home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា?

ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា?

“សុក” ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូន​ក្នុង​ផ្ទៃ និង​ម៉ាក់ៗ មាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌។ នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​កាន់​តែ​ធំ ចាប់​ផ្តើម​កម្រើក​ចុះ​ឡើង ឬ​ធ្វើ​ចលនា​ផ្សេងៗ​នោះ សុក​អាច​ទៅ​រុំ​ក​ទារក​ខ្លួន​​ឯង ១ ជុំ ២ជុំ ឬ​៣​ជុំ​ក៏​មាន។

នៅ​ពេល​ឮ​ថា សុក​រុំ​ក​កូន ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន​តែង​បារម្ភ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ឬ​តម្រូវ​ឲ្យ​វះកាត់​ជា​ចាំបាច់។ ជា​ទូទៅ ករណី​សុក​រុំក​កូន មិន​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះ​កាត់​នោះ​ទេ ឱកាស​នៃ​ការ​សម្រាល​ធម្មជាតិ​មាន​ភាគរយ​ខ្ពស់ ប្រសិន​បើ​សុករុំ​ក​កូន​ត្រឹម​១ ឬ២ជុំ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន

លោក​វេជ្ជ​បណ្ឌិតបានពន្យល់​ថា សុក​រុំកកូន ជា​បញ្ហា​គ្រោះ​ថ្នាក់ ឬ​មិន​គ្រោះ​ថ្នាក់ អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា? “សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់”។

អត្ថបទពាក់ព័ន្ធ៖ អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ?

ហេតុអី​សុក​រុំ​ក​កូន​ច្រើន​ជុំ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន? លោក​វេជ្ជបណ្ឌិត​បក​ស្រាយ​ថា កាល​ណា​សុក​រុំ​កូន​ច្រើន​ជុំ​ពេក ក្បាល​កូន​មិន​ចុះ ឯ​ចង្វាក់​បេះដូង​ក៏​ធ្លាក់​ចុះ អ៊ីចឹង​ការ​សម្រាល​ដោយ​វះកាត់​សុវត្ថិភាព​បំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 28/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត