home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង?

ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង?

ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​មិន​តែ​ល្អ​ចំពោះ​សុខភាព​មនុស្ស​ទូទៅ​នោះ​ទេ បើ​និយាយ​ចំពោះ​ស្រីៗមាន​ផ្ទៃពោះ​វិញ​រឹត​តែ​ពិសេស ជួយ​ទាំង​សុខភាព​ម៉ាក់ និង​កូន​ក្នុង​ពោះ។

ជា​ទូទៅ​ការ​គេង​មក​ខាង​ឆ្វេង​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អហារ ឯ​សុខភាព​បេះដូង​ក៏​ប្រសើរ។ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា វា​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង និង​តម្រង​នោម។

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​គេង​នៅ​ត្រីមាស​ទី១ នៃ​ការ​ពពោះ​មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​នោះ​ទេ ម៉ាក់​អាច​គេង​ទៅ​ខាង​ណា​ក៏​បាន​ដែរ តែ​ឲ្យ​គេង​លក់​ស្រួល។ ប៉ុន្តែ​រឿង​ដែល​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ចាប់​ពី​អំឡុង​ត្រី​មាស​ទី​២​ទៅ ពិសេស​ពេល​ដែល​កូន​ក្នុង​ពោះ​កាន់​តែ​ធំ ម៉ាក់​ត្រូវ​ព្យាយាម​គេង​ផ្អៀង​មក​ខាង​ឆ្វេង​ឲ្យ​បាន​ច្រើន​បំផុត។

ហេតុផល​ដែល​កូន​ក្នុង​ពោះ​កាន់​តែ​ធំ ម៉ាក់ៗ​ត្រូវ​តែ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​នោះ ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើសរសៃឈាមធំនៅក្នុងទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។

ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ដែរ ព្រោះ​តែ​របត់​ឈាម​រត់​ស្រួល មិន​ធ្វើ​ឲ្យ​រីក​សរសៃ​វែន​នៅ​ជើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 11/07/2019
x