មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

ជំងឺ​មហារីក​ទាំង​៣ ឧស្សាហ៍​កើត​លើ​បុរស គួរ​ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​ ដែល​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ចាត់​វិធានការ​ការពារ​ ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ នោះ​យើង​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។ យ៉ាង​ណា​មិញ ​មាន​ជំងឺ​មហារីក​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ទូទៅ​លើ​ប្រុស​ៗ​​។ ហេតុ​នេះ​ហើយ​ ការ​យល់​ដឹង​ពី​​រោគ​សញ្ញា​មួយ​ចំនួន​​ និង​ការ​ការពារ​​ឲ្យ​បាន​ត្រឹមត្រូវ​ ជា​រឿង​ដែល​ចាំបាច់​បំផុត​។ ១. ជំងឺ​មហារីក​សួត​ ទោះ​បី​ជា​ការ​ជក់​បារី​​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​​មហារីក​សួត​ក៏​ដោយ​​ អ្នក​ដែល​ស្រូប​យក​ផ្សែង​បារី​ក៏​ទទួល​ផល​ប៉ះពាល់​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត​ ជំងឺ​មហារីក​សួត​អាច​បណ្ដាល​មក​ពី​ការ​បំពុល​បរិស្ថាន ប្រើប្រាស់​ថ្នាំ​ជក់​ និង​ការ​ប៉ះពាល់​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​។ អ្នក​ដែល​មាន​វ័យ​លើស​ពី​៦០​ឆ្នាំ​ និង​​​​ធ្លាប់​កើត​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ  ក៏​អាច​វិវដ្ត​ទៅ​ជា​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ដែរ​។ រោគ​សញ្ញា នៅ​ដំណាក់កាល​ដំបូង ជំងឺ​មហារីក​សួត​មិន​​​បង្ហាញ​រោគ​សញ្ញា​ច្បាស់លាស់​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​សង្កេត​មើល​​សញ្ញា​ទាំង​នេះ។ ក្អក​ ដកដង្ហើម​ខ្លី​ៗ ស្អក​ ឈឺ​ទ្រូង​ ដកដង្ហើម​លឺ​ខ្លាំង​ៗ កំហាក​ប្រែប្រួល វិធានការ​ការពារ​៖ បញ្ឈប់​ការ​ជក់​បារី​ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី​។ ២. ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ធ្វើការ​វិវដ្ដយឺត​ៗ​ និង​ចាប់ផ្ដើម​រំខាន​ដល់​ប្រព័ន្ធ​ទឹក​នោម​ និង​មុខងារ​របស់​វា។​ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ គឺ​ទាក់ទង​នឹង​​បញ្ហា​តំណ​ពូជ អាយុ​ ទម្លាប់​នៃ​ការ​​ញ៉ាំ​អាហារ​ និង​ពូជ​សាសន៍​។ រោគ​សញ្ញា​ ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ពីព្រោះ​វា​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំងអស់​ រហូត​ដល់​វា​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​ រួម​មាន​៖ លេច​នោម​ ឈឺ​ឆ្អឹង​ នោម​ឈាម​ ឈឺ​ចាប់​នៅ​ពេល​នោម​ វិធានការ​ការពារ​៖ ដើម្បី​បញ្ចៀស​ជំងឺ​នេះ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ មាន​បែបបទ​ក្នុង​ការ​រស់​នៅ​ល្អ និង​ជៀសវាង​ការ​ជក់​បារី។ ៣. ជំងឺ​មហារីក​ពោះវៀន​ធំ ចំណែក​ឯ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​វិញ វា​តែងតែ​កើត​លើ​​​បុរស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ និង​កើត​ឡើង​នៅ​ពេល​ដែល​ស្រទាប់​ខាង​ក្នុង​នៃ​រន្ធ​គូទ​ និង​ពោះវៀន​ធំ​​មាន​ការ​លូតលាស់​នៃ​កោសិកា​ច្រើន​ជ្រុល។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​​ គឺ​បង្ក​ឡើង​ដោយ​ការ​ជក់​បារី ​​ជំងឺ​រលាក​ពោះវៀន​ ឬ​​បញ្ហា​ធាត់​ជ្រុល។​ កត្តា​ផ្សេង​ទៀត​ មាន​ដូចជា​​​តំណ​ពូជ […]


មហារីកផ្សេងទៀត

សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​​តម្រង​នោម​ គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​ដែល​អាច​​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​​​។ ជំងឺ​នេះ​​ចាប់ផ្ដើម​កើត​ឡើង​​នៅ​ពេល​ដែល​មាន​​ការ​លូតលាស់​ខុស​ប្រក្រតី​នៃ​កោសិកា​​នៅ​លើ​តម្រង​នោម​​ម្ខាង​ ឬ​ទាំង​សង​ខាង​ និង​ក្រោយ​មក​វិវត្ត​ទៅ​ជា​ដុំ​សាច់​។ ដុំ​សាច់​នេះ​​មាន​២​ប្រភេទ​ គឺ​ដុំ​សាច់​ស្លូត​ និង​ដុំ​សាច់​កាច​។ ខណៈ​ពេល​ដែល​ដុំ​សាច់​ស្លូត អាច​ព្យាបាល​ជា​សះស្បើយ​ ដោយ​មិន​មាន​ការ​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ ដុំ​សាច់​កាច​​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​បាន​។ មូលហេតុ​​បង្ក​នៃ​ជំងឺ​មហារីក​តម្រង​នោម​ និង​កត្តា​ហានិភ័យ កត្តា​ហានិភ័យ​មួយ​ចំនួន​ ដែល​អាច​បណ្ដាល​ឲ្យ​​កើត​ជំងឺ​មហារីក​តម្រង​នោម​ មាន​​ដូច​តទៅ​៖ ១. លើស​ទម្ងន់ ឬ​ធាត់​ជ្រុល​ ​ជាក់​ស្ដែង ការ​លើស​ទម្ងន់​ ឬធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​​ការ​​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ជា​ច្រើន​ ដូចជា​ជំងឺ​មហារីក​សុដន់​ ថ្លើម​ លំពែង ក្រពះ និង​មហារីក​តម្រង​នោម​។ ម្យ៉ាង​វិញ​ទៀត​ ពេល​វេលា​នៃ​ការ​ឡើង​ទម្ងន់​ ក៏​អាច​ប៉ះពាល់​ដល់​ការ​កើត​ជំងឺ​មហារីក​ដូច​គ្នា​ ជា​ពិសេស​ គឺ​នៅ​ពេល​ដែល​យើង​នៅ​ក្មេង និង​នៅ​ក្នុង​វ័យ​ជំទង់​។ ២. ការ​ជក់បារី​ យើង​ដឹង​ហើយ​ថា ការ​ជក់​បារី​ផ្ដល់​ផលវិបាក​ដល់​សុខភាព​ជា​ច្រើន​ ហើយ​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៃ​ការ​ជក់បារី គឺ​ជំងឺ​មហារីក​តម្រង​នោម​។ កត្តា​នេះ​ បណ្ដាល​មក​ពី​សួត​​ទាំង​ពីរ​របស់​យើង​​ស្រូប​យក​សារធាតុ​គីមី​​ដែល​បង្ក​ជំងឺ​មហារីក​ភាគ​ច្រើន​។ នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​នេះ​លាយ​ជាមួយ​នឹង​ឈាម​ វា​អាច​ទៅ​កាន់​តម្រង​នោម​ ដែល​ជា​ហេតុ​នាំ​​ឲ្យ​តម្រង​នោម​របស់​យើង​ត្រូវ​បំផ្លាញ​។ ៣. តំណ​ពូជ​ ដូច​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀត​ដែរ ជំងឺ​មហារីក​តម្រង​នោម​អាច​កើត​ឡើង​ដោយ​សារ​កត្តា​តំណ​ពូជ​​។ យោង​តាម​អ្នក​ជំនាញ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ការ​ប្រែប្រួល​ហ្សែន​ ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​គ្មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​។ ៣. សម្ពាធ​ឈាម​ខ្ពស់​ មួយ​វិញ​ទៀត​ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ ត្រូវការ​​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ មាន​គ្រោះថ្នាក់​ដល់​តម្រង​នោម​ ក៏​ដូចជា​បង្ក​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ សញ្ញា​គ្រោះថ្នាក់ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​តម្រង​នោម​ ១. នោម​ឈាម​ សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ គឺ​​នោម​មាន​ឈាម​។ ជំងឺ​មហារីក​នេះ​អាច​បង្ហាញ​រោគសញ្ញា​តែ​នៅ​ក្នុង​ដំណាក់កាល​​២​ចុងក្រោយ​ប៉ុណ្ណោះ។ […]


មហារីកផ្សេងទៀត

សារធាតុគីមីក្នុងផ្សែងបារីគ្រោះថ្នាក់ណាស់ បង្កជាមហារីកច្រើនប្រភេទ

មហារីក ជា​ជំងឺ​ដែល​កោសិកា​ខុសប្រក្រតី​លូតលាស់​មិន​អាច​គ្រប់​គ្រង​បាន និង​មាន​លទ្ធភាព​រាល​ដាល​ទៅ​ដល់​ជាលិកា​ផ្សេងៗ​ទៀត​។​ កោសិកា​មហារីក អាច​រាល​ដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ តាម​រយៈ​ឈាម និង​ប្រព័ន្ធ​ទឹក​រងៃ ដែល​​ប្រព័ន្ធ​នេះ​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​រាង​កាយ​។ ជំងឺ​មហារីក​កើត​ពី​ការ​ជក់​បារី ឬស្រូប​ផ្សែងបារី ត្រូវ​គេ​ដឹង​ថា​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ការពារ​បាន ដោយ​គ្រាន់​តែ​ឈប់​ជក់បារី ឬ​កុំ​ជក់​បារី​។ សារធាតុគីមីក្នុងផ្សែងបារី អាចបង្ក​គ្រោះ​ថ្នាក់ដល់សុខភាព និង​បង្ក​ជា​ជំងឺមហារីក​ផ្សេងៗ។​​​ ជំងឺ​មហារីក​មាន​ជាង​១០០​ប្រភេទ​ផ្សេង​គ្នា ហើយ​ឈ្មោះ​ជំងឺ​មហារីក​មួយៗ​ហៅ​តាម​ប្រភេទ​សរីរាង្គ​ដែល​កើត​មហារីក ឬ​កោសិកា​ដែល​កើត​មហារីក ដូច​ជាជំងឺ​មហារីក​សួត កើត​នៅ​លើ​សួត និង​ជំងឺ​មហារីក​ប្រអប់​សំឡេង កើត​លើ​ប្រអប់​សំឡេង​។ ១. រោគ​សញ្ញា​ជំងឺ​មហារីក រោគ​សញ្ញា​ជំងឺ​មហារីក​អាច​មាន​ដូច​ជា៖ ឡើង​រឹង ឬ​ឡើង​កូនកណ្ដុរ​នៅ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ ឡើង ឬ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ មានការ​ឈឺចាប់ ដែល​មិន​ជាសះស្បើយ​ ក្អក​មិន​បាត់​​ ពិបាក​លេប​អាហារ មិន​ស្រួល​ខ្លួន​ក្រោយ​ញ៉ាំ​អាហារ បត់ជើង​តូច ឬ​បត់​ជើង​ធំ​ប្រែប្រួល​ ​មាន​​ធ្លាក់​ឈម​ខុស​ប្រក្រតី មាន​អារម្មណ៍​ខ្សោយ ឬ​អស់​កម្លាំង ​២. ជក់​បារី​ទាក់ទង​នឹង​មហារីក​បែប​ណា? ​ជក់​បារី​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ហើយ​​សារធាតុ​នៅ​ក្នុង​បារី​អាច​រារាំង​រាង​កាយ​មិន​ឲ្យ​ប្រឆាំង​នឹង​មហារីក​។ នៅ​ក្នុង​ផ្សែង​បារី​​គេ​ជឿថា​អាច​មាន​សារធាតុគីមី​ជាង​៥ ០០០ប្រភេទ​ និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព ហើយ​ក្នុង​ចំណោម​នោះ​គេ​ដឹង​ច្បាស់​ថា​មាន​យ៉ាង​តិច​៧០​ប្រភេទ អាច​បង្ក​ជាជំងឺ​មហារីក​​។​ សារធាតុ​ពុល​ក្នុង​ផ្សែង​បារី អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រឆាំង​ ឬ​សម្លាប់​កោសិកា​មហារីក​។ ពេល​បញ្ហា​បែប​នេះ​កើត​ឡើង កោសិកា​មហារីក អាច​បន្ត​លូត​លាស់​បាន​ដោយ​គ្មាន​ការ​រំខាន​។​ សារធាតុ​ពុល​ក្នុង​ថ្នាំ​ជក់ អាច​បំផ្លាញ ឬ​ផ្លាស់​ប្ដូរ​​DNA​របស់​កោសិកា។ DNA ជា​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​របស់​កោសិកា ដែល​គ្រប់គ្រង​លើ​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​កោសិកា​ធម្មតា​។ នៅ​ពេល​ដែល DNA ត្រូវ​បំផ្លាញ​ កោសិកា​ចាប់​ផ្ដើម​លូតលាស់​​មិន​អាច​គ្រប់​គ្រង​បាន និង​បង្កើត​បាន​ជា​ដុំ​សាច់​មហារីក។ ​ក្រុម​គ្រូពេទ្យ​បាន​ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ការ​ជក់​បារី​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​សួត​។ រឿង​នេះ នៅ​តែ​ជា​ការ​ពិត​រហូត​មក​ពេល​នេះ មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ជិត​៩​នាក់​ក្នុង​ចំណោម​១០​នាក់ […]


មហារីកផ្សេងទៀត

ហាត់ប្រាណអាចបង្ការជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយចំនួន​បាន​

ការ​ហាត់​ប្រាណ​ជួយ​បង្ការ​ជំងឺ​មហារីក​? បើ​និយាយ​ដល់​ជំងឺ​មហារីក ​អ្នក​ណា​ក៏​ខ្លាច អ្នក​ណា​ក៏​បារម្ភ​ដែរ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ជំងឺ​មហារីក​មួយ​ចំនួន​អាច​បង្ការ​បាន​។ ជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយ​ចំនួន​ អាច​បង្ការ​បាន​តាម​រយៈ​ការ​ហាត់​ប្រាណ។ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ប្រហែល​ជា​ពាក់​កណ្ដាល​ត្រូវ​គេ​ជឿ​ថា​អាច​គេច​ផុត​ពី គ្រោះ​អាក្រក់​នេះ​បាន​បើ​សិន​ជា​បាន​អនុវត្ត​ទម្លាប់​រស់​នៅ​ល្អ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថាប័ន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​។ តើ​ជំងឺ​មហារីក​កើត​លើ​ស្រ្តី​ណា​ខ្លះ​អាច​បង្ការ​បាន​ដោយ​ការ​ហាត់​ប្រាណ?​ ១. ជំងឺ​មហារីក​ស្រទាប់​ស្បូន​ ស្រ្តី​ដែល​បាន​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ អាច​កាត់​បន្ថយ​ហានិភ័យ​​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​បាន​៣៤​ភាគ​រយ​​ទាប​ជាង​អ្នក​ដែល​មិន​សូវ​ហាត់​ប្រាណ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​Yale។ គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ ដូច​គ្នា​ដែរ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ស្រី​ៗ​មាន​សន្ទស្សន៍​មាស​រាង​កាយ(BMI)​ក្រោម ​២៥ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​៧៣​ភាគ​រយ​ទាប​ជាង​ស្រ្តី​មិន​សូវ​ហាត់​ប្រាណ និង​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​លើស​ពី​២៥​។ ស្រ្តី​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់​ជាង​២៥ ត្រូវ​គេ​ចាត់​ទុក​ថា​លើស​ទម្ងន់​ហើយ​។​ ២. ជំងឺ​មហារីក​សុដន់​ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​សុដន់​ បាន​ឲ្យ​ដឹង​ថា​ស្រ្តី​មាន​ប្រ​វត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​រហូត​ដល់​២៥​ភាគ​រយ បើ​សិន​ជា​បាន​ហាត់​ប្រាណ​ជា​ប្រចាំ​២០​នាទី​ក្នុង​មួយ​ថ្ងៃ និង​រក្សា​របៀប​របប​រស់​នៅ​ល្អ​។ ដូច​គ្នា​ដែរ​សម្រាប់​ស្រ្តី ក្រោយ​អស់​រដូវ បាន​ចូល​រួម​ការ​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំងៗ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិត​​អ័រម៉ូន និង​ប្រូតេអ៊ីន ជា​លំដាប់ ធ្វើ​ឲ្យ​ថយ​ចុះ​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់​ដែរ​។​​ ចំពោះ​ស្រី​ៗ​ដែល​មាន​ផ្ទុក​កោសិកា​បំប្លែង​ខ្លួន​BRCA ដែល​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​មហារីក​សុដន់​ ការ​សិក្សា​មួយ​ចំនួន​បាន​ណែ​នាំ​ថា​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​តាំង​ពី​វ័យ​ជំទង់ ជួយ​​​ពន្យារ​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​ថា​មិន​អាច​ការពារ​មិន​ឲ្យ​មាន​ការ​វិវដ្ដ​នៃ​ជំងឺ​នោះ​ទេ​។ ៣. មហារីក​ក្រពេញ​អូវែ​ ថ្វី​បើ​ត្រូវ​មាន​​ការ​សិក្សា​បន្ថែម​ទៀត តែ​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ការ​ហាត់​មាន​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​។ ការ​សិក្សា​រក​ឃើញ​ថា​ស្រ្តី​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំង​ៗ​ជា​ប្រចាំ​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​រាល​ដាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រី​មិន​ធ្វើ​សកម្មភាព​រាង​កាយ​​ទៀង​ទាត់​។


មហារីកផ្សេងទៀត

ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ

ជក់បារី​​នាំ​ឲ្យ​កើតជំងឺ​មហារីក​ផ្សេង​ៗ ហើយ​ការ​ឈប់​ជក់​បារី ឬ​មិន​ជក់​បារី ជា​វិធី​សាស្រ្ត​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​​។សារធាតុ​គីមី​នៅ​ក្នុង​ផ្សែង​បារី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​រាងកាយ​ទាំង​មូល មិន​ត្រឹម​តែ​សួត​នោះ​ទេ។ ការ​ជក់​បារី​អាច​បង្ក​ឲ្យ​អ្នក​ជក់​ប្រឈម​នឹង​ជំងឺ​មហារីក​យ៉ាង​តិច​១៥​ប្រភេទ​ផ្សេងៗ​គ្នា​។ ការ​ជក់បារី​មិន​ថា​តិច​ឬ​ច្រើន សុទ្ធ​តែ​គ្មាន​សុវត្ថិភាព​ចំពោះ​សុខ​ភាព ការ​ឈប់​ជក់បារី​ទាំង​ស្រុង ជា​រឿង​ល្អ​បំ​ផុត​សម្រាប់​សុខភាព​។ ១. ជក់បារី​បង្ក​ហានិភ័យ​កើត​ជំងឺ​មហារីក​បែប​ណា? រាង​កាយ​​យើង​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​អាច​មាន​សមត្ថភាព​ជួសជុល​ការ​ខូច​ខាត​តិច​តួច​បាន ប៉ុន្តែ​រាង​កាយ​មិន​អាច​ជួសជុល​ការ​ខូច​ខាត​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ការ​ជក់បារី​នោះ​ទេ​។ ចំនួន​បារី​ដែល​យើង​ជក់​ និង​រយៈពេល​នៃ​ការ​ជក់​បារី បូក​បញ្ចូល​គ្នា​ ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់​។ ចំនួន​បារី ជក់​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន ហានិភ័យ​កាន់​តែ​ខ្ពស់។ ការ​អាច​កាត់​បន្ថយ​ចំនួន​បារី​ជក់​ប្រចាំ​ថ្ងៃ អាច​ជា​ជំហាន​ល្អ​សម្រាប់​សុខភាព​។ ការ​ជក់​បារី​ក្នុង​រយៈពេល​យូរ​ឆ្នាំ ក៏​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់តែ​ខ្ពស់​ដែរ។ ដូច​នេះហើយ​បាន​ជា​ការ​មាន​ផែន​ការ​ឈប់​ជក់​បារី​ទាំង​ស្រុង​ជា​រឿង​សំខាន់​។ គ្នា​យើង​អ្នក​ជក់​បារី​ត្រូវ​ដឹង​ថា ការ​ឈប់​ជក់​បារី​បាន​កាន់​តែ​លឿន ហានិភ័យ​កើត​ជំងឺ​មហារីក​ក៏​អាច​កាត់​បន្ថយ​បាន​ច្រើន​ដែរ​។ គ្រប់​គ្នា​ដែល​សម្រេច​ចិត្ត​ឈប់​ជក់​បារី អាច​ទទួល​ប្រយោជន៍​សុខភាព​ជា​ច្រើន ហើយ​មិន​យឺត​ពេល​នោះ​ទេ​ក្នុង​ការ​សម្រេច​ចិត្ត​ឈប់​ជក់​បារី ទោះ​ជា​ធ្លាប់​ជក់​យូរ​ឆ្នាំ​មក​ហើយ​ក្ដី​។ ២. ការ​ជក់​បារី ការ​ខូចខាត​DNA និង​ជំងឺ​មហារីក​ ​DNA​ មាន​នៅ​ក្នុង​កោសិកា និង​គ្រប់​គ្រង​ដំណើរ​ការ​របស់​កោសិកា​។ បារី​ត្រឹម​តែ​មួយ​ដើម​ក៏​អាច​ធ្វើ​ឲ្យ​DNA ខូច​បាន​ដែរ​។ ផ្សែង​បារី បញ្ចេញ​សារធាតុ​គីមី​ជាង ៥ ០០០ ហើយ​សារធាតុ​គី​មី​ជា​ច្រើន ដែល​គេ​ដឹង​ថា​មិន​តិច​ជាង​៧០ អាច​បង្ក​ជា​ជំងឺ​មហារីក​បាន​។ សារធាតុ​គីមី​ចូល​ទៅ​ក្នុង​សួត និង​បន្ត​សាយភាយ​ពេញ​ទាំង​រាង​កាយ​របស់​អ្នក​ជក់​បារី​។ សារធាតុ​គី​មី​ពី​បារី អាច​បំផ្លាញ​DNA។ សារធាតុ​គីមី​នៅ​ក្នុង​បារី ធ្វើ​ឲ្យ​កោសិកា​ជួប​ការ​លំបាក​ក្នុង​ការ​ជួស​ជុល​DNA ដែល​ខូចខាត​។ ដូច​គ្នា​ដែរ សារធាតុ​គីមី​ទាំង​នេះ ក៏​បាន​បំផ្លាញ​ផ្នែក​របស់​DNA ដែល​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​ផង​ដែរ​។ ការ​ខូច​ខាត​DNA កាន់​តែ​ច្រើន​ក្នុង​កោសិកា​ដដែល​ៗ​ និង​ក្នុង​រយៈពេល​យូរ នាំ​ឲ្យ​កើត​ទៅ​ជា​ជំងឺ​មហារីក​។ ៣. […]


មហារីកផ្សេងទៀត

រោគ​សញ្ញា​ទាំង​៥​​​ នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ស្រីៗ​ត្រូវ​ប្រុង​​ប្រយ័ត្ន​​ ​​​​​​​​​​​

ជំងឺមហារីក​ទ្វារ​មាស​ កម្រ​នឹង​កើត​ឡើង​ណាស់​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​បាន​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ស្វែង​យល់​ពី​រោគសញ្ញា​ខុស​ប្រក្រតី​​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​​​​។​​​ ​១. ធ្លាក់​ឈាម​ ឬ​ទឹក​រម្អិល​តាម​ទ្វារ​មាស​ខុស​ប្រក្រតី​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​​មិន​ទៀងទាត់​ ជា​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ ​ការ​ធ្លាក់​ឈាម​នេះ​​​មាន​សភាព​ខុស​គ្នា​ទៅ​នឹង​ការ​មក​រដូវ​ប្រចាំខែ ឬ​ធ្លាក់​ឈាម​បន្ទាប់​ពី​​រួម​ភេទ​។ ជួនកាល​ វា​ជា​កំណក​ឈាម​ ឬ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ដែល​មាន​ពណ៌​ក្រហម (លាយឡំ​ជាមួយ​នឹង​ឈាម​)។ នៅ​ក្នុង​ករណី​នេះ​ ស្រី​ៗ​យើង​ចាំបាច់​​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។ ២. ដុំ​ពក​នៅ​ក្នុង​ទ្វារ​មាស រោគ​សញ្ញា​ព្រមាន​មួយ​ទៀត​នៃ​ជំងឺ​មហារីកទ្វារមាស គឺ​ការ​កើត​មាន​ដុំ​ពក​។ ពិត​ណាស់​ មិន​ថា​ជា​ជំងឺ​មហារីក​សុដន់​ ឬ​មហារីក​ទ្វារ​មាស​ឡើយ​ ការ​កើត​មាន​ដុំ​ពក​អាច​មាន​ន័យ​ថា​ សុខភាព​​របស់​យើង​កំពុង​តែ​​មាន​បញ្ហា​ហើយ​។ ដោយ​សារ​តែ​ជំងឺ​មហារីក​កើត​ឡើង​​នៅ​ពេល​ដែល​​មាន​ការ​លូតលាស់​ខុស​ប្រក្រតី​​នៃ​កោសិកា ទើប​បង្ក​ឲ្យ​កើត​មាន​ដុំ​ពក​នៅ​ក្នុង​ទ្វារ​មាស​ ហើយ​វា​ក៏​អាច​ជា​ដុំ​សាច់​នៅ​ក្នុង​ទ្វារ​​មាស​​ដែល​អាច​ជា​សាច់​កាច​ ឬ​សាច់​ស្លូត​។ ​​៣. ឈឺចាប់​នៅ​ពេល​នោម​ ជាមួយ​គ្នា​នេះ​ដែរ​ រោគ​សញ្ញា​ខុស​ប្រក្រតី​មួយ​ទៀត​នៃ​​​ជំងឺ​មហារីក​មាត់​ស្បូន​ គឺ​​អាការៈ​ឈឺចាប់​នៅ​ពេល​នោម​។ ដូច​គ្នា​ដែរ​ប្រសិនបើ​​គ្នា​យើង​​កើត​មាន​អាការៈ​ឈឺចាប់​ស្រួចស្រាល់​ និង​រ៉ាំរ៉ៃ ឬ​ក្រហាយ​នៅ​ពេល​នោម​ វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​។ ​​៤. ឈឺចាប់​អំឡុង​ពេល​រួម​ភេទ ​ចំណែក​ឯ​អាការៈ​ឈឺចាប់​រ៉ាំរ៉ៃ​នៅ​អំឡុង​ពេល​រួម​ភេទ​ជាមួយ​នឹង​ដៃគូ​ ​ក៏​មិន​មែន​ជា​រឿង​ធម្មតា​​ដែរ​។ ​ជាក់​ស្ដែង​ ការ​ឈឺចាប់​នេះ​គឺ​ជា​រោគ​សញ្ញា​មួយ​​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ដែល​ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។ ៥. ទ្វារ​មាស​ប្ដូរ​ពណ៌ ​ការ​ផ្លាស់ប្ដូរ​ពណ៌​ទ្វារ​មាស​ ដែល​ជា​ធម្មតា​មាន​ពណ៌​ផ្កាឈូក​ស្រាល​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្ដូរ​ពណ៌​​ទ្វារ​​មាសមិន​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ​ លើកលែង​​តែ​មាន​អម​ជាមួយ​​អាការៈ​ផ្សេង​ទៀត​ដូចជា​ក្លិន​មិន​ល្អ​ ហើម​ ឬ​រមាស់​នៅ​បរិវេណ​តំបន់​អាង​ត្រគាក​ ជាដើម​។​


មហារីកផ្សេងទៀត

អង្គុយធ្វើការមិនងើប ប្រឈមជំងឺមហារីកយ៉ាងតិច ៣ប្រភេទ

អ្នក​ចូលចិត្ត​អង្គុយ​មិន​ងើប​យូរៗ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​យ៉ាង​តិច​បី​ប្រភេទ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​ចំណាយ​ពេល​​ច្រើន​ម៉ោង​អង្គុយ​ក្នុង​មួយ​ថ្ងៃ​ គឺ​កំពុង​ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​ច្រើន ទោះ​បី​ជា​បាន​ហាត់​ប្រាណ​ក៏​ដោយ​។ ការ​អង្គុយ​យូរ​នៅ​មួយ​កន្លែង​ដូច​ជា​មើល​ទូរទស្សន៍ អាន​សៀវភៅ លេង​ហ្គេម និង​អង្គុយ​ធ្វើ​ការ​ជា​ដើម សុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​ដល់​សុខ​ភាព​។ ១. មូលហេតុ​ សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​Texas លោកស្រី Karen Basen-Engquist មាន​ប្រ​សាសន៍​ថា ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ ជំងឺ​មហារីក​​ក្រពេញ​អូវែ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។​ ក្រៅពី​នេះ លោក​ស្រី​ថា ក៏​អាច​ប្រឈម​នេះ​បញ្ហា​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​ផ្សេងៗ​ទៀត​ផង​ដែរ​។ ​ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា ​រាល់​ការ​អង្គុយ​នៅ​ស្ងៀម​​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​កើន​ឡើង​៨​% ហើយ​ចំពោះ​មនុស្ស​ស្រី​វិញ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​កើន​ឡើង​១០​ភាគ​រយ​។ ការ​សិក្សា​ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​ចំណាយ​ពេល​អង្គុយ​៦ម៉ោង ឬ​ច្រើនជាង​នេះ​ក្នុង​មួយ​ថ្ងៃៗ មាន​ហានិភ័យ​ឆាប់​ស្លាប់​៣៦%​ខ្ពស់​ជា​ង​អ្នក​​ដែល​អង្គុយ​តិច​ជាង​៣ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ២. គួរ​ដោះ​ស្រាយ​បែប​ណា?​ ​​​មនុស្ស​ពេញ​កម្លាំង​មិន​តិច​នាក់​ទេ​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​អង្គុយ​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ ដើម្បី​កាត់​បន្ថយ​ការ​អង្គុយ​ យើង​អាច​ដើរ​ចុះ​ឡើង​ទៅ​ជជែក​ពី​ការងារ ជាជាង​ផ្ញើ​សារ​ ឬ​ក្រោកទៅ​ចាក់​ទឹក​បាន​ញឹក​ញាប់​ ឬ​ដើរ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជា​ដើម​។ ក្រៅពី​ធ្វើ​សកម្មភាព​រាង​កាយ​ខ្លះ​ៗ​ក្នុង​ពេល​បំពេញ​ការងារ ​ក៏​មិន​ត្រូវ​ភ្លេច​រឿង​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដែរ។ ការសិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​ដើរ​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​បាន​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេង​ៗ​២៦​ភាគ​រយ​ទាប​ជាង​អ្នក​​បញ្ចេញ​សកម្មភាព​រាង​កាយ​តិច​ជាង​នេះ។ ការ​សិក្សា​បញ្ជាក់​ទៀត​ថា ការ​ហាត់​ប្រាណ និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​សកម្ម​ភាព ពិត​ជា​មាន​ទំនាក់​ទំនង​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេងៗ ​បាន​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​ចូល​ចិត្ត​នៅ​អង្គុយ​មួយ​កន្លែង​មិន​ងើប​ដើរ​ទៅ​ណា​សោះ​។ ដូច​នេះ​ហើយ បើ​យើង​ជា​មនុស្ស​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង​ៗ​ក្នុង​មួយ​ថ្ងៃ​ៗ​ក្រៅពី​ព្យាយាម​ដើរ ឬ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ក្នុង​ម៉ោង​ធ្វើការ ក៏​ត្រូវ​កំណត់​ពេល​វេលា​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដែរ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​។ ជា​ការ​ណែ​នាំ​ការ​ហាត់​ប្រាណ​កម្រិត​ធម្មតា​ដូច​ជា​ដើរ រត់ ជិះកង់ ហែល​ទឹក ត្រឹម​១៥០​នាទី​​ក្នុង​មួយ​សប្ដាហ៍​ ឬ​ការ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ត្រឹម​​១ម៉ោង​កន្លះ​ក្នុង​មួយ​សប្ដាហ៍​។


មហារីកផ្សេងទៀត

ស្រីៗផឹកគ្រឿងកំប៉ុងច្រើនប្រឈម​ហានិភ័យ​​​ជំងឺ​មហារីក​ពោះវៀន

​ជំងឺ​មហារីក​ពោះវៀន​ ជា​ជំងឺ​មហារីក​ដែល​កើត​ឡើង​ជា​ទូទៅ​ទាំង​​ចំពោះ​បុរស​ និង​ស្ត្រី។ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ជំងឺ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​​អាយុ​ក្រោម​៥០​ឆ្នាំ​ ហើយ​ស្ត្រី​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស​ទៅ​ទៀត​។ ខណៈ​ពេល​ដែល​មាន​កត្តា​ជា​ច្រើន​អាច​បង្កើន​ហានិភ័យ​​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​​គឺ​​ជា​​កត្តា​ចម្បង​មួយ​។ ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​Journal Gut​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​អំឡុង​ពេល​ដែល​យើង​ស្ថិត​ក្នុង​វ័យ​ជំទង់​ និង​ពេញ​វ័យ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន ហើយ​ករណី​នៃ​ជំងឺ​នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​​កត់​សម្គាល់​។ ការ​សិក្សា​ដដែល​នេះ​បាន​បញ្ជាក់​ថា​ អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៩០​ មាន​ហានិភ័យ​​ខ្ពស់​​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ និង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​​ចុង​ពោះវៀន​ធំ ។ ​ ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​​​ចំនួន​២​កំប៉ុង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​មហារីក​ពោះវៀន ​ដល់​ទៅ​២​ដង មុន​ពេល​ដែល​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​។ ចំពោះ​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ទាំង​នេះ​នៅ​ចន្លោះ​អាយុ​ពី​១៣​ដល់​១៨​ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​​រហូត​ដល់​ទៅ​៣២% ​​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ពោះវៀន​។ កាត់​បន្ថយ​ហានិភ័យ​​​​នៃ​ជំងឺ​មហារីក​ពោះវៀន​​តាម​រយៈ​វិធីសាស្ត្រ​​ទាំង​នេះ ជាក់​ស្ដែង​ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នៅ​​វ័យ​ក្មេង​អាច​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ចំពោះ​ស្ត្រី​។ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ទាំង​នេះ ដោយ​ការ​​ញ៉ាំ​​ទឹក​ដោះ​គោ ឬ​ទឹក​ធម្មតា​​ជំនួស​វិញ។ បន្ថែម​ពី​នេះ យើង​គប្បី​ញ៉ាំ​បន្លែ​ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​សាច់​ក្រហម​ ដូចជា​សាច់​​គោ​ សាច់​ជ្រូក និង​សាច់​កែច្នៃ នៅ​ក្នុង​កម្រិត​តិចតួច។ ជាង​នេះ​ទៅ​​ទៀត​ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់ និង​ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​ ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​នេះ​ដែរ។ យើង​គួរ​ជៀសវាង​​ការ​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិមាណ​សម​ល្មម​ គឺ​ត្រឹម​តែ​១​កែវ​សម្រាប់​មនុស្ស​ស្រី​ ទើប​ជា​ការ​ប្រសើរ​។


មហារីកផ្សេងទៀត

មកដឹងពីជំងឺមហារីទាំង ៥ ឧស្សាហ៍កើតឡើងបំផុតលើមនុស្សស្រី

មហារីក​ជាជំងឺកាចសាហាវ គួរ​ណាស់​តែ​គ្នា​យើង​ស្រីៗ​ស្វែង​យល់​ព័ត៌មាន​ពី​ជំងឺ និង​រោគ​សញ្ញា​ឲ្យ​បាន​ច្បាស់ ព្រោះ​មហារីក ជា​ជំងឺ​កាច​សាហាវ កើត​ឡើង​នៅ​លើ​រាងកាយ​យើង​ស្ងាត់​ៗ ទម្រាំ​តែ​ដឹង អាច​ហួស​ពេល​ព្យាបាល។ ជំងឺ​មហារីក​លើ​មនុស្ស​ស្រី​ទាំង ៥មុខ ១. ជំងឺ​មហារីក​សុដន់៖ ជំងឺ​មហារីក​សុដន់ អាច​កើត​ឡើង​លើ​មនុស្ស​ស្រី​គ្រប់​វ័យ ប៉ុន្តែ​បើ​អាយុ​កាន់​តែ​ខ្ពស់ ហានិភ័យ​កើត​មហារីក​សុដន់​ក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា។ ហានិភ័យ​ប្រឈម​កើត​មហារីក​សុដន់​មាន​ច្រើន​ដូច​ជា ភេទ​ស្រី អាយុ ប្រវត្តិ​គ្រួសារ កត្តា​ហ្សែន ធាត់​លើស​ទម្ងន់ អស់​រដូវ ឬ​មិន​ធ្លាប់​មាន​រដូវ។ រោគសញ្ញា​ស្រី​គ្នា​យើង​គួរ​កត់​សម្គាល់​រួមមាន៖ ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច រមាស់​ចុង​សុដន់​ម្ខាង មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ ចុង​សុដន់​លិប​ចូល​ក្នុង សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។ ២. ជំងឺ​មហារីក​មាត់​ស្បូន៖ ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុង​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោមស្បូន ចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រងបាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំសាច់​នៅ​ក្នុង​ក​ស្បូន។ កត្តា​ប្រឈម​នៃ​ជំងឺ​មហារីក​ស្បូន​មាន ឆ្លង​មេរោគ HPV ជក់​បារី ប្រព័ន្ធ​ភាព​ស៊ាំ​ធ្លាក់​ចុះ ឆ្លង​មេរោគ​ប្រមេះ ញ៉ាំ​ផ្លែ​ឈើ បន្លែ​តិចតួច និង ធាត់​លើស​ទម្ងន់។ ស្រីៗ​គួរ​តាម​ដាន​មើល​រោគ​សញ្ញា​ដូច​ជា៖ ឈឺ​ចាប់​ពេល​រួមភេទ ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក ធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ […]


មហារីកផ្សេងទៀត

ធាត់ទ្រលុកទ្រលន់ សម្បូរខ្លាញ់ ប្រឈមកើតជំងឺមហារីកច្រើនមុខ

ក្នុង​ខ្លួន​សម្បូរ​ខ្លាញ់​ច្រើន​អាច​ប្រឈម​កើត​ជំងឺ​មហារីក​ច្រើន​ប្រភេទ តើ​ពិត​ដែរ​ទេ? ការ​ធាត់​លើស​ទម្ងន់​មិន​មែន​ជា​រឿង​ល្អ​សោះ​ឡើយ​ចំពោះ​សុខ​ភាព​ ដោយ​ហេតុ​ថា​ការ​ធាត់​លើស​ទម្ងន់​នេះ​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​យ៉ាង មាន​ទាំង​មហារីក​ផង​។​ ១. ខ្លាញ់​ក្នុង​ខ្លួន​បង្ក​ជា​ជំងឺ​មហារីក​បែប​ណា?​ ខ្លាញ់​ច្រើន​​​ក្នុង​ខ្លួន ​​ធ្វើ​ឲ្យ​មុខ​ងារ​មួយ​ចំនួន​របស់​រាង​កាយ​​​មិន​អាច​ធ្វើ​ការបាន​ល្អ​​ដូច​ធម្មតា​។ ​​ពេល​​​ស្តុក​ខ្លាញ់​ច្រើនលើស​​តម្រូវ​ការ​ក្នុង​ខ្លួន​សម្រាប់​ដុត ឬ​ប្រើ​ប្រាស់ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ប្រែ​ទៅ​ជា​ធាត់​លើស​ទម្ងន់ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ ពោះ​វៀន​ធំ និង​ក្រពះ​ ជា​ដើម។ រឿង​បន្ទាប់​ ​ពេល​ចាប់​ផ្ដើម​ធាត់ ឬ​ស្លៀក​ខោ​លែង​ចូល មាន​ន័យ​ថា​ជាតិ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​​កើន​ឡើង​ដូច​គ្នា។ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​ជា​កត្តា​យ៉ាង​សំខាន់​មួយ ​ទាក់​ទង​ជាមួយ​នឹង​សុខភាព​សរសៃ​ឈាម​។ អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់ ​ភាគ​ច្រើន​មាន​បញ្ហា​ត្បៀត ​និង​មាន​កំណក​ក្នុង​សរសៃ​ឈាម ដែល​សុទ្ធ​តែ​ជា​កត្តា​រារាំង​លំហូរ​ឈាម ហើយ​ជា​លទ្ធ​ផល​ វា​អាច​ឲ្យ​កើត​ទៅ​ជា​គាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ដំណាក់​កាល​បន្ទាប់​ កត្តា​លើស​ខ្លាញ់​នេះ នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​សួត បេះ​ដូង​ ថង់​ទឹក​ប្រមាត់ ​និង​ថ្លើម។ ប្រព័ន្ធ​ការ​ពារ​ខាង​ក្នុង​របស់​យើង ​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កោសិកា​មហារីក​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រីក​លូត​លាស់។ បន្ទាប់​ពី​​អស់​រយៈ​ជា​យូរ​មក វា​នឹង​រាល​ដាល​ដល់​សរីរាង្គ​ដទៃ​ពាស​ពេញ​​​រាង​កាយ​។ ២. ខ្លាញ់​ច្រើន​បង្ក​ជា​មហារីក​អ្វី​ខ្លះ​? អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​​ពី​ទំនាក់​ទំនង​ដោយ​ផ្ទាល់​រវាង​ជាតិ​ខ្លាញ់ និង​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន តែ​ក៏​អាច​​ជា​មូល​ហេតុ​បង្ក​ជំងឺ​មហារីក​ផ្សេងៗ​ទៀត​ដែរ​។ កាល​ណា​យើង​ធាត់ លើស​ទម្ងន់ នឹង​មាន​ខ្លាញ់​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ឈាម ​ចំពោះ​ស្រី​ៗ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ក្រោយ​អស់​រដូវ​។ ​​ឯ​មហារីក​ផ្សេង​ទៀត​អាច​​បណ្ដាល​មក​ពី​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ដូច​ជា មហារីក​តម្រង​នោម មហារីក​ពោះ​វៀន​ធំ​ និង​ចុង​ពោះ​វៀន​ធំ មហារីក​លំពែង មហារីក​​​បំពង់អាហារ និង​មហារីក​ស្រទាប់​ស្បូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ