
២.មហារីកស្បែក
ករណីនេះមិនចាំបាច់ត្រូវពន្លឺថ្ងៃទើបអាចធ្វើឲ្យស្បែកងាយនឹងរងគ្រោះថ្នាក់មហារីកនោះទេ បើជក់បារី ក៏អាចធ្វើឲ្យស្បែកងាយរងគ្រោះបញ្ហានេះផងដែរ។ អ្នកជក់បារី ងាយនឹងរងគ្រោះ ជំងឺមហារីកកោសិកា squamous ដែលជាកោសិកាស្ថិតនៅស្រទាប់ខាងលើនៃស្បែក។ ការជក់បារី ក្នុងចំនួន ចាប់ពី៤ ទៅ ៥ដើមក្នុងមួយថ្ងៃ បើចំពោះស្រ្ដីងាយនឹងកើតជំងឺប្រភេទនេះ ព្រោះថា ផ្សេងបារី ដែលមានផ្ទុកទៅដោយសាធាតុគីមីពុល (នីកូទីន)នឹងចូលទៅរារាំងប្រព័ន្ធភាពស៊ាំរបស់ស្បែក ដែលធ្វើឲ្យងាយកើតជំងឺមហារីក។ ក្រៅពីនោះ ក៏ងាយនឹងកើតជំងឺមហារីកមាត់ស្បូន ផងដែរ។
៣. បញ្ហាលើមុខរបួស
ការជក់បារី ក៏អាចរំខានដល់ដំណើរការព្យាបាលមុខរបួស ដែលបណ្តាលឲ្យមានអត្រាខ្ពស់នៃការឆ្លងមេរោគ ជាបន្ដបន្ទាប់(មុខរបួសក្លាយ) ការថយចុះសមត្ថភាពជាសះស្បើយនៃមុខរបួស ការរលាកស្បែកនិងដុំសាច់ ការបង្កើតជាកំណកឈាមលើមុខរបួសជាដើម។ ក្នុងករណីនេះ ប្រសិនជា អ្នកជក់បារីមានជំងឺទឹកនោមផ្អែម ឬលើសឈាម កាន់តែមានហានិភ័យខ្ពស់ជាងអ្នកមិនជក់បារី។
អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto បានលើកឡើងទៀតថា ឱកាសនៃភាពជាសះស្បើយពីរបួសគឺមានតិចណាស់ សម្រាប់អ្នកជក់បានរី ព្រោះថា សារធាតុនីកូទីន ក្នុងផ្សែងបារី អាចបង្កឲ្យសរសៃឈាមរួមតូច កាត់បន្ថយលំហូរឈាម កាត់បន្ថយបរិមាណអុកស៊ីសែន និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលត្រូវបញ្ជូនទៅកាន់ជាលិកាសាច់ខ្ចីនៅមុខរបួស។ ការណ៍នេះអាចធ្វើឲ្យមុខរបួស មិនងាយជាសះស្បើយបានឆាប់នោះទេ។
តើនៅក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីអ្វីខ្លះ?
សារធាតុគីមីមានច្រើនរាប់ពាន់ប្រភេទនៅក្នុងផ្សែងបារី ក្នុងនោះសារធាតុគីមីដែលសំខាន់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង នោះមានដូចជា នីកូទីន (សារធាតុញៀន) អ៊ីដ្រូសែន Cyanide សារធាតុ Formaldehyde អាសេនិច អាម៉ូញាក់ ធាតុវិទ្យុសកម្ម ដូចជាប៉ូឡូញ៉ូម កាបូនម៉ូណូអុកស៊ីត អ៊ីដ្រូកាបូនក្រអូប Polycyclic (PAHs) ដែលសារធាតុទាំងនេះជាច្រើនបណ្តាលឱ្យកើតមហារីក។ ករណីខ្លះអាចបណ្តាលឱ្យអ្នកជក់ កើតកើតជំងឺបេះដូង សួត ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតផងដែរ។ សារធាតុភាគច្រើនបានមកពីស្លឹកថ្នាំជក់ដែលឆេះ បំប្លែងទៅជាផ្សែង សារធាតុទាំងនេះ គឺកើតចេញពីប្រភពថ្នាំជក់ផ្ទាល់ មិនមែនមកពីសារធាតុបន្ថែមក្នុងបារី នោះទេ។
ចំណុចសំខាន់
ការជក់បារីបានបង្កឲ្យមានផលប៉ះពាល់ជាច្រើនទៅដល់ សុខភាពរាងកាយ ដែលលក្នុងនោះ ក៏មានបញ្ហាស្បែកផងដែរ នាំឲ្យប្រឈមនឹងជំងឺដូចជា បញ្ហាលើមុខរបួស មហារីកស្បែក និងស្បែកចាស់ជាងវ័យជាដើម។