home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

លើសឈាម​ពេល​ពពោះ អាចប្រឈម​កើត​ជំងឺ២​ប្រភេទ

លើសឈាម​ពេល​ពពោះ អាចប្រឈម​កើត​ជំងឺ២​ប្រភេទ

ពេល​ពពោះ ស្រីៗចាំបាច់​ខ្លាំង​ណាស់ យកចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ រឿង​មួយ ដែល​ស្រី​ៗគួរយល់​ដឹង​ពេល​ពពោះ គឺ​បើស្រីៗមាន​សម្ពាធ​ឈាម​ខ្ពស់ ឬ​លើស​ឈាមនៅ​រយៈពេល​នេះ ស្រីៗប្រឈម​នឹង​​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល នៅ​ពេល​ខាង​មុខ។

អ្នកវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Cambridge និង​សាកលវិទ្យាល័យ Bristol ក្នុង​ប្រទេស​អង់គ្លេស បាន​វិភាគ​លើ​ទិន្នន័យ​ស្រីៗ ចំនួន ៦,៣​លាន​នាក់ នៅតាម​មន្ទីរពេទ្យ​នានា របស់​អង់គ្លេស ពី​ឆ្នាំ​១៩៩៧-២០១៥។ អំឡុង​ពេល​សិក្សា​នេះ ស្រីៗ ចំនួន ២៧៦.៣៨៩​នាក់ មាន​សម្ពាធ​ឈាម​ខ្ពស់ និង ២២៣.៧១៥​នាក់ មាន​លើសឈាម​ពេល​ពពោះ

ការសិក្សារកឃើញ​ថា ស្រីៗ​ពពោះ ៤៥% ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ បាន​វិវត្ត​ទៅ​កើត​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ជាង​អ្នក​គ្មាន​បញ្ហា​នេះ ក្រោយ​ការ​សម្រាល​រយៈពេល ២០​ឆ្នាំ។ លទ្ធផល រកឃើញថា៖

  • ស្រីៗ​ពពោះ​ដំបូង ហើយ​មាន​សម្ពាធ​ឈាម​ធម្មតា មាន ៣/១.០០០​នាក់ វិវត្ត​ទៅ​កើត​ជំងឺ​បេះដូង និង​ក្រុម​ជំងឺពាក់ព័ន្ធ​នឹង​ចរន្តឈាម (Circulatory Diseases)
  • ស្រីៗ​ពពោះ ហើយ​មាន​សម្ពាធ​ឈាម​ខ្ពស់ មាន ៥/១.០០០​នាក់ វិវត្ត​ទៅ​កើត​ជំងឺ​បេះដូង និង​ក្រុម​ជំងឺពាក់ព័ន្ធ​នឹង​ចរន្តឈាម (Circulatory Diseases)
  • ស្រីៗ​ពពោះ ហើយ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង មាន ៦/១.០០០​នាក់ វិវត្ត​ទៅ​កើត​ជំងឺ​បេះដូង និង​ក្រុម​ជំងឺពាក់ព័ន្ធ​នឹង​ចរន្តឈាម (Circulatory Diseases)

បញ្ហា​សម្ពាធឈាម​ខ្ពស់ ពេល​ពពោះ​នេះ នៅមាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​មួយ​ទៀត គឺ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ បញ្ហា​នេះ បណ្ដាល​ឲ្យ​ស្រីៗ ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Ischemic Stroke) រហូត​ដល់ ៨០%។ ជាងនេះ​ទៅទៀត ស្រីៗ ដែល​ពពោះ​ច្រើន​ដង ហើយ​មាន​បញ្ហា​សម្ពាធឈាម​ខ្ពស់ ប្រឈម​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល ទ្វេដង បើធៀប​នឹង​អ្នក​គ្មាន​បញ្ហា​នេះ។

វាស់សម្ពាធឈាម

អត្ថបទពាក់ព័ន្ធ៖

ជាទូទៅ បញ្ហា​សម្ពាធឈាម​ខ្ពស់​នេះ កើតលើ​អ្នក​លើស​ទម្ងន់ និង​ធាត់ជ្រុល ដូច្នេះ ពេល​ពពោះ ស្រីៗ​ចាំបាច់​​ញ៉ាំរបប​អាហារ​មាន​សុខភាព​ល្អ និង​ហាត់ប្រាណ ដើម្បី​ឲ្យ​រាងកាយ មាន​សកម្មភាព។ បន្ថែម​លើ​នេះ ពេល​ពពោះ ស្រីៗមិនគួរស្មុគស្មាញ​​ខ្លាំងពេក​នោះទេ ដោយ​​គិតរឿង​សម្រាល​កូន​ផង ការងារ​ផង គ្រួសារ​ផង ព្រោះ​ការព្រួយបារម្ភ​ច្រើន ក៏​អាច​ធ្វើ​សម្ពាធឈាម​ខ្ពស់​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 29/04/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x