ការពពោះ បាននាំមកនូវរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនដែលយើងនឹកស្មានមិនដល់។ ប៉ុន្តែ ម៉ាក់ៗមិនចាំបាច់បារម្ភនោះទេ ការប្រែប្រួលនេះ នឹងបាត់ទៅវិញ ក្រោយពេលសម្រាលកូនរួច។ ខាងក្រោមនេះ គឺជាការផ្លាស់ប្ដូរដែលកើតឡើងចំពោះរាងកាយ នៅពេលដែលម៉ាក់ៗកំពុងតែពពោះអាអូន។
១. រោមនៅលើរាងកាយកើនឡើង
នៅអំឡុងពេលមានផ្ទៃពោះ រោមនឹងចាប់ផ្ដើមដុះនៅទីតាំងដែលយើងមិនត្រូវការ ដូចជាផ្ទៃមុខ ពោះ និងចុងសុដន់ជាដើម។ យ៉ាងណាមិញ រោមដែលដុះលើសនេះ នឹងជ្រុះទៅវិញនៅក្នុងរយៈពេលប្រហែលជា៦ខែ បន្ទាប់ពីសម្រាលរួច។ ប្រសិនបើម៉ាក់ៗមិនចូលចិត្តរោមទាំងនោះ ម៉ាក់ៗក៏អាចកោរ ឬបករោមចេញ ពីព្រោះវាពុំមានការប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ។
ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់!
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!
ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!
២.ឡើងសរសៃពីងពាង
អ័រម៉ូននៅពេលមានផ្ទៃពោះ និងពោះដែលរីកធំ នឹងដាក់សម្ពាធលើសរសៃឈាមវ៉ែនរបស់ម៉ាក់ៗ ដែលអាចបណ្ដាលឲ្យសរសៃឈាមរីកធំ។ កត្តានេះហើយដែលបន្សល់ទុកនូវសរសៃឈាមដែលមានរាងដូចពីងពាងនៅលើដើមដៃ ជើង ដងខ្លួន និងផ្ទៃមុខរបស់ម៉ាក់ៗ។
៣. សាច់ដុះ
ទោះបីជាករណីសាច់ដុះនេះមិនសូវកើតឡើងញឹកញាប់ក៏ដោយ ប៉ុន្តែម៉ាក់ៗអាចនឹងសម្គាល់ឃើញថាមានសាច់តូចៗដុះលើរាងកាយរបស់យើងនៅអំឡុងពេលពពោះ។ ប៉ុន្តែសាច់ទាំងនេះ មិនបង្កគ្រោះថ្នាក់ឡើយ ហើយថែមទាំងអាចកាត់ចេញដោយគ្រូពេទ្យជំនាញខាងសើស្បែក បន្ទាប់ពីសម្រាលរួចផងដែរ។
៤. ចំណុចខ្មៅៗនៅលើផ្ទៃមុខ
ចំណុចខ្មៅៗនៅលើផ្ទៃមុខអំឡុងពេលពពោះ គឺសម្ដៅលើស្នាមជាំពេលមានផ្ទៃពោះ ដែលលេចឡើងជាដុំខ្មៅៗតូចៗនៅលើថ្ពាល់ បបូរមាត់ខាងលើ និងថ្ងាស។ ករណីនេះកើតឡើង នៅពេលដែលមានការកើនឡើងនៃកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន ហើយវាកើតឡើងចំពោះស្រ្តីមានផ្ទៃពោះចំនួន៧៥%។ ប៉ុន្តែ ម៉ាក់ៗពិបាកកម្ចាត់ស្នាមជាំទាំងនេះដោយការប្រើប្រាស់ផលិតផលដែលធ្វើឲ្យស្បែកសភ្លឺបានណាស់ ពីព្រោះផលិតផលភាគច្រើនមានគ្រឿងផ្សំ ដែលអ្នកមានផ្ទៃពោះមិនអាចប្រើបាន។
យ៉ាងណាមិញ ស្នាមជាំទាំងនេះ នឹងបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីការសម្រាលរួច។
[embed-health-tool-due-date]
៥. បញ្ហាមុនកើតពេលមានផ្ទៃពោះ
ការផ្លាស់ប្ដូរអ័រម៉ូន អាចបណ្ដាលឲ្យស្បែករបស់យើងផលិតប្រេងច្រើន ធ្វើឲ្យមុនលេចឡើងនៅលើផ្ទៃមុខ។ បញ្ហានេះ អាចចាប់ផ្ដើមតាំងពីពេលដែលម៉ាក់ៗមានផ្ទៃពោះខែទីមួយ រហូតដល់ពេលសម្រាល។ ដើម្បីកាត់បន្ថយមុនទាំងនេះ ម៉ាក់ៗអាចធ្វើការលាងសម្អាតមុខឲ្យបានពីរទៅបីដងក្នុងមួយថ្ងៃ និងប្រើប្រាស់ផលិតផលណាដែលមិនមានជាតិប្រេង។
៦. សក់ក្រាស់ និងភ្លឺរលោង
បន្ថែមពីនេះ សក់របស់ម៉ាក់ៗនឹងចាប់ផ្ដើមដុះក្រាស់ល្អ ជាងមុនពេលដែលមានផ្ទៃពោះ ពីព្រោះអ័រម៉ូនមានផ្ទៃពោះ បានធ្វើការពន្យឺតការជ្រុះសក់របស់យើង។ ប៉ុន្តែ សក់របស់ម៉ាក់ៗនឹងត្រលប់មករកសភាពដូចមុនពេលមានទម្ងន់វិញ នៅពេលអ័រម៉ូនត្រលប់មកធម្មតា។ ម៉ាក់ៗអាចញ៉ាំថ្នាំបំប៉នដែលមានផ្ទុកBiotin វីតាមីនC ដើម្បីឲ្យសក់នៅតែដុះក្រាស់ និងភ្លឺរលោងបន្ទាប់ពីសម្រាលកូនរួច៕
ចំណុចសំខាន់
១. រោមនៅលើរាងកាយកើនឡើង
នៅអំឡុងពេលមានផ្ទៃពោះ រោមនឹងចាប់ផ្ដើមដុះនៅទីតាំងដែលយើងមិនត្រូវការ ដូចជាផ្ទៃមុខ ពោះ និងចុងសុដន់ជាដើម។
២.ឡើងសរសៃពីងពាង
អ័រម៉ូននៅពេលមានផ្ទៃពោះ និងពោះដែលរីកធំ នឹងដាក់សម្ពាធលើសរសៃឈាមវ៉ែនរបស់ម៉ាក់ៗ ដែលអាចបណ្ដាលឲ្យសរសៃឈាមរីកធំ។
៣. សាច់ដុះ
ទោះបីជាករណីសាច់ដុះនេះមិនសូវកើតឡើងញឹកញាប់ក៏ដោយ ប៉ុន្តែម៉ាក់ៗអាចនឹងសម្គាល់ឃើញថាមានសាច់តូចៗដុះលើរាងកាយរបស់យើងនៅអំឡុងពេលពពោះ។
៤. ចំណុចខ្មៅៗនៅលើផ្ទៃមុខ
ចំណុចខ្មៅៗនៅលើផ្ទៃមុខអំឡុងពេលពពោះ គឺសម្ដៅលើស្នាមជាំពេលមានផ្ទៃពោះ ដែលលេចឡើងជាដុំខ្មៅៗតូចៗនៅលើថ្ពាល់ បបូរមាត់ខាងលើ និងថ្ងាស។
៥. បញ្ហាមុនកើតពេលមានផ្ទៃពោះ
ការផ្លាស់ប្ដូរអ័រម៉ូន អាចបណ្ដាលឲ្យស្បែករបស់យើងផលិតប្រេងច្រើន ធ្វើឲ្យមុនលេចឡើងនៅលើផ្ទៃមុខ។
៦. សក់ក្រាស់ និងភ្លឺរលោង
បន្ថែមពីនេះ សក់របស់ម៉ាក់ៗនឹងចាប់ផ្ដើមដុះក្រាស់ល្អ ជាងមុនពេលដែលមានផ្ទៃពោះ ពីព្រោះអ័រម៉ូនមានផ្ទៃពោះ បានធ្វើការពន្យឺតការជ្រុះសក់របស់យើង។
អត្ថបទពាក់ព័ន្ធ៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?