ក្រោយសម្រាលរួច ស្បូនអត់កន្ត្រាក់ គ្រោះថ្នាក់ខ្លាំង តើពីមូលហេតុអី?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទើប​សម្រាល​កូនរួច ស្បូន​របស់​ស្រីៗ​នៅ​តែ​បន្ត​កន្ត្រាក់ ដើម្បី​ទប់​ទល់​នឹង​​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ករណី​ស្បូន​មិន​កន្ត្រាក់​ក្រោយ​សម្រាល​នេះ​កើត​មាន​ញឹក​ញាប់​ណាស់​ចំពោះ​ស្ត្រី​សម្រាល​កូន​ហើយ គឺ​មាន​ប្រមាណ​ជា ៧០% នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់​ចាម លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា

លោកស្រី​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​មិនបាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ទេ ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​២​ម៉ោង​ក្រោយ​សម្រាល បណ្តាល​ឲ្យ​ស្លាប់​បាន អ៊ីចឹង​ហើយ​បាន​ក្រោយ​សម្រាល​រួច​គ្រូពេទ្យ​នៅ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់។

មូលហេតុធ្វើឲ្យស្បូនមិនកន្ត្រាក់៖

– ស្ត្រី​សម្រាល​កូន​នៅ​អាយុ​ច្រើន​ពេក
– ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ដង​ពេក
– ស្ត្រី​មាន​ផ្ទៃពោះ​ធំ​ខ្លាំង​ពេក (កូន​ថ្លោស កូនភ្លោះ ទឹកភ្លោះ​ច្រើន​ពេក)

ចំពោះ​មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ស្បូន​ឥត​កន្ត្រាក់​ក្រោយ​សម្រាល​ រួមមាន ការ​រហែក​ទ្វារមាស ស្បូន ឬ​មាត់​ស្បូន (ប្រមាណ​២០%) សល់​សុក ឬ​កម្ទេច​សុក​ក្នុង​ស្បូន (ប្រមាណ​១០%) និង​បញ្ហា​ចុងក្រោយ​ទាក់ទង​នឹង​កំណក​ឈាម (ឈាម​មិន​កក) មាន​ប្រមាណ ១%។

អត្ថបទពាក់ព័ន្ធ៖

គេ​បែង​ចែក​កម្រិត​នៃ​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ជា ៤ កម្រិត ពី​តិច ទៅ​ច្រើន ដែល​កម្រិត​ទាំង​នោះ​សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ម្តាយ ធ្វើ​ឲ្យ​វិល​មុខ ខ្សោយ ក្អួត​ចង្អោរ សន្លប់ ឈាន​បង្ក​រោគ ប៉ះពាល់​ដល់​ការ​មាន​កូន​លើក​ក្រោយ ឬ​ក៏​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​ឈាន​ដល់​ស្លាប់។

១- ១.០០០ មិល្លីលីត្រ ស្មើនឹង១៥%
បង្ក​ឲ្យ​ឈឺ​ក្បាល ញ័រ​ទ្រូង ផ្លាស់ប្តូរ​សម្ពាធ​​ឈាម​តិច​តួច។

២- ១.៥០០ មិល្លីលីត្រ ស្មើនឹង ២០-២៥%
បង្ក​ឲ្យ​បេះដូង​លោត​ញាប់ ហត់ បែក​ញើស សម្ពាធ​ឈាម​ចុះ​ទាប ជីពចរ​ចុះ​ខ្សោយ។

៣- ២.០០០ មិល្លីលីត្រ ស្មើនឹង ៣០-៣៥%
បង្ក​ឲ្យ​បេះដូង​លោត​ញាប់​ខ្លាំង ឡេះឡះ ស្លេកស្លាំង ត្រជាក់​ចុងដៃ​ចុង​ជើង និង​សម្ពាធឈាមចុះ​ទាប​ខ្លាំង​។

៤- ២.៥០០ មិល្លីលីត្រ ឬច្រើនជាងនេះ ស្មើនឹង ៤០%
បង្ក​ឲ្យ​ស្ហុក ត្រដរ​​ខ្យល់ ទឹកនោម​តិច ឬ​គ្មាន​ទឹកនោម​ ដែលអាច​ឈាន​ដល់​ការ​ស្លាប់​បាត់​បង់​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 16, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 16, 2019

អ្នកអាចចូលចិត្ត