សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ស្វែងរក សម្រាលកូន

ត្រៀមសម្រាល

មុន​សម្រាល​កូន ១ ខែ ម៉ាក់​ៗ​គួរ​រៀបចំ​របស់​អស់​ទាំងនេះត្រៀម

រយៈពេល ៩ ខែ ១០ ថ្ងៃ​ ជា​កាល​កំណត់​ដែល​ទារក​ត្រូវ​សម្រាល តែ​ទោះ​ជា​យ៉ាង​នោះ ម៉ាក់​ៗ​ខ្លះ​អាច​សម្រាល​កូន​មុន ឬ​ក្រោយ​នេះ ១ សប្ដាហ៍។ ខាងក្រោម​ជា​អ្វី​ដែល​គួរ​មាន និង​រៀបចំ​ឲ្យ​បាន​រួច​មុនថ្ងៃសម្រាល តាម​បទ​ពិសោធ​របស់​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​ធ្លាប់​ឆ្លងកាត់​សម្រាល​កូន​រួច​បាន​ចូល​ខ្លួន​មក​ចែក​រំលែក ដើម្បី​កុំឲ្យ​ដល់​ពេល​ឈឺពោះ និង​សម្រាល​អ្វី​ៗ​នៅ​មិន​ទាន់​រួចរាល់។ ១-សម្លៀកបំពាក់​កូន «មុន​កូន​កើត​មួយ​ខែ​គួរតែ​ទិញ​សម្លៀកបំពាក់ ស្រោម​ដៃ​ជើង មួក កន្សែង​របស់​កូន​ឲ្យ​បាន​រួច​រាល់​អស់» នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ប៉ូវ ចិន្តា។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​នេះ​ពិតជា​សំខាន់​ខ្លះ​ណាស់ ព្រោះ​ក្រោយ​កូន​កើត​យើង​នឹង​មិន​អាច​ត្រៀម​ទាន់​ឡើយ ដោយសារ​សម្ភារៈ​អស់​ទាំង​នោះ ត្រូវ​បោក​សម្អាត​សម្លាប់​មេរោគ​ឲ្យ​បាន​ល្អ និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត​មាន​សុវត្ថិភាព។ ក្រៅ​ពី​នោះ​នៅ​មាន​​​ត្រៀម​ភួយ ពូក ខ្នើយ កម្រាលដូរ​ ខោទឹក​នោមកូន បន្ថែម​ពី​នោះ​អ្នក​ធ្វើការ​ផ្នែក​ទីប្រឹក្សា​អចលនទ្រព្យ​ក៏​បាន​ឲ្យ​ម៉ាក់​ៗ​ត្រៀម​របស់​ខ្លួនឯង​ដែរ  និង​ត្រៀម​សម្លៀកបំពាក់​ណា​ស្រួល​ៗ​ស្លៀក ព្រោះ​ត្រូវ​បំបៅ​ដោះ និង​ឈឺ​ផ្នែក​ខាងក្រោម​មិន​ទាន់​សះស្បើយ។ ២- កន្ទប/ខោ​ទឹក​នោម បើ​តាម​អ្នក​ស្រី សន សុខបញ្ញា បាន​ឲ្យ​ដឹង​ថា របស់​មួយ​នេះ​ក៏​គួរតែ​ទិញ​ជា​មុន​ដែរ ព្រោះ​ក្រោយ​សម្រាល​ពេទ្យ​នឹង​បាន​ស្លៀកពាក់​ខោ​អាវ​ឲ្យ​កូន និង​មាន​កន្ទប ឬ​ខោ​ទឹក​នោម​ស្លៀក​ពាក់​រួច​ជា​ស្រេច​មិន​ចាំបាច់​ឲ្យ​ប្រឡាក់​កន្សែង ឬ​ខោអាវ​ដែល​រុំ​ខ្លួន​កូន​នោះ​ទេ។ ស្ត្រី​វ័យ ៤០ ឆ្នាំ​រូប​នោះ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​វិញ ក៏​គួរតែ​មាន​ខោ​ទឹក​នោម ឬ​សំឡី​អនាម័យ​ទុក ព្រោះ​ក្រោយ​សម្រាល​នឹង​មាន​ធ្លាក់​ឈាម​ប្រហែល ២ សប្ដាហ៍។ អត្ថបទពាក់ព័ន្ធ៖ […]


ថ្ងៃសម្រាល

កូនកើតភ្លាម ហេតុអីគ្រូពេទ្យតែងដាក់នៅលើទ្រូងម៉ាក់ ចុះបើដាក់លើទ្រូងប៉ាបានអត់?

ក្រោយ​សម្រាល​កូន​រួច​ភ្លាម គ្រូពេទ្យ​តែង​​តែ​យក​ទារក​តូច​ទើប​នឹង​កើត​មក​ដាក់​ផ្អិប​ជាប់​លើ​ទ្រូង​ម្តាយ​មួយ​ស្របក់ ទើប​យក​ចេញ។ ការ​ធ្វើ​បែប​នេះ ទារក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ? ចុះ​បើ​ដាក់​លើ​ទ្រូង​ប៉ាៗ​វិញ​បាន​អត់? បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ប៉ះពាល់​រវាង​ស្បែក​ម្តាយ និង​ទារក​ក្រោយ​ពេល​កើត​ភ្លាម ធ្វើ​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ​កូន​លើក​ដំបូង និង​បង្កើន​លទ្ធភាព​នៃ​ការ​បំដៅ​ដោះ​កូន។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ការ​ប៉ះពាល់​រវាង​ស្បែក​ទារក និង​ម្តាយ ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ កាត់​បន្ថយ​ការ​យំ​របស់​ទារក។ អត្ថបទពាក់ព័ន្ធ៖  មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ ទង្វើ​ខាង​លើ​នេះ មិន​មែន​ធ្វើ​បាន​តែ​ចំពោះ​ម៉ាក់ៗ​នោះ​ទេ ប៉ាៗ​ក៏​អាច​ឱប​ក្រសោប​កូន​លើ​ទ្រូង​លើក​ដំបូង​បាន​ដែរ។ អង្គការ​សុខភាព​ពិភពលោក​បញ្ជា​ក់ថា កូន​ដែល​ដាក់​លើ​ទ្រូង​ប៉ាៗ ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ និង​សុវត្ថិភាព។ ចំណុច​ល្អ​បំផុត​នោះ ការ​យក​កូន​ទើប​នឹង​កើត​មក​ដាក់​លើ​ទ្រូង​ប៉ាៗ ជា​វិធី​សាមញ្ញ តែ​ជួយ​សុខភាព​ទារក​កើត​មិន​គ្រប់​ខែ និង​មិន​គ្រប់​គីឡូ មាន​ភាព​ប្រសើរ​ឡើង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផលវិបាក

ពេលពពោះស្រាប់តែមាន​បញ្ហាមិនប្រក្រតី រំលូត និងទុកដល់សម្រាល មួយណាល្អជាង?

ទាំងការ​រំលូត​កូន និង​សម្រាល​កូន ស្រីៗ​ពពោះ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត គ្រាន់​តែ​ហានិភ័យ​ទាំង​នោះ​ គឺ​ចែក​ដាច់​ផ្សេងៗ​ពី​គ្នា ខណៈ​ការ​សិក្សា​កន្លងមក​ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​រួម​មួយពី​មូលហេតុ រំលូតកូន គឺ​​មាន​សុវត្ថិភាព​ជាង​ការ​សម្រាល​កូន។ អត្ថបទ​នេះនឹង​លើក​ឡើង​ពី​ហានិភ័យ​ទាំង​រំលូត និង​សម្រាល ក៏​ដូច​ជាមូលហេតុ​ដែល​ថា រំលូត​កូន ស្រីៗ​មាន​សុវត្ថិភាពច្រើន​ជាង​សម្រាល​កូន ឲ្យ​បានដឹង​ទាំង​អស់​គ្នា។ ១- ហានិភ័យ​ការ​រំលូត​កូន រំលូតកូន ដោយ​សារ​លក្ខខណ្ឌ​សុខភាព​ណា​មួយ​អំឡុង​ពេល​ពពោះ ​ពិត​ជា​មាន​ហានិភ័យ​ច្រើន ​ចំពោះ​ស្រីៗ​គ្នា​យើង មាន​ដូច​ជា៖ – ការ​ឆ្លង​រោគ​ក្នុងស្បូន៖ បញ្ហា​មួយ​ក្នុង​ចំនោម​នោះ ជាការ​ចម្លង​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ស្បូន ប៉ុន្តែ​ការ​​ឆ្លង​នេះ​ អាច​ព្យាបាល​បាន ​ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ។ – សល់​សំណល់​​ក្នុង​ស្បូន៖ ក្រោយ​យក​កូន​ចេញ​រួច ​អាច​នឹង​បន្សល់​ផ្នែក​ខ្លះ​របស់គភ៌​ ​មិន​បាន​យក​ចេញ​អស់​ពី​ក្នុង​ស្បូន ហើយ​បញ្ហា​ ទាម​ទារ​​ការ​ព្យាបាល។  ក្នុងករណី​រំលូត​ប្រមាណ​ជា​ ២០ យ៉ាង​ហោច​ណាស់មាន ១ករណី​ ដែលនៅ​សល់​កម្ទេចកំទី​គភ៌​ក្នុង​ស្បូន។ – ​ខូច​មាត់​ស្បូន៖ មាត់​ស្បូន​ ​ជា​ច្រក​ចូល​ទៅ​ក្នុង​ស្បូន ខណៈ​ក្នុង​​ចំណោម​ការ​យក​កូន​ចេញ ១០០ករណី ​អាច​មាន ១ករណី​ ធ្វើឲ្យ​​ខូច​ដល់​មាត់​ស្បូន​បាន។ – ​ខូច​ស្បូន៖ អាចនិយាយ​បាន​ថា ​មាន​មួយ​ករណី​ដូច​គ្នា​ ​ក្នុង​ចន្លោះ​ពី ២៥០-១០០០ ​ករណី​នៃ​រំលូត​កូន ធ្វើឲ្យ​មាន​ការ​ខូចខាត​ដល់​ស្បួន។ – ហូរឈាម​ច្រើន៖ ករណី​នេះ​ […]


ថ្ងៃសម្រាល

ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?

អំឡុង​ពេល​ត្រី​មាស​ទី ៣ នៃការ​ពពោះ​ចូល​មក​ដល់ ស្ត្រីពពោះនឹង​​មាន​អាការៈ​ថ្មី​ៗ​ជាច្រើនទៀត ពិសេស​អាការៈ​ឈឺ​ពោះ កន្ត្រាក់​ស្បូន ដែល​ជា​សញ្ញា​ត្រៀមសម្រាល ឬ​ដល់​ថ្ងៃ​សម្រាល។ យ៉ាង​ណា អាការៈ​កន្ត្រាក់​ស្បូនអំឡុង​ពេល​នេះ ត្រូវ​គេ​ចែក​ចេញ​ជា ២ ដោយ​មួយ​ជាការ​កន្ត្រាក់​ត្រៀម​សម្រាល និង​មួយ​ទៀតជា​ការ​កន្ត្រាក់​បែប​បញ្ឆោត​ប៉ុណ្ណោះ។ ហេតុនេះ ដើម្បី​អាច​ត្រៀម​ខ្លួន​បាន​ល្អ ពេល​ជិត​ថ្ងៃសម្រាល​កូន គ្នា​យើង​គួរ​ស្វែង​យល់​ពី​ការ​កន្ត្រាក់​នេះ​ឲ្យ​បាន​ច្បាស់​ជា​មុន។ ១- អ្វី​ជា​ការ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត? កន្ត្រាក់​​ស្បូន​បែប​បញ្ឆោត ជា​ភាសា​បច្ចេក​ទេស​ហៅថា Braxton Hicks Contractions កើត​ឡើង​ចំពោះស្រីៗ​ពពោះ​មួយ​ចំនួន និង​​មាន​លក្ខណៈតឹង​​ពោះ​ ​ហើយនឹង​បាត់​ទៅ​វិញ។ ស្ត្រី​ពពោះ​ខ្លះ​ប្រាប់ថា ​ការ​កន្ត្រាក់ស្បូន​បែប​បញ្ឆោត​នេះ ​មាន​លក្ខណៈ​ឈឺ​ស្រាល​ៗ ​ដូច​ការ​ឈឺពេល​មក​រដូវ។ យ៉ាង​ណា ការ​កន្ត្រាក់​នេះ អាច​ធ្វើ​ឲ្យ​យើង​​មិន​ស្រួល​ក្នុង​ខ្លួន ប៉ុន្តែ​វា​មិន​បណ្តាល​ឲ្យ​មាន​ការសម្រាល​កូន ឬ​បើកមាត់​ស្បូន​ដូច​ការ​កន្ត្រាក់​ដល់​ពេល​សម្រាល​នោះ​ឡើយ។ ការ​កន្រ្តាក់បែបបញ្ឆោត​ ខុស​ពី​ការ​កន្រ្តាក់​ធម្មតា​ត្រង់ថា៖ – ជា​ទូទៅ​ គ្មាន​ការ​ឈឺ​ចាប់​ – ចន្លោះ​ពេល​​កន្រ្តាក់ ​មិន​ទៀង​ទាត់​ – ពេល​កន្ត្រាក់​ មិនកៀក​គ្នា​ទេ – អាច​​បាត់​ទៅ​វិញ​ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​សកម្មភាព ឬ​ប្តូរ​ទីតាំង – មិនកន្ត្រាក់​រយៈពេល​យូរ – មាន​អារម្មណ៍​ថា ការ​កន្ត្រាក់​មិន​ខ្លាំង​ៗនោះ​ទេ។ ជា​ទូទៅ ​យើង​​អាច​មាន​កន្ត្រាក់​បែប Braxton Hicks នៅ​ត្រី​មាស​ទី ៣ ឬ​នៅ​ដើម​ត្រី​មាស​ទី​ពីរ […]


សម្រាលកូន

ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​ដែល​សម្រាល​កូន​រួច​ជួប​បញ្ហា​ក្បាល​ពោះ​នៅ​ធំ​ដដែល នោះ​ក៏​ព្រោះ​តែ​ស្បូន​មិន​ទាន់​ត្រឡប់​ទៅ​សភាព​ដើម និង​ស្បែក​ពោះ​យារ​ខ្លាំង។ ដើម្បី​ជា​​ជំនួយខ្លះៗ Helloគ្រូពេទ្យ បាន​សម្ភាសកញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ និងស្បែកជើង​ក្នុង​ផ្សារ​ធំ​ថ្មី​ មក​ចែករំលែក​ពី​រឿង​សំខាន់​នេះ៖ ១- ពាក់​ហ្គេន នារី​វ័យ​ក្មេងរូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​សម្រាល​កូន​តាម​បែប​ធម្មជាតិ​បាន ១ សប្ដាហ៍ អាច​​​ពាក់​ហ្គេនរឹប​ក្បាលពោះ​នេះ​ភ្លាម ព្រោះ​វា​អាច​ជួយ​ទប់​សាច់​យាក​នោះ​មិន​ឲ្យ​មាន​ចលនា និង​អាច​ជួយ​ទប់​ពោះ​មិន​ឲ្យ​ឃើញ​ធំ ហើយ​បាន​បន្ត​ពាក់​នឹង​អាច​ជួយ​ឲ្យ​ពោះ​រាប​ស្មើ​មក​វិញ។ ​ម្ចាស់​ហាង​រូប​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា អ្នក​វះ​ក៏​អាច​ជ្រើសរើស​វិធី​នេះ​បាន​ដែរ តែ​ចាំ​ទាល់​ស្នាម ឬ​ថ្នេរ​សះស្បើយ​សិន។ ២- កុំ​ជ្រើស​សម្លៀកបំពាក់​តឹង​ពេក ប្រសិនបើ​យើង​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​ណា​មួយ សូមកុំ​ស្លៀក​សម្លៀកបំពាក់​តឹង និង​រឹប​ខ្លួន​ទាំង​មូល តែ​អាច​ស្លៀក​រ៉ូប​ដែល​រឹប​គន្លាក់​ចង្កេះ ហើយ​ផ្នែក​ខាងក្រោម​មាន​លក្ខណៈ​ទូលាយ។ វិធី​នេះ​ពិតជា​មាន​ប្រសិទ្ធភាព ព្រោះ​បើ​ស្លៀក​តឹង​ពេក នឹង​លេច​ចេញ​ក្បាលពោះ​ទាំងអស់ ហើយ​បើ​រលុង​ពេក រាង​ម៉ាក់​ៗ​ឃើញ​រយីករយាក តែ​បើ​សម្លៀកបំពាក់​រឹប​គន្លាក់​ចង្កេះ ជួយ​ឲ្យ​ឃើញ​រាងសមសួន និង​មើល​មិន​ដឹង​ថា​មាន​ក្បាល​ពោះ។ អត្ថបទពាក់ព័ន្ធ៖ កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន ៣- ជ្រើស​អាវ​ក្នុង​រឹប ហើយ​កល់ សម្រាល​កូន​រួច ទាំង​ក្បាល​ពោះ និង​សុដន់​ប្រាកដជា​ធំ​ខុស​ពី​ពេល​មិន​ទាន់​មាន ក្នុង​ករណី​ម៉ាក់​ៗ​ចង់​ដើរ​ទៅ​ក្រៅ ដើម្បី​ជួយ​ឲ្យ​រូបរាង​មាន​តុល្យភាព​ត្រូវ​ពាក់​អាវ​ក្នុង​តឹង ទើប​ដើមទ្រូង​មិនរ​យីកយោក ហើយ​បើ​ទោះ​ក្បាលពោះ​ធំក៏​សម្លៀកបំពាក់​បាន​បិទបាំង​បានខ្លះ​ៗ​ហើយ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ស្រី​ៗ​បណ្ដែតបណ្ដោយ​មិន​បាន​ពិនិត្យ​ចំណុះ​ទាំង ២ នេះ អ្នក​មើល​ទៅ​ដូច​មនុស្ស​ស្រីទម្ងន់ ៨០ […]


ត្រៀមសម្រាល

ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!

​ជិត​ដល់​ថ្ងៃ​សម្រាល ប្រពន្ធ​យើងច្បាស់​ជា​រង​ការ​ឈឺ​ចាប់ខ្លាំង អាច​បណ្តាល​ឲ្យ​អារម្មណ៍​មិន​នឹង​ន ភ័យខ្លាច ព្រួយ​បារម្ភ​គ្រប់​រឿង។ អំឡុង​ពេលនេះ ទោះ​យើង​មិន​មែន​ជា​អ្នក​ពពោះ​ក្តី ជា​ប្តី​ល្អ​ម្នាក់ គួរ​ចេះ​គិត​គូរ ដឹង​ពី​ទុក្ខ​លំបាក​ប្រពន្ធឲ្យ​បាន​ច្រើន ព្រោះ​មិន​ត្រឹម​អាច​ផ្តល់​កម្លាំង​ចិត្តប្រពន្ធ​យើង​ទេ ថែម​​ទាំងអាច​ក្លាយ​ជា​ប៉ាៗគំរូម្នាក់ កូនៗ​ជាច្រើន​ប្រាថ្នា​ចង់​បាន។ តិចនិកក្នុង​អត្ថបទ​នេះ នឹង​ជួយ​ប្រុសៗ​ឲ្យ​ដឹង​ថា​អ្វី​គួរ​ធ្វើ ក្នុងនាម​ជា​ប៉ាៗគំរូ ទាំង​ចំពោះ​កូនៗ និង​ប្រុសៗ​ជាប្តី​ផ្សេង​ទៀត។ ១- ត្រូវយកចិត្តទុកដាក់ ត្រូវ​យល់​ពី​អ្វីប្រពន្ធយើង​ចង់​បាន និងអ្វី​ប្រពន្ធ​មិន​ពេញ​ចិត្ត ខណៈ​ចំណុច​នេះ​ ក៏​មាន​តែ​ប្តីប៉ុណ្ណោះ ​យល់​ពី​ចិត្ត​​ប្រពន្ធ​ខ្លួន​ឯង​ ជាងនរណា​ទាំង​អស់។ នៅ​ពេល​ប្រពន្ធយើង​​ឈឺ​ពោះ​កើត​កូន អ្វីយើង​​គួរ​ធ្វើ ​ត្រូវ​ជូន​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ ​ជួប​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យឆ្មប។ ចេះរៀបចំព័ត៌មានចាំបាច់ ​រក​ឯកសារ​ណា​​អាច​មាន​ប្រយោជន៍​តាម​បណ្តាញ​អ៊ីនធើណេត ឬ​អាច​ចូល​រួម​វគ្គ​សិក្សា​ខ្លី ពាក់ព័ន្ធ​ស្រីៗ​មុន​ពេល​សម្រាល​ក៏​បាន។ ការ​រៀប​ចំឯក​សារ និង​ដឹង​ពី​ព័ត៌មានចាំ​បាច់​ផ្សេងៗមុន​ពេល​សម្រាល គឺ​ជាវិធី​ជួយ​ឲ្យ​យើង​ជា​ប្តី ដឹង​ច្បាស់​គួរ​ធ្វើ​អ្វី​ខ្លះ​ នៅ​ថ្ងៃ​ដែល​ប្រពន្ធ​យើង​សម្រាល។ អត្ថបទ​ពាក់ព័ន្ធ៖ មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​ ២- ត្រូវត្រៀមខ្លួនសម្រាប់ការងារចាំបាច់ នៅ​ពេល​ប្រពន្ធ​សម្រាល​កូន​​រយៈពេល​យូរ និង​ពិបាកខ្លាំង ជា​ប្តី​ល្អ ​គួរ​តែ​ព្យាយាម​រក​វិធី​ផ្សេង​ៗ ​ដើម្បីជួយ​បន្លប់ប្រពន្ធ​ឲ្យភ្លេចការ​លំបាក​ ភាព​ឈឺចាប់ខ្លាំង ដែល​ប្រពន្ធ​យើង​កំពុងស៊ូទ្រាំ ដោយ​​ត្រូវ​បង្វែរ​អារម្មណ៍​ឈឺ​ចាប់​ប្រពន្ធ​យើង​ចេញ ​ត្រូវ​ប្រើ​ពាក្យ​លើក​កម្លាំង​ចិត្ត ដោយ​សារ​ទាំង​នេះ ជា​អ្វីជួយ​ប្រពន្ធយើង​​ អាច​ពឹង​ផ្អែក​​បានអំឡុង​ពេល​កំពុង​ឆ្លង​កាត់​ការ​ឈឺ​ចាប់ ស្មើ​នឹង​កំពុងហែល​ឆ្លង​ទន្លេ​ដ៏ធំ​មួយ​នេះ។ – ត្រូវមានពេលសម្រាក និងភាពបត់បែន៖ រាល់​អាកប្បកិរិយា​ប៉ាៗ​គ្រប់​រូប​បង្ហាញចេញ ​សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ស្ថាន​ភាព​សុខ​ភាពម៉ាក់ៗ​បាន។ […]


ផលវិបាក

ស្រ្តី​ម្នាក់ប្រើដង្ហើមចុងក្រោយ សម្រាលកូន​ស្រីដោយជោគជ័យ

ស្ត្រី​ជនជាតិ​ឆេកវ័យ ២៧ឆ្នាំ ពពោះ​ទារិកា​ ​​បាន​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ធ្ងន់ធ្ងរ រហូត​ខួរ​ក្បាល​គាំង​លែងដំណើរការ បើ​ទោះជា​ខាង​ក្រុមគ្រួសារ​ព្យាយាម​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅសង្គ្រោះ​នៅកាន់​មន្ទីរពេទ្យ​ក៏​ដោយ។ រឿង​ដែល​សោកសង្រេង ​បំផុត​នោះ​គឺ ស្ត្រី​ដែល​មិន​ទាន់​បាន​ឃើញ​មុខ​កូន ក្នុង​ពោះ គេង​ចាំ​ថ្ងៃ​ផុត​ដង្ហើម​នេះ  ទើបតែ​មាន​អាយុ ប្រមាណ ១៥​សប្ដាហ៍ (បើ​គ្រប់ខែខ្ទង់ ៤០សប្ដាហ៍) ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែលតួនាទី​ជា​ម្ដាយ ក្នុង​ដង្ហើម​ចុង​ក្រោយ​គឺ ពេទ្យ​ត្រូវ​ការ​រាងកាយ​ម្ដាយ ជា​កន្លែង​ចិញ្ចឹម និង​ផ្ដល់​ការ​លូតលាស់​ដល់​ទារក​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​អាច​វះកាត់​បាន គឺ​ចាប់​ពី ១៥សប្ដាហ៍ ទៅ ៣៤សប្ដាហ៍។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មក​ដល់​មន្ទីរពេទ្យ ម្ដាយ​បាត់បង់ស្មារតី​កម្រើក​លែងបាន ព្រោះ​ខួរក្បាល គាំងលែង​ដំណើការ គេង​ចាំ​ថ្ងៃ​​ស្លាប់ ខាង​ក្រុម​វេជ្ជបណ្ឌិត ក៏បាន​ចាប់​ផ្ដើម​សង្រ្គោះ​ជីវិត​ទារក​ក្នុង​ផ្ទៃ តាមរយៈ​​​បន្ដ​ជីវិត​សិប្បនិមិត្ត​ស្ត្រី​ពពោះ (រស់ដោយ​សារ​អុកស៊ីហ្សែន) ដើម្បី​ជួយ​ឲ្យ​ដំណើរការ​ពពោះ វិវត្ត​បន្ត​ទៀត។ ក្រៅ​ពី​នេះ ក្រុម​វេជ្ជបណ្ឌិតដដែល​ ក៏បាន​ធ្វើ​ចលនា​ជើង​របស់​ម្ដាយ ដើម្បី​រំញោច​ការ​ដើរ ជួយ​ដល់​ការ​លូតលាស់​របស់​ទារកដែរ។ [embed-health-tool-pregnancy-weight-gain] យុទ្ធនាការសង្គ្រោះ​ទារកមិន​ទាន់គ្រប់ខែ​​ដែល​ម្ដាយ​ស្ទើរ​បាត់បង់​ជីវិត​ទៅហើយ ឈានដល់​សប្ដាហ៍​ទី ៣៤ ទើប​ដុកទ័រ សម្រេច​ចិត្ត​ វះកាត់ ប្រកប​ដោយ​ជោគជ័យ។  ទារិកា​អភ័ព្វ​នេះ ​មាន​ទម្ងន់ ២,១៣​គីឡូក្រាម និង​​​សុខភាព​ល្អធម្មតា។ ថ្ងៃ​ដែល​ទារក​បាន​ឃើញ​ពិភពលោក​នេះ ក៏​ជា​ថ្ងៃ​ចុងក្រោយ របស់​អ្នក​ម្ដាយ […]


ថ្ងៃសម្រាល

មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ

សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈមមុខនឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ប៉ា​ៗ​គួរតែ​កុំ​ដាក់​បន្ទុក​លើ​ស្ត្រី​បន្ថែម​ទៀត។ ខាងក្រោម​នេះ គឺជា​រឿង​ទាំង ៣ ស្វាមី​មិន​គួរ​ធ្វើ​ដាក់​ភរិយា ​ទើប​សម្រាល​កូន​រួច ដែល​ណែនាំ​ដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- មិន​គួរ​ស្តី​បន្ទោស ឬ​បង្ហាញ​កាយ​វិការ​ធុញ​ទ្រាន់ ពេល​កូន​យំ យើង​ជា​ម៉ាក់​ក៏​មាន​អារម្មណ៍​មិន​ល្អ​ដែរ ព្រោះ​ខ្លួន​មិន​បាន​សម្រាក​ផង ហើយ​ត្រចៀក​ត្រូវ​មក​ហ៊ឹង​ជាមួយ​សំឡេង​កូន​យំ​ទៀត ពិតជា​មិន​ស្រណុក​ចិត្ត​ណាស់​ទៅ​ហើយ។ តែ​ក្នុង​នាម​ជា​ស្វាមី​ល្អ មិន​គួរ​ស្ដី​បន្ទោស ឬ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់​នឹង​កូន​យំ​បែប​នោះ​ឡើយ គួរតែ​ទៅ​ជួយ​មើល​កូន​វិញ​ទើប​ជា​ការ​ល្អ។ កាលណា​ប៉ា​ៗ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់ ម៉ាក់​ៗ​កាន់តែ​ពិបាក​ចិត្ត និង​ប្រែ​ជា​គិត​ច្រើន​ចំពោះ​ទំនាក់ទំនង​ខ្លួន និង​ស្វាមី ឬ​បែក​ទៅ​គិត​អ្វី​ផ្សេង។ ២- រិះគន់​រូប​សម្រស់ មនុស្ស​ស្រី​មិន​ច្រើន​ទេ​ដែលសម្រាល​កូន​រួច​នៅតែ​មាន​រាង​ស្អាត សាច់​ស​ខ្ចី​ហ្មត់​​រលោង​ដដែល។ ដូចនេះ​ហើយ​ការ​ដែល​ប្ដី​លើក​និយាយ​ពី​រូប​សម្រស់​លែង​ស្អាត​របស់​ប្រពន្ធ​នៅ​ពេល​នេះ ជា​ការ​វាយប្រហារ​ផ្លូវ​ចិត្ត​កម្រិត​ធ្ងន់​បំផុត។ មនុស្ស​ស្រី​ណា​ក៏​ចង់​ស្អាត​ដែរ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ នាង​សុខចិត្ត​ជ្រើស​យក​មិន​តុបតែង​ខ្លួន ព្រោះ​ដើម្បី​មាន​ពេល​វេលា​ច្រើន​ចំណាយ​ទៅ​ថែទាំ​កូន និង​ធ្វើ​រឿង​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ ហើយ​ម្យ៉ាង​ទៀត​មនុស្ស​ស្រី​គិតគូរ​ពី​រឿង​សន្សំសំចៃ​ជា​ធំ ដោយ​មិន​គិត​យក​លុយ​ទៅ​បង្ហិន​លើ​របស់​គ្មាន​ប្រយោជន៍។ អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ៣- បញ្ហា​ដំណេក នេះ​ជា​រឿង​ធំ​ដែល​គួរតែ​គិត​ឡើង​វិញ ព្រោះ​មនុស្ស​ស្រី​សម្រាល​កូន​រួច​សុខភាព​រាងកាយ​មិន​ទាន់​ល្អ​ប្រសើរ​ឡើង​វិញ​ទេ ត្រូវការ​ពេល​វេលា​យូរ។ បញ្ហា​ដំណេក​ម៉ាក់​ៗ​ពិតជា​មាន​អារម្មណ៍​ថា​ខ្លួន​មិនអាច​សហការជាមួយ​ប៉ា​ៗ​បាន​នៅ​ពេលកូន​ទើប​កើត​បាន​១ខែ ឬ២ខែ បើ​ទោះ​ជា​សម្រាល​ដោយ​វះកាត់​ក៏​នៅ​ឈឺចាប់​មុខ​របួស ហើយ​បើ​សម្រាល​តាម​ធម្មជាតិ​ទ្វារមាស​ក៏​នៅ​មិន​ទាន់​ត្រឡប់​មក​សភាព​ដើម​ទាំង​ស្រុង​ដែរ។ មួយទៀត​ម៉ាក់​ៗ​អស់​កម្លាំង ព្រោះ​ត្រូវ​មើល​ថែ​កូន​ទាំង​យប់​ទាំង​ថ្ងៃ ដូចនេះ​បើ​ស្វាមី​ទាមទារ​ចង់​ធ្វើ​រឿង​លើ​គ្រែ​ទាំង​បង្ខំ​ ម៉ាក់​ៗ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ត្រៀមសម្រាល

តិចនិកហាត់ប្រាណ ជួយស្រីៗសម្រាលកូនកាន់តែងាយស្រួល

ដូច​ធ្លាប់​ប្រាប់​ច្រើន​ហើយ ហាត់ប្រាណ​ពេល​ពពោះ ជា​វិធីសាស្ត្រ​ល្អ​បំផុត ជួយ​ឲ្យ​សុខភាព​ម៉ាក់ និង​បេប៊ី​ក្នុង​ផ្ទៃសុខភាព​រឹង​មាំ ចៀស​ឆ្ងាយ​ផល​វិបាក​ជា​ច្រើន​អំឡុង​ពេល​ពពោះ គ្រាន់​តែ​ថា ហាត់​គឺ​មាន​កម្រិតរបស់​វា ឲ្យ​ត្រូវ​ដំណាក់​កាល​ពពោះ។ ចុះ​ស្រីៗ​គ្នា​យើង​ធ្លាប់​ឮអត់ ហាត់​ប្រាណពពេល​ពពោះ អាច​ជួយ​ឲ្យ​ងាយ​សម្រាល​ទៀត​ផង ហើយ​​វិធី​ហាត់ “Hello គ្រូពេទ្យ” នឹ​ងរៀប​រាប់​ក្នុង​អត្ថបទ​នេះ។ ១- លំហាត់​ប្រាណពង្រឹង​ផ្នែ​កត្រ​គាក (Kegel exercise)  Kegel ​ជា​លំហាត់​ប្រាណ​សម្រាប់​សាច់​ដុំ​អាង​ត្រគៀក ​ជួយ​ពង្រឹង​សាច់​ដុំ​ទ្វារ​មាស ស្បូន ប្លោក​នោម​ និង​សាច់​ដុំ​ពោះ​វៀន។ ការ​ពង្រឹង​សាច់​ដុំ​អាង​ត្រគៀក​ ជួយ​ការ​​ទ្រ​សរីរាង្គ​ទាំង​នេះ​បាន​កាន់​តែ​ល្អ ការពារ ​និង​ព្យាបាល​អាការៈហៀរ​លេច​​នោមដោយ​មិន​ដឹង​ខ្លួន​។ យោង​តាម​ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ការ​គ្រប់​គ្រង​សាច់ដុំ​អាង​ត្រគៀក​បាន​ល្អ អាច​ជួយ​ដល់​ការ​សម្រាល​បាន​ ជាពិសេស​ពេល​ប្រឹង​តែ​ម្តង។ បើ​សិន​ជា​គ្នា​យើង​អាច​បន្ធូរ ​ឬ​សម្រាក​សាច់​ដុំ​ទាំង​នេះ​បាន​អាច​នឹង​សម្រាល​កូន​បាន​ស្រួល​ជាង​មុន។ លំហាត់​ប្រាណ​នេះ ងាយ​ស្រួល​ហាត់​ណាស់ អាចហាត់​ពេលណា​ក៏​បាន មិន​ថា​កំពុង​មើល​ទូរទស្សន៍ ឬ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​នោះ​ទេ ខណៈ​តិចនិក​ហាត់​ប្រាណ​វិធី​នេះ មាន​តាម​ជំហានៗ​ដូចជា៖ – ហាត់ឲ្យ​​ចំ​សាច់​ដុំ​ទ្វារមាស៖ ដាក់​ម្រាម​ដៃ​ចូល​ក្នុង​ទ្វារ​មាស ហើយ​ប្រឹង​គាប​ម្រៀម​ដៃ ​ដោយ​សាច់​ដុំ​នៅ​ជុំវិញ​នោះ ឬ​ហាត់​ដោយ​ការ​បញ្ឈប់​ទឹក​នោម​ពេល​កំពុង​នោម។ តែ​យើង​ក៏​​មិន​គួរ​ធ្វើ​វិធី​នេះ​ញឹក​ញាប់​ពេក​ដែរ ព្រោះ​អាច​ធ្វើ​សាច់​ដុំ​ប្លោក​នោម​ខ្សោយ​ និង​ធ្វើ​​ឲ្យប្រឈម​ខ្ពស់ ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម​បាន​ទៀត​ផង។ – ហាត់​ចំ​សាច់​ដុំ​នីមួយៗ៖ ពេលយើង​​ដឹង​ថា ​ត្រូវ​ប្រើ​សាច់ដុំ​ណាមួយ​ហើយ កន្ត្រាក់​ ឬ​ប្រឹង​​ជាប់​រយៈ​ពេល ៥​វិនាទី ហើយ​បន្ធូរ​មក​វិញ។ ធ្វើ​ឲ្យបាន​ ១០-​២០ ​ដង។ – ដក​ដង្ហើម៖ ដក​ដង្ហើមធម្មតា​ពេល​ហាត់​ប្រាណ ធ្វើ​ឲ្យ​​បាន​យ៉ាង​តិច ៣ ដង/ថ្ងៃ។ – កុំ​កម្រើក៖ មិន​ត្រូវ​កម្រើក​ជើង គូទ ឬ​សាច់​ដុំ​ពោះ​ ពេល​កំពុង​ធ្វើ​លំហាត់​ប្រាណ​នេះ​ឡើយ។ ២- ហាត់​ដោយ​អង្គុយ​ចោង​ហោង វិធី​ហាត់​ប្រាណ​បែប​នេះ ​ជួយ​ដល់​ការ​សម្រាល​កូន​បាន​ច្រើន ដោយ​សារ​វា​ធ្វើ​ឲ្យ​​អាង​ត្រគាក​ទូលាយ​ជាង​មុន ​ហើយ​ទុក​កន្លែងសម្រាប់​​ទារក​ក្នុង​ផ្ទៃ​ចុះ​មក​ក្រោម។ តែ​លំហាត់​ប្រាណ​នេះ គឺ​ហត់​បន្តិច​ហើយ យ៉ាង​ណា​គួរ​ហាត់ឲ្យ​បាន​ញឹក​ញាប់​ពេល​ពពោះ​ […]


ត្រៀមសម្រាល

កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ

ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ តើ​ម៉ាក់ៗ​រំភើប​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់ឬ​នៅ? ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​កូន​បា​នល្អ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១- កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក តាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។ ទោះ​សម្រាក​ពី​ការងារ​ក្តី តែ​មិន​មាន​ន័យ​ថា ម៉ាក់ៗ​អត់​ធ្វើ​អី​​សោះ​នោះ ត្រូវ​ព្យាយាម​ធ្វើ​ការងារ​ស្រាលៗ កុំ​ស្ពឹក​​ស្រពន់​​ឲ្យ​សោះ។ ២- កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។ ៣- កុំ​បារម្ភ​ខ្លាំង​ពេក ជិត​ដល់​ពេល​សម្រាល​កូន ម៉ាក់ៗ​បារម្ភ​គ្រប់​រឿង ដូច​ជា​បារម្ភ​ខ្លាច​ទៅ​ពេទ្យ​មិន​ទាន់ បារម្ភ​ខ្លាច​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​បាន បារម្ភ​ខ្លាច​ពិបាក​កើត​កូន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បារម្ភ​ពេក​ទេ នាំ​ឲ្យ​ស្ត្រេស​លើស​ដើម កាន់​តែ​ពិបាក​ខ្លាំង​ពេល​ដល់​ថ្ងៃ​សម្រាល។ អត្ថបទពាក់ព័ន្ធ៖  ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល ៤- កុំ​បំប៉ន​អាហារ​ពេក ខ្វះ​តែ ២-៣ អាទិត្យ​ទៀត​ដល់​ថ្ងៃ​សម្រាល បើ​កូន​គ្រប់​គីឡូ​ហើយ ម៉ាក់ៗ​មិន​អាច​ប៉ូវ​អាហារ​គ្រប់​មុខ និងច្រើនៗ​ ដូច​មុន​នោះ​ទេ គឺ​អាច​ឡើង​គីឡូ​​លឿន ឯ​កូន​ក្នុង​ពោះ​ក៏​ថ្លោស​ខ្លាំង​ទៅ​តាម​នោះ​ដែរ។ កាលណា​កូន​ថ្លោស​ខ្លាំងពេក ចំណែក​ម៉ាក់ៗ​មាន​អាង​ត្រគាក​តូច​ទៀត នាំ​ឲ្យ​ពិបាក​សម្រាល​តាម​ធម្មជាតិ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ