ពិតអត់? កង្វះជាតិដែកអាចបង្កើនហានិភ័យនាំឲ្យគ្មានកូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិតអត់? កង្វះជាតិដែកអាចបង្កើនហានិភ័យនាំឲ្យគ្មានកូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជាតិដែក​មាន​សារសំខាន់ណាស់​សម្រាប់​រាងកាយ បើ​ខ្វះជាតិដែក​យើង​អាច​ប្រឈម​នឹង​ជំងឺ​ស្លេក​ស្លាំង និង​បញ្ហាសុខ​ភាព​ផ្សេង​ទៀត។ ដោយសារ​តែ​​រាងកាយ​របស់ស្រ្តីមាន​ការ​ប្រែប្រួល និង​រដូវ​មក​ច្រើន​ជ្រុល ធ្វើ​ឲ្យ​ស្រ្តី​ងាយ​​ប្រឈម​នឹង​កង្វះ​ជាតិ​ដែក ឬ​ជំងឺស្លេកស្លាំង​​ជា​រៀង​រាល់​ខែ ដែល​បញ្ហា​នេះ អាច​​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​​បាន។

    សញ្ញា​នៃ​កង្វះ​ជាតិ​ដែក

    • វិល​មុខ
    • អស់​កម្លាំង និង​ហត់​
    • ត្រជាក់​រាងកាយ​ និង​ខ្សោយ​
    • ស្លេកស្លាំង

    កង្វះ​ជាតិ​ដែក​ និង​វីតាមីន​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ដោយ​របៀប​ណា​?

    ជាតិ​ដែក​គ្រប់គ្រង​ការ​អភិវឌ្ឍ និង​ការ​បង្កើត​កោសិកា ហើយ​បញ្ហា​ពិបាក​មាន​កូន កូន​កើត​មិន​គ្រប់​គីឡូ កូន​កើត​មុន​ខែ និង​រលូត​ សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​កង្វះ​ជាតិ​ដែក​។ ម្យ៉ាង​វិញ​ទៀត ស្ត្រី​ដែល​ខ្វះ​ជាតិ​ដែក​ ក៏​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​បញ្ចេញ​ពង​អូវុល​ ដែល​នាំ​ឲ្យ​ពិបាក​មាន​ផ្ទៃពោះ។ បន្ថែម​ពី​នេះ បរិមាណ​នៃ​អុកស៊ីសែន​​ដែល​បញ្ជូន​ទៅ​កាន់​សរីរាង្គ​សំខាន់​ៗ ដូចជា​ស្បូន​ និង​អូវែ នឹង​ថយ​ចុះ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​កង្វះ​ជាតិ​ដែក​ ហើយ​បើ​ទោះ​បី​ជា​យើង​បញ្ចេញ​ពង​អូវុល​បាន​ ក៏​គុណភាព​នៃ​ស៊ុត​មាន​ការ​អន់​ថយ​ផង​ដែរ។

    យើង​អាច​ដោះស្រាយ​បញ្ហា​កង្វះ​វីតាមីន​ និង​ជាតិ​ដែក​ដោយ​វិធី​ណា?

    ពិត​ណាស់​ កង្វះ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​ក្នុង​រាងកាយ​ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​បញ្ហា​​សុខ​ភាព​។ ប៉ុន្តែ​ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ៖

    ១. អាហារ​បំប៉ន

    ការ​ញ៉ាំ​អាហារ​បំប៉ន ជា​វិធីសាស្ត្រ​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដើម្បី​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​​ញ៉ាំ​អាហារ​បំប៉ន​គឺ​ត្រូវ​ធ្វើ​តាម​វេជ្ជបញ្ជា ឬ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។

    ២. របប​អាហារ​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​របប​អាហារ​សុខភាព​ និង​មាន​តុល្យភាព ​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ហើយ​ដើម្បី​ធានា​ថា​រាងកាយ​យើង​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់។​ យើង​គួរ​បញ្ចូល​អាហារ​មួយ​ចំនួន​ដូចជា​ បន្លែ​ស្លឹក​បៃតង គ្រាប់​ធញ្ញជាតិ​ និង​សណ្តែក ដែល​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក​​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 សប្ដាហ៍​កន្លងទៅ

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម