យល់សប្ដិពេលពពោះអាចចម្លែក ប្លែកៗ ឬជួនកាលអាចនិយាយបានថា “ឆ្កួតៗ”ក៏មានដែរ ត្រូវហ្អេម៉ាក់ៗ? ស្ត្រីភាគច្រើនតែងតែយល់សុបិនពីនេះពីនោះច្រើនពេលពពោះ ជាងពេលមិនទាន់មានគភ៌ដោយសារតែការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលនេះ។
យល់សប្ដិពេលពពោះអាចចម្លែក ប្លែកៗ ឬជួនកាលអាចនិយាយបានថា “ឆ្កួតៗ”ក៏មានដែរ ត្រូវហ្អេម៉ាក់ៗ? ស្ត្រីភាគច្រើនតែងតែយល់សុបិនពីនេះពីនោះច្រើនពេលពពោះ ជាងពេលមិនទាន់មានគភ៌ដោយសារតែការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលនេះ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ការយល់សប្ដិឆ្លុះបញ្ចាំងពីស្ថានភាពអារម្មណ៍របស់យើង ដូច្នេះវាគ្រាន់តែជារឿងធម្មតាទេដែលអំឡុងពេលមានផ្ទៃពោះ អារម្មណ៍ម៉ាក់ៗច្របូកច្របល់ច្រើន ហើយការយល់សប្ដិពេលពពោះនេះអាចខ្លាំងជាង និងចម្លែកជាងពេលធម្មតា។ ទន្ទឹមនឹងនេះ ការផ្លាស់ប្ដូរអ័រម៉ូន (ពិសេសការកើនឡើងនៃប្រូសេស្ដេរ៉ូន) ធ្វើឲ្យស្ត្រីសុបិនកាន់តែញឹកញាប់ ហើយម៉ាក់ៗប្រហែលជាអាចចាំសុបិនបានកាន់តែច្បាស់ និងច្រើនជាងធម្មតា ប្រសិនបើឧស្សាហ៍ភ្ញាក់ពីគេងនៅពេលយប់នោះ។
នៅពេលដែលម៉ាក់ៗកាន់តែដឹងពីការមានផ្ទៃពោះ និងគភ៌ដែលកំពុងលូតលាស់ក្នុងផ្ទៃនោះ ការយល់សប្ដិនឹងវិវត្ត ហើយម៉ាក់ៗអាចនឹងសុបិនឃើញរឿងរ៉ាវផ្សេងៗក្នុងត្រីមាសទី១ ទី២ និងត្រីមាសទី៣ផងដែរ។ ទោះយ៉ាងណា យើងគួរព្យាយាមកុំឲ្យអ្វីដែលកើតឡើងក្នុងការយល់សប្ដិពេលពពោះរំខានដល់យើង រូបភាពដែលឃើញក្នុងសុបិននោះគ្រាន់តែបង្ហាញពីក្ដីបារម្ភ និងការរំភើបស្របពេលដែលជីវិតរបស់យើងផ្លាស់ប្ដូរខ្លាំងក្រោយពេលសម្រាល។
ក្រៅពីសុបិនខាងលើនេះ ស្ត្រីក៏យល់សប្ដិអាក្រក់ពីការសម្រាល ឬកើតថប់បារម្ភដោយសារពពោះដែរ ដោយសារតែក្ដីបារម្ភ និងភាពភ័យខ្លាចផ្សេងៗទាក់ទងនឹងការពពោះ និងការសម្រាលកូនជាដើម។
គួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕