home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាមេរិកអាចកែហ្សែនគភ៌ក្នុងផ្ទៃមានមុខមាត់ អត្តចរិតតាមចិត្តយើងចង់បាន តែគ្មានការគាំទ្រ

អាមេរិកអាចកែហ្សែនគភ៌ក្នុងផ្ទៃមានមុខមាត់ អត្តចរិតតាមចិត្តយើងចង់បាន តែគ្មានការគាំទ្រ

ដំណើរ​ការ​​កែ​ប្រែ​ហ្សែន ឲ្យ​​ក្លាយ​ជា​ហ្សែន​ល្អ ដើម្បី​បញ្ចៀស​បញ្ហា​លើ​ទារកក្រោយ​សម្រាល​ កំពុង​អនុវត្ត​ធ្វើ​នៅ​​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​តែ​ពុំ​មាន​ការ​គាំទ្រ​។

តាម​សារព័ត៌មាន Daily Mail ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ Weill Cornell នៅ​​ក្រុង​ញ៉ូវ​យក​ សហរដ្ឋអាមេរិក កំពុង​​សិក្សា​កែ​ប្រែ​លើ DNA នៃ​កោសិការមេ​ជីវិត ដោយ​ប្រើបច្ចេកទេស CRISPR​ បង្ការ​​កុំ​ឲ្យ​វា​​មាន​បញ្ហា​ខុស​ប្រក្រតី​ផ្សេង​​ៗនៅ​ពេល​បង្ក​កំណើត។ នីតិវិធី​​កែ​ប្រែ មាន​ន័យ​ថា អ្នក​វិទ្យាសាស្រ្ត​អាច​កែបន្ថែម​ យក​ចេញ ឬ​ផ្លាស់​ប្តូរ DNA លើ​មេ​ជីវិត ដើម្បី​ធ្វើ​​ទារកកើត​មក មាន​ទម្រង់​ទៅ​តាម​អ្វី​យើង​​ចង់​បាន។

តាម​រយៈ​នីតិវិធី​ខាង​លើ អ្នក​វិទ្យាសាស្រ្ត​ក៏​សង្ឃឹម​ដែរ​ថា ថ្ងៃ​អនាគត​ណា​មួយ នឹង​អាច​​ប្រើ​វិធី​នេះដើម្បី​ព្យាបាល​​រោគ​មហារីក​ផ្សេង​ៗ ​ដូច​ជា មហារីក​សុដន់ មហារីក​ក្រពេញអូវែ និងមហារីក​ក្រពេញ​ប្រូស្តាត ព្រោះ​គេ​អាច​កែ​ធ្វើ​​ឲ្យ​ហ្សែនដែល​ខូចខាត​ ទៅជា​​ល្អ​បាន ប៉ាម៉ាក់​សម័យ​​ថ្មី នឹង​អាច​រើស​​ប្រភេទ​លក្ខណៈ​ អត្តចរិត​អនាគត​កូន​ខ្លួនតាម​ចិត្ត​ចង់​​។

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ពិសោធន៍​វិធី​នេះ នៅ​តាម​ប្រទេស​ជា​ច្រើន ​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ ទោះ​ជា​ក្នុង​គោល​បំណង​ល្អ​ក៏​ដោយ ព្រោះ​ទាំង​អ្នក​វិទ្យាសាស្រ្ត និង​មតិ​សាធារណាៈជា​ច្រើន លើក​ឡើងថា​​ គឺ​ជា​គំនិត​មួយ​មិន​ល្អ ចំពោះ​មនុស្ស​ជាតិ​ ផ្ទុយ​ពី​​ធម្មជាតិ។ នេះ​​ក៏​ព្រោះ​ថា លទ្ធផល​ការ​កែ​ប្រែហ្សែន ​អាច​លេច​ចេញទៅ​ជា​មនុស្ស​ទ្រង់​ទ្រាយ​ផ្សេង​ មិន​អាច​ស្មាន​បាន ហើយ​ក៏​មិន​អាច​គ្រប់​គ្រង​​លើ​លទ្ធផ​ល​​នោះ​ ​​បាន​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

កន្លង​មក ក៏​ធ្លាប់​​មាន​ការ​ពិសោធ​បែប​នេះ​ដូច​គ្នា តួ​យ៉ាង នៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជឿន​លឿ​ន​ជា​ច្រើន​ទៀត ប៉ុន្តែ​នៅ​តែ​ពុំ​​មាន​ មតិ​ណា​មួយ​គាំ​ទ្រ លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិសោធ​បែប​នេះ​ឡើយ៕ ​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ មាន រតនា នៅ 26/08/2019
ត្រួតពិនិត្យ​ដោយ សន សុភា
x