មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

កំពូលអាហារ ៤ ប្រភេទនេះ មានគុណប្រយោជន៍ខ្លាំងដល់អ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

បើ​​ស៊ាំថ្នាំពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច?

អ្វីជាបញ្ហាស៊ាំ​ថ្នាំ? ភាពស៊ាំ​នៃ​ថ្នាំ ​តែង​តែ​កើតមាន​ពេល​ព្យាបាល​ជំងឺ​មហារីកសុដន់។​ ពេល​ដែល​មាន​បញ្ហានេះកើត​ឡើង​ គ្រូពេទ្យ​នឹង​រកវិធី​ផ្សេងៗ ​ដើម្បី​បន្ត​ការ​ព្យាបាល​មហារីក​។​ អត្ថបទ​នេះ​ "Hello គ្រូពេទ្យ" នឹង​ប្រាប់​គួរ​ធ្វើ​ម៉េច? ១- ភាពស៊ាំ​​​ថ្នាំ​​ពេលកំពុង​ព្យាបាល​ជំងឺ​មហារីកសុដន់​ រាល់​ការ​ព្យាបាល​មហារីក​ទាំងអស់ ​តែង​មាន​បញ្ហា​ដោយសារ​តែ​​ជំងឹ​អាច​ស៊ាំ​និង​ប្រភេទ​ថ្នាំ ​ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល។​ បើ​​មាន​ភាពស៊ាំ​ ​​ថ្នាំ​ពេល​កំពុង​ព្យាបាល​មហារីក ​មាន​ន័យ​ថាថ្នាំ​ គ្រូពេទ្យ​ប្រើ​លែង​មាន​សកម្មភាព​លើ​កោសិកា​មហារីក​ ​ធ្វើ​ឲ្យ​កោសិកា​មហារីក​នៅ​តែអាច​រីក​​លូតលាស់។​ លើស​ពីនេះ​ភាពស៊ាំ​ថ្នាំ ​ក៏ងាយ​ធ្វើ​ឲ្យ​មហារីក​លាប់ឡើង​វិញ​ផង​ដែរ។​ បញ្ហា​​នេះ អាច​កើតមាន​ ដោយសារ​ថ្នាំ​អសកម្ម​ កោសិកា​គោលដៅ​មាន​ការប្រែ​ប្រួល​ខូច​ DNA​ ឬ​កោសិកា​ស្លាប់់។​ គ្រូពេទ្យ​នឹង​​តាមដាន​ការព្យាបាល​​​ជានិច្ច​ ដើម្បី​ឲ្យដឹង​ថាការ​ព្យាបាល​​​មានប្រសិទ្ធ​ភាព​ ឬអត់។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២- ប្រើ​ថ្នាំលាយ​គ្នា​​កុំ​ឲ្យ​មាន​ភាពស៊ាំ​ តាម​ការ​ស្រាវជ្រាវ​រកឃើញ​ថា ការ​ប្រើ​ថ្នាំ​លាយ​គ្នា អាច​ពន្យា​ភាព​ស៊ាំនៃ​ថ្នាំ។ ​គ្រូពេទ្យ​ ប្រើថ្នាំ​ផ្សេង​​ដើម្បី​​ទប់ស្កាត់​​ភាព​ស៊ាំនេះ ​​ហើយ​បន្តការ​​ព្យាបាល​តាម​​ក្រោយ​វិញ ឬ​គ្រូពេទ្យ​​អាច​ប្រើថ្នាំ​​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​មាន​មុខងារ​តែមួយ​​ដើម្បី​​កាត់បន្ថយ​បញ្ហា​នេះ។​ ការ​ព្យាបាល​ដោយ​ប្រើវិធី​ផ្សេងៗ​គ្នា​​ មាន​ប្រសិទ្ធភាព​​ជាង​​​ព្យាបាល​ដោយ​វិធី​តែមួយ​មុខ។​ ទោះជា​យ៉ាង​ណា គេត្រូវ​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ ដើម្បី​រកវិធី​ដ៏ល្អ​ ប្រឆាំង​ភាពស៊ាំ​ថ្នាំ​លើជំងឺ​មហារីក​សុដន់។​ ៣- អ្វី​ដែល​គួរ​តែធ្វើ​ - ទៅពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ -​ បើមាន​ចម្ងល់​ត្រូវសាកសួរពេទ្យភ្លាម - ភាពស៊ាំ​ថ្នាំ ​អាចកើត​មាន​ចំពោះ​អ្នកជំងឺ​គ្រប់រូប​ ប៉ុន្តែ​កុំភ័យ​គ្រូពេទ្យ​នៅមាន​វិធី​ជួយ​បាន។​ អ្វីយើង​ត្រូវ​ធ្វើ​គឺ ​គប្បីធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជា​ការ​ស្រេច។​ ភាព​ស៊ាំនៃ​ថ្នាំ ​ជាបញ្ហាធ្ងន់ធ្ងរ​មួយ នាំឲ្យ​អ្នកស្រាវជ្រាវ​កំពុង​រកដំណោះ​ស្រាយ​យ៉ាង​ស្វិតស្វាញ ​ព្រោះ​ថាបើ​ថ្នាំ​ដែលកំពុង​ប្រើប្រាស់​មិន​អាច​ព្យាបាល​ជំងឺ​បាន ​មនុស្សជា​ច្រើន​នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត។​   អាន៖ មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ […]


មហារីកសុដន់

ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់

ជំងឺ​ខ្លះ​កើត​ដោយ​សារ​ការ​ញ៉ាំ មិន​តម មិន​រើស។ បើ​តម​ខ្លាញ់​បាន ក្រៅ​ពី​ឡើង​គីឡូ នៅ​អាច​កាត់​បន្ថយ អត្រា​កើត​មហារីក​ យ៉ាង​មាន​ប្រសិទ្ធភាព។ អ្វី​​គួរ​ធ្វើ គួរ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចេះ​ខ្លាច ជំងឺ​សាហាវៗ ដែល​អាច​កើត និង​ពិបាកព្យាបាល ឬ​អស់​លុយ​ច្រើន។ ខ្លាញ់​ជា​កត្តា​ប្រឈម​មួយ​នៃ​មហារីក​សុដន់ ​ដូចនេះ​គ្រប់គ្រង​របបអាហារ​ដែល​​​ញ៉ាំ​ប្រចាំ​ថ្ងៃ​អាច​ជួយ​​​បាន ជា​ពិសេស​ស្រីៗ។  ខ្លាញ់​អាច​ឲ្យ​កើត​មហារីក​សុដន់​បាន​ ស្រ្តី​ដែល​ចូលចិត្ត​ញ៉ាំ​ខ្លាញ់​ភាគ​ច្រើន​កើត​មហារីក​សុដន់។​ ខ្លាញ់​នៅ​ក្នុង​អាហារ​ជាទូទៅ​មាន​ ៣ ​ប្រភេទ៖​ - Monounsaturated fats៖ មាន​ក្នុង​គ្រាប់​ធញ្ញជាតិ​ ឬ​ប្រេង​អូលីវ - Saturated fats (ខ្លាញ់ឆ្អែត)៖ ខ្លាញ់​ប្រភេទ​នេះ​ច្រើន​មាន​នៅ​ក្នុង​សាច់​ ទឹក​ដោះគោ​ ប្រេង​ដូង​ ឬ​ប្រេង​ត្នោត​ និង​អាហារកំប៉ុង - Polyunsaturated fats៖ មាន​ក្នុង​គ្រឿង​សមុទ្រ​ និង​ប្រេង​ពោត លើស​ពី​នេះ​ទៀត​ខ្លាញ់​ ក៏​អាច​បង្ក​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ បញ្ហា​បេះដូង ឬ​ឡើង​គីឡូ​លើស​ជាដើម។​ ២- កម្ចាត់ខ្លាញ់អាក្រក់ដោយវិធីណា? - ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន៖ គួរ​ផឹក​ទឹក​ឲ្យ​បាន​ ៨ កែវ​ក្នុង​មួយថ្ងៃ។​ អាច​ជួយ​ផ្តល់​សំណើម​ក្នុង​រាងកាយ​ យកល្អ ​​ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​កុំ​ផឹក​ទឹក​ត្រជាក់​ ពេល​មេឃ​ត្រជាក់។ ​ - ប្រើផលិតផល​ទឹកដោះគោមាន​ជាតិ​ខ្លាញ់​ទាប៖ ជាតិ​កាល់ស្យូម​​ក្នុង​ផលិតផល​ទឹកដោះគោ​ អាច​ជួយ​រំលាយ​ខ្លាញ់​បាន។ គួរ​សាក​អាហារ​មួយ​ចំនួនសម្បូរជាតិ​កាល់ស្យូម ​ដូចជា​ ត្រី​សាឌីន​ (Sardines) ​បន្លែ​ស្លឹក​បែតង​ និងសណ្តែក […]


មហារីកសុដន់

​ព្យាបាល​មហារីកសុដន់សុខៗ ស្រាប់​តែ​លែង​ឃ្លានអី គួរធ្វើម៉េចទៅ​?

គ្នា​យើង​ដឹង​អត់? ក្រោយ​ការ​ព្យាបាល​មហារីក អាច​ជះឥទ្ធិពល ដល់​ការ​ឃ្លាន ឬ​ការ​ញ៉ាំ​បាន។ អ្វី​ធ្វើ​ឲ្យ​មាន​​បម្រែ​បម្រួល​ការ​ញ៉ាំ​ពេល​ព្យាបាល​ជំងឺ​មហារីក?​ ការ​ផ្លាស់​ប្តូរ​នេះ​មិន​ទូទៅ​ទាំងអស់​ទេ ការ​ដែល​ញ៉ាំ មិន​ចូល ឬ​ពិបាក​ញ៉ាំ ​​ដោយ​សារ​តែ​ដូរ​រសជាតិ​ និង​ក្លិន​នៃ​ម្ហូប ឬ ដោយ​សារ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា៖ - នឿយ​ហត់​ក្រោយពីការ​វះកាត់​ - ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​ - ព្យាបាល​ដោយ​អ័រម៉ូន​ - ការ​ព្យាបាល​ដោយ​សាធាតុ​គីមី​ ក៏​អាច​ដូរ​ការ​ញ៉ាំអ្នក​ជំងឺ​បាន​ដែរ​ ផ្អែកលើ ​របៀប​នៃ​ការ​ញ៉ាំ​ថ្នាំ​នោះ​ និង​ប្រភេទ​ថ្នាំ​ ដូចជា ​​ពពួក ​Adriamycin, ​Cytoxan, ​Doxil ​ឬ​ Methotrexate។ ​​ ១-​ គួរ​ធ្វើម៉េច?​ កុំ​បណ្តោយ​ឲ្យ​ការ​ញ៉ាំ​មិន​ចូល​ធ្វើ​ឲ្យ​រាងកាយ​យើងចុះ​ខ្សោយ។​ ព្យាយាម​ញ៉ាំ ទោះ​មិន​ឃ្លាន​ក៏​ដោយ ព្រោះ​ពោះ​ទទេ អត់​ចំណី នឹង​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ គ្មាន​កម្លាំង​កំហែង ហើយ​ធ្វើ​ឲ្យ​ជំងឺផ្សេងៗ ​អាច​ជ្រាតចូល​បាន ប្រសិន​បើ​មាន​ឱកាស (ជំងឺឱកាស​និយម) ក្រៅ​ពី​មហារីក កំពុង​មាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ព្យាយាមញ៉ាំទោះញ៉ាំ​មិនឃ្លាន ក្រោយ​ការ​ព្យាបាល​​ យើង​គ្មាន​អារម្មណ៍​ថា​ឃ្លាន ឬ​ចង់ញ៉ាំ​​អី​ទេ ដែល​ធ្វើ​ឲ្យ​រាងកាយ​​ចុះ​ទន់​ខ្សោយ​ ​មិនអាច​ប្រឆាំង​នឹង​ជំងឺ​មហារីក ​ក៏​ដូចជា​ផល​រំខាន​នៃ​ការ​ព្យាបាល។​ ​​អាច​សាក​ធ្វើតាម​ជំហាន​ខាង​ក្រោម​បាន៖​ [embed-health-tool-bmi] - […]


មហារីកសុដន់

ស្វែងយល់លម្អិតពីការព្យាបាលមហារីកសុដន់ដោយប្រើអ័រម៉ូន

គ្រាន់តែឮ​ពាក្យ​ថា​មហារីក ស្រីៗ​គ្នា​យើង​ម្នាក់​ណា​ថា​មិន​ញាក់​សាច់ ប៉ុន្តែទោះ​ជំងឺ​នេះ​កាច​សាហាវ​ប៉ុណ្ណា ស្រីៗ​ចាំ​បាច់​ត្រូវ​ដឹង​ច្បាស់​ពីវិធី​សាស្ត្រ​ព្យាបាល ដើម្បី​អាច​សម្រេច​ចិត្តត្រឹម​ត្រូវ ព្រោះគ្រូពេទ្យ​​មានវិធីព្យាបាល​ឲ្យ​ជាសះស្បើយ ។ "Hello គ្រូពេទ្យ" នឹងលើក​យកវិធី​ព្យាបាល​មហារីកសុដន់ ដោយប្រើ​អ័រម៉ូន ឲ្យគ្នា​យើង​បាន​ដឹង។ អ័រម៉ូន ​ផលិត​ចេញ​ពីក្រពេញ ហើយ​ដើរ​តួ​ជា​អ្នក​នាំសារ។ ​ពេល​មាន​រំញោច​អ្វី​មួយ ប្រព័ន្ធ​ប្រសាទ កណ្តាល​បញ្ជូន​សញ្ញាទៅកាន់ក្រពេញ​ពិសេសណាមួយ​ដើម្បី បញ្ចេញ​អ័រម៉ូនទៅ​ក្នុង​ឈាម។ អ័រម៉ូន​ទាំង​នោះ ធ្វើដំណើរ​ទៅភ្ជាប់ Receptors របស់កោសិកា​ ដើម្បីឆ្លើយ​តប និង​ការភ្ញោច។ ដោយឡែក​អ័រម៉ូន​មួយ​ចំនួន​ ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​លឿន។ ពេលខ្លះ នេះ​អាច​ជាមូលហេតុ​ គ្រូពេទ្យសម្រេច​ចិត្ត​ប្រើ​ការ​ព្យាបាល​ដោយ​អ័រម៉ូន។ ១- អ្វីជាការព្យាបាលដោយអ័រម៉ូន? បើសិនលទ្ធផល​តេស្ត​បង្ហាញថា​ កោសិកា​មហារីក​មាន Receptors ភ្ជាប់​ជាមួយ​អ័រម៉ូន គ្រូពេទ្យនឹង​ប្រើ​ការព្យាបាល​ណា​ដែល​កាត់បន្ថយ ឬរារាំង​មុខងារ​អ័រម៉ូន​នោះ។  ​ព្យាបាល​បែប​នេះ​ហៅថា ការ​ព្យាបាល​មហារីក ​ដោយ​អ័រម៉ូន (Hormone Therapy )។ ២- គួរព្យាបាល​ដោយ​អ័រម៉ូន​ប្រភេទ​ណា? មានវិធី​ច្រើន សម្រាប់​ការព្យាបាល ដូចជា​ រារាំង​មុខងារ​អូវែ រារាំង​ការ​ផលិត អ័រម៉ូន អឺស្ត្រូហ្សែន (Estrogen) ​និង​មុខងារអ័រម៉ូន​នេះ​តែ​ម្តង។ ជារួម ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​បញ្ចេញ អ័រម៉ូន អឺស្ត្រូហ្សែន […]


មហារីកសុដន់

ទើប​ព្យាបាលមហារីកសុដន់ហើយ អ្នកជំងឺគួរញ៉ាំអី គួរតម​អី?

ញ៉ាំ គឺសំខាន់​ខ្លាំង​ណាស់​ ទោះបី​ជាយើង​ឈឺ​យ៉ាង​ណា​ក៏ដោយ។​ អាហារ​មាន​ជីវជាតិ​ទាំង​នោះ​អាច​ជួយ​ឲ្យ​ ​មាន​កម្លាំង មាន​អារម្មណ៍​ល្អ​ ​និង​​ឆាប់​ជា។ ពិសេស​សម្រាប់គ្នាយើង​មាន​ជំងឺ​មហារីកសុដន់ ដែលទើបព្យាបាលរួច ត្រូវ​ដឹង​ថា គួរ​ញ៉ាំ​របៀប​ម៉េច? គួរ​ញ៉ាំ​អីខ្លះ? តមអ្វីខ្លះ? អត្ថបទនេះ​ "Hello គ្រូពេទ្យ" នឹង​ប្រាប់ពីវិធីញ៉ាំ​អាហារ​ដើម្បីទទួលបាន​សុខភាព​ល្អ។ ១- ​វិធីទទួល​បាន​​អាហារ​​សុខភាព​ នរណា​ក៏ចង់​ញ៉ាំ​អាហារល្អ​ចំពោះ​សុខភាព​ដែរ​ ប៉ុន្តែ​ពេល​ខ្លះ​ធ្វើ​ការ​ហត់​ពេក​គ្មាន​ពេល​សម្រាប់​ចម្អិន ឬ​មិន​ចេះ​ចម្អិន ជា​ហេតុធ្វើឲ្យ​​​ជ្រើស​យក​ប្រភេទ​អាហារ​លឿន ​និង​ងាយ​​ស្រួល ​ដូចជា​ ភីហ្សា​ ឬមាន់​បំពង ​ជាដើម។​ ជំហាន​ខាង​ក្រោម​នេះ​អាច​ជួយ​​បាន៖​ - គួរ​តែ​រក​អាហារ​ដែល​មិនត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​ចម្អិន ​ក្លាសេ​ទុក​ក្នុង​ទូ​ទឹកកក។​ ដូចនេះ​​យើង​​អាច​កម្ដៅ ញ៉ាំ​ពេល​ណា​ក៏បាន។​ - ប្រមូលស្តុក​ទុក ​អាហារ​​​មាន​ជីវជាតិ ​ឬ​អាហារ​​​​អាច​ញ៉ាំបាន​នៅ​ពេល​ឈឺ​។ ​ចៀស​វាង​ប្រមូល មី​​ ទឹកក្រូច​ ស្តុកទុក។​ -​ គួររក​អ្នក​ចម្អិន​ឲ្យ អាច​ជា​មិត្តភក្តិ​ ឬ​សមាជិក​គ្រួសារ មិន​ចាំបាច់​ខ្មាសអៀនទេ។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២- ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​ ដើម្បី​ទទួល​បាន​ការ​​ណែនាំ​​ ​​អាហារ​ណា​​ល្ អ​គួរ​ញ៉ាំ។​ ​បើ​​​មាន​របស់​​ចូលចិត្ត​ញ៉ាំ​ ហើយ​ឈប់​អត់​បាន ​អាច​សួរ​គ្រូពេទ្យ​ ក្រែងពេទ្យ​​មាន​វិធី​ជួយ​​​បាន។​ ក្នុង​ករណី​ ​មាន​ផ្ទៃពោះ​ ឬបញ្ហា​សុខភាព​ផ្សេងៗ​ […]


មហារីកសុដន់

ក្រោយ​ព្យាបាល​ជំងឺមហារីក​សុដន់ ចាំបាច់​ត្រូវញ៉ាំអាហារល្អៗ និង​​ហាត់ប្រាណផង

អាហារូបត្ថម្ភ​មាន​ជីរជាតិ​​គ្រប់គ្រាន់​​ ពិតជា​សំខាន់​​ណាស់​​ សម្រាប់​​ជា​ថាមពល​​ដល់ស្រីៗគ្នា​យើង​មាន​​ជំងឺ​មហារីក​ ​និងទើប​ឆ្លងកាត់​ការ​ព្យាបាល​​ដោយ​​សារធាតុគីមី​ ហើយ​ការ​ធ្វើលំហាត់ប្រាណ​កាន់​តែ​ជួយ​ឲ្យរាងកាយ​យើង​រឹងមាំឡើង​វិញ​ផងដែរ។​ គួរ​ហាត់​ប្រាណ​បែប​ម៉េច? ហើយ​ចុះ​ចំណីចំណុក គួរ​ញ៉ាំ​របៀប​ម៉េច? "Hello គ្រូពេទ្យ" នឹងប្រាប់​គ្នា​យើង​ឲ្យ​បាន​ដឹង។ ១- អាហារូបត្ថម្ភ របប​អាហារ​ល្អ​ ត្រូវ​តែ​ជាអាហារសម្បូរជាតិ​សរសៃ​ និង​ប្រូតេអ៊ីន ​អាច​ជួយ​​ផ្តល់​​ថាមពល​​ដល់គ្នា​យើងជំងឺ​ប្រឆាំង​​ជំងឺ​មហារីក​​បាន។ ​ប្រភេទ​អាហារ​​នេះ​ជួយ​​បង្កើត​​ជាលិកា​ថ្មីៗ ​​និង​​ជួយ​​ពង្រឹងប្រព័ន្ធ​ការពារ​​រាងកាយ ​​ប្រឆាំង​​​ជំងឺឆ្លង ក៏ដូចជា ​​​ជៀស​ផុត​​ពីផល​​ប៉ះពាល់​ ក្រោយ​ការ​ព្យាបាល​​បានទៀត​ផង។​ ក្រោយ​ព្យាបាល ចំណូល​ចិត្ត​អាហារអាច​ប្រែប្រួល ឬ​ញ៉ាំ​អី​លែងចូល មិន​មាន​អារម្មណ៍​ឃ្លាន។ ត្រង់​ចំណុច​នេះ កុំ​បណ្ដោយ តាម​អារម្មណ៍ ដល់ពេល​ញ៉ាំ ទោះ​មិន​ឃ្លាន​ក៏​ត្រូវ​ញ៉ាំ​ដែរ។ មាន​ភស្តុតាង​​មួយ​​ចំនួន​​បាន​​បង្ហាញថា ​​ការ​ព្យាបាល​​​ជោគ​ជ័យ​ល្អ ​នៅពេល​ដែលគ្នា​យើង​មាន​​ជំងឺ​ញ៉ាំ​អាហារ​​មាន​កាឡូរី​ ​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់។​ អាហារ​ទាំងនោះ​​រួម​មាន​ បន្លែ​ ផ្លែឈើ​​ និង​គ្រាប់​​ធញ្ញជាតិ។​​ ២-ហាត់​ប្រាណ​ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ឃើញ​ថា ​ហាត់ប្រាណ​ពុំមាន​ផល​ប៉ះពាល់​អ្វី​ដល់​ការព្យាបាល​ជំងឺ​មហារីក​ទេ។ ​ផ្ទុយ​ទៅវិញ​វាជួយ​ឲ្យ​រាងកាយ​កាន់​តែ​មាំមួន ហើយ​កាត់​បន្ថយ​ភាព​​ហត់នឿយ​ហត់​ ​ថប់អារម្មណ៍​ ​និង​ជួយដល់​​សុខភា​ព​​ផ្លូវចិត្ត​ ដែល​​ជាកត្តា​​សំខាន់​ក្នុង​ការ​ព្យាបាល​​ជំងឺមហារីក។​ ​វា​ក៏អាច​ជួយ​ដល់សរសៃ​ឈាម​​បេះដូង ​​សាច់ដុំ​ និង​ធ្វើឲ្យសមាស​ភាព​​រាងកាយ​​សមមូល​​គ្នា​ផង​ដែរ។​ តាម​ការសិក្សា​ខ្លះ​ទៀត​ បញ្ចេញ​​សកម្មភាព​​ច្រើន​​បន្ទាប់​​ពី​ធ្វើ​រោគវិនិច្ឆ័យ​រួច ​អាចជួយ​ឲ្យយើង​រស់​នៅ​បាន​​យូរ​ ​និង​មហារីក​មិន​ងាយ​លាប់មក​វិ​​ញ​ទេ។​ អាហារូបត្ថម្ភ​ ​និង​ការ​ធ្វើលំហាត់​ប្រាណ​​ត្រូវ​បាន​គេ​មើល​រំលង​ អំឡុង​ព្យាបាល​​ដោយ​សារធាតុគីមី។​ សរុប​សេចក្តី​មក​ បើយើង​​មាន​​ជំងឺ​​មហារីក​សុដន់ ​​គួរតែ​​រាប់បញ្ជូល​​ការ​ហាត់ប្រាណ​ […]


មហារីកសុដន់

ព្យាបាល​មហារីក​សុដន់ ​ប៉ះពាល់​លទ្ធភាពយកបេប៊ីអត់?

ដូច “Hello គ្រូពេទ្យ” និយាយចឹងថា ស្រីៗអាយុកាន់តែច្រើន កាន់តែប្រឈមជំងឺកាចសាហាវ ពិសេសមហារីកសុដន់។ គ្នាយើងធ្លាប់កើត ឬកំពុងកើត​ជំងឺ​កាច​សាហាវ​នេះ ច្បាស់ជា​ចង់ដឹងខ្លាំងហើយថា ក្រោយព្យាបាល អាចប៉ះពាល់លទ្ធភាព​បង្កកំណើតដែរអត់? អត្ថបទនេះ នឹងស្រាយចម្ងល់គ្នាយើង។ បច្ចុប្បន្ននេះ នៅមិនទាន់មានការសិក្សាណាអះអាងថា មហារីកសុដន់ ប៉ះពាល់រឿងចង់បានបេប៊ីនៅឡើយ ហើយមិនមែនមហារីកសុដន់ទាំងអស់ ធ្វើឲ្យយកអូនៗមិនបានទេ គ្រាន់តែអាស្រ័យលើកត្តាមួយចំនួន៖ ១- វិធីព្យាបាល គ្នាយើងមានជំងឺមហារីក ព្យាបាលដោយការវះកាត់ និងកាំរស្មី ពុំមានផលប៉ះពាល់ដល់ការបង្កកំណើតទេ តែបើព្យាបាលដោយគីមី អាចប្រឈមខ្ពស់។ ២- ប្រភេទនិងដំណាក់កាលមហារីក ពេលស្ថានភាពជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ចៀសមិនផុត ប្រើសារធាតុគីមី ដើម្បីព្យាបាល។ ប្រភេទមហារីកសុដន់មួយចំនួន មិនមានរំញោចជាមួយការព្យាបាលដោយអ័រម៉ូនទេ។ ការព្យាបាលដោយគីមី បង្កហានិភ័យខូចក្រពេញអូវែ (កន្លែងបញ្ចេញមេជីវិតញីដើម្បីបង្កកំណើត) អាចបណ្តាលឲ្យអត់កូន។ ៣- អាយុ គ្នាយើងមានអាយុចាប់ពី ៣០ ឆ្នាំឡើង ងាយប្រឈមករណីអត់កូន ហើយការព្យាបាលដោយគីមីលើស្រីៗអាយុ ៤០ ឆ្នាំឡើង នាំឲ្យឆាប់អស់រដូវ ធ្វើឲ្យមិនអាចមានកូនបាន។ ៤- វិធីការពារ ការព្យាបាលមហារីកសុដន់ដោយគីមី អាចឲ្យស្រីៗគ្នាយើងអត់កូនមែន ប៉ុន្តែពេទ្យមានវិធីបង្ការបញ្ហានេះ មុនពេលព្យាបាល។ វិធីល្អបំផុត គឺយកអូវុល (មេ​ជីវិត​មនុស្សស្រី) ទៅបង្កកទុក សម្រាប់ធ្វើការបង្កកំណើតក្រៅខ្លួន (Vitro […]


មហារីកសុដន់

ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ

មហារីក​សុដន់​ ជា​មហារីក​​ពេញ​និយម​ជាងគេ​ ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គ្នា​យើង​មាន​ជំងឺ​​​ថែម​ទៀត​ផង។​ បច្ចុប្បន្ន ទោះជា​មាន​បច្ចេកវិទ្យា​ទំនើប​ អាច​កាត់​យក​ដុំ​មហារីក​ចេញ​យ៉ាង​ណា​ក៏​ដោយ ​ក៏ ១០​-២០ ភាគរយ ​អាច​ឡប់​ឡើង​វិញ​បាន ដោយសារ​តែ​ពេល​កាត់​អាច​សល់​កោសិកា​ខ្លះ​ ហើយ​កោសិកា​នោះ​នឹង​វិវត្ត​ជា​កោសិកា​មហារីក​វិញ​បាន ជាភាសា​បច្ចេកទេស ​ហៅថា Local Recurrence។ ចំណែក​​កោសិកា​​ កើត​មាន​ឡើងវិញ​នៅ​កន្លែង​ចាស់ ​ហៅថា Regional​ Recurrence។​ មហារីក​អាច​រីករាល​ដាល​ទៅ​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​ ដូចជា​ ខួរឆ្អឹង​ខ្នង​ ឬសួត​ ហៅថា​ Metastasis។​ មហារីក​សុដន់​ អាច​ឡប់​មក​វិញ​ក្នុង​រយៈពេល​ ៣-៤​ ខែ​ ឬ​ឈាន​ដល់​ឆ្នាំ។​ រោគ​សញ្ញា​មហារីក​សុដន់​ អាស្រ័យ​តាម​ទីតាំង​មហារីក។​ ការ​ឡប់​ឡើង​វិញ​នៃ​ជំងឺ​មហារីក​សុដន់​នៅ​កន្លែង​ចាស់​ រោគ​សញ្ញា ​ដូចជា​ មាន​ដុំ​ឡើង​រឹង​ មាន​សញ្ញា​រលាក​ ឬ​ឡើង​ក្រហម​ ក្បាល​សុដន់​រាប​ស្មើ​ ឡើង​ហើម​មាន​ឈាម​ ឬ​ខ្ទុះ​ហូរចេញ​ពី​ក្បាល​សុដន់។​ ករណី​ខ្លះ​ មហារីក​អាច​រាលដាល​ទៅ​សរីរាង្គ​សំខាន់ៗដទៃទៀត​ដូចជា៖​ ១- រាលដាលដល់ខួរក្បាល ​បើ​រាល​ដាល​ដល់​ខួរក្បាល​ រោគ​សញ្ញា​លាប់ឡើងវិញ គឺ​ឈឺក្បាល ហើយ​ការ​ឈឺ​ក្បាល​នោះ ​ខុស​ពីឈឺក្បាល​ធម្មតា​​ ត្រង់​ឈឺខ្លាំង​ យូរ ​ហើយ​ញឹក​ញាប់។​ ​យោង​តាម​អ្នកឯកទេស​ រោគសញ្ញា​ដទៃ​ទៀត ​ដូចជា​ ប៉ះពាល់​គំហើញ និង​សាច់ដុំ​ចុះ​ខ្សោយ​ក៏​មាន​​​ដែរ។ ​ដូចនេះ​ បើ​​​កើតមហារីក​សុដន់ ហើយ​ឈឺក្បាល​ខ្លាំង​ និង​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។​ ២- រាលដាលដល់ថ្លើម ក្នុង​ករណី​ខ្លះ​ […]


មហារីកសុដន់

សម្គាល់ម៉េចទើបដឹងថា មហារីកសុដន់​​ឈាន​ដល់​ដំណាក់កាលចុងក្រោយ?​

មហារីក​សុដន់ គឺជំងឺ​កាច​សាហាវ​មួយ​ ក្នុង​ចំណោម​មហារីក​ឆក់​យក​ជីវិត​ស្ត្រី​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ មហារីកប្រ​ភេទ​នេះ មាន​ ៥ ដំណាក់​កាល គិត​ពី​ដំណាល់​​កាល សូន្យ ដល់​​ដំណាក់​កាល​ទី ៤​ ​ដែលដំណាក់​កាល​ចុងក្រោយ​​ និង​​ធ្ងន់​ធ្ងរ​​បំផុត។ ហើយរោគ​សញ្ញា​អាច​មានដូចជា៖ ១- សុដន់មានដុំ​ ​ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើងមិនអាច​កត់សម្គាល់ ឬដឹងអ្វីទាំងអស់​ លុះត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង។ និយាយអ៊ីចឹង មិនមែន​ទាល់​តែ​ដល់​ដំណាក់​កាល​ទី៤​ ទើប​យើង​​អាច​ស្ទាប​ដឹង​នោះ​ទេ។​ ស្រីៗមួយ​ចំនួន ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ ​នៅ​នឹង​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​នេះ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ក្លៀក​ ឯ​​​គ្នាយើង​ខ្លះទៀត​​មានអារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់​ ​និង​ក្លៀក។​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ២- ស្បែកចាប់ផ្ដើមប្រែ មហារីក​សុដន់​ខ្លះ អាច​ធ្វើឲ្យ​ស្បែកយើងខុស​ធម្មតា​ ដូចជា​ ជំងឺ​ Paget’s disease​ ជាជំងឺ​មហារីក​មួយ​ប្រភេទ ​មាន​ដុះដុំ​សាច់​នៅ​ក្បាល​សុដន់។​ ​​អារម្មណ៍​ថារមាស់​ ឬ​ចាក់ៗ​ស្បែក​ ស្បែក​ឡើង​ក្រាស់​ ​ក្រហម​ ពេលខ្លះ​ទៀត​ ស្បែក​អាចប្រះ​ និង​ស្ងួត ជា​អាការៈ​អាច​កើត​មាន​ឡើង។​ ស្បែក​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ […]


មហារីកសុដន់

កត្តាទាំងនេះ​ អាច​ធ្វើឲ្យ​ស្រីៗ​ប្រឈមជំងឺមហារីកសុដន់

ស្រីៗគ្នាយើងច្បាស់ជាធ្លាប់ឮមហារីកសុដន់មិនខាន។ មហារីកសុដន់ ជាជំងឺកាចសាហាវបំផុត ឆក់យកជីវិតស្រីៗជាច្រើន​ជុំវិញពិភពលោក។ សម្រាប់គ្នាយើងមានទម្លាប់ធ្វេសប្រហែសមួយចំនួនដូចខាងក្រោម ត្រូវកែប្រែទាន់មានឱកាស ព្រោះអាចប្រឈមហានិភ័យខ្ពស់។ “Hello គ្រូពេទ្យ” នឹងបង្ហាញពីទម្លាប់មួយចំនួនគ្នាយើងតែងមើលរំលង ប៉ុន្តែជាឱកាសប្រឈម​ខ្ពស់នឹងជំងឺកាចសាហាវមួយនេះ៖ ១- ផឹកស្រា យោងតាមទិន្នន័យអេពីដេមីសាស្រ្ត (ការស្រាវជ្រាវក្នុងតំបន់) ថា ក្នុងចំណោមស្រីៗក្នុងប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោក កើតមហារីកសុដន់ ៤% ជាអ្នកផឹកស្រា។ របាយការណ៍ផ្សេងទៀត បង្ហាញថា កំណើនអាចកើនដល់ ១០% បើយើងបន្ថែម (ផឹក) សារធាតុអេតាណុល ១០ ក្រាម​ដែល​មានក្នុងស្រារាល់ថ្ងៃ។ ទំនាក់ទំនងរវាងគ្រឿងស្រវឹង និងហានិភ័យកើតមហារីកសុដន់ បង្ហាញយ៉ាងច្បាស់ថា ផឹកស្រាកាន់តែច្រើន ហានិភ័យកើតមហារីកក៏មានកាន់តែខ្ពស់។ ២- ជក់បារី ជក់បារី ក៏ជាមូលហេតុបង្កឲ្យមានជំងឺកាចសាហាវផ្សេងៗ ភាគច្រើនជាមហារីក ក្នុងនោះក៏មានមហារីកសុដន់ផងដែរ។ ក្លិនឈ្ងុយនៃសារធាតុអ៊ីដ្រូកាបូន មានក្នុងថ្នាំជក់ ជាមូលហេតុបង្កជាសារធាតុវិទ្យុសកម្មជំរុញឲ្យកើតមហារីក។ របាយការណ៍ក្រុមគ្រូពេទ្យវះកាត់ទូទៅចេញផ្សាយឆ្នាំ២០១៤ បង្ហាញថា ស្រីៗធ្លាប់ជក់បារីពីមុន អាចនឹងកើតមហារីកសុដន់ជាង​ស្រ្ដី​ធម្មតា ១០%។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣- ធាត់ ឬឡើងគីឡូឥតឈប់ ធាត់ ឬឡើងគីឡូ បន្ទាប់ពីឈានចូលវ័យអស់រដូវ អាចជាកត្តាហានិភ័យកើតមហារីកសុដន់។ មុនដល់វ័យអស់រដូវ អ័រម៉ូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ