home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពេទ្យតែងហាមម៉ាក់ៗពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ

ពេទ្យតែងហាមម៉ាក់ៗពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ

តាំងពី​ចាប់ផ្ដើម​ពពោះ​មក​ស្ត្រី​ត្រូវ​បាន​ពេទ្យ​តម្រូវ​ឲ្យ​សម្រាក​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការ​ធ្វើការ ព្រម​ទាំង​កុំឲ្យ​គិត​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​គភ៌​ក្នុង​ផ្ទៃ។

ការ​ប៉ះទង្គិច​ដោយសារ​ផ្លូវ​ចិត្ត​នាំ​ឲ្យ​គ្រោះថ្នាក់​កូន​ក្នុង​ផ្ទៃ​ ត្រូវ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បកស្រាយ​ថា​ ការ​គិត​ច្រើន ស្ត្រេស ​មួម៉ៅ នាំឲ្យ​ស្បូន​កន្ត្រាក់ អាច​កើត​មុន​ខែ​នា​អំឡុង​ចុង​ត្រីមាស​ទី ២ ដើមត្រីមាសទី ៣។ តែ​បើ​ពេល​កូន​ទើប​មក​ចាប់កំណើត​ថ្មី​ៗ ស្ត្រី​អារម្មណ៍​មិន​ល្អ ខឹង​ច្រើន អាច​បណ្ដាល​ឲ្យ​រលូត​បាន ឬ​បើ​មិន​រលូត​ក៏​ម៉ាក់ជួប​បញ្ហា​ធ្លាក់​ឈាម​ដែរ ដោយសារ​តែ​សាច់ដុំ​ស្បូន​កន្ត្រាក់នេះឯង។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ទៀត​ថា កាលណា​ម៉ាក់ៗ​មាន​អារម្មណ៍​ល្អ កូន​ក្នុង​ផ្ទៃ​ក៏​ស្រស់​ថ្លា សុខភាព​រឹងមាំ ដូចនេះ​ហើយ​បាន​ជា​គេ​តែងតែ​ថ្នម និង​តាម​ចិត្ត​អ្នក​មាន​ផ្ទៃពោះ ហើយ​ព្យាយាម​តាម​លួងលោម​ពេល​ស្រ្តី​មាន​ការ​អាក់អន់ស្រពន់ចិត្ត ព្រោះ​គិតគូរ​ពី​ការ​វិវត្តន៍​ធំធាត់​របស់​កូន។ លោក​បន្ថែម​ទៀត ការ​ដែល​ស្ត្រី​ជា​ម្ដាយ​គិត​ខ្លាំង ស្មុគ ស្ដ្រេស តប់ប្រមល់​ច្រើន ពិបាក​ក្នុង​ខ្លួន សាច់ដុំ​ស្បូន​ក៏​ប្រឹង​ធ្វើ​ការ​ធ្ងន់ទៅតាមនោះដែរ ទើបបណ្ដាល​ឲ្យ​ឈឺពោះ បែក​ទឹក​ភ្លោះ និងកើត​ទាំង​មិន​ទាន់​ដល់ថ្ងៃ​គ្រប់​កំណត់សម្រាល។

ដូចនេះ​វិធី​ល្អ​គ្រួសារ​ត្រូវ​តែ​ថ្នាក់ថ្នម និង​ជួយ​កិច្ចការ​ធំ​តូច​ក្នុង​ផ្ទះ ដើម្បី​ឲ្យ​ស្ត្រី​មាន​ពេល​សម្រាក គេង​លក់​ស្កប់ស្កល់ បង្កើន​ភាព​រីករាយ ល្អ​ទាំង​ម៉ាក់ និង​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 26/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត