home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បង្ការគ្រោះថ្នាក់ ស្រីៗត្រូវចាក់វ៉ាក់សាំងប្រភេទនេះឲ្យបាន៣ខែ មុននឹងយកកូន

បង្ការគ្រោះថ្នាក់ ស្រីៗត្រូវចាក់វ៉ាក់សាំងប្រភេទនេះឲ្យបាន៣ខែ មុននឹងយកកូន

ស្រីៗ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច និង​អុតស្វាយ ឲ្យ​បាន ៣ ខែ មុន​មាន​ផ្ទៃពោះ ទើប​មាន​ប្រសិទ្ធភាព និង​មិន​គ្រោះ​ថ្នាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​នោះ​ទេ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំង ២ មុខ​នេះ ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វា៉ក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ ​ឲ្យបាន៣ខែ មុន​ពេលមាន​ផ្ទៃ​ពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។

“វ៉ាក់សាំង​ស្អូច​ហ្នឹង បើ​សិន​ជា​គាត់​ចាក់ ត្រូវ​ការពារ​អត់ឲ្យមានកូន៣ខែ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ហើយ ត្រូវ​ការពារ​ឲ្យ​ជាប់។ ៣ខែ ក្រោយ​ចាក់ ទើប​យើង​អាច​មាន​​កូន​បាន បើ​មិន​អ៊ីចឹង​ទេ​ កូន​កើត​មក​អាច​​លូតលាស់​ខុស​ប្រក្រតី កើត​មក​មិន​គ្រប់​លក្ខណៈ​ជា​ដើម” លោកស្រីវេជ្ជបណ្ឌិត រៀបរាប់។

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេសបារាំងជំងឺ​ស្អូច និង​អុត​ស្វាយ ​អាច​ព្យាបាល​បាន​ក៏​ពិត​មែន ប៉ុន្តែ​បើ​ស្រីៗ​យើង​កើត​មាន​ជំងឺ​នេះ​អំឡុង​ពេល​ពពោះ មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​ម៉ាក់ៗ​នោះ​ទេ កូន​ក្នុង​ពោះ​​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន។

– អាច​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ
– កូន​កើត​មក​មិន​គ្រប់​លក្ខណៈ ក្បាល​តូច ឬ​ធំ
– កូន​មាន​បញ្ហា​ត្រចៀក សួត បេះដូង
– អាច​ថ្លង់ ឬ​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ
– កូន​អាច​កើត​ស្អូច​ពី​កំណើត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 02/09/2019
x