backup og meta

អនុវត្តន៍ ៨ ចំណុចនេះ អាច​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ

អនុវត្តន៍ ៨ ចំណុចនេះ អាច​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ

នរណា​ក៏​ដឹង​ដែរ មហារីក​ជា​ជំងឺ​កាច​សហាវ មាន​ច្រើន​ប្រភេទ ពិបាក​ក្នុង​ការ​ព្យាបាល ឯ​មហារីក​មួយ​ចំនួន​ព្យាបាល​មិនជា​នោះ​ទេ បាន​ត្រឹម​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​ប៉ុណ្ណោះ។

ត្បិត​មហារីក​សាហាវ តែ​យើង​ម្នាក់ៗ​អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ដោយ​ចាប់ផ្តើម​ពី​ទម្លាប់​នៃ​ការ​រស់នៅ ហូបចុក ជាដើម នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

១- កុំជក់បារីគ្រប់ប្រភេទ

បារី​មាន​ជាតិ​នីកូទីន អ្នកជក់បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហារីកសួត បេះដូង បំពង់ក មាត់ធ្មេញ។

២- ញ៉ាំអាហារសុខភាព

កុំញ៉ាំសាច់ ខ្លាញ់​អាក្រក់​ច្រើន ឬ​ពពួក​អាហារប្រៃ-ផ្អែមខ្លាំង មិន​ល្អ​ចំពោះ​សុខភាព​យើង​ទេ ហើយ​ងាយ​កើត​ជំងឺ​ច្រើន​ណាស់​មុខ​ណាស់។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣- ហាត់​ប្រាណទៀងទាត់

ចំណាយ​ពេល​តែ ១៥ នាទី ឬកន្លះម៉ោង/១ថ្ងៃ ធ្វើ​លំហាត់​ប្រាណ នោះ​សុខភាព​យើង​ក៏ល្អ ជំងឺ​កាច​សាហាវ​ផ្សេង​ក៏​មិន​មក​យាយី​ដែរ។

តិចនិកសុខភាព

៤- ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង

រស្មី​អុលត្រាវីយូឡេ​ពីក​ម្តៅ​ថ្ងៃ​ជា​មូលហេតុ​នៃ​ជំងឺ​មហារីក​ស្បែក ដូច្នេះ​យើង​មិន​ត្រូវ​ឲ្យ​ស្បែក​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ញឹកញាប់​ពេក​នោះ​ទេ គួរតែ​លាប​ក្រែម​ការពារ​កម្តៅថ្ងៃ​រាល់​ពេល​ចេញ​ក្រៅ។

៥- បរិស្ថានរស់នៅស្អាត មិនមានខ្យល់ពុល

ខ្យល់​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​មហារីកដែរ យក​ល្អ​យើង​គួរ​មានបរិស្ថានរស់នៅស្អាត គ្មានខ្យល់ពុល។

៦- បំដៅដោះកូន

ការសិក្សា​បង្ហាញ​ថា ម៉ាក់ៗ​ដែល​បំបៅដោះកូន​ មិនសូវ​មាន​ហានិភ័យ​កើត​មហារីក​សុដន់នោះ​ទេ។

៧- កំណត់ការញ៉ាំជាតិអាល់កុលឲ្យបានតិច

តួលេខ​ប្រុសៗ​ដែល​កើត​ជំងឺ​មហារីកថ្លើម​ច្រើន​បំផុត នេះ​ក៏​ចំណែក​នៃ​ការ​ផឹកស្រា​លើស​កម្រិត។

[embed-health-tool-heart-rate]

ស្រា

៨- ចាក់វ៉ាក់​សាំងការពារ

រលាក​ថ្លើម​ប្រភេទ B និង​មហារីក​មាត់ស្បូន​ ជំងឺមហារីក២មុខ​នេះ មាន​វ៉ាក់សាំង​ចាក់​ការពារ​ហើយ ដូច្នេះ​ចាំអី​ទៀត ត្រូវ​តែ​ចាក់វ៉ាក់សាំងកា​រពារ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ways to Prevent Cancer

Ways to Prevent Cancer

Cancer Risk and Prevention

https://www.cancer.org/cancer/risk-prevention.html

Cancer prevention: 7 tips to reduce your risk

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/cancer-prevention/art-20044816

កំណែ​ប្រែបច្ចុប្បន្ន

05/11/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម