home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ទ្រឹស្ដី «១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិតកុមារ» ​ល្អទាំង​ម៉ាក់​ៗ និង​ប៊េបី

ទ្រឹស្ដី «១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិតកុមារ» ​ល្អទាំង​ម៉ាក់​ៗ និង​ប៊េបី

ម៉ាក់​ៗ​ខ្លះ​អាច​នឹង​ប្លែក​ចិត្ត​ពេល​ឮ​ពាក្យ​ថា «១ពាន់​ថ្ងៃ​ដំបូង​នៃ​ជីវិត​កុមារ»។ ដើម្បី​ចង់​ដឹង​កាន់តែ​ច្បាស់​ពី​អត្ថន័យ និង​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដែល​ម៉ាក់ និង​កូន​ទទួល​បាន​អំឡុង ១ ពាន់​ថ្ងៃ​ដំបូង​នៃ​ជីវិត​នេះ លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International នឹង​រៀបរាប់​ដូច​ខាងក្រោម។

អនុ​ប្រធាន​អង្គការ Helen Keller International ថា ១ ពាន់​ថ្ងៃ​ដំបូង គឺ​សំដៅ​ចាប់តាំង​ពី​ពេលពពោះ​រហូត​ដល់​សម្រាល​កូន​បាន ២ ឆ្នាំ។ ដូចនេះ​ហើយ​ត្រូវ​គិត​ពី​អាហារូបត្ថម្ភ​ចាប់តាំង​ពី​ស្ត្រី​ពពោះ​ដោយ​ទទួល​ទាន​អាហារ​សម្បូរ​ជីវជាតិ និង​ថ្នាំ​ជាតិ​ដែក​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា អ្នក​វិទ្យាសាស្ត្រ​ពី​មុន​និយាយ​ថា ​កូន​ចាប់ពី ៥ ឆ្នាំ​ឡើង​ទៅ ទើប​ផ្ដោត​លើ​អាហារូបត្ថម្ភ ទើបតែ​ថ្មីៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​ថា អាហារូបត្ថម្ភ​សំខាន់​គឺ​តាំងពី​មុន ១ ពាន់​ថ្ងៃ បើ​ហួស​ពេល​នេះ ពិបាក​ជួសជុល​ឡើង​វិញ​ណាស់។

អត្ថបទ​ពាក់ព័ន្ធ៖ កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​

ពពោះ

លោក ហ៊ូ ក្រើន បាន​ឲ្យ​ដឹង​ថា​ពេល​ម៉ាក់​ៗ​ពពោះ​នោះ គឺ​ត្រូវ​ថែទាំ​ខ្លួនឯង​ឲ្យ​បាន​ល្អ ដោយ​ញ៉ាំ​អាហារ ៣ ក្រុម​ធំ​ៗ អាហារ​ថាមពល​មាន​ជា​ប្រភេទ​បាយ នំប៉័ង ឬ​អាហារ​ដែល​ធ្វើ​ពី​ម្សៅ អាហារ​សាងសង់​សំដៅ​លើ​សារធាតុ​ប្រូតេអ៊ីន​បាន​មកពី​សាច់ និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន និង​អាហារ​ការពារ​មាន​នៅ​ក្នុង​បន្លែ​ផ្លែឈើ។

ការ​ញ៉ាំ​គឺ​ត្រូវ​លើស​ពី​ពេល​ធម្មតា ព្រោះ​យើង​មិនមែន​ខ្លួន​មួយ ដោយ​មួយ​ថ្ងៃ​ញ៉ាំ​ពី ២.២០០ – ២.៧០០ កាឡូរី ខណៈ​ពេល​មិន​មាន​កូន​យើង​ត្រូវការ​ប្រហែល ២.០០០ កាឡូរី​ប៉ុណ្ណោះ។ មិន​ថា​ពេល​ទម្ងន់ ឬ​សម្រាល​កូន​រួច​ក៏​នៅតែ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ទាំង​នោះ ទើប​កូន​មាន​សុខភាព​ល្អ ហើយ​ម្ដាយ​ក៏​រឹងមាំ​ទៀត ហើយ​ក្នុង​របប​អាហារ​​ចាំបាច់​សម្រាប់​ស្រ្តី​មានផ្ទៃពោះ ​មិន​គួរ​ញ៉ាំ​គ្រឿង​កំប៉ុង​ផ្អែម​ៗទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​លើស​ឈាម ឬ​ទឹកនោមផ្អែម។

ចំណែក​កូន​វិញ ពេល​កើត​ភ្លាម​ត្រូវ​បៅ​ទឹក​ដោះ​ដំបូង និង​ពេល​កូន​មាន​អាយុ ៦ ខែ​ញ៉ាំ​អាហារបន្ថែម ហើយ​បន្ត​បំបៅ​រហូត​ដល់​កូន​អាយុ ២ ឆ្នាំ។ ព្រោះ​ទឹក​ដោះ​របស់​ម៉ាក់​ៗ​មាន​ជីវជាតិ​សព្វ​គ្រប់ ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​រារាំង​កូន​ពី​ជំងឺ​ដង្កាត់​ផ្សេង​ៗ។ មួយ​វិញ​ទៀត​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​តាម​វេជ្ជបញ្ជា​ ក៏​មិន​គួរ​មើល​រំលង​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 01/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត