង្គមួយដែលអាចជាទទួលផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមនេះដែរ។
ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត
ជាការពិតណាស់ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលផ្ដល់នូវផលវិបាកជាច្រើនទៅលើសរីរាង្គរបស់យើង ក្នុងនោះតម្រងនោមឬក៏ក្រលៀនជាសរីរាង្គមួយដែលអាចជាទទួលផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមនេះដែរ។
ទាក់ទងនឹងបញ្ហានេះ បើតាមលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបានលើកឡើងថា ការដែលលើសជាតិស្កររ៉ាំរ៉ៃធ្វើឲ្យមានផលប៉ះពាល់ទៅលើសរសៃឈាម ជាពិសេសសរសៃឈាមដែលទៅចិញ្ចឹមលើតម្រងនោមឬក៏ក្រលៀន បណ្ដាលឲ្យតម្រងនោមរបស់យើងចុះខ្សោយរហូតដល់វិវត្តទៅការខូចតែម្ដង។
ជាទូទៅអ្នកជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាលត្រឹមត្រូវ ប្រហែលជា ២០-៣០% នៃអ្នកជំងឺទាំងនោះអាចវិវត្តទៅជាខ្សោយតម្រងនោម។
នៅដំណាក់កាលដំបូងអ្នកជំងឺទឹកនោមផ្អែមដែលអាចមានបញ្ហាតម្រងនោមអាចនឹងមិនមានលេចចេញជារោគសញ្ញាណាមួយនោះទេ។ លោកវេជ្ជបណ្ឌិតបានបន្តថា រោគសញ្ញាទាំងអស់អាចកើតមានលុះត្រាតែការវិវត្តន៍នៃការខ្សោយតម្រងនោមនៅក្នុងដំណាក់កាលចាប់ពីមធ្យមទៅធ្ងន់ធ្ងរមានដូចជា៖
– ស្លេកស្លាំង
– ពិបាកដកដង្ហើម
– ហើមជើង ហើមដៃ ឬក៏ហើមខ្លួន
– នោមតិច
– ក្អួតចង្អោរជាដើម។
ចំពោះអ្នកជំងឺទឹកនោមផ្អែម ឬក៏អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រោយពីការកើតទឹកនោមផ្អែមយ៉ាងតិច ៥-១០ឆ្នាំ អាចវិវត្តទៅមានបញ្ហាខ្សោយតម្រងនោមនេះ ប្រសិនបើអ្នកជំងឺមិនបានព្យាបាលត្រឹមត្រូវ ឬមិនបានធ្វើឲ្យជាតិស្ករចុះបានល្អ។ ចំណែកឯការដែលឡើងជាតិស្កររ៉ាំរ៉ៃក៏ជាមូលហេតុធ្វើឲ្យមានបញ្ហាខ្សោយតម្រងនោមដែរ។ ដូច្នេះដើម្បីទប់ស្កាត់ និងព្យាបាលការខ្សោយតម្រងនោមឲ្យបានប្រសើរឡើងវិញទាមទារឲ្យអ្នកជំងឺត្រូវ៖
– ព្យាបាលបញ្ចុះជាតិស្ករ
– គ្រប់គ្រងការគ្រប់គ្រងជាតិស្ករឲ្យបានប្រសើរជាងមុន
– ការប្រើថ្នាំគ្រាប់ ឬក៏ថ្នាំចាក់ទៅតាមមុខងារលំពែងរបស់អ្នកជំងឺជាក់ស្ដែងនៅពេលបានជួបពិគ្រោះជាមួយគ្រូពេទ្យ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត