មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

ពិតអត់ញ៉ាំអាហារឆ្អិនជ្រុល អាចកើតជំងឺមហារីក?​

កន្លង​មក​ប្រ​ហែល​ជា​គ្នា​យើង​បាន​ឮ​ហើយ​ថា​ការ​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិត​ជ្រុល​ឬ​ខ្លោច​អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក។ តើ​ការ​លើក​ឡើង​បែប​នេះ​ពិត​កម្រិត​ណា​ដែរ? តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ធំ​ៗ​នៅ​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា​វា​មិន​ទំនង​សោះ​ឡើង​ដែល​ថា​ការ​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិន​ជ្រុល​ ឬ​ខ្លោច​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​ជំងឺ​មហារីក​នោះ​​។​ ​ដូច​គ្នា​ដែរ​ការសិក្សា​មួយ​ទៀត​របស់​អង្គការ​​​មូលនិធិ​អន្តរ​ជាតិ​សិក្សា​ស្រាវជ្រាវ​ជំងឺ​មហារីក​(WCRF)​បាន​សិក្សា​លើ​ស្រ្តី​៣៦៨ ០១០ នាក់​​នៅ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន​១០​។ ការ​សិក្សា​នេះ​រក​មើល​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​សារធាតុ acrylamideនិង​ជំងឺ​មហារីក​ក្រពេញ​អូវែ និង​ជំងឺ​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ សារធាតុ​​acrylamide គឺ ​ជា​សារធាតុ​គី​មី​ម្យ៉ាង​រក​ឃើញ​ក្នុង​ម្ហូប​អាហារ កាបូអ៊ីដ្រាត​នៅ​ក្នុង​នំប៉័ង ឬ​ដំឡូង ដែល​យើង​ចម្អិន​ក្នុង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ និង​រយៈពេល​យូរ​។ សារធាតុ​នេះ​ក៏​គេ​ឃើញ​មាន​នៅ​ក្នុង​កាហ្វេ​ផង​ដែរ​។ ​តាម​រយៈ​ការ​សិក្សា​នេះ មិន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​មាន​សារធាតុ​​acrylamide និង​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​​ អ្នក​សិក្សា​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា ការ​ញ៉ាំ​អាហារ​មាន​សារ​​​acrylamide កម្រិត​ណា​មាន​សុវត្ថិភាព និង​កម្រិត​ណា​អាច​បង្ក​ហានិភ័យ​ទៅ​ជា​ជំងឺ​មហារីក​នោះ​។ ​ទោះ​បី​ជា​​មាន​ភស្តុ​តាង​បង្ហាញ​បែប​នេះ​ក្ដី​តែ​ក៏​នៅ​តែ​មាន​កា​ជជែក​គ្នា​ និង​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀត​លើ​ករណី​ញ៉ាំ​អាហារ​ប្រភេទ​នេះ។ ប៉ុន្តែ​អ្វី​ដែល​មាន​ភស្តុតាង​រឹង​មាំ​គឺ​ថា​របៀប​របប​នៃ​ការ​រស់​នៅ​​ទៅ​វិញ​ទេ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក ត្រូវ​ឈប់ ឬ​កុំ​ជក់​បារី រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​សម្រាប់​សុខភាព ចៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។


មហារីកផ្សេងទៀត

របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង

ថ្វីបើ​របប​អាហារ​សុខភាព​​មិន​អាច​ធានា​ថា​អាច​ការ​ពារ​យើង​មិន​ឲ្យ​កើត​ជំងឺ​មហារីក តែ​វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​កាច​សាហាវ​មួយ​នេះ​ដែរ​។ របប​អាហារ​មួយ​ចំនួន​ បើ​យើង​អាច​ធ្វើ​បាន​​ក៏​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​​។ ១. ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ គ្មាន​បន្លែ ឬ​ផ្លែ​ឈើ​តែ​មួយ​មុខ​ណា​មួយ​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែ​ឈើ​ចម្រុះ​ រួម​ទាំង​គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​​ច្រើន​ប្រភេទ​។ ការសិក្សា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​បញ្ជាក់​ថា​បន្លែ ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន​ រ៉ែ និង​ phytochemicals អាច​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​មហារីក​។​ ​២. អាហារ​មាន​ជាតិ​ស្ករ និង​កាឡូរីទាប​ ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​តិច​ និង​កាឡូរី​ទាប អាច​មាន​ឥទ្ធិ​ពល​ដល់​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​សុខភាព​ល្អ​។ អាហារ​កែច្នៃ​ដូច​ជា​ដំឡូង​បំពង ដូណាត់​ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់ សុទ្ធ​តែ​ជាអាហារអាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ តែ​មិន​មែន​ឡើង​ទម្ងន់​ក្នុង​ន័យ​សុខ​ភាព​ល្អ​នោះ​ទេ​។ អាហារ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ខ្លាញ់​នៅ​ក្បាល​ពោះ ក្បាល​ពោះ​ដុះ​ធំ នាំ​ឲ្យ​យើង​ប្រ​ឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​មួយ​ចំនួន​។ ដូច​គ្នា​ដែរ អង្គការ​សុខភាព​ពិភព​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​សាច់​កែ​ច្នៃ​ច្រើន​ក៏​អាច​បង្កើន​ឱកាស​បន្ថែម​លើ​ហានិភ័យ​​កើត​ជំងឺ​មហារីក​​ជាក់​លាក់​មួយ​ចំនួន​ដែរ​។​ ៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ក្នុង​រយៈ​ពេល​យូរ​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​មហារីក​សុដន់ ពោះ​វៀន​ធំ សួត តម្រង​នោម និង​ថ្លើម​។ បើ​សិន​ជា​យើង​​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង គួរ​កំណត់​ការ​ផឹក​ក្នុង​កម្រិត​សម​ល្មម អាច​មក​ត្រឹម​សា្របៀរ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី និង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស​។ ​៤. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​ ក្រៅពី​របប​អាហារ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​​ក៏​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ទម្ងន់​ខ្លួន​ល្អ​ផង​ដែរ​។ ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​ត្រឹម​ត្រូវ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ រួ​ម​មាន​មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត សួត […]


មហារីកផ្សេងទៀត

ទម្លាប់សាមញ្ញ ២ តែអាចបង្កជាហានិភ័យជំងឺមហារីក បើមិនចាប់អារម្មណ៍

ទម្លាប់សាមញ្ញៗ​ប្រ​ចាំ​ថ្ងៃ​មួយចំនួនដូចជា អង្គុយ​យូរ​ៗ មិនសូវ​ហាត់​ប្រាណមិនងាយងើបចេញពីកៅអី និង ​របប​អាហារ​មិន​សូវ​មាន​បន្លែ ផ្លែឈើ​ សុទ្ធ​តែជាហានិភ័យជំងឺមហារីកបង្កទុក្ខទោសយើងបាន។ ១.​​ ម៉េចបាន​អង្គុយ​យូរៗមិនងាយងើបពីកៅអី​​ ពាក់ព័ន្ធ​ហានិភ័យជំងឺមហារីក? ទម្លាប់​អង្គុយ​យូរ​ម៉ោង ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​មូល​ហេតុ​ដើមចមមួយចំនួនដូចជាស្លាប់​ដោយ​ជំងឺ​មហារីក ឬ​ជំងឺ​បេះ​ដូង​ជា​ដើ​ម។ ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​ក្រៅពី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក ក៏​នៅ​អាច​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល ជំងឺ​ទឹក​នោមផ្អែម តម្រង​នោម ជំងឺ​សួត ជំងឺ​ថ្លើម និង​ជំងឺ ទាក់ទង​នឹង​ប្រ​ព័ន្ធ​រំលាយអាហារ​ជា​ដើម​។ លោក​ស្រី Alpa Patel អ្នក​ដឹក​នាំការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​(American Cancer Society Sr Scientific ) ​លើក​ឡើង​ថា​ទោះ​បី​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​ច្បាស់​ថា​ការ​អង្គុយ​យូរ​កម្រិត​ណា​អា​ច​បង្ក​ជា​ហានិភ័យ​នេះ​ក៏​ដោយ តែថា​មនុស្ស​យើង​គួរ​កាត់​បន្ថយ​ការ​អង្គុយ​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​រក​ពេល​ដើរ​ចុះឡើង​ខ្លះ​បើ​យើង​ធ្វើ​ការ​ត្រូវ​អង្គុយ​យូរ​ម៉ោង​។​ ការ​សិក្សា​ពន្យល់​ថា ការ​អង្គុយ​យូរ​ម៉ោង​មាន​ផល​អវិជ្ជមាន​លើ​កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ និង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្វី​ទាំង​នេះ​ហើយ​ដែល​មាន​ទំនាក់​ទំនង​រវាង​ការ​អង្គុយ​យូរ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​។ ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​មជ្ឈមណ្ឌល​ជំងឺ​មហារីក​MD Anderson របស់​សាកល​វិទ្យាល័យ Texas បាន​លើក​ឡើង​ដែរ​ថា​ការ​អង្គុយ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​​ទៀង​ទាត់​ក៏​ដោយ​។​ ​អ្នក​ជំនាញ​មជ្ឈមណ្ឌល​ខាង​លើ​ថា​​ការ​អង្គុយ​យូរ​ម៉ោង​អាច​​ប្រ​ឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ មហារីក​អូវែ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​​ជា​ដើម។ ក្រៅ​ពី​នេះ នៅ​ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ធាត់​ផង​ដែរ​។ ដូច​នេះ បើ​យើង​ជា​មនុស្ស​ធ្វើ​ការ​ត្រូវ​ចំណាយ​ពេល​ច្រើន​អង្គុយ​មុខ​កុំព្យូទ័រ គួរ​រក​ពេល​ខ្លះ​ងើប​ដើរ ដូច​ជា​ដើរ​ទៅ​និយាយ​ជាមួយ​ក្រុម​ងារ ​ជា​ជាង​ផ្ញើ​សារ ដើរ​ទៅ​ចាក់​ទឹក ឬ​ចត​យានជំនិះ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​បន្តិច​ដើម្បី​បាន​ដើរ ជា​ដើម។ ក្រៅពី​នេះ​យើង​ត្រូវ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ២. […]


មហារីកផ្សេងទៀត

កុំព្រងើយ! ក្អួតចង្អោរ ពិបាកលេបអាហារ អាចជាសញ្ញាមហារីកបំពង់អាហារ

មហារីក​បំពង់​អាហារជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា២​ប្រភេទ​ធំ​ៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ រោគ​សញ្ញា​ជំងឺ​មហារីក​បំពង់​អាហារ ជំងឺ​មហារីក​បំពង់​អាហារ​បង្ហាញ​សញ្ញា​ដូច​រោគ​សញ្ញា​ជំងឺ​ទូទៅ​មួយ​ចំនួន​ដែល​យើង​មិន​ចាំ​អារម្មណ៍ ហេតុ​នេះ​យើង​គួរ​តាម​ដាន​មើល​សញ្ញា​ដូច​ជា៖ អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង បន្ទាប់​មក​អាហារ​រាវ និង​ចុង​ក្រោយ​ទឹក​ក៏​ពិបាក​លេប​ដែរ) ឈឺ​ចុក​ចាប់​ពេល​ញ៉ាំ​អាហារ ក្អួត​ចង្អោរ បន្ទាប់​ក្រោយ​ញ៉ាំ​អាហារ ចុក​អួល​ណែន​ក្នុង​ដើម​ទ្រូង ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម ចុះ​ខ្សោយ​អស់​កម្លាំង កំហែង និង​ល្ហិតល្ហៃ មិន​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា ​ធ្លាក់​ឈាម​(ក្នុង​ករណី​មួយ​ចំនួន)។ កត្តា​ប្រឈម​អាច​បង្ក​ឲ្យ​កើតដុំ​មហារីក​បំពង់​អាហារ​ – ជក់​បារី​រយៈ​ពេល​វែង – ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត – អាយុ​ច្រើន (លើស​ពី​៥៥​ឆ្នាំ) – ភេទ​ប្រុស – ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ…) – ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ តើ​ជំងឺ​មហារីក​បំពង់​អាហារ​អាច​បង្ការ​បាន​ទេ? ចំពោះ​ជំងឺ​មហារីក​បំពង់​អាហារ មិន​មាន​វិធី​ច្បាស់​លាស់​ណា​មួយ​អាច​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​១០០% នោះ​ទេ តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះ​ៗ​ដូចជា ឈប់​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់ ហាត់​ប្រាណ​ជា​ប្រចាំ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្ដង​ៗ ញ៉ាំ​អាហារ​មាន​ជីវជាតិ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ ចៀស​វាង​ថ្នាំ​បំប៉ន អាច​មាន​រង​ផល​ប៉ះពាល់។


មហារីកផ្សេងទៀត

ការ​សិក្សា​៖ ញ៉ាំ​ផ្សិត​អាចកាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​

​មនុស្ស​ប្រហែល​ជា​៣៩,៥%​​​ បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​ខ្លួន​មាន​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ណាមួយ​នៃ​ជីវិត​របស់​ពួក​គេ​​។​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​គ្រប់គ្រង​កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​ ដូចជា​ហ្សែន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របប​អាហារ​​សុខភាព​ និង​បែបបទ​រស់​នៅ​ល្អ​ ​ដើម្បី​​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា​ ការ​ញ៉ាំ​បន្លែ​នៅ​ក្នុង​បរិមាណ​តិចតួច​ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​មួយ​ចំនួន​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ​បាន​ តាម​រយៈ​ការ​ញ៉ាំ​​បន្លែ​ដ៏​មាន​ឥទ្ធិពល​មួយ​ប្រភេទ​​នេះ​។ ការ​សិក្សា​អំពី​គុណប្រយោជន៍​នៃ​ផ្សិត​ ផ្សិត​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​កូលេស្តេរ៉ូល​ និង​ប្រឆាំង​នឹង​អាលែកហ្ស៊ី​។​ បន្ទាប់​ពី​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​១៧​​ ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្សិត​ក្នុង​បរិមាណ​ច្រើន​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​គឺ​ជំងឺ​មហារីក​សុដន់​។ ​ជាក់​ស្ដែង​ អ្នក​ដែល​ញ៉ាំ​ផ្សិត​ចំនួន​១៨​ក្រាម​ជា​រៀង​រាល់​ថ្ងៃ​ មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ផ្សិត​សោះ​ដល់​ទៅ​៤៥%​។ ១. សារធាតុ​Selenium ផ្សិត​គឺ​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ​រ៉ែ​Selenium។ ​សារធាតុ​Selenium នេះ​ ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ដើរ​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​​បាន​យ៉ាង​អស្ចារ្យ​។ ២. វីតាមីន​B ជាមួយ​គ្នា​នេះ​ដែរ​ ផ្សិត​សំបូរ​ទៅ​ដោយ​វីតាមីន​B​​ រួម​មាន​Riboflavin, Niacin និង​អាស៊ីដPantothenic ​ជា​ការ​រួម​​ផ្សំ​ដែល​ជួយ​ការពារ​សុខភាព​បេះដូង​។​ ម្យ៉ាង​វិញ​ទៀត​ សារធាតុ​​Riboflavin​ជួយ​ទ្រទ្រង់​កោសិកា​ឈាម​ក្រហម​ ហើយ​សារធាតុ​Niacin​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​​រំលាយ​អាហារ​ ក៏​ដូចជា​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។ ៣. ប៉ូតាស្យូម​ លើស​ពី​នេះ​ ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ផ្សិត​មាន​សារសំខាន់​ណាស់​​សម្រាប់​មុខងារ​បេះដូង​ សាច់ដុំ​ និង​សរសៃ​ប្រសាទ​។​ ​​ផ្សិត​ចំនួន​២/៣​ពែង​ មាន​​កម្រិត​ប៉ូតាស្យូម​ខ្ពស់​ ​​​ដែល​អាច​ស្មើ​នឹង​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​​ផ្លែ​។ ៤. វីតាមីន​D ​ការ​ស្រាវជ្រាវ​បាន​ភ្ជាប់​កង្វះ​វីតាមីន​D ​ទៅ​នឹង​ស្ថានភាព​សុខភាព​ជា​ច្រើន​ ដូចជា​ទឹក​នោម​ផ្អែម​ ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​រលាក​ពោះវៀននិង​ជំងឺ​មហារីក​មួយ​ចំនួន​។​ ​ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​ទាំង​នេះ​ គ្នា​យើង​គប្បី​​បន្ថែម​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D​​ឲ្យ​បាន​គ្រប់គ្រាន់​។


មហារីកផ្សេងទៀត

ធាត់ លើសទម្ងន់ ប្រឈមកើតជំងឺមហារីកច្រើនប្រភេទ

ការ​លើស​គីឡូ និង​ធាត់​ គឺ​ពិត​ជា​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ឱកាស​កើត​ជំងឺ​មហារីក​។ តាម​ការ​សិក្សា​កន្លង​មក​នៅ​សហរដ្ឋ​អាមេរិក​ អ្នក​លើស​ទម្ងន់​អាច​ប្រឈម​កើត​ជំងឺ​មហារីក​១១​ភាគ​រយ​លើ​ស្រ្តី និង​៥​ភាគ​រយ​លើ​បុរស ហើយ​មាន​៧​ភាគ​រយ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក។​ អ្នក​ធាត់ ឬ​លើស​ទម្ងន់​អាច​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​​ការ​កើន​ជំងឺ​មហារីក​​ជា​ច្រើន​ប្រភេទ​ដូច​ជា មហារីក​សុដន់​(ក្រោយ​អស់​រដូវ) មហារីក​ពោះវៀនធំ និង​រន្ធគូទ មហារីក​ស្រទាប់​ស្បូន មហារីក​ថង់​ទឹក​ប្រមាត់ មហារីក​តម្រង​នោម​ មហារីក​ថ្លើម មហារីក​ក្រពេញ​អូវែ មហារីក​លំពែង និង​មហារីក​ក្រពះ​ជា​ដើម​។ ​​ទំនាក់​ទំនង​រវាង​ការ​លើស​ទម្ងន់​ឬ​ធាត់ ទៅ​នឹង​ជំងឺ​មហារីក​ហាក់​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច និង​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ​។ ឧទាហរណ៍​ ការសិក្សា​បាន​រក​ឃើញ​ថា​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ខ្ពស់​ក្រោយ​អស់​រដូវ តែ​វា​មិន​មាន​ហានិភ័យ​ខ្ពស់​ទេ​អំឡុង​ពេល​ស្រ្តី​នៅ​មាន​វដ្ដ​រដូវ​។ ហេតុ​ផល​នៅ​ពី​ក្រោយ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ដូច​គ្នា​។​ ១. ទំនាក់ទំនង​លើស​ទម្ងន់ និង​ជំងឺ​មហារីក ពេល​រាង​កាយ​​យើង​លើស​ទម្ងន់ វា​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​តាម​ច្រើន​វិធី ដោយ​មាន​​វិធី​ខ្លះ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ជាក់​លាក់​ណា​មួយ​។ ការ​លើស​ទម្ងន់​អាច​បង្កើន​ការ​ប្រឈម​កើត​ជំងឺ​មហារីក​តាម​រយៈ​៖ មាន​ការ​រលាក​ក្នុង​រាង​កាយ​ កោសិកា និង​សរសៃឈាម​លូត​លាស់​បន្ថែម​ កោសិកា​អាច​មាន​សមត្ថភាព​រស់​យូរ​ជាង​ធម្មតា​ កម្រិត​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​ ដូច​ជា​អាំងស៊ុយលីន និង​អឺស្រ្តូហ្សែន អាច​បង្កើន​ការ​លូត​លាស់​កោសិកា​ កត្តា​ផ្សេង​ទៀត​ដែល​អាច​មាន​ឥទ្ធិពល​គ្រប់​គ្រង​លើ​កោសិកា សមត្ថភាព​រាលដាល​របស់​កោសិកា ២. សម្រក​ទម្ងន់​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​? ការ​សិក្សា​លើ​ការ​សម្រក​ទម្ងន់​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ចុះ​ទាប គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​​។ យ៉ាងណា មាន​ភស្តុតាង​មួយ​ចំនួន​បាន​បង្ហាញ​ថា​ការ​ស្រក​ទម្ងន់​ប្រហែល​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ ដូចជា​ជំងឺ​មហារីក​សុដន់​ក្រោយ​អស់​រដូវ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ យ៉ាងណា នៅ​តែ​មានការ​ណែ​នាំ​ឲ្យ​មនុស្ស​យើង​ឲ្យ​សម្រក​ទម្ងន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​។ ជាក់ស្ដែង អ្នក​លើស​ទម្ងន់ ឬ​ធាត់ ដែល​ព្យាយាម​សម្រក​ទម្ងន់​បាន​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​​ដែល​ទាក់ទង​នឹង​ហានិភ័យ​ជំងឺ​មហារីក ដូច​ជា​អ័រម៉ូន​អាំងស៊ុយលីន អឺស្រ្តូហ្សែន និង​អង់ដ្រូហ្សែន​។ ​​ទោះ​បី​ជា​ទំនាក់​ទំនង​រវាង​ការ​សម្រក​ទម្ងន់ និង​ហានិភ័យ​កើត​ជំងឺ​មហារីក​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ច្រើន​ទៀត ប៉ុន្តែ​ការ​សម្រក​ទម្ងន់​ឲ្យ​មក​នៅ​កម្រិត​ត្រឹម​ត្រូវ​តាម​រង្វាស់​សន្ទស្សន៍​រាងកាយ​(BMI) ជា​រឿង​សំខាន់។ ការ​សម្រក​ទម្ងន់​មាន​ផល​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព​ទូទៅ​ក្រៅតែ​ពី​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក នៅ​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។


មហារីកផ្សេងទៀត

ស្ថានភាពមួយចំនួន ធ្វើឲ្យគេច្រឡំថាមហារីកជា​ជំងឺឆ្លង

ថ្វី​បើ​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង​ដូច​ជា​ផ្ដាសាយ ឬ​ជំងឺ​កាម​រោគ ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ច្រឡំ ឬ​គិត​ថា​មហារីក​ជា​ជំងឺ​ឆ្លង​។ មនុស្សយើង​​មិន​អាច​ឆ្លង​ជំងឺ​មហារីក​ពី​អ្នក​ផ្សេង​នោះ​ទេ។ ការ​នៅ​ជិត​ស្និទ្ធ​គ្នា ការ​រួម​ភេទ ការ​ថើប ការ​ប៉ះពាល់​គ្នា ញ៉ាំ​អាហារ​ជាមួយ​គ្នា​ ឬ​តាម​រយៈ​ខ្យល់​ដង្ហើម​ជា​ដើម សុទ្ធ​តែ​មិន​អាច​ឆ្លង​ជំងឺ​មហារីក​នោះ​ទេ​។ កោសិកា​មហារីក​របស់​អ្នក​ណា​ម្នាក់​​មិន​អាច​រស់​នៅ​ក្នុង​រាង​កាយ​អ្នក​ផ្សេង​ម្នាក់​ទៀត​ដែល​កំពុង​មាន​សុខភាព​ល្អ​នោះ​ទេ។ ប្រព័ន្ធ​ភាព​របស់​មនុស្ស​យើង​នឹង​បំផ្លាញ​កោសិកា​មកពី​ខាង​ក្រៅ រួម​ទាំង​កោសិកា​មហារីក​របស់​អ្នក​ផ្សេង​ផង​ដែរ។​​ ​​​ទោះ​បី​ជា​មហារីក​មិន​មែន​ជា​ជំងឺ​ឆ្លង​ តែ​មាន​ស្ថានភាព​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​យល់​ច្រឡំ​ថា​វា​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ស្ថាន​ភាព​ទាំង​នោះ​មាន​ដូច​ជា​​៖ ១. ការ​ឆ្លង​រោគ​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក ទោះបីជា​មហារីក​មិន​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​មាន​មេ​រោគ​មួយ​ចំនួន​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​។ ការណ៍​នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​មហារីក​ជា​ជំងឺ​ឆ្លង​។ ការ​ឆ្លង​រោគ​ដែល​អាច​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ​មហារីក​មាន​ដូច​ជា​ការ​ឆ្លង​វីរុស បាក់តេរី និង​ប៉ារ៉ាស៊ីត ជា​ដើម​។ ២. គ្រួសារ​មាន​ជំងឺ​មហារីក​ បើ​សិន​ជា​ជំងឺ​មហារីក​អាច​ឆ្លង​រាល​ដាល​មាន​ យើង​ប្រហែល​ជា​អាច​មាន​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ជំងឺ​មហារីក​ ដូច​ជា​ជំងឺ​ផ្ដាសាយ​ធំ​ដែរ​។ មួយ​វិញ​ទៀត បើ​មហារីក​ជា​ជំងឺ​ឆ្លង យើង​អាច​ស្រមៃ​មើល​ថា​វា​នឹង​ឆ្លង​ពេញ​ទាំង​គ្រួសារ និង​សូម្បី​តែ​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ​មហារីក​ផង​ ប៉ុន្តែ​វា​មិន​មាន​ករណី​បែប​នេះ​ទេ​។ ជា​ការ​ពិត​ថា​មហារីក​អាច​កើត​ឡើង​ចំពោះ​គ្រួសារ​ណាមួយ​លើ​សមាជិក​លើស​ពី​ម្នាក់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​មហារីក​ជា​អ្នក​ចម្លង​ជំងឺ​នេះ​ទៅ​សមាជិក​ម្នាក់​ទៀត​នោះ​ទេ​។ ហេតុ​ផល​ដែល​សមាជិក​គ្រួសារ​អាច​មាន​ជំងឺ​មហារីក​លើស​ពី​ម្នាក់​អាច​មក​ពី​​៖​ ​​​ហ្សែន​ដូច​គ្នា​រវាង​សមាជិក​គ្រួសារ​ ទម្លាប់​នៃ​ការ​រស់​នៅ​ដូច​គ្នា​​ ដូច​ជា​ជក់បារី ឬ​របប​អាហារ​មិន​មាន​សុខភាព សមាជិក​គ្រួសារ​រស់​នៅ​តំបន់ ឬ​ទីតាំង​ដែល​ប្រឈម​សារធាតុ​បង្ក​ជំងឺ​មហារីក ៣. ក្នុង​សហគមន៍​មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន នៅ​ពេល​សហគមន៍​មួយ​មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន ក៏​នាំ​ឲ្យ​មាន​ការ​គិត​ថា​មហារីក​ជា​ជំងឺ​​​ឆ្លង​ដែរ។ ប៉ុន្តែ​ថា​ការ​កើត​មាន​ជំងឺ​មហារីក​ជា​ចង្កោម​បែប​នេះ​ស្ទើរ​តែ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​ការ​កើត​មហារីក​ក្នុង​សហគមន៍​នេះ ឬ​សហគមន៍​នោះ​ ខ្ពស់​ជាង​សហគមន៍​ផ្សេង​នោះ​ទេ​។ មូល​ហេតុ​នាំ ឲ្យ​​សហគមន៍​មួយ​មាន​មនុស្ស​កើតជំងឺ​មហារីក​ច្រើន​គ្នា ក៏​ពិបាក​នឹង​កំណត់​ដែរ តែ​គេ​អាច​មើល​លើ​កត្តា​បរិស្ថាន​រស់​នៅ ទម្លាប់​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​សហគមន៍​ទាំង​នោះ ថា​ជា​ដើម​ចម​នៃ​ការ​បង្ក​ជំងឺ​មហារីក​ឬ​យ៉ាងណា​។​ ៤. មហារីក​ឆ្លង​តាម​រយៈ​ការ​ប្ដូរ​សរីរាង្គ ក្នុង​ករណី​ដ៏​កម្រ កោសិកា​មហារីក​របស់​អ្នកបរិច្ចាគ​​សរីរាង្គ អាច​ធ្វើ​ឲ្យ​មហារីក​លូត​លាស់​ក្នុង​រាង​កាយ​អ្នក​​ទទួល​។ ករណី​នេះ មិន​ងាយ​នឹង​កើត​មាន​ទេ ព្រោះ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​យើង​បាន​តាម​ដាន និង​បំផ្លាញ​កោសិកា​មកពី​ក្រៅ​ដែល​មិន​មែន​ជា​កោសិកា​របស់​ខ្លួន​។ ប៉ុន្តែ​ […]


មហារីកផ្សេងទៀត

មហារីករាលដាល តើរាលដាលដោយរបៀបម៉េច?

ជំងឺ​មហារីក​អាច​រាល​ដាល​ពី​កន្លែង​ដែល​កើត​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែល​គេ​ហៅ​ថា​មហារីក​រាលដាល។ មាន​​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ ដែល​គេ​ហៅ​មហារីក​រាល​ដាល​នេះ​ថា​ជា​មហារីក​ដំណាក់​កាល​ទី​៤​។ ដំណើរ​ការ​នៃ​ការ​ឆ្លង​រាល​ដាល​កោសិកា​មហារីក​ទៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​ហៅ​ថា​ការ​ឆ្លង​រាល​ដាល។​​ មហារីក​រាលដាល​មាន​ឈ្មោះ​ដូច​ទៅ​នឹង​ឈ្មោះជំងឺ​នេះ​កើត​នៅ​ទី​តាំង​ដំបូង​ដែរ​។ ឧទាហរណ៍​ថា​ជំងឺ​មហារីក​សុដន់ រាល​ដាល​ដល់​សួត គេ​ហៅថា​ជំងឺ​មហារីក​សុដន់​រាល​ដាល មិន​មែន​ហៅ​ជំងឺ​មហារីក​សួត​នោះ​ទេ​ ហើយ​ជំងឺ​មហារីក​សុដន់​នេះ​នឹង​ត្រូវ​ព្យាបាល​​ដូច​ជំងឺ​មហារីក​ដំណាក់​កាល​ទី​៤​។ ករណី​ខ្លះ គ្រូពេទ្យ​បាន​រក​ឃើញ​មហារីក​រាល​ដាល ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​ប្រាប់​បាន​ទេ​ថា​ជំងឺ​មហារីក​នេះ​រាល​ដាល​មក​ពី​​ផ្នែក​ណាមួយ​នៃ​រាង​កាយ​ ហើយ​ជំងឺ​នេះ​គេ​ហៅ​ថា​ជំងឺ​មហារីក​មិន​ដឹង​ប្រភព​ដើម​ដំបូង​។ ១. ជំងឺ​មហារីក​រាល​ដាល​បែប​ណា?​ កោសិកា​មហារីក​រាល​ដាល​ក្នុង​រាង​កាយ​តាម​ដំណាក់​កាល ដែល​ដំណាក់​កាល​ទាំង​នោះ​មាន​ដូច​ជា៖​ ១.​លូត​លាស់ ឬ​រាលដាល​ទៅ​កាន់​ជាលិកា​ក្បែរៗ​នោះ ២. ផ្លាស់ទី​តាម​ជញ្ជាំង​នៃ​កូនកណ្ដុរ ឬ​សរសៃឈាម​ក្បែរ​នោះ​ ៣. ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​ទឹករងៃ និង​ចរន្ត​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ។​ ៤. ឈប់​នៅ​ក្នុង​សរសៃឈាម​តូច​ៗ​នៅ​ទីតាំង​ណាមួយ ចាប់​ផ្ដើម​រាល​ដាល​ចូល​ជញ្ជាំង​សរសៃឈាម និង​បន្ត​​រាល​ទៅ​កាន់​ជាលិកា​ក្បែរ​ៗ​នោះ​។ ៥. លូត​លាស់​នៅ​ក្នុង​ជាលិកា រហូត​ដល់​មាន​ដុំ​សាច់​តូចៗ​កើត​ឡើង​ ៦. បង្ក​ឲ្យ​មាន​ការ​លូត​លាស់​សរសៃឈាម​ថ្មីៗ ដែល​បង្កើត​ឲ្យ​មាន​​ការ​ផ្គត់​ផ្គង់​ឈាម​នាំ​ឲ្យ​ដុំ​សាច់​មហារីក បន្ត​លូត​លាស់​។ ភាគ​ច្រើន​ កោសិកា​មហារីក​ទាំង​នោះ​ងាប់​នៅ​ចំណុច​ណា​មួយ​នៃ​ដំណាក់​កាល​ទាំង​នេះ។ ប៉ុន្តែ​ដរាប​ណា​មាន​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​កោសិកា​មហារីក​ទាំង​នោះ​នៅ​គ្រប់​ដំណាក់​កាល កោសិកា​មហារីក​មួយ​ចំនួន​អាច​ក​ជា​ដុំ​សាច់​ថ្មី​នៅ​ផ្នែក​ផ្សេង​នៃ​រាង​កាយ​។ កោសិកា​មហារីក​រាល​ដាល​ ក៏​អាច​នៅ​សម្ងំ​មិន​បញ្ចេញ​សកម្ម​ភាព​រាប់​ឆ្នាំ​ដែរ មុន​នឹង​កោសិកា​ទាំង​នោះ​ចាប់​ផ្ដើម​លូត​លាស់​ជា​ថ្មី​។ ២. កោសិកា​មហារីក​អាច​រាល​ដាល​ទៅ​ណា​ខ្លះ?​ ​​ជំងឺ​មហារីក​អាច​រាលដាល​ទៅ​ស្ទើរ​គ្រប់​កន្លែង​នៃ​រាង​កាយ​ ទោះ​បី​ជា​ជំងឺ​មហារីក​ប្រភេទ​ខ្លះ​ទំនងជា​រាល​ដាល​ទៅ​តែ​កន្លែង​ជាក់លាក់​មួយ​ចំនួន​ ជាជាង​កន្លែង​ផ្សេង​ក៏​ដោយ​។ ផ្នែក​នៃ​រាង​កាយ​ដែល​មហារីក​ជា​ទូ​ទៅ​ច្រើន​រាល​ដាល​ទៅ​មាន​ដូច​ជា​ឆ្អឹង ថ្លើម និង​សួត​។ ខាង​ក្រោម​នេះ​​ជា​ប្រភេទ​ជំងឺ​មហារីក​មួយ​ចំនួន​ក្នុង​ចំណោម​ផ្សេង​ទៀត​​ដែល​អាច​រាល​ដាល​ទៅ​ទីតាំង​ផ្សេង​៖ មហារីក​សុដន់៖ អាច​លាក​ដាល​ទៅ​​កាន់​ឆ្អឹង សួត ​ថ្លើម និង​ខួរ​ក្បាល មហារីក​ប្លោក​នោម៖ អាច​រាល​ដាល​ទៅ​ឆ្អឹង សួត និង​ថ្លើម មហារីក​ពោះ​វៀន​ធំ៖ អាច​រាល​ដាល​ទៅ​សួត ថ្លើម និង​ស្រោម​ពោះ​ មហារីក​តម្រង​នោម៖ អាច​រាល​ដាល​ទៅ​ក្រពេញ​លើ​តម្រង​នោម ឆ្អឹង ខួរក្បាល ថ្លើម និង​សួត​ មហារីក​សួត៖ អាច​រាល​ដាល​ទៅ​កាន់ […]


មហារីកផ្សេងទៀត

​រមាស់​ស្បែក​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រមាស់​ស្បែក​ធ្វើ​ឲ្យ​គ្នា​យើង​​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ និង​ចង់​តែ​អេះ​មិន​ឈប់​។​ ​ការ​រមាស់​នេះ​ក៏​អាច​ជា​សញ្ញា​នៃ​ប្រភេទ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ផង​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្ហាញ​ពី​​ប្រតិកម្ម​ចំពោះ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​គ្នា​។ ជំងឺ​​មហារីក​ណា​ខ្លះ​ដែល​​បង្ក​ជា​អាការៈ​រមាស់​ស្បែក​? ​​​ប្រភេទ​ជំងឺ​មហារីក​ដែល​​មាន​​​​​ទំនាក់ទំនង​ជាមួយ​នឹង​អាការៈ​រមាស់​ស្បែក​ រួម​មាន​៖ ជំងឺ​មហារីក​ដែល​ពាក់ព័ន្ធ​នឹង​ឈាម​ ដូចជា​ជំងឺ​មហារីក​គ្រាប់ឈាមស​ និង​ជំងឺ​មហារីក​កូន​កណ្ដុរ ។​ ជំងឺ​មហារីក​បំពង់​ទឹក​ប្រមាត់​ ជំងឺ​មហារីក​ថង់ប្រមាត់​ ​ជំងឺ​មហារីក​ស្បែក មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​រមាស់ ​អាការៈ​​​​រមាស់​ស្បែក​​មិន​មាន​ន័យ​ថា​ជា​សញ្ញា​នៃ​​ជំងឺ​មហារីក​ទាំង​អស់​ឡើយ​។​ វា​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ញឹកញាប់​ដូចជា៖​ ប្រតិកម្ម​អាលែកហ្ស៊ី​ ជំងឺ​រលាក​ស្បែក​ ស្បែក​ស្ងួត​ សត្វ​ល្អិត​ទិច​ ឬ​ខាំ​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លក្ខខ័ណ្ឌ​សុខភាព​ទាំង​នេះ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​រមាស់​ស្បែក​​ ​មាន​ដូចជា​៖ ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​អេដស៍​ ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ ជំងឺ​ថ្លើម​ ជំងឺ​តម្រង​នោម​ ​ក្រពេញ​ទីរ៉ូអីត​ធ្វើសកម្មភាព​លើសលប់ ជំងឺ​រើម​។ ពេល​ណា​ដែល​យើង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​? ​​ប្រសិនបើ​គ្នា​យើង​គិត​ថា​ការ​រមាស់​ស្បែក​នេះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​។​ ​ចូរ​ទាក់ទង​​​​គ្រូពេទ្យ​បឋម​ ឬ​គ្រូពេទ្យ​ឯកទេស​រោគ​មហារីក​ នៅ​ក្នុង​ករណី​៖ ​រមាស់​ស្បែក​លើស​ពី​២​ថ្ងៃ​ ទឹក​នោម​មាន​ពណ៌​ចាស់​ ស្រដៀង​ទៅ​នឹង​ពណ៌​ទឹក​តែ​ ស្បែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​ ​រមាស់​រហូត​ដល់​អេះ​ស្បែក​ទាល់​តែ​រលាត់​ ឬ​ចេញ​ឈាម​ ​មាន​កន្ទួល​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ ជាមួយ​នឹង​ការ​លាប​ថ្នាំ​ឬ​ក្រែម​​លាប​ស្បែក​ ស្បែក​មាន​ពណ៌​ក្រហម​ភ្លឺ​ ឬ​​មាន​ពង​បែក​ ​មាន​ខ្ទុះ​ ឬ​ហូរទឹករងៃចេញ​ពី​ស្បែក​ដែល​មាន​ក្លិន​មិន​ល្អ​ មិន​អាច​គេង​លក់​នៅ​ពេល​យប់​ ដោយ​សារ​តែ​រមាស់​ស្បែក​ មាន​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ដូចជា​ហត់​ […]


មហារីកផ្សេងទៀត

វិធីសាស្ត្រ​ងាយ​ៗ​ ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​ ​យើង​មិន​ធ្លាប់​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​​ការ​ការពារ​ស្បែក​ពី​ជំងឺ​មហារីក​​ គ្នា​យើង​ច្បាស់​ជា​គិត​ដល់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​គេ​ជាក់​ជា​​មិន​ខាន​។​ ពិត​ណាស់​ ខណៈ​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​​​ការ​ការពារ​​យើង​ពី​ជំងឺ​មហារីក​ស្បែក​ យើង​ក៏​គប្បី​ស្វែង​យល់​ពី​កត្តា​ដទៃ​ទៀត​ ដែល​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែរ​។​ ទាំង​នេះ​គឺ​ជា​តិចនិក​ងាយៗ​ ដើម្បី​ការពារ​​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​​​ ដែល​គ្នា​យើង​គួរ​ដឹង​។ ១. គេង​​ឲ្យ​បាន​គ្រប់គ្រាន់​ ​​​​​រាងកាយ​របស់​យើង ត្រូវ​បាន​កំណត់​ដោយ​ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ (Circadian Rhythm) ​ដែល​ដឹកនាំ​​អ័រម៉ូន​សំខាន់​បំផុត​នៃ​រាងកាយ​គឺ​អ័រម៉ូនMelatonin ។​ ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​លើ​ទម្ងន់​ ការ​បន្ត​ពូជ ​ការ​លូតលាស់​នៃ​សរសៃ​សក់​ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​យើង​ដឹង​ច្បាស់​អំពី​ពេលវេលា​គេង​ និង​ភ្ញាក់​ពី​គេង​។​ បន្ថែម​ពី​នេះ​ ​អ័រម៉ូនMelatoninក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​សុខភាព​ស្បែក​ ជាមួយ​នឹង​សមត្ថភាព​ការពារ​ស្បែក​ពី​កាំរស្មី​យូវី​។​ ​ក្នុង​នាម​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ វា​ក៏​អាច​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពីUVB​ និង​ទប់ស្កាត់​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​ បន្ថយ​ការ​រលាក​ ក៏​ដូចជា​រំញោច​ការ​បង្កើត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។​ ហេតុ​ដូច្នេះ​ហើយ​ យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោងក្នុង​មួយ​យប់​​ ដើម្បី​ជៀសវាង​​ការ​បំផ្លាញ​ពី​កាំរស្មី​យូវី​។ ២. ជ្រើសរើស​របប​អាហារ​ល្អៗ​ ​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប៉ះពាល់​នឹង​កាំរស្មី​យូវី​ និង​កត្តា​បរិស្ថាន​ដទៃ​ទៀត​ អាច​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​បាត់បង់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ដែល​បាន​បម្រុង​ទុក​។ ជា​លទ្ធផល​ ​កោសិកា​ និង​DNA​របស់​យើង​ត្រូវ​បាន​បំផ្លាញ​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​ស្បែក​Melanoma និង​Non-Melanoma។​ ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដូចជា​ផ្លែ​ស្ត្រប៊ឺរី ប័រ​ បន្លែ​ស្លឹក​បៃតង​ ត្រី​សាល់ម៉ុន​ គ្រាប់​ធញ្ញជាតិ​ ការ៉ុត​ ដំឡូង​ជ្វា​។ល។​ គឺ​សុទ្ធ​តែ​ជា​អាហារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ការ​រលាក​ ដែល​ផ្ដល់​​អត្ថប្រយោជន៍​យ៉ាង​​ច្រើន​លើសលប់​ចំពោះ​ការ​ការពារ​ជំងឺ​មហារីក​។ ៣. ​ត្រួតពិនិត្យ​រាងកាយ​ដោយ​ខ្លួន​ឯង​ ​​​បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​ជ្រើសរើស​ថ្ងៃ​ណាមួយ​ក្នុង​មួយ​ខែ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្បែក​របស់​យើង​ឲ្យ​បាន​ដិតដល់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ