មិនថាស្រីៗយើងកំពុងតែមានផ្ទៃពោះឬអត់ទេ ការញ៉ាំទឹកគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ដើម្បីជួយជំរុញលំហូរឈាម ពង្រឹងមុខងាររាងកាយ ក៏ដូចជាជួយសម្រួលដល់ការបន្ទោបង់។ មិនតែប៉ុណ្ណោះ ជាតិទឹកគ្រប់គ្រាន់ក៏អាចជួយកាត់បន្ថយអាការៈឈឺក្បាលអំឡុងពេលពពោះផងដែរ។ ដូច្នេះហើយ ទើបស្ត្រីពពោះគួរញ៉ាំទឹកយ៉ាងហោចណាស់ពី៨ ទៅ១២កែវជារៀងរាល់ថ្ងៃ ឬ២,៣លីត្រ។ ប៉ុន្តែ តើម៉ាក់ៗដឹងអត់ថាទឹកក្ដៅឧណ្ហៗ មានគុណប្រយោជន៍ច្រើនជាងទឹកធម្មតាទៅទៀតអំឡុងពេលពពោះ?
ម៉ាក់មិនគួរញ៉ាំទឹកបែបណា?
ស្របពេលដែលការញ៉ាំទឹកក្ដៅឧណ្ហៗផ្ដល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់ស្ត្រីពពោះ ម៉ាក់ៗត្រូវញ៉ាំតែទឹកដាំពុះ ដែលគ្មានមេរោគ និងបាក់តេរីផ្សេងៗ។ ម្យ៉ាងវិញទៀត ម៉ាក់មិនត្រូវញ៉ាំទឹកដែលគ្មានប្រភពច្បាស់លាស់ឡើយ និងជៀសវាងញ៉ាំទឹកច្រើនជ្រុលក្នុងមួយលើកៗ ពីព្រោះការធ្វើបែបនេះ អាចដាក់សម្ពាធខ្លាំងដល់តម្រងនោម។ យ៉ាងណាមិញ អ្នកជំនាញណែនាំឲ្យស្ត្រីពពោះញ៉ាំទឹកមួយពែងក្នុងមួយម៉ោង ព្រមទាំងអាចបន្ថែមក្រូចឆ្មារ ឬឪឡឹកពីរបីចំណិតទៅក្នុងទឹក ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ពិសា។