home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កំពុងមានផ្ទៃពោះ ស្រាប់តែឧស្សាហ៍ចុកពោះ គួរឲ្យបារម្ភអត់?

កំពុងមានផ្ទៃពោះ ស្រាប់តែឧស្សាហ៍ចុកពោះ គួរឲ្យបារម្ភអត់?

ស្រីៗ​កំពុង​ពពោះ ហើយ​មាន​អាការៈចុក​ពោះ​ កុំ​ទាន់​បារម្ភ អាច​ជា​​រឿង​ធម្មតា ព្រោះ​កូន​កំពុង​លូតលាស់​ ដូច​នេះ​អាការៈ​ឈឺ​ចុក​ចាប់​តិច​តួច ​យូរ​ៗ​ម្តង ​ជា​រឿង​សម​ហេតុ​ផល។ យ៉ាងណា អាច​​ជា​រឿង​ផ្សេង ​បើ​សិន​យើង​​ឈឺ​ពោះ​រហូត​ ឈឺដល់​ធ្វើ​អី​មិន​បាន ឆាប់​ទៅ​ជួប​ពេទ្យ។ មូលហេតុនាំ​ឲ្យ​ឈឺពោះ​ញឹក​ញាប់​ពេល​ពពោះ មាន​ក្នុង​អត្ថបទ​ខាង​ក្រោម។

១- មូលហេតុឈឺ​ពោះញឹកញាប់​អំឡុង​ពេល​ពពោះ

– ឈឺ​ដោយ​សារ​សរសៃ​ចំណង​មូល​នៃតួ​ស្បូន៖ វា​ជា​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ តែ​ក្នុង​រយៈ​ពេល​ខ្លី ​កើត​មាន​នៅ​ពេល​គ្នា​យើង​ក្រោក ឬ​​ប្រែ​ខ្លួន​ភ្លាមៗ។ អាការៈ​ឈឺ​ចាប់​ដោយ​សារ​សរសៃ​ចំណង​មូល​ គឺ​នៅ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ចេញ​ពី​ខាង​ក្នុង​មក​តែ​ម្តង (តួស្បូន) ចាក់​ទៅ​ម្តុំ​ក្រលៀន។ អាច​ឈឺ​ចាក់ៗ មួយភ្លែត ហើយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដោយ​ជា​ធម្មតា កើត​​មាន​នៅ​ក្នុង​ត្រី​មាស​ទី ២។ តែ​បើ​សិន​ជាយើង​ឈឺ​ខ្លាំង សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​​បាន​ត្រឹម​ត្រូវ។

– ទល់​លាមក​ និង​ដើរ​ខ្យល់​៖ ពេល​ពពោះ ​អ័រម៉ូន​ប្រូហ្គេស​ស្តេរ៉ូន​នឹង​កើន​ឡើង ​ធ្វើ​ឲ្យ​អាហារ​ក្នុង​ពោះវៀន​ ធ្វើ​ចលនា​យឺត​ជាង​ធម្មតា។ យើង​អាច​កែ​តម្រូវ​បញ្ហាបាន ​ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​ញឹក​ញាប់ ញ៉ាំ​អាហារ​មាន​ជាតិសរសៃ​ឲ្យ​បាន​ច្រើន និង​ហាត់​ប្រាណ​ផង។ បើ​​ចង់​បាន​ដំណោះ​ស្រាយ​លឿន​ជាង​នេះ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ថា យើង​​អាច​ប្រើ​ថ្នាំ​បន្ទន់​លាមក​បានឬទេ។

– ការ​កន្ត្រាក់ស្បូន (Braxton Hicks )៖ ​កន្ត្រាក់ស្បូន ជា​ការ​កន្រ្តាក់​ធម្មតា​​ទេ តែ​ក៏​អាច​ច្រឡំនឹង​ការ​កន្ត្រាក់​ត្រៀម​សម្រាល​ដូច​គ្នា។ ភាព​ខុស​គ្នា​នោះ ​គឺ​ថាគ្នា​យើង​អាច​ធ្វើ​ការ ឬ​ទ្រាំ​បាន​ដែរ​អត់។ ការ​កន្ត្រាក់​ត្រៀម​សម្រាល ធ្វើ​ឲ្យយើង​​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ព្រោះ​មាន​ការ​ឈឺចាប់​​ខ្លាំង ត្រូវ​ហៅ​គេ​ឯងឲ្យ​មក​ជួយ ឯ​ការ​កន្ត្រាក់ Braxton Hicks វិញ​ នៅ​អាច​ធ្វើ​ការ​បាន​ធម្មតា​ដដែល។

– ករណី​មិន​ស្រួលក្នុង​​ខ្លួន​ផ្សេងៗ​ទៀត៖ ក្រៅ​ពី​ចំណុច​ខាង​លើ​នេះ ​នៅ​មាន​មូលហេតុ​មួយ​ចំនួន​ទៀត ​ជា​រឿង​ធម្មជាតិ​ និង​មិន​មាន​គ្រោះ​ថ្នាក់​ចំពោះ​ការ​ពពោះ​យើង​ឡើយ មាន​ដូច​ជា ការ​លូតលាស់​របស់​គភ៌ វីរុស​ក្នុង​ក្រពះ ក្រួស​ក្នុង​តម្រង​នោម ដុំ​សាច់​ក្នុង​ស្បូន និង​ប្រតិកម្ម​អាហារ​ជាដើម។

អត្ថបទ​ពាក់ព័ន្ធ៖

២- មូលហេតុ​កម្រ តែ​ធ្ងន់​ធ្ងរ

បើ​សិន​ជាយើង​​មាន​អាការៈ​ហូរ​ឈាម ចុក​ពោះ​ខ្លាំង ក្តៅ​ខ្លួន ឬ​មើល​មិន​ច្បាស់ ស្រវាំង​ភ្នែក​នោះ គួរ​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឲ្យ​បាន​​លឿន​បំផុត ព្រោះ​អាច​ជា​ករណី​គ្រោះ​ថ្នាក់​ខ្លាំង​ដូចជា៖

– កូន​ក្រៅ​ស្បូន៖ ម្នាក់ក្នុង​ចំណោមស្រីៗ​ពពោះ ៥០នាក់ អាច​ជួប​បញ្ហា​កូន​ក្រៅ​ស្បូន​ ជា​លក្ខខណ្ឌមួយ ​ទារក​បង្ក​កំណើត​នៅ​ក្រៅ​តួ​ស្បូន​របស់​ម៉ាក់ៗ ច្រើន​នៅ​ត្រង់​ដៃ​ស្បូន។ ​ឈឺ​ពោះ​ និង​ហូរ​ឈាម​ខ្លាំង​នៅ​ចន្លោះ​សប្តាហ៍​ទី ៦-១០ អាច​ជា​សញ្ញា​បញ្ហាកូនក្រៅ​ស្បូន ហើយ​អ្នក​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​នេះ ​គឺ​​ធ្លាប់​មាន​កូន​ក្រៅ​ស្បូន​ពី​មុន ​ឬ​មាន​ជំងឺ​ដុះ​សាច់​នៅ​ក្នុង​ស្បូន (Endometriosis) ដាក់​កង​ក្នុង​ស្បូន ហើយ​ចង់​បង្ក​កំណើត។ គួរ​ទៅ​ពិនិត្យ​សុខភាព​ ឬ​ទៅ​រក​សេវា​វេជ្ជសាស្ត្រ​ឲ្យ​​បាន​លឿន​បំផុត​ ដោយ​សារ​ភាព​មិន​ប្រក្រតី​នេះ។

– រលូតកូន៖ អំឡុង​​ត្រី​មាស​ទី​១ អាការៈ​ហូរ​ឈាម​ និង​ចុក​ពោះ​ព្រម​គ្នា​ អាច​ជា​សញ្ញា​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ជា​ការ​រលូតកូន។ អាការៈ​ផ្សេង​ទៀត​ រួម​មាន ​ចុក​ចាប់​ខ្លាំង មាន​ដុំ​សាច់​ ឬ​អ្វី​ចម្លែក​ធ្លាក់​ចេញ​ពី​ទ្វារ​មាស និង​លែង​សូវ​មាន​សញ្ញា​មាន​​គភ៌។

– សម្រាល​មុន​ខែ​កំណត់៖ អាការៈចុកពោះ អាច​ជាសញ្ញា​សម្រាល​មុន មុន​សប្តាហ៍​ទី ៣៧។ ការ​សម្រាល​នេះ​ នឹង​មាន​ការ​កន្ត្រាក់​ទៀង​ទាត់​ និង​ឈឺ​ចង្កេះ​ជាប់។ អាការៈ​ផ្សេង​ទៀត​ រួម​មាន ​ប្រែប្រួល ​ឬ​បែក​ទឹក​ភ្លោះ​ ហូរ​តាម​ទ្វារ​មាស ហូរ​ឈាម​តាម​ទ្វារ​មាស និង​ឈឺ​ពោះ​ ដូច​ពេល​មក​រដូវ។

– របើក​ទង​សុក៖ ករណី​គ្រោះ​ថ្នាក់ ការរបើក​ទង​សុក ​មាន​ន័យ​ថា​ ទង​សុក​ដាច់​ចេញ​ពី​ជញ្ជាំង​ស្បូន​មុន​ពេល​កំណត់។ បញ្ហា​នេះ ច្រើនប្រទះ​​ឃើញ​កើត​មាន​នៅ​អំឡុង​​ត្រីមាស​ទី៣ ហើយ​​មាន​ការ​ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង។ ពោះ​យើង ​ក៏​តឹង​ណែន​យូរ​ទៀត មាន​ធ្លាក់​ឈាម​ពណ៌​ក្រហម ឬ​ពណ៌​ឈាម​ជ្រូក ឬ​ទឹក​ភ្លោះ​តាម​ទ្វារ​មាស។

ស្រីៗមួយចំនួន​ឈឺ​ពោះ​សម្រាល ​ស្រប​ពេលជាមួយ​​គ្នា ហើយ​កូន​នឹង​ត្រូវ​សម្រាល​ដោយ​ការ​វះកាត់​ជាបន្ទាន់។ តែ​ករណី​ខ្លះ​ទៀត បើ​សិន​ជា​ការ​របើក​សុក​មិន​ធ្ងន់​ធ្ងរ​ទេ គឺអាច​​សម្រាល​តាម​​ធម្មជាតិ​ដដែល។

ពពោះ​ជា​ដំណើរ​ដ៏​ស្មុគស្មាញ ល្អ​បំផុត ​ត្រូវ​យល់​ដឹង​ពី​ចំណុច​មូលដ្ឋាន​ខ្លះៗ​ជាមុន​សិន​ ត្រូវ​ប្រុងប្រយ័ត្ន​ពី​សញ្ញា​មិន​ប្រក្រតី​ទាំង​ឡាយ។ បើ​មាន​អ្វី​មិន​ស្រួល​កើត​ឡើង សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​​បាន​លឿន​បំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Abdominal pain during pregnancy. http://www.babycenter.com/0_abdominal-pain-during-pregnancy_204.bc?page=1. Accessed August 18, 2016.

Abdominal Pain During Pregnancy. http://www.parents.com/pregnancy/my-body/aches-pains/pregnancy-abdominal-pain/. Accessed August 18, 2016.

Abdominal Pain During Pregnancy: Cause and Treatment. http://americanpregnancy.org/pregnancy-complications/abdominal-pain-during-pregnancy/. Accessed August 18, 2016.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ Chamnan Amrith នៅ 20/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x