home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្ទះទឹកប្រមាត់ពេល​ពពោះ ដោយសារមូលហេតុអ្វី គ្រោះថ្នាក់អត់?

ស្ទះទឹកប្រមាត់ពេល​ពពោះ ដោយសារមូលហេតុអ្វី គ្រោះថ្នាក់អត់?

នែ៎ស្រីៗគ្នាយើង! ពិសេស​ពេលកំពុងពពោះ ធ្លាប់​មាន​អាការៈ​រមាស់ខ្លាំង​ មាន​កន្ទួល​ក្រហម​លើ​ដៃ​អត់? បើ​មាន ​គួរ​ទៅ​ជួប​ពេទ្យ ពិសេសគ្នា​យើង​ឈាន​ដល់​សប្តាហ៍​ទី ៣០ ខ្វះ​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត ដល់ពេល​សម្រាលហើយ ត្រូវ​តែ​ប្រយ័ត្ន​សុខភាព​ផង។ រមាស់ខ្លាំង មាន​កន្ទួល​លើ​ដៃ ហើយ​បើ​ស្បែក​ឡើង​លឿង​ទៀត អាចជា​រោគសញ្ញា​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ខ្លះៗ​ក្នុងអត្ថ​បទ​ខាងក្រោម។

១- អ្វី​ជា​ជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ

ជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ ជាភាសា​បច្ចេក​ទេស Intrahepatic Cholestasis of Pregnancy (ICP) ជា​ស្ថាន​ភាព​មួយ​នៃ​ការ​ថយចុះ​សារធាតុ​រំលាយ​អាហារ ដែល​បញ្ចេញ​ដោយ​កោសិកា​ថ្លើម កើត​ឡើង​នៅ​ពេលថ្លើមដំណើរ​ការ​មុខ​ងារ​មិន​បាន​ពេញ​លេញ នាំ​ឲ្យ​​កើន​ឡើង​អាស៊ីដ​ក្នុងទឹក​ប្រមាត់​​ខុស​ធម្មតា ​ហើយ​ជាទូទៅ​កើត​លើ​ស្រីៗ​កំពុង​មាន​ផ្ទៃពោះ នៅ​អំឡុង​ត្រីមាស​ទី ៣។ យ៉ាងណា បញ្ហា​មួយ​នេះ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​នោះ​ឡើយ ដោយ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ចេញ​កន្ទួល​រមាស់នៅ​លើដៃ ជើង ឬ​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​លឿន ហើយ​នឹង​បាត់​ទៅ​វិញ ក្រោយ​សម្រាល​កូន​រួច។ ប៉ុន្តែជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ ក៏អាច​កើត​ឡើង​ជា​ថ្មី​នៅ​ពេល​ពពោះ​លើ​កក្រោយ​ដែរ។

២- រោគសញ្ញាជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ

ជា​ធម្មតា ​រោគ​សញ្ញាជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ កើត​ឡើង​នៅ​ពេល​ស្រីៗ​មាន​ផ្ទៃ​ពោះឈាន​ដល់​​សប្តាហ៍​ទី ៣០ នៃ​ការព​ពោះ ប៉ុន្តែ​ជួន​កាល ​រោគ​សញ្ញា​ទាំង​នោះ​ អាច​កើត​ឡើង​មុន​ពេល​​ ដូច​ជានៅ​​សប្តាហ៍​ទី ៨ នៃ​ការ​ពពោះ​ផងដែរ។

រោគ​សញ្ញា​ចម្បង​របស់​ជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ​ គឺ​រមាស់ អាច​មាន ឬ​គ្មាន​កន្ទួល និង​ច្រើន​កើត​លើ​ដៃ និង​ជើង។ នៅ​ពេល​ខ្លះ អាចមាន​រមាស់​កើត​មាន​ពេញ​រាង​កាយតែ​ម្តង។ ស្រីៗ​ពពោះ​មួយ​ចំនួន​មាន​បញ្ហា​នេះ ស្ថិត​ក្នុង​កម្រិត​ធម្យម​ មិន​មាន​ការ​រំខាន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​មួយ​ចំនួន​ទៀត អាច​ត្រូវ​ចាត់​ទុក​ជា​សុបិន្ត​អាក្រក់ពេលពពោះ ព្រោះ​រំខាន​ខ្លាំង​ដល់​ដំណេក​តែ​ម្តង ខណៈ​រោគ​សញ្ញា​ដទៃ​ទៀត​ មាន​ដូច​ជា ទឹក​នោម​ពណ៌​ខ្មៅ លាមកស និង​មាន​​ខាន់​លឿង។

៣- រោគវិនិច្ឆ័យ

ជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ ពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យពេល​មាន​ការ​ចេញ​រមាស់​លើ​ខ្លួនស្រីៗ​កំពុង​ពពោះ។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ពី​ថ្នាំ​យើង​​កំពុង​ប្រើ​ប្រាស់ និង​ប្រវត្តិ​គ្រួសារធ្លាប់​មាន​ជំងឺ​នេះ​ដែរ​អត់? គ្រូពេទ្យ​​ អាច​តម្រូវ​ឲ្យ​អ្នក​ធ្វើ​តេស្ត​ឈាម​មួយ​ចំនួន​ ដើម្បី​រកមើល​​មូល​ហេតុ​ជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ ដោយ​​ធ្វើ​តេស្ត​ រួម​មាន ​ពិនិត្យ​មើល​ពី​មុខ​ងារ​ថ្លើម (LFT) និង​មួយ​ទៀត ​គឺ​ដើម្បី​វាស់​កម្រិតទឹក​ប្រមាត់ (BA) ។

៤- តាមដានស្ថានភាព

នៅ​ពេល​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មានជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ ​គ្រូពេទ្យ​នឹង​ផ្តល់​ការ​ធ្វើ​តេស្ត​ លើ​មុខ​ងារ​ថ្លើម ​ដើម្បី​តាម​ដាន​ពី​ស្ថាន​ភាព និង​ជ្រើស​រើស​ពេល​វេលា​​សម​ស្រប​បំផុត​សម្រាប់ឲ្យ​យើង​សម្រាល​​កូន។ ការ​ធ្វើ​តេស្ត ​គឺ​មិន​មានលក្ខណៈ​គ្រប់​គ្រាន់​ទេ​ ប៉ុន្តែបើយោង​តាម​មហា​វិទ្យាល័យ​ Royal College of Obstetricians and Gynecologists (RCOG) និង British Liver Trust អ្នក​ជំងឺ ​គួរ​ធ្វើ​តេស្ត​ក្នុង​មួយ​សប្តាហ៍​ម្តង ហើយ​ការ​ធ្វើ​តេស្ត​លើ​កម្រិត​ទឹក​ប្រមាត់ ​គួរ​តែ​ធ្វើ​រៀង​រាល់​សប្តាហ៍ដូច​គ្នា។

ទោះ​បី​ជា​តេស្ត​មើល​មុខ​ងារ​ថ្លើម និង​តេស្ត​កម្រិត​អាស៊ីដ​ទឹក​ប្រមាត់ មាន​លទ្ធ​ផល​ធម្មតា​ក៏​ដោយ​ យើង​​នៅ​តែ​ត្រូវ​ការ​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​បើ​អាការៈរមាស់​កាន់​តែមាន​​សភាព​ធ្ងន់​ធ្ងរ​ និង​នៅ​តែ​បន្តមិន​បាត់​។

អត្ថបទពាក់ព័ន្ធ៖

៥- វិធី​ព្យាបាល

ដើម្បី​ជួយ​បំបាត់អា​ការៈ​រមាស់​ ពេទ្យ​​អាច​ឲ្យ​យើង​ប្រើ​​ក្រែម​លាបមួយ​ចំនួន​ ដូច​ជា Aqueous cream និង Menthol ដោយ​ក្រែម​ទាំង​នេះ​ គឺ​មាន​សុវត្ថិភាព​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ។

ដើម្បី​កាត់​បន្ថយ​អាសុីដទឹក​ប្រមាត់ និង​បន្ថយ​ស្ថាន​ភាព​រមាស់​ ថ្នាំ​ដទៃ​ទៀត​ ​អាច​ប្រើ​បាន​ ដូច​ជា Ursodeoxycholic (UDCA) ខណៈថ្នាំ UDCA ក៏​មិន​ចាំ​បាច់​ធ្វើ​តេស្ត​អ្វីដែរ ព្រោះ​វា​ត្រូវ​គេ​ចាត់​ទុក​ថាមាន​សុវត្ថិភាព​ ក្នុង​ការ​​ប្រើប្រាស់​ពេល​មាន​ផ្ទៃ​ពោះ។

ថ្នាំ​ព្យាបាល​ដទៃ​ទៀត​ ដូចជា​​វីតាមីន K ដោយ​សារ​តែជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះ អាច​រារាំង​ដល់​ការ​ស្រូប​យក​នូវ​វីតាមីន K ដូច្នេះ​យើង​ត្រូវ​បន្ថែម​ពពួក​វីតាមីន​ K ដើម្បី​ជួយ​ដល់​ដំណើរ​ការ​កក​ឈាម។ យ៉ាង​ណា ការ​ប្រើ​វីតាមីន K ត្រូវ​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ​ពី​គ្រូពេទ្យ ​បើ​មាន​លាមក​ពណ៌​ស្លេក មាន​បញ្ហា​កក​ឈាម​ពី​មុន ឬ​​មានជំងឺ​ស្ទះ​ទឹក​ប្រមាត់​ពេល​ពពោះធ្ងន់​ធ្ងរ​ខ្លាំង ​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Itching and intrahepatic cholestasis of pregnancy. http://www.nhs.uk/conditions/pregnancy-and-baby/pages/itching-obstetric-cholestasis-pregnant.aspx. Accessed May 29, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ចាន់ សុខឡាង
កែ 27/07/2019
x