home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ពេលម៉ាក់ៗពពោះ ហើយទទួលរងសម្ពាធទាំងនេះមិនល្អចំពោះកូន និងខ្លួនឯង

ពេលម៉ាក់ៗពពោះ ហើយទទួលរងសម្ពាធទាំងនេះមិនល្អចំពោះកូន និងខ្លួនឯង

ពេល​ពពោះ​ជា​វេលា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ម៉ាក់ ជាពិសេស​កូន​ក្នុង​ផ្ទៃត្រូវថ្នម​ទាំង​កាយ ទាំង​ចិត្ត ទើប​ល្អ​ចំពោះ​សុខភាព​ម៉ាក់​ និងកូន។ នៅ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ អ្វី​ៗ​គឺ​លែង​ដូច​មុន​ទៀត​ហើយ​ទាំង​អារម្មណ៍ និង​រូបរាងកាយ ស្បែក​ស្រអាប់មិនមានសំណើម ភ្លើរលោង ដូចមុនទេ ហើយ​ក្នុង​នោះ​ដែរ បញ្ហា​រួមភេទ​ក៏​មិន​សូវ​គិតគូរ​ដែរ។

ដូចនេះ​បុរស​ជា​ដៃគូ​គួរតែ​ដឹង​ពី​សុខ​ទុក្ខ​មួយ​នេះ​ផង ព្រោះ​បើ​បង្ខំ​រួមភេទ​ទាំង​ចិត្ត​មិន​ចង់ អាច​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី និង​គភ៌​ក្នុង​ផ្ទៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​បណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់។ ចំពោះ​ផល​ប៉ះពាល់​ចំពោះ​ម៉ាក់​ៗ គឺ​អាច​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ រង​ការ​ភិតភ័យ រលាក​ប្រដាប់​ភេទ ឈឺចាប់​ផ្លូវកាយ ផ្លូវចិត្ត ហើយ​ប្រសិនបើ​ពេល​ខ្លះ​ការ​មាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​ខ្លួន​ទៀត​នោះ អាច​បង្ក​ជា​របួស​ស្នាម ដែល​ដក់​ក្នុង​ចិត្ត​ជានិច្ច។

ពពោះ

សម្រាប់​ទារក​វិញ អាច​បណ្ដាល​ឲ្យ​រលូត​ដោយសារ​ការ​ប៉ះទង្គិច និង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ​ក្រោយ​កើត ដែល​បណ្ដាលមកពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​ម៉ាក់​ៗ។ ដូច្នេះ​ហើយ​បាន​ជា​លោកស្រី​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​បុរស​ៗ ត្រូវ​ស្វែង​យល់​ពី​ផល​លំបាក​នានា​របស់​មនុស្ស​ស្រី​ពេល​ពពោះ ជាពិសេស​ត្រូវ​ដឹង​ថា បើ​ម៉ាក់​ៗ​ចាញ់​កូន​ខ្លាំង​ទៀត​នោះ ក្នុង​ខ្លួន​គ្មាន​កម្លាំង​កំហែង​ឡើយ។

ស្ត្រី​មាន​ផ្ទៃពោះ ភាគច្រើន​ធ្លាក់​ចុះ​អារម្មណ៍​ផ្លូវ​ភេទដែលអាចទាក់ទងជាមួយនឹងអ័រម៉ូន មួយចំនួន ព្រោះ​រាងកាយ​ចុះ​ខ្សោយ​ជាង​មុន ហើយ​ត្រូវ​គិតគូរ​រឿង​ជាច្រើន​ដល់​កូន​ទាំង​ពេល​នៅ​ក្នុង​ពោះ និង​ក្រោយ​ពេល​សម្រាល។

អត្ថបទពាក់ព័ន្ធ៖ ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 14/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត