home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់

៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់

អ្នក​កំពុង​ព្យាយាម​យក​កូន​ ប្រហែល​ជា​មាន​ចម្ងល់​ដែរ​ថា គួរ​រួម​ភេទ​ពេល​ណា​ល្អ ក្រោយ​រួម​ភេទ​ប៉ុន្មាន​ថ្ងៃ​ទើប​មានការ​បង្ក​កំណើត ឬក៏​រួម​ភេទ​ញឹក​ញាប់​ប៉ុនណា​ទើប​មាន​កូន​ជា​ដើម។ បើ​គ្នា​យើង​កំពុង​ព្យាយាម​យក​កូន សូម​ស្វែង​យល់​ទាំងអស់​គ្នា​។

១. ពេល​វេលា​ល្អ​សម្រាប់​ការ​បង្ក​កំណើត​

ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត គឺ​ជា​ពេល​ដែល​ស្រ្តី​មាន​ស៊ុត​ញី​ទុំ​ធ្លាក់​។ ​អូវ៉ែ​ ជា​អ្នក​បញ្ចេញ​ស៊ុត​ញី​នេះ ហើយ​ស៊ុត​នេះ​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​កាន់​បំពង់​ដៃ​ស្បូន និង​អាច​រស់​នៅ​បាន​ពី​១២​ទៅ​២៤​ម៉ោង​។ ស្រ្តី​យើង​អាច​បង្ក​កំណើត​បាន​បើ​ក្នុង​រយៈ​ពេល​នេះ​មានការ​រួម​ភេទ ឬ​រួម​ភេទ​មុន​ពេល​ធ្លាក់​ស៊ុត​ញី​នេះ​មួយ​ថ្ងៃ​។

យ៉ាងណា ដោយ​សារ​តែ​មេ​ជីវិត​ឈ្មោល​អាច​រស់​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​ស្រ្តី​បាន​ពី​បី​ទៅ​ប្រាំ​ថ្ងៃ នោះ​ក៏​អាច​ដែរ​ថា​ការ​រួម​ភេទ​មុន​មេ​ជីវិត​ញី​ធ្លាក់​ប្រាំ​ថ្ងៃ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ដែរ​។

២. មេ​ជីវិត​ញី​ធ្លាក់​នៅ​ពេល​ណា?​

​​ស្រ្តី​ជា​ច្រើន​យល់​ថា​មេ​ជីវិត​ញី​នឹង​ទុំ​ធ្លាក់​នៅ​ថ្ងៃ​ទី​១៤​​នៃ​វដ្ដ​រដូវ ប៉ុន្តែ​ការ​ពិត​ជា​ក់​ស្ដែង​មិន​ដូច​នោះ​ទេ ដោយ​ហេតុ​ថា​រយៈ​ពេល​នៃ​វដ្ដ​​របស់​ស្រ្តី​មិន​មាន​រយៈពេល​ដូច​គ្នា​ទេ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។​ ដូច​នេះ ហើយ​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​ក៏​មិន​ដូច​គ្នា​រាល់​ខែ​ដែរ​​។

ស្រ្តី​ខ្លះ​ទៀត​យល់​ថា​ ខ្លួន​អាច​ដឹង​ពី​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​បាន​ដោយ​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។ អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូច​ជា​ធ្លាក់​ស​អន្លាយ​ៗ​ដូច​ផ្នែក​ពណ៌​ស​របស់​ស៊ុត​ពីរ​បី​ថ្ងៃ​មុន​ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ធ្លាក់ ប៉ុន្តែ​មាន​ស្រ្តី​ជា​ច្រើន​បាន​គិត​ថា​​ការ​ធ្លាក់​ស​ធម្មតា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ទៅ​វិញ​។​​

ដើម្បី​ច្បាស់​លាស់​ជាង​នេះ​ អ្នក​ជំនាញ​ផ្នែកសុខ​ភាព​បន្ត​ពូជ​ ថា​គួរ​តែ​ប្រើ​ឧបករណ៍​ស្ទង់​មេ​ជីវិត​ញី​ ដែល​អាច​ផ្ដល់​ចម្លើយ​ជាក់​លាក់​ជាង​។

៣. រួមភេទ​ញឹកញាប់​ប៉ុនណា​ទើប​ឆាប់​មាន​កូន​?

​អ្នក​ខ្លះ​គិត​ថា​កាត់​បន្ថយ​ការ​រួម​ភេទ ដើម្បី​ទុក​ឱកាស​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​សុខ​ភាព​ល្អ ឬ​រួម​ភេទ​តែ​ពេល​ធ្លាក់​មេ​ជីវិត​បាន​ហើយ។ ប៉ុន្តែ​ការ​ខក​ខាន​ក្នុង​ការ​រួម​ភេទ​យូរ​ពេក​ អាច​បាត់​បង់​ឱកាស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​ទៅ​វិញ​។ ជា​ការ​ពិត ការ​ផ្អាក​ការ​រួម​ភេទ​ខ្លះ​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត តែ​វា​ក៏​អាច​កាត់​​បន្ថយ​សមត្ថ​ភាព​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដែរ​។ ដូច​គ្នា​ដែរ គ្នា​យើង​នឹង​អាច​ខកខាន​មិន​បាន​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី បើ​គិត​តែថា​ចាំ​ដល់​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ចាំ​រួម​ភេទ​នោះ​។ ស្រ្តី​ខ្លះ​មាន​ការ​យល់​ច្រឡំ​ថា​មាន​មេ​ជីវិត​ញី​ទុំ​ធ្លាក់ តែ​ការ​ពិត​មិន​មែន​នោះ​ទេ​។

ដូច​គ្នា​ដែរ យើង​ក៏​មិន​ចាំ​បាច់​រួម​ភេទ​រាល់ថ្ងៃ ឬ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ការ​រួម​ភេទ​ញឹកញាប់​ពេក ឬ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​អារម្មណ៍​ហត់​នឿយ​ ឬ​ស្រ្តេស​​ទៅ​វិញ​​។

ការគេងជំរុញដល់ការរួមភេទ

៤. ពេល​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ​?​

​បើ​សិន​ជា​គ្នា​យើង​ឆ្ងល់​ថា​ពេលវេលា​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ ដើម្បី​ជា​ឱកាស​ល្អ​ក្នុង​ការ​បង្ក​កំណើត នោះ​គឺ​​ពេល​ព្រឹក​ ឬ​ជាពិសេស​បន្ទាប់​ពី​ភាគី​ខាង​ប្រុស​​បាន​គេង​ស្កប់​ស្កល់​​។ ពេល​ប្រុសៗ​កំពុង​គេង​លង់លក់​ រាង​កាយ​ចាប់​ផ្ដើម​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​ឡើង​វិញ។ មេ​ជីវិត​ឈ្មោល​អាច​នឹង​មាន​អាយុ​កាន់​តែ​ខ្លី​នៅ​ពេល​ត្រូវ​កម្ដៅ ឬ​ពេល​ប្រុសៗ​ហាត់​ប្រាណ​ដូច​ជា​ជិះ​កង់ ជា​ដើម​។

៥. ក្រោយ​រួម​ភេទ​រយៈ​ពេល​ប៉ុន្មាន​ទើប​មានផ្ទៃ​ពោះ​?

ការ​មាន​ផ្ទៃ​ពោះ​​អាច​កើត​ឡើង​បាន​នៅ​ពេល​មេ​ជីវិត​ឈ្មោល​បាន​បង្ក​កំណើត​ជាមួយ​ស៊ុត​ញី​​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​។ ការណ៍​នេះ​អាច​កើត​ឡើង​បាន​​រហូត​ដល់​ប្រាំ​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​រួម​ភេទ​។ ចាប់​ពី​ពេល​នោះ​មក ស៊ុត​ញី​ដែល​បាន​បង្ក​កំណើត​នឹង​ធ្វើ​ទៅ​កាន់​ដៃស្បូន និង​តោង​ភ្ជាប់​នឹង​ជញ្ជាំង​ដៃ​ស្បូន ដើម្បី​ចាប់​ផ្ដើម​នៃ​ការ​មាន​ផ្ទៃ​ពោះ​។ ដូចនេះ​រយៈពេល​ដែល​ស៊ុត​បង្ក​កំណើត​និង​តោង​ភ្ជាប់​នឹង​ជញ្ជាំង​ដៃ​ស្បូន​អាច​ស៊ីពេល​ពី​ប្រាំមួយ​ទៅ​១២​ថ្ងៃ​។

៦. ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ​​?​

គូស្នេហ៍​មួយ​ចំនួន​អាច​ត្រូវ​ការ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ព្យាយាម​យក​កូន មុន​សម្រេច​ចិត្ត​ទៅ​ជួប​គ្រូពេទ្យ​។ ប៉ុន្តែ​ជា​ការ​ល្អ បើ​យើង​មាន​វ័យ​លើស​ពី​៣៥​ឆ្នាំ គួរ​ទៅ​ជួប​គ្រូពេទ្យ​បើ​ព្យាយាម​យក​កូន​រយៈពេល​ប្រាំ​មួយ​ខែ​មិន​បាន​សម្រេច​។ ដូច​គ្នា​ដែរ បើ​យើង​នៅ​ក្មេង​ជាង​នេះ តែ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ដូច​ជា​ធ្លាប់​មាន​ជំងឺ​កាម​រោគ ជំងឺ​រលាក​អាង​ត្រគាក ឬ​បញ្ហា​ផ្សេង​ៗ​ទៀត​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ក៏​គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពេល​ព្យាយាម​យក​កូន​ដែរ​។

គួរ​ដឹង​ដែរ​ថា ការ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​មិន​មែន​មក​តែ​ពី​ខាង​ស្រី​ទេ ព្រោះ​ថា​មិន​ថា​ប្រុស ឬ​ស្រី​​សុទ្ធ​តែ​អាច​មាន​បញ្ហា​បង្ក​កំណើត​ដូច​គ្នា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 2 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x