មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

Anal Cancer (ជំងឺមហារីករន្ធគូទ )

ចំណេះដឹង​មូល​ដ្ឋាន១- អ្វីជាជំងឺមហារីករន្ធគូទ? ជំងឺ​មហារីក​រន្ធ​គូទ គឺ​ជា​ប្រភេទ​មហារីក​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​រន្ធ​គូទ ហើយ​ប្រភេទ​នៃ​ជំងឺ​មហារីក​រន្ធ​គូទគឺ​អាស្រ័យ​លើ​កោសិកា​មហារីក​។ ជំងឺ​មហារីក​រន្ធគូទ​សំខាន់​ៗ​មាន ជំងឺ​មហារីក epidermoid cancer adenocarcinoma​ melanoma squamous cell carcinoma និង verrucous carcinoma។ ២- តើជំងឺមហារីករន្ធគូទកើតច្រើនដែរឬទេ? ជំងឺ​មហារីក​រន្ធ​គូទកើត​មាន​ដោយ​កម្រ​ណាស់​។ ជំងឺ​នេះ​តែង​​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស ហើយ​វា​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​​​យើង​អាច​គ្រប់​គ្រង​​បាន​ដោយ​បន្ថយ​កត្តា​ហានិភ័យ​។ សូម​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​សម្រាប់​ព័ត៌មាន​បន្ថែម។ យល់ដឹង​ពី​រោគ​សញ្ញា១- រោគសញ្ញាជំងឺមហារីករន្ធគូទ គ្នា​យើង​​​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ប្រសិន​បើ​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ – ហូរ​ឈាម – រមាស់ – ហូរ​ទឹក​តាម​រន្ធ​គូទ ការ​ឈឺ​ចាប់​នៅ​ត្រង់​រន្ធ​គូទ ឬ​ក៏​មាន​អារម្មណ៍​ថា​មាន​ដុំ ក៏​អាច​ជារោគ​សញ្ញា​នៃ​ជំងឺ​មហារីក​រន្ធ​គូទដែរ។ ក្រៅ​ពី​នេះ​នៅ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើគ្នា​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ ២- ពេលណាយើង​ត្រូវទៅជួបគ្រូពេទ្យ? ប្រសិន​បើគ្នា​យើង​​មាន​រោគ​សញ្ញាដូច​​ដែល​បាន​រៀប​រាប់​ខាង​លើ ជា​ពិសេស​បើ​ក្រុម​គ្រួ​សារ​បង​ប្អូន​របស់​យើង​​មាន​ជំងឺ​មហារីក​រន្ធគូទ ​សូម​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត។ ដោយ​សារ​តែ​រាង​កាយ​របស់​មនុស្ស​យើង​គ្រប់​រូប​ធ្វើ​ការ​ខុស​ៗ​គ្នា វា​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​​ពី​ស្ថាន​ភាព​របស់​យើង​។ យល់ដឹង​ពី​មូល​ហេតុ១- មូលហេតុនៃជំងឺមហារីករន្ធគូទ មូល​ហេតុ​​ជំងឺ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ប៉ុន្តែ​វា​អាច​បណ្តាល​មក​ពីការ​ប្រែ​ប្រួល​ហ្សែន​របស់​កោសិកា​រន្ធ​គូទ។ ការ​ប្រែ​ប្រួល​នេះ​ធ្វើ​ឱ្យ​កោសិកា​ដែល​មាន​​សុខ​ភាព​ល្អ​ក្លាយ​ទៅ​ជា​កោសិកា​មហារីក​មិន​ធម្មតា។ យល់ដឹង​ពី​កត្តា​ប្រឈម១- កត្តាប្រឈមជំងឺមហារីករន្ធគូទ កត្តា​ប្រឈម​​ជំងឺ​មហារីក​រន្ធ​គូទមានដូច​ជា៖ – អ្នក​ផ្ទុក​មេរោគ​អេដស៍ – ការ​រួម​ភេទ​តាម​រន្ធ​គូទ – មាន​ដៃ​គូ​រួម​ភេទ​ច្រើន – អ្នក​ដែល​មាន​កើត​ជំងឺសិរមាន់​ដោយ​សារ​មេរោគ  (HPV) យល់​ពី​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាលព័ត៌​មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ។ គ្នាយើង​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​​ពត័​មាន​បន្ថែម។ ១– រោគវិនិច្ឆ័យជំងឺមហារីករន្ធគូទ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូ​ពេទ្យ​នឹង​សួរ​ពី​ប្រវត្ដិ​ជំងឺ និង​ធ្វើ​ការ​ពិនិត្យ​លើ​រាង​កាយ​រួម​ទាំង​ការ​ពិនិត្យ​តាម​រន្ធ​គូទ និង​ការ​ថត​មើល​តាម​រន្ធ​គូទ។ ការ​ថត​មើល​តាម​រន្ធ​គូទ គឺ​គេ​ប្រើ​បំពង់​ពន្លឺ​ខ្លី​មួយ​ដើម្បី​មើល​កន្លែង​ដែល​ឈឺ។ ការ​ធ្វើ​កោសល្យ​វិច័យ ​គឺ​ការ​ច្រិប​យក​សាច់ហើយ​យក​ទៅ​ពិនិត្យ​មើល​កោសិកា​មហារីក​តាម​មីក្រូស្កុប។ បើ​គេ​រក​ឃើញ​មាន​កោសិកា​មហារីក គ្រូពេទ្យ​នឹង​​ធ្វើ​អេកូ​ដើម្បី​មើល​ពី​ជម្រៅ​របស់​ដុំ​សាច់ និង​ការ​ថត​ស្កេន  (CT) ឬ  (MRI) […]


មហារីកផ្សេងទៀត

ធាត់ពេកកុំអរ អាចនឹងជួបប្រទះបញ្ហាដល់ទៅ ៧ ផ្នែកធំៗនៅក្នុងខ្លួន

អ្នក​ដែល​មាន​បញ្ហា​លើស​គីឡូ​ ធាត់មកពី​ញ៉ាំ​ច្រើនប៉ះពាល់ជាច្រើនណាស់​ទាំង​សុខភាព​រាងកាយ និងផ្លូវ​ចិត្ត ហើយ​នៅ​ពេល​យើង​មិន​ព្យាយាម​សម្រក ឬ​កាត់បន្ថយ​ការ​ញ៉ាំ មានតែ​នាំឲ្យ​ធាត់​ទៅ​ៗ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន​ធំ នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ទៅ​ៗ។ ១. ជំងឺ​ផ្នែក​ប្រព័ន្ធ​រំលាយអាហារ - ក្រួសថង់ប្រមាត់ និង​រលាកថង់​ប្រមាត់ - ក្លនលូន - ក្លន​ក្រពះ - ខ្លាញ់​កក​ក្នុង​ថ្លើម ២. ជំងឺ​ផ្នែក​ប្រដាប់​ភេទ និង​តម្រងនោម - បញ្ហា​រដូវ - អសមត្ថភាព​ផ្លូវ​ភេទ គ្មាន​កូន - ក្រួស​តម្រង​នោម -បញ្ហារលាក​ប្លោក​នោម ៣. ជំងឺ​ផ្នែក​ប្រព័ន្ធ​ដង្ហើម - ត្បៀត​ទងសួត - ឆាប់​ហត់ ពិបាក​ដក​ដង្ហើម -​ ដេក​ស្លាប់ ៤. ជំងឺ​ផ្នែក​មេតាបូលីស - លើស​ជាតិ​ខ្លាញ់ - ទឹកនោមផ្អែម - ហើម​ខ្លួន - ប្រេះ​សង្វារ - ជំងឺ​ក្រពេញ​ទីរ៉ូអុីត ៥. ជំងឺ​មហារីក - មហារីក​ដោះ - មហារីក​ក្រពេញ​ប្រូស្តាត - មហារីក​ពោះវៀន និង​ចុង​ពោះវៀន​ធំ - ស្រទាប់​ស្បូន ៦.​ ផ្នែក​សន្លាក់ និង​ឆ្អឹង - រលាក​សន្លាក់ និង​ឆ្អឹង - រលាក​សន្លាក់ ដោយ​ឡើង​អាស៊ីដ - ឈឺខ្នង ចង្កេះ ជង្គង់ ៧. គ្រោះថ្នាក់​បំផុត​ផ្នែក​បេះដូង - ស្លាប់​ទាន់ហន់ (Sudden Death) - លើស​សម្ពាធ​ឈាម - ស្ទះ​សរសៃ​ឈាម​បេះដូង - […]


មហារីកផ្សេងទៀត

សារធាតុ Biphenol A នៅក្នុងសម្ភារៈជ័រ ប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់

សម្ភារៈ​ផលិត​ពី​ជ័រ​ច្រើន​ដែល​ផ្ទុក​សារធាតុ Biphenol A ហើយ​ផលិតផល​ទាំង​នោះ​មាន​ទាំង​ប្រអប់​បាយ ចាន កែវ​ទឹក ធ្វើ​ឡើង​ពី​ប្លាស្ទិក ឬ​ជ័រ​ជាដើម។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ Biphenol A អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ដូចជា​មាន​ជំងឺ​បេះដូង ប៉ះពាល់​ដល់​ខួរក្បាល និង​បណ្ដាល​ឲ្យ​មាន​មហារីក។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​មាន​សម្ភារៈ​ផ្ទុក​សារធាតុ Biphenol A (BPA) ដើម្បី​ខ្ចប់​ចំណី​អាហារ ដែលមាន​ការ​ពេញ​និយម​ជាខ្លាំងពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងប្រុស-ស្រី ព្រោះតែ​មាន​ភាព​ងាយ​ស្រួល ហើយ​មិន​សូវ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​នេះ។ ម្ចាស់​សេវា​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ពេល​យក​យក​ចំណី​អាហារ​ក្ដៅៗ​ទើប​ចម្អិន​រួច​មក​ដាក់​ក្នុង​ថង់ ចាន ឬ​ប្រអប់​ស្នោ ធាតុ​ក្ដៅ​នឹង​បញ្ចេញ​សារធាតុ​គី​មី Biphenol A នេះ​ជាច្រើន​ ហើយ​ជាតិ​​ពុល នឹង​សាយភាយ​ចូល​ក្នុង​ម្ហូប​អាហារ​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ ក្នុង​នោះ​អាច​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូចជា៖ - មហារីក​បំពង់ក - ជំងឺ​លើស​ឈាម - ជំងឺ​មហារីក - បេះដូង - តម្រង​នោម - អត់​មាន​កូន - មហារីក​សុដន់ - មហារីក​ក្រពេញ​ប្រូស្តាត Biphenol A គឺជា​សារធាតុ​គីមី​ម្យ៉ាង​ប្រើ​ជា​ល្បាយ​សម្រាប់​ផលិត​របស់​របរ​ប្រើប្រាស់ ដូចជា​ប្រអប់​ប្លាស្ទិក​ដាក់​ម្ហូប​អាហារ ដប​ទឹក​ជ័រ ប្រអប់​អាហារ​កំប៉ុង ដប​ទឹក​ដោះ​គោ​ទារក​ជាដើម។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ដប​ទឹក និង​ប្រអប់​សម្រាប់​ដាក់​ម្ហូប​អាហារ​ ធ្វើ​ពី​ជ័រ​ប្លាស្ទិក​បាន​បញ្ចេញ និង​ជ្រាប​ចូល​ទៅ​ក្នុង​អាហារ […]


មហារីកផ្សេងទៀត

៥ សំណួរ មានអ្នកសួរញឹកញាប់បំផុតពាក់ព័ន្ធនឹងជំងឺមហារីក

មហារីក​ជា​ជំងឺ​កាច​សាហាវ ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ លំដាប់​ទី២នៅ​លើ​ពិភពលោក។ ដោយហេតុថា ជំងឺ​មហារីក​មាន​ច្រើន​ប្រភេទ កាច​សាហាវ​ផង​នោះ ម្នាក់ៗ​កាល​បើ​ឮ​ឈ្មោះ​ជំងឺ​នេះ​ហើយ​តែង​តែ​តក់​ស្លុត ហើយ​អ្នក​ខ្លះ​ក៏​បាន​ដឹង​ព័ត៌មាន​ច្រើន​អំពី​ជំងឺ​មហារីក ខណៈ​មួយ​ចំនួន​ទៀត​មិន​សូវ​ជា​ដឹង​ប៉ុន្មាន​នោះ​ទេ។ ខាងក្រោម​នេះ​ជា​សំណួរ​ដែល​មាន​អ្នក​សួរ​ញឹក​ញាប់​ញាប់​បំផុត​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក ដែល​ក្រុម​ការងារ​យើង​បាន​សាកសួរ​ទៅ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។ សំណួរ១៖ មហារីក​ជា​ជំងឺ​ត​ពូជ​មែន​ទេ? វេជ្ជបណ្ឌិត៖ ជំងឺ​មហារីក​ប្រភេទ​ភាគច្រើន​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ លើក​លែងតែ​ជំងឺ​មហារីក​មាត់​ស្បូន ក្រពះ ថ្លើម​ប្រភេទ B, C តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក ក្នុង​នោះ​ក៏​មាន​កត្តា​តំណពូជ ឬ​ហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​បញ្ជូន​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។ មានន័យថា ម្តាយ​ឪពុក ឬ​ជីដូន​ជីតា​មាន​ជំងឺ​មហារីក នោះ​កូន​ចៅ​មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​មហារីក​ដូច​ពួកគាត់​ដែរ។ ហេតុអ្វីលោកអ្នកគួរគិតគូរអំពី អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ? សំណួរទី២៖ ជំងឺ​មហារីក​ព្យាបាល​ជា​អត់? វេជ្ជបណ្ឌិត៖ តាម​ពិតទៅ ​ជំងឺ​មហារីក​បើ​សិន​ជា​យើង​​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូងៗ អាច​នឹង​ព្យាបាល​ជា​ភាគរយ​ខ្ពស់។ និយាយ​មែន​ទែន​ទៅ ជំងឺ​មហារីក​ដំណាក់​កាលទី៤ ធ្ងន់ធ្ងរ​ជាង​គេ ប៉ុន្តែ​ក៏​មិន​មាន​ន័យថា អាច​ព្យាបាល​បាន​ទាំង​អស់​នោះ​ទេ ដំណាក់​កាល​ជា​រឿង​មួយ​ហើយ ប៉ុន្តែ​កត្តា និង​លក្ខណៈ​ជីវសាស្ត្រ​របស់​មេរោគ​មហារីក​មួយៗ​រឹត​តែ​សំខាន់​ជាង​ដំណាក់​កាល​ហ្នឹង​ទៅ​ទៀត។ ជំងឺ​មហារីក​មាត់​ស្បូន មាន​ឱកាស​ព្យាបាល​បាន​ច្រើន​គួរសម មហារីក​សុដន់ ការ​ព្យាបាល​ជា​ច្រើន​​ជាង​ជំងឺ​មហារីក​មាត់​ស្បូន សឹង​៦០-៧០% មហារីក​សួត​ព្យាបាល​ជា​ប្រមាណ​ជា ១០%ប៉ុណ្ណោះ ព្រោះ​អី​អ្នក​ជំងឺ​មក​ពេទ្យ​នៅ​ដំណាក់​កាល​ដែល​ហួស​ពេល​ព្យាបាល​បាន ឯ​មហារីក​ក្រពះ-ពោះវៀនធំ អត្រា​ជា​សះ​ស្បើយ ប្រហែល​៤០% […]


មហារីកផ្សេងទៀត

អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

មនុស្ស​មួយ​ចំនួន​មិន​ថា​ប្រុស ឬ​ស្រីទេ ​ឧស្សាហ៍​ជួបបញ្ហា​កើត​ឫស​ដូង​បាត​ ដែល​ភាគ​ច្រើនបណ្ដាល​មក​ពី​ការ​ប្រឹង​បញ្ចេញ​លាមក និង​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ ជំងឺ​ឫស​ដូង​បាតកម្រិតធម្មតា ​មិន​បង្ក​ការ​ឈឺ​ចាប់ ឬ​ហូរ​ឈាម​នៅ​ពេល​បត់​ជើង​ធំឡើយ។ សម្រាប់​គ្នា​យើង​ណា​ដែល​កំពុង​មាន​បញ្ហា​ឫសដូង​បាត ឈប់​បារម្ភ​ថា​ត្រូវ​ថែ​ខ្លួន​បែប​ណា លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ​បាន​ណែ​នាំ​ឲ្យ​ដឹង​ពី​មធ្យោបាយ​ថែ​ទាំ និង​វិធី​បង្ការ​កុំ​ឲ្យ​ជំងឺ​ទូទៅ​មួយ​នេះ​ដូច​៖ ១. ងូត​ទឹក​ក្តៅ ការ​អង្គុយ​ត្រាំ​ទឹក​ក្តៅ ២-៣ដង/​​ថ្ងៃ​ រយៈ​ពេល ១៥-២០​ នាទី អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ឫស​ដូង​បាត​ ហើយ​គួរ​សម្អាត​តំបន់​នៅ​រន្ធ​គូទ​ឲ្យ​បាន​ស្ងួត​ល្អ ក្រោយ​ពី​ត្រាំ​ទឹក​ក្ដៅ​រួច ដើម្បី​កុំ​ឲ្យរលាកស្បែក​ជុំ​វិញ​រន្ធ​គូទ។ ២. ផ្លាស់​ប្ដូរ​របប​អាហារ ញ៉ាំ​ទឹក និង​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់​បន្ថយការ​ទល់​លាមក និង​សម្ពាធ​ក្នុង​រន្ធ​គូថ​ក្នុង​ពេល​បត់​ជើង​ធំ។ ថ្នាំ​អាហារ​បំប៉នសរសៃ​ក៏​ជួយ​ឲ្យ​លាមក​ទន់​បាន​ដែរ។ ៣. ថ្នាំ​បន្ទន់​លាមក ថ្នាំ​បន្ទន់​លាមកមាន​ប្រយោជន៍​ចំពោះ​យើង ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​ឫស​ដូង​បាត លាមក​ដែល​សុទ្ធ​តែ​ទឹក អាច​បណ្ដាល​ឲ្យ​រលាក និង​មាន​មេរោគ​នៅ​លើ​រន្ធ​គូទ។ ៤.ធ្វើ​សកម្មភាព​ផ្សេងៗ អ្នក​ជំងឺ​ឫស​ដូង​បាត​មិន​គួរ​អង្គុយ​យូរ​ពេក​ទេ។ ការ​ហាត់ប្រាណ​អាច​មាន​ប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​អាការៈ​ទល់​លាមក និង​សម្ពាធ​ទៅ​លើ​សរសៃ​ឈាម Hemorrhoid។ មួយ​ទៀត ប្រសិន​បើ​ចង់​បត់​ជើង​ធំ អ្នក​ជំងឺ​មិន​គួរ​ទ្រាំ​ទេ ព្រោះ​វា​អាច​ឲ្យ​ក្លាយ​ជា​ទល់​លាមក​វិញ​បាន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា បើ​មិន​ចង់​កើត​ជំងឺ​ឫស​ដូង​បាត​ទេ យើង​គួញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ហាត់​ប្រាណ​ទៀង​ទាត់ និង​ព្យាយាម​បត់​ជើង​ធំ​ឲ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​គ្រប់​ពេល​ដែល​ចង់​បត់​ជើង។


មហារីកផ្សេងទៀត

កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

យើង​ដឹង​ស្រាប់​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​សាហាវ​មួយ​ប្រភេទ​ដែល​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ឈឺ​រាប់​ពាន់​អ្នក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជុំ​វិញ​ពិភពលោក។ ពពួក​ជំងឺ​មហារីក​នេះ ពូកែ​លាក់​មុខ​ណាស់ ទម្រាំ​ដឹង​ម្តងៗ គឺ​ចង់​ដល់​ដំណាក់​កាល​ព្យាបាល​លែង​ជា​ហើយ ទើប​ធ្វើ​ទុក្ខ​ខ្លាំង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯក​ទេស​ផ្នែក​ជំងឺ​មហារីក និង​ឈាម។ លោក​សាស្ត្រាចារ្យ​បន្ត​ថា ជា​ទូទៅ អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ស្ទើរ​តែ​ទាំង​អស់​អត់​ដឹង​ខ្លួន​ថា កើត​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ទី១ ឬ​ទី២ទេ​ ពោល​គឺ​ទាល់​តែ​ពេល​ធ្វើ​ទុក្ខ​ហើយ​ទើប​ចាប់​អារម្មណ៍​មក​ពិនិត្យ​ដឹង​។ "អ្នក​ជំងឺ​ដែល​ខ្ញុំ​ជួប​៧២%​ហើយ ​មក​ជួប​ជាមួយ​គ្រូពេទ្យ​ពេល​ដែល​ជំងឺ​រីក​រាល​ដាល​ដល់​ដំណាក់​កាល​ទី៣ ឬ​ទី៤​បាត់​ហើយ"។ លោក​វេជ្ជបណ្ឌិត​បន្​តថា ការ​ដែល​អាច​ដឹង​​ថា​កើត​មាន​ជំងឺ​មហារីក ឬ​អត់​ក៏​ផ្អែក​ទៅ​តាម​ទី​តាំង​ដែល​វា​កើត​នោះ​ដែរ​។ ឧទាហរណ៍ ជំងឺ​មហារីក​ស្បែក ទោះ​ជា​ត្រូវ​ការ​ពិនិត្យ​ត្រឹម​ត្រូវ តែ​វា​អាច​មើល​ដឹង​ដោយ​គ្រាន់​តែ​មើល​សភាព​ស្បែក​នៅ​ខាង​ក្រៅ​បាន​ដូច​ជា ស្បែក​ឡើង​កន្ទួល​ក្រហម ឡើង​អាចម៍​រុយ ឬ​ប្រជ្រុយ​។ល។ ផ្ទុយ​ទៅ​វិញ មាន​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា មហារីក​សួត មហារីក​ក្រពះ មហារីក​ស្បូន​ជាដើម អាច​កើត និង​រាល​ដាល​នៅ​ក្នុង​រាង​កាយ​បាន​រាប់​ឆ្នាំ​ទម្រាំ​តែ​ពិនិត្យ​ដឹង ជាហេតុ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ព្យាបាល​ទាន់​ពេល​វេលា។ លោក​វេជ្ជបណ្ឌិត​បាន​ណែ​នាំ​ឲ្យយើង​​ពិនិត្យ​សុខភាព​ក្នុង​១ ឬ២​ឆ្នាំ​ម្ដង ជា​ពិសេស​ពិនិត្យ​រក​មើល​កោសិកា​មហារីក​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ ដើម្បី​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​មុន​ពេល​ជំងឺ​នេះ​រាល​ដាល​កាន់​តែ​ខ្លាំង​ទៅៗ ហើយ​ម្យ៉ាង​ទៀត យើង​អាច​បង្ការ​ជំងឺ​មហារីក​មួយ​ចំនួន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ មុន​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង។


មហារីកផ្សេងទៀត

ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ?

ឫស​ដូង​បាត គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​មនុស្ស​ភាគ​ច្រើន​ធ្លាប់​ឭ និង​ធ្លាប់​ស្គាល់ តែ​ជំងឺ​ឫស​ដូង​មិន​មែន​កើត​បាន​តែ​មួយ​កន្លែង​ប៉ុណ្ណោះ​ទេ។ ជំងឺ​ឫស​ដូង​​នេះ ក៏​អាច​កើត​នៅ​លើ​ច្រមុះ​បាន​ដែរ ហើយ​ចុះ​ឫស​ដូង​ច្រមុះ​ហ្នឹងមាន​សភាព​យ៉ាង​ណា​វិញ? អ្វី​ទៅ​ជា​ជំងឺ​ឫស​ដូង​ច្រមុះ? លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ឫស​ដូង​ច្រមុះ គឺ​ជា​ការ​ដុះ​សាច់​ក្នុង​ច្រមុះ​មួយ​ប្រភេទ ដែល​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​រលាក​រ៉ាំរ៉ៃ ឬ​អាច​ដោយ​សារមេរោគ​ផ្សិត ឬ​អាលែកហ្ស៊ី​ជាដើម។ តើ​ជំងឺ​ឫស​ដូង​ច្រមុះ​បង្ក​ឡើង​ដោយ​អី? ទាក់​ទង​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ឫស​ដូង​ច្រមុះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​វា​អាច​បង្ក​មក​ពី​ការ​រលាក​ច្រមុះ​រ៉ាំ​រ៉ៃ​ដោយ​សារ​អាលែកហ្ស៊ី និង​ដោយ​សារ​មេរោគ​បង្ក​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ជំងឺ​ឫស​ដូង​ច្រមុះ ភាគ​ច្រើន​មាន​ការ​រួម​ផ្សំ​គ្នា​ជាមួយ​ជំងឺ​ដទៃ​ទៀត​ដូច​ជា ជំងឺ​ហឺត​ជាដើម។ ចំពោះ​ក្មេង ជំងឺ​ឫស​ដូង​ច្រមុះ​អាច​រួម​ផ្សំ​ជាមួយ​ពួក​ជំងឺ​ស៊ីស្ទីកហ្វាយប្រូស៊ីស (Cystic fibrosis) ជា​ប្រភេទ​ជំងឺ​ដែល​មាន​ជួប​តែ​នៅ​លើ​ក្មេង​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​ឫស​ដូង​ច្រមុះ វា​នឹង​ចេញ​រោគ​សញ្ញា​ដូច​ជា៖ - តឹង​ច្រមុះ -​ ហិត​មិន​ដឹង​ខ្លិន -​ ហូរ​ទឹក​សម្បោរ -​ មាន​ដុះ​សាច់​ពណ៌​ស ឬ​ពណ៌​ប្រផេះ។​ ប្រសិន​​ជំងឺ​ស្ថិត​នៅ​កម្រិត​ស្រាល អាច​ប្រើ​​ថ្នាំ​ដើម្បី​ព្យាបាល តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​រលាក​ក្រពះ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម​ជាដើម។ ជំងឺ​ឫស​ដូង​ច្រមុះ​ភាគ​ច្រើន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​អាច​មាន​ការ​រើ​ឡើង​វិញ ដោយ​សារ​សាច់​ឫស​ដូង​អាច​ដុះ​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ជំងឺ​ប្រភេទ​នេះ ពេល​ធ្វើ​ការ​ព្យាបាល ទាម​ទារ​ឲ្យ​អ្នក​ជំងឺតាម​ដាន​ជា​ដំណាក់​កាល ដើម្បី​ជួយ​បន្ថយ​ការ​រើ​ឡើង​វិញ ឬ​ការ​ដុះ​មក​វិញ​នូវ​សាច់​ឫស​ដូង។ វា​នៅ​តែ​​អាច​ដុះ​មក​វិញ​ទៀត គ្រាន់​តែ​ថា​បើ​អ្នក​ជំងឺ​​តាម​ដាន និង​ប្រើ​​ថ្នាំ​មួយ​ចំនួន ដើម្បី​ជួយ​ទប់​ស្កាត់​នោះ វា​អាច​ពន្យារ​ការ​រើ​ឡើង​វិញ​បាន។​


មហារីកផ្សេងទៀត

Brain Cancer (ជងឺមហារីកខួរក្បាល)

ចំណេះដឹង​មូល​ដ្ឋាន១- អ្វីជាជំងឺមហារីកខួរក្បាល? ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺ៖ – មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។ – មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។ ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជា​បាន​ដឹងលឿន​ពី​ករណីនេះ​។ អ្នកជំងឺ​អាចពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​រដំណាក់​កាល​នៃ​ការ​ថត​ស្កេនខួរក្បាលត្រឹមត្រូវ។ ២- តើជំងឺមហារីកខួរក្បាលកើតច្រើនដែលឬទេ? ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម ២0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីកផ្សេងទៀត។ យល់ដឹង​ពី​រោគ​សញ្ញា១- រោគសញ្ញានៃជំងឺមហារីកខួរក្បាល រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖  – ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក – ចង្អោរ និង​ក្អួត – ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល – មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ – មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ – មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក – មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា ក្រៅពីនេះ​ក៏អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើយើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។ ២- ពេលណាត្រូវទៅជួបគ្រូពេទ្យ? គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ – រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។ – ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។ – បើ​យើង​​ឧស្សាហ៍​ប្រកាច់។ យល់ដឹង​ពី​មូល​ហេតុ១- មូលហេតុនៃជំងឺមហារីកខួរក្បាល មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។ ជំងឺ​មហារីក​ខួរ​ក្បាល​ទី ២ បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖ – ជំងឺងឺ​មហារីក​​សុដន់ – ជំងឺ​មហារីក​ពោះ​វៀន​ធំ – ជំងឺ​មហារីក​តម្រង​នោម – […]


មហារីកផ្សេងទៀត

ខ្មែរយើងជួបប្រទះជំងឺមហារីក៥ប្រភេទនេះ ញឹកញាប់ជាងគេ

មហារីក​មាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជា​ប្រភេទ​​ជំងឺ​មហារីក​ទាំង​៥ ដែល​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។ តាម​ការ​អង្កេត​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មហារីក​ខាង​​លើ នៅ​ប្រទេស​កម្ពុជា​យើង វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី៤៨-៥១ឆ្នាំ ។ “បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​ដូចជា វៀតណាម និងថៃ យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា អ្នក​កើត​ជំងឺ​មហារីក មាន​វ័យ​ក្មេង ជាង​ប្រទេស​ទាំងពីរ​នេះ“។ ម្យ៉ាង​វិញ​ទៀត​អ្នក​កើត​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា អាយុ​តិច​ជាង​៣០ឆ្នាំ មាន​លើស​ពី១០% ដែល​តួលេខ​នេះ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ចន្លោះពី ៤-៦%។ កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។ តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូន​តៗ​គ្នា។ មេរោគ-បាក់តេរី៖ មេរោគ និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។ បរិយាកាស​ជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។ ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។ វិធីបង្ការជំងឺមហារីក ត្បិត​តែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗ មិន​ចាំបាច់​ចំណាយ​ថវិកា។ – កុំពិសាស្រា ឬ​ជក់បារី – រស់នៅ​ដោយ​ផាសុកភាព – […]


មហារីកផ្សេងទៀត

ខាន់លឿងលើស្បែក និងភ្នែក អាចកើតមហារីកលំពែង

ទាំង​បុរស​ទាំង​ស្រ្តី បើ​មានចេញ​ខាន់​លឿង​លើ​ស្បែក និង​ភ្នែក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ហ្វេសប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ក្រៅ​ពី​សញ្ញា​មួយ​នេះ មាន​សញ្ញា​អី​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា យើង​កើត​ជំងឺ​មហារីក​លំពែង ហើយ​ជំងឺ​នេះ​បណ្តាល​មក​ពី​អ្វី? ១. អ្វី​ទៅ​ជា​ជំងឺ​មហារីក​លំពែង មហារីក​លំពែង​ជា​ជំងឺ​កម្រ តែ​កាច​សាហាវ ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ចាប់​ពី ៤០ឆ្នាំ​ឡើង​ទៅ។ ៨០% នៃ​ជំងឺ​នេះ ភាគ​ច្រើន​កើត​នៅ​ក្បាល​លំពែង ឯខ្លួន និង​កន្ទុយ​លំពែង​មិន​សូវ​កើត​មាន​នោះ​ទេ។ ២. កត្តា​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​លំពែង គេ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​មហារីក​លំពែង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​នេះ៖ – មាន​ជំងឺ​ទឹកនោម​ផ្អែម – រលាក​លំពែង​រ៉ាំរ៉ៃ – ផឹក​ស្រា និង​ជក់​បារី – ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ – កត្តា​តំណ​ពូជ។ ៣. រោគ​សញ្ញាជំងឺមហារីកលំពែង កើត​មហា​រីក​លំពែង មិន​មាន​រោគ​សញ្ញា​ជាក់​លាក់​ទេ ព្រោះ​វា​កើត​ឡើង​ដោយ​ស្ងៀមស្ងាត់ តែ​អ្នក​ជំងឺ​អាច​ឈឺ​នៅ​ចុងដង្ហើម ធ្វើ​ឲ្យ​មិន​សូវ​ឃ្លាន​អាហារ និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម។ – រាក​មួល – មានជំងឺ​ទឹក​នោម​ផ្អែម – ឡើង​លឿង​លើ​ស្បែក និង​ភ្នែក – ស្រក​ទម្ងន់។ ៤. ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង តាម​ការ​បកស្រាយ​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ការ​ព្យាបាល​ជំងឺ​មហារីក​លំពែង​អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​ដុំ​មហារីក ដោយ​ពឹង​ផ្អែក​ទៅ​លើ​វិធី​វះកាត់។ គ្រូពេទ្យ​វះកាត់ នឹង​កាត់​យក​បំណែក​ណា​មួយ​នៃ​លំពែង​ដែល​មាន​ដុំ​មហារីក។ ក្រោយ​វះ​កាត់​រួច អ្នក​ជំងឺ​អាច​ត្រូវ​ព្យាបាល​បន្ថែម​ដោយ​ថ្នាំ​គីមី ឬ​បាញ់​កាំរស្មី។ អត្ថបទពាក់ព័ន្ធ៖ Pancreatitis (ជំងឺ​រលាក​លំពែង) Pancreatic cancer (មហារីក​លំពែង) Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ