សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

សម្រាលកូន

សម្រាលកូនរួច ម៉ាក់ៗចាក់ថ្នាំសាច់ស្អាតនោះ ទទួលបានផលអត់?

ទម្លាប់​មួយ​នេះ ជឿ​ថា​ស្ត្រី​ទើប​សម្រាល​កូន​ភាគច្រើន​ប្រាកដជា​បាន​អនុវត្ត ហើយ​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ថា​ការ​ចាក់​ថ្នាំ​រាប់​អាទិត្យ​ទាំង​នេះ ជួយ​ឲ្យ​ម៉ាក់​ៗ​សាច់​ស្អាត​បាន។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាលពី​មុន រឿង​ចាក់ថ្នាំ​បន្ទាប់ពី​សម្រាល​កូន​រួច​នេះ​ពិតជា​មាន​ច្រើន​មែន ហើយ​ក៏​មិន​ដឹង​ពី​ប្រសិទ្ធភាព​អ្វី​ដែរ តែ​សម្រាប់​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​ មិន​តម្រូវ​ឲ្យ​ចាក់​ថ្នាំក្រោយ​សម្រាល​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន លោក​ក៏​បាន​បន្ថែម​ទៀត​ថា ពពួក​ថ្នាំ​ដែល​ស្រីៗចាក់​ក្រោយ​សម្រាល​កូន​រួច គឺ​ជា​ប្រភេទ​វីតាមីន​ទៅ​តាម​ការ​យល់​ឃើញ​របស់​ពួកគាត់​ផ្ទាល់។ ការ​ចាក់ថ្នាំ​ក្រោយ​សម្រាល ក៏​អាច​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ផង​ដែរ ដូចជា​ការ​ប្រតិកម្ម​ជាមួយថ្នាំ ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់​ក៏​មាន។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ការ​ចាក់​ថ្នាំ​ក្រោយ​សម្រាល​កូន គួរតែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​​មុន​ ចាំ​សម្រេចចិត្តចាក់ ទើប​មិន​ស្ដាយ​ទាំង​ពេល​វេលា និង​ថវិកាអត់ប្រយោជន៍។ ការ​ចាក់​ថ្នាំ​ឲ្យ​សាច់​ស្អាត សម្រាប់​ម៉ាក់​ៗ​ក្រោយ​សម្រាល​គ្មាន​វេជ្ជបញ្ជាទេ ប៉ុន្តែ​ស្រ្តី​ដែល​សម្រាល​កូន​រួច​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែកដើម្បី​​កុំឲ្យ​ស្លេកស្លាំង។ មួយ​វិញ​ទៀត​សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​ឲ្យ​ស្បែក​ឆាប់​ភ្លឺថ្លា​ និង​មាន​សំណើម​គួរតែញ៉ាំបន្លែ​គ្រប់​មុខ​ដែល​ចម្អិន​បាន​ល្អ ព្រមជាមួយផ្លែឈ់ើ​ នោះ​ទើប​រាងកាយ​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

ហេតុផលធ្វើឲ្យម៉ាក់ៗជ្រើសសម្រាលកូនដោយវះ ទោះធម្មជាតិអំណោយផល

ម៉ាក់​ៗ​មួយ​ចំនួន​ទោះ​ជា​ពេទ្យ​ប្រាប់​ថា​អាច​សម្រាល​តាម​ធម្មជាតិ​បាន ក៏​នៅតែ​ជ្រើសរើស​ការ​សម្រាល​ដោយ​វះកាត់​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​ធ្វើឲ្យ​ម៉ាក់​ៗ​ទាំង​នោះ​វិធី​វះកាត់​ទៅ​វិញ? បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល​បាន​ប្រាប់​ពី​ហេតុផល​ដូច​តទៅ៖ ១- ឮ​តាម​គេ បញ្ហា​នេះ​កើត​ឡើង​សម្រាប់​ម៉ាក់​ៗ​កូន​ដំបូង ព្រោះ​តែ​ខ្លួន​មាន​ភាព​ភ័យខ្លាច ហើយ​ត្រូវ​អ្នក​ធ្លាប់​សម្រាល​ដោយ​វះ​ដូចគ្នា​បញ្ចុះបញ្ចូល​ឲ្យ​ជ្រើសរើស​វិធី​ងាយស្រួល​ដូច​ពួកគេ។ ស្រីៗទើប​មាន​កូន​ដំបូង ពិតជា​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​កូន​ខ្លាំង ហើយ​ពេល​ឮ​គេ​ថា​ងាយស្រួល និង​មិន​ឈឺចាប់ ក៏​យក​ការ​សម្រាល​ដោយ​វះកាត់ ទោះ​ជា​ពេទ្យ​បញ្ជាក់​ថា​អាច​កើត​បាន​តាម​ធម្មជាតិ​ក៏​ដោយ។ ២- ខ្លាច​ឈឺ​ចាប់ មាន​ម៉ាក់​ៗ​មួយ​ចំនួន ​ខ្លាច​ការ​ឈឺចាប់ ដូចនេះ​ហើយ​ទោះ​ជា​មិនមែន​ជា​ការ​មាន​កូន​លើក​ដំបូង ក៏​ពួកគេ​នៅតែ​សម្រេច​ចិត្ត​ជ្រើសរើស​យក​ការ​វះកាត់​ដដែល។ ការ​សម្រាល​ដោយ​ធម្មជាតិ​ទម្រាំ​តែ​កូន​អាច​ចេញ​មក​ក្រៅ​បាន ឆ្លងកាត់​ការ​ឈឺពោះ​រយៈពេល​យូរ ជាពិសេស​ពេល​បង្កើត​តែម្ដង។ ដូចនេះ​ហើយ​បាន​ជា​ស្រីៗ​ខ្លាច​ឈឺចាប់ មិន​អាច​ទ្រាំទ្រ​នឹង​រឿង​ទាំងនេះ​បាន ទើប​ជ្រើសរើស​ការ​វះកាត់​តែ​ម្ដង។ ៣- គិត​ពី​បញ្ហា​សុខភាព​បន្ត​ពូជ ស្ត្រី​ដែល​គិត​ពី​បញ្ហា​ប្រដាប់​បន្ត​ពូជ ដោយ​ខ្លាច​មាន​របួស ឬ​យារ​ពេល​សម្រាល​កូន ក៏​ជ្រើសរើស​វិធី​វះកាត់​បាន​ដែរ។ អ្នក​គិត​ពី​សុខភាព​បន្ត​ពូជ គិត​ពី​ភាព​សុខ​ស្រួល​ពេល​រួម​ដំណេក គឺ​តែងតែ​ផ្ដោត​សំខាន់​លើ​រឿង​នេះ ការ​សម្រាល​កូន​ដោយ​វះកាត់ គឺ​មិន​មាន​ប៉ះពាល់​ដល់​ទ្វារមាស​ឡើយ។ ៤- បញ្ហា​លេច​នោម ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​ជួប​បញ្ហា​នេះ​ច្រើន​នៅ​ពេល​ក្អក ឬ​សើច​តែង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​ពេល​សម្រាល​កូន ម៉ាក់​ៗ​ខំប្រឹង​កើត​កូន នាំ​ឲ្យ​ខ្សោយ​សាច់ដុំ​នៅ​អាង​ត្រគាក រង​​របួស​នៅ​ម្ដុំ​អាង​ត្រគាក​ពេល​សម្រាល​កូន។ អត្ថបទពាក់ព័ន្ធ៖ពេល​ចាស់ទៅ​ស្រី​ៗ​លេច​នោម មិនមែន​មកពីពេល​កូន​ខ្ចី​ញ៉ាំ​ជូរ​ទេ តែ​មកពី… ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

សម្រាលកូនរួច ម៉ាក់ៗត្រូវការជំនួយ ៥ យ៉ាងនេះពីប៉ាៗ

ម៉ាក់​ៗ​ទាំងអស់​ក្រោយ​ពី​សម្រាល​កូន​រួច ពិតជា​ត្រូវការ​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន ជាពិសេស​ស្វាមី​តែ​ម្ដង។ ដូចនេះ​ខាងក្រោម​ជា​រឿង ៥ យ៉ាង​ដែល​ស្វាមី​ត្រូវ​តែ​ជួយ ទោះ​ភរិយា​មិន​បាន​សុំ​ក៏​ដោយ នោះ​ទើប​ហៅថា​មេ​គ្រួសារ​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- ជួយ​ទៅ​ផ្សារ មនុស្ស​ប្រុស​ភាគច្រើន​មិន​ចេះ​ធ្វើ​ម្ហូប​ឡើយ តែ​ទោះ​ជា​បែប​នោះ​មែន ពេល​ភរិយា​ទើប​សម្រាល​កូន ឬ​ក៏​កូន​ចាស់​ខែហើយ​ក៏​ដោយ ស្វាមី​គួរតែ​ជួយ​ទៅ​ផ្សារ​ទិញ​ម្ហូប បន្លែ ត្រី សាច់ ឬ​គ្រឿង​ទេស​ផ្សេង​ៗ ជាពិសេស​សម្ភារៈ​ប្រើប្រាស់​របស់​ភរិយា និង​កូន​ជាដើម។ ២- ងូត​ទឹក​ឲ្យ​កូន រឿង​ងូត​ទឹក​ឲ្យ​កូន​តូច មិនមែន​ជា​តួនាទី​តែ​ម្នាក់​របស់​ម៉ាក់​ៗ​ទេ ប៉ា​ៗ​ក៏​ត្រូវ​តែ​ចេះ​ដែរ ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ខ្លះ​របស់​ម៉ាក់​ៗ។ ប្រុស​ៗ​កុំ​គិត​ឲ្យ​សោះ​ថា ការ​ងូត​ទឹក​ឲ្យ​កូន​គឺជា​រឿង​ងាយ​ស្រួល​ឲ្យ​សោះ ការងារ​មួយ​នេះ​មនុស្ស​ស្រី​ពិតជា​ត្រូវការ​ជំនួយ​សំខាន់​ពី​អ្នក​ក្បែរ​ខ្លួន។ ៣- ម៉ាស្សា​ឲ្យ​ប្រពន្ធ នេះ​ជា​ចំណុច​សំខាន់​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន។ ដោយសារ​ភាព​នឿយហត់​មើល​ថែ​កូន និង​ធ្វើ​ការងារ​ផ្ទះ​ខ្លះ​ៗ​ទៀត​នោះ ម៉ាក់​ៗ​ប្រាកដជា​ចុករួយ​ដៃជើងខ្លាំង។ ដូចនេះ​ជា​ស្វាមី និង​ប៉ា​ៗ​ដ៏​ល្អ គួរតែ​ចេះ​ដឹង​ទុក្ខធុរៈ​សំខាន់​មួយ​នេះ។ ៤- យល់​ចិត្ត ស្ត្រី​ដែល​សម្រាល​កូន​រួច មាន​អារម្មណ៍​ឆេវឆាវ​ណាស់ ព្រោះ​កូន​រក​រឿង​ផង គិត​រឿង​ប្រាក់កាស ទុក​ដាក់​ផ្ទះ​សម្បែង និង​គិត​រឿង​គ្រួសារ​ផង​នោះ នាង​ប្រាកដជា​ឆាប់​ខឹង និង​សម្ដី​មិន​សូវ​ពីរោះ​ទៀត​ឡើយ។ ដូចនេះ​បុរស គួរតែ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់ កុំ​ស្រែក​គំហក ឬ​ប្រើ​ភាសា និង​កាយវិការ​ធ្វើឲ្យ​ម៉ាក់​ៗ​កាន់តែ​មិន​សប្បាយចិត្ត​ថែម​ទៀត។ ៥- ប្ដូរ​កន្ទប ការ​ផ្លាស់ប្ដូរ​កន្ទប និង​ជូត​សម្អាត​គូទ​កូន មិន​មែន​ជា​រឿង​លំបាក […]


ថ្ងៃសម្រាល

សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?

ការ​សម្រាល​កូនមាន ២ ប្រភេទ គឺ​ការ​សម្រាល​កូន​តាម​ធម្មជាតិ និង​វះកាត់ ដែល​ករណី​សម្រាល​កូន​តាម​ធម្មជាតិមួយ​ចំនួន តម្រូវ​ឲ្យ​មាន​ជំនួយ​បន្ថែមប្រសិន បើ​ការ​សម្រាលកូន​ជួប​ឧបសគ្គ ដោយ​ប្រើ​ឧបករណ៍មាន​សម្ពាធ​បឺត​ក្បាល​ទារក​ចេញ​​ក្រៅ ហៅ​ថា​បូម។ តើ​វិធី​សម្រាល​កូន​ដោយ​បូម​អាច​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ក្បាល ឬ​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បញ្ជាក់​ថា ការ​ប្រើ​ឧបករណ៍​បូម លុះ​ណា​តែ​ពេល​កំពុង​សម្រាល​សុខភាព​ម្តាយ និង​កូន​ចុះ​ខ្សោយ​ខ្លាំង គ្មាន​កម្លាំង​ប្រឹង ចំណែក​អាង​ត្រគា​ម្តាយ​តូច ឯ​ក្បាល​កូន​ធំ ។ អត្ថបទពាក់ព័ន្ធ៖  ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​បូម​ជា​ជំនួយ​ទាញ​ទារក​យក​ចេញ​មក​ក្រៅឲ្យ​បាន​កាន់​តែ​លឿន ទើប​មិន​គ្រោះ​ថ្នាក់​នៅ​ពេល​កូន​​មិន​អាច​ចេញ​មក​បាន​ទាន់​ពេល ហើយ​​គ្រូពេទ្យ​អាច​ចាប់​ផ្តើម​បូម​បាន​លុះ​ណា​តែ​ក្បាល​កូន​ស្រុត​ចុះ​មក​ដល់​ទ្វារមាស​ខាង​ក្រៅ។ ចំពោះ​ផល​ប៉ះពាល់​វិញ ពេល​បូម​ភ្លាមៗ ក្បាល​ទារក​​អាច​​កក​ដំុ​ឈាម​នៅ​លើ​លលាដ៍ ឈាមហូរ​ក្នុង​ខួរក្បាល ឈាមហូរក្នុងភ្នែក ឬ​បាត​ភ្នែក និង​​​កូន​​ស្ទះ​ដង្ហើម​ជា​ដើម ហើយដំុឈាមកកនៅ​លើ​លលាដ៍​នឹង​​បាត់​​ទៅ​​វិញ​​ប្រហែល ២-៣ សប្តាហ៍។ ចំណែក​ម្តាយ​ក៏​មាន​ការ​ប៉ះពាល់​ដែរ​ដូចជា ប៉ះពាល់​ស្បែក​ជុំវិញ​ទ្វារមាស មាត់ស្បូន រហែកមាត់​ស្បូន និង​អាច​បង្ក​ឲ្យ​ធ្លាក់ឈាម​ក្រោយ​សម្រាល​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខួរក្បាល​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា ប៉ះពាល់ ឬ​មិន​ប៉ះពាល់​អាស្រ័យ​ទៅ​លើ​ការ​បច្ចេក​នៃ​ការ​បូម បើ​គ្រូពេទ្យ​បូម​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត នោះ​គ្មាន​ការ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង​ទេ។ ផ្ទុយ​មក​វិញ​បើ​បូម​ខុស​បច្ចេក​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​​នៃ​​ខួរក្បាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ថ្ងៃសម្រាល

កាន់តែទំនើប! អ្នកពពោះថ្មីៗ ទោះអត់ទាន់គ្រប់ខែ តែអាចតេស្ដអារម្មណ៍ឆ្លងទន្លេមែនទែនបាន

បច្ចេកវិទ្យា​ VR ឬ​​ពាក្យ​ពេញ​ថា​ Virtual Reality ឬ​គ្នា​ចំណាំ​ហៅ​ថា បច្ចេកវិទ្យា​នាំ​អារម្មណ៍​ដូច​ភាព​ពិត​តែ​ស្ថិត​ក្នុង​ភាព​សប្បនិម្មិត ឥលូវ​នេះ ត្រូវ​​វេជ្ជសាស្រ្ត​លោក​ខាង​លិច យក​ទៅ​ប្រើ​​ ឲ្យ​​អ្នក​​មាន​ផ្ទៃ​ពោះ មិន​ទាន់​​ឆ្លង​ទន្លេ អាច​សាក​តេស្ត​ដឹង​ពី​​បទ​ពិសោធន៍​នោះ​ជា​មុន​បាន។ តាម​សារព័ត៌មាន​អង់គ្លេស សាកលវិទ្យា​ល័យ​​វេជ្ជសាស្រ្ត​​ នៅ​ក្រុង​ Cardiff ប្រទេស​វ៉ែល​ បាន​នាំ​យក​បច្ចេកវិទ្យា​នេះ​ទៅ ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ក្នុង​គោល​បំណង ឲ្យ​ពួក​គេ ចេះ​សម្រួល​ដង្ហើម អារម្មណ៍​ និង​ចេះ​គ្រប់​គ្រង​ស្ថានការណ៍​ឈឺ​ចាប់ នៅ​ពេល​កើត​កូន។ ទាំង​នោះ និយាយ​ឲ្យ​ចំ គឺ​ចង់​ឲ្យ​ពួក​គេ (អ្នក​មាន​ផ្ទៃ​ពោះ) ចេះ​គ្រប់​គ្រង​អារម្មណ៍​ ក៏​ដូច​ជា​ត្រៀម​ខ្លួន​ជា​ស្រេច ដោយ​​មាន​ការ​ជួយ​សម្រួល និង​គ្រប់​គ្រង​​ពី​បច្ចេកវិទ្យា​។ ​​​អ្នក​ស្រី Hannah Lelii ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​នឹង​ជិត​កើត​អាអូន​នោះ ហើយ​ដែល​បាន​តេស្ត​សាក​ល្បង VR ខាង​លើ បាន​និយាយ​ថា​៖ ” ខ្ញុំ​អាច​ឃើញ ទិដ្ឋភាព​​ជុំ​វិញ​ខ្លួន ៣៦០​ដឺក្រេ ហើយ​ពិសេស​ទៅ​ទៀត​នោះ វា​អាច​ជួយ​ខ្ញុំ​​ឲ្យ​ចេះ​សម្រួល​ដង្ហើម អារម្មណ៍​ពេល​ឈឺ​ខ្លាំង​នោះ ពិត​ជា​បទ​ពិសោធន៍​អស្ចារ្យ​មែន​”។ អត្ថបទពាក់ព័ន្ធ៖ ពពោះប៉ុន្មានខែទើបដឹងភេទទារក ចុះពេលណាកូនចេះកម្រើក? ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ជា​មួយ​គ្នា​នេះ លោក Suzanne Hardcre ដែល​ជា​ប្រធាន​ដឹក​នាំ ការ​នាំ​យក​បច្ចេកវិទ្យា​ខាង​លើ […]


ថ្ងៃសម្រាល

រឿង៥យ៉ាង ប៉ាៗគួរធ្វើ ពេលឃើញមុខកូនជាលើកដំបូង

​ឃើញ​មុខ​កូន​ជា​លើក​ដំបូង​មិនមែន​តែ​ម៉ាក់​ៗ​ឡើយ​ដែល​រំភើប ប៉ា​ៗ​ក៏​មិន​ចាញ់​គ្នាដែរ។ ទន្ទឹម​នឹង​ខ្លួន​មាន​អារម្មណ៍​រីករាយ ប៉ា​ៗ​ល្អ​គួរតែ​ធ្វើ​រឿង ៥ យ៉ាង​នេះ តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​កូន​កាន់តែ​មាន​សុវត្ថិភាព និង​កាន់តែ​កក់​ក្ដៅ។ ១- ទទួល​កូន​ពី​ពេទ្យ​មក​បី បន្ទាប់ពី​គ្រូពេទ្យ​យក​កូន​ទៅ​សម្អាត​ខ្លួន​ហើយ ប៉ា​ៗ​អាច​ទទួល​យក​ប៊េបី​មក​បី​ផ្អោប​ជាប់​នឹង​ទ្រូង ឬ​យក​ទៅ​ដាក់​លើ​ទ្រូង​ម៉ាក់​ៗ​បន្ត។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ា​ៗ​ទទួល​អារម្មណ៍​ពិសេស​មិន​ធ្លាប់​មាន ព្រោះ​នោះ​ជា​លើក​ដំបូង​ដែល​ខ្លួន​បាន​ថ្នាក់ថ្នម​កូន​មុន​ដំបូង​បំផុត។ ២- លួង​កូន ទារក​ភាគច្រើន​បន្ទាប់​ពី​សម្រាល​ចេញផ្ទៃម្តាយ​រួច តែងតែ​យំ ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា អារម្មណ៍​ពេល​លួង​កូន​ពិបាកយ៉ាងណា ហើយ​ប៉ា​ៗ​នឹង​យល់​ពី​សុខទុក្ខ​ម៉ាក់​ៗ។ ជា​ជំហាន​ដំបូង ប៉ា​ៗ​អាច​យក​កូន​មក​ដាក់​ក្បែរ​ទ្រូង ហើយ​អង្រួន​កូន​តិច​ៗ ដើម្បី​ឲ្យ​បាត់​យំ ឬ​បើ​នៅតែ​មិន​បាត់ អាច​យក​កូន​ទៅ​ឲ្យ​ពេទ្យ ឬ​ម៉ាក់​ៗ​បំបៅ​វិញ។ ៣- ពិនិត្យ​មើល​អវយវៈ​កូន មាន​ប៉ា​ម៉ាក់​មិន​តិច​ទេ ដែល​បារម្ភ​ពី​រាង​អវយវៈ​កូន​ ខ្លាច​លើស ឬ​ខ្វះ។ ដូចនេះ​ពេល​ឃើញ​កូន​កើត​មក​មាន​សុខភាព​ល្អ​ហើយ​នោះ ប៉ាៗ​ក៏​គួរតែ​ទៅ​កន្លែង​ជូត​សម្អាត​របស់​អ្នក​គ្រូពេទ្យ ដើម្បី​មើល​ថា កូន​របស់​ខ្លួន​គ្រប់​អវយវៈ​ហើយ​ឬ​នៅ។ ៤- តាម​មើល​កូន​រហូត​មក​ដល់​បន្ទប់​សម្រាល អ្នក​ខ្លះ​ចេះតែ​គិត​ថា ខ្លាច​ច្រឡំ​កូន​ខ្លួន​ជាមួយ​អ្នក​ដទៃ ពេល​ពេទ្យ​បី​មក​បន្ទប់​សម្រាល​ធម្មតា​វិញ។ បើ​មាន​ការ​សង្ស័យ​បែប​នេះ ប៉ា​ៗ​គួរតែ​ដើរ​តាម​ពេទ្យ និង​ដែល​បី​កូន​ចេញ​ពី​បន្ទប់​សម្រាល មក​បន្ទប់​សម្រាក​វិញ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត តែ​ចៀសវាង​កុំ​យក​ខ្សែ​អ្វី​ទៅ​ចង​ចំណាំ ព្រោះ​ស្បែក​ទារក​ខ្ចី​ងាយ​នឹង​ប្រតិកម្ម​ណាស់។ ៥- ឱប​ទាំង​ម៉ាក់​ៗ និង​កូន ក្រោយ​ពេល​កូន​កើត​មក ហើយ​បី​យក​មក​ឲ្យ​ម៉ាក់​មើល​មុខ គួរតែ​ឱប​អ្នក​ទាំង ២ […]


សម្រាលកូន

សម្រាលកូនក្នុងទឹក មានគុណប្រយោជន៍ និងគុណវិបត្តិអីខ្លះ?

ដោយ​សារសម្រាល​កូន​តាម​ធម្មជាតិ ស្រីៗ​ប្រឈម​ការ​ឈឺ​ចាប់​ខ្លាំង និងរយៈ​ពេល​យូរ ទើប​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​លើ​វិធី​សម្រាល​ជាច្រើន ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ ដូចជា សម្រាល​ដោយ​វះកាត់ និង​សម្រាល​ក្នុងទឹក។ ​ស្រីៗ​គ្នា​យើង​ ភាគ​ច្រើន ដោយ​សារ​ខ្លាច​ឈឺ ឬដោយសារ​ហេតុ​ផល​ផ្សេងៗ បាន​ដាក់​ការ​ជឿ​ជាក់​លើ​វិធី​សម្រាល​ដោយ​វះកាត់ ខណៈពេទ្យ​ជាទូទៅ ណែនាំ​ឲ្យ​គ្នា​យើង សម្រាល​តាម​ធម្មជាតិ​ទើប​ល្អ ហើយ​វិធី​សម្រាលក្នុងទឹកក្តៅឧណ្ហៗ​ គឺអាច​ជួយ​បាន​ច្រើន មិនសូវ​ឈឺចាប់ទៀត។ “Hello គ្រូពេទ្យ” នឹងពន្យល់​ក្នុង​អត្ថ​បទ​នេះ។ ១- ​គុណ​ប្រយោជន៍​ពី​វិធី​​សម្រាលកូន​​ក្នុង​ទឹក គុណ​ប្រយោជន៍​​ចំពោះ​ម៉ាក់ៗ − ទឹក​ក្ដៅ​ឧណ្ណៗ​ ជួយ​ឲ្យ​មាន​អារម្មណ៍​ថា​ ស្រាល​ខ្លួន មាន​ផាសុកភាព​ និង​ធូរ​ស្បើយ − នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សម្រាល ​ជាតិ​ទឹក​ជួយ​បន្ថែម​ថាមពល​ឲ្យ​ម៉ាក់ៗ − ​ឥទ្ធិពល​​សម្ពាធ​ទឹក ដែលជាភាសា​បច្ចេកទេស​ហៅថា Buoyancy​ ជួយ​កាត់​បន្ថយ​ទម្ងន់​​រាងកាយម៉ាក់ ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចលនា​ និងជំហរ − បង្កើន​ការ​កន្ត្រាក់​សាច់ដុំ​ស្បូន​ និង​សម្រួល​ដល់​ប្រព័ន្ធ​ឈាម​រត់ ជួយ​ឲ្យ​គ្នា​យើងមិន​សូវ​ឈឺ​ចាប់​ និង​មាន​អុកស៊ីហ្សែន​ច្រើន​សម្រាប់​ទារក − ជួយ​បន្ថយ​សម្ពាធ​ឈាម​ មិន​ឲ្យ​ភ័យ​ខ្លាច − កាត់​បន្ថយ​ស្រ្តេស​ ដែល​បណ្ដាល​មក​ពី​អ័រម៉ូន​ ជួយ​ឲ្យ​រាងកាយ​ម្ដាយ​បង្កើត​អ័រម៉ូន​អង់ដូហ្វីន​ អាច​ទប់​ស្កាត់អា​ការៈឈឺ​ចាប់ − ជួយ​ឲ្យ​តំបន់​ចន្លោះ​ទ្វារ​ធំ​ និង​ទ្វារ​មាស ​មាន​ភាព​រលាស់​ ស្វិត​ និង​ធូរ​ស្រាល − ជួយ​សម្រួល​​ផ្លូវ​ចិត្ត​ដល់​គ្នា​យើង​ ដើម្បី​ឲ្យ​មាន​កម្លាំង​ ទៅ​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ដំណាក់​កាល​សម្រាល − បន្ថយ​អាការៈ​​តក់ស្លុត​ […]


ថ្ងៃសម្រាល

សម្រាលដោយវះកាត់បាត់បង់ឈាមច្រើនជាងសម្រាលធម្មជាតិ ព្រោះតែបែបនេះ

មាន​ម៉ាក់​ៗ​មួយ​ចំនួន​តែង​មាន​ចម្ងល់​ថា តើ​រវាង​ការ​សម្រាល​កូនដោយ​ធម្មជាតិ និង​សម្រាល​ដោយ​វះកាត់​មួយ​ណា​ដែល​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ឈាម​ច្រើន​ជាង​គេ? ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ​ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​​រៀបរាប់​ដូច​ខាង​ក្រោម៖ គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​សម្រាល​ដោយ​វះកាត់​មាន​ការ​បាត់បង់​ឈាម​ច្រើន​ជាង​អ្នក​សម្រាល​ដោយ​ធម្មជាតិ។ លោក​បាន​បន្ត​ទៀត​ថា ករណី​នេះ​ហៅថា​«ផល​វិបាក​នៃ​ការ​វះកាត់» ហើយ​មាន​ត្រឹម ១០-១៥ ភាគរយ​ប៉ុណ្ណោះ ដែល​ក្នុង ១០-១៥ ភាគរយ​នោះ​អាច​ជួប​វិបត្តិ​ធ្លាក់​ឈាម និង​បញ្ហា​ដទៃ​ទៀតនៅ​ពេល​វះកាត់។ ក្រៅ​ពី​ធ្លាក់​ឈាម​ច្រើន​នៅ​អំឡុង​វះកាត់​សម្រាល​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ម៉ាក់​ៗ​ជួប ​ដូចជា​ការ​ចាក់​ថ្នាំ​ស្ពឹក​មិន​ស្ពឹក ឬ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើឲ្យ​ឈឺក្បាល ប្រឈម​​នឹង​​ការ​​ឆ្លង​​រោគ។ នៅ​ករណី​មួយ​ទៀត​គឺ ម៉ាក់​ៗ​ឈឺពោះ​យូរ មាន​វិបត្តិ​កំណក​ឈាម ទើប​បណ្ដាល​ឲ្យ​ពេល​វះកាត់​មាន​ធ្លាក់​ឈាម​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត “ជាទូទៅ​ការ​វះកាត់​សម្រាល​កូន​មាន​ការ​បាត់បង់​ឈាម​លើស​សម្រាល​ធម្មតា​បន្តិច ព្រោះ​ឆ្លងកាត់​មុខ​កាំបិត ប៉ុន្តែ​បើ​ស្រ្តី​បង្កើត​តាម​ធម្មតា​មិន​រួច ហើយ​មាន​ឈាម​ហូរ​ច្រើន​នោះ​គ្រូពេទ្យ​ត្រូវ​វះកាត់​ឲ្យ​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​ទាំង​ម្ដាយ និង​កូន”។ នេះ​ជា​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​ជំនាញ​ខាងលើ។ វេជ្ជបណ្ឌិត គាន់ អូន បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​ទាំងអស់​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​បែប​ធម្មជាតិ ទោះ​ជា​ស្ត្រី​ខ្លះ​ទាមទារ​ចង់​វះកាត់ ព្រោះ​ខ្លាច​ភាព​ឈឺចាប់ ឬ​មិន​ចង់​ឈឺពោះ​យូរ​ក៏​ដោយ តែ​បើ​ស្ថិត​ក្នុង​ករណី​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង នោះ​គ្រូពេទ្យ​នឹង​ផ្ដល់​ជម្រើស​វះកាត់​វិញ ទើប​អាច​ចៀសវាង​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្ងៃសម្រាល

ម៉ាក់ៗ​និយម​វះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្ន​ជួបស៊យ

សម្រាប់​អ្នក​មាន​ជំនឿ​លើ​ថ្ងៃខែ ឆ្នាំ ​ច្រើន​តែ​ជ្រើសរើស​ថ្ងៃ​កើត​ឲ្យ​កូន​ចៅ ទាំង​មិន​ទាន់​ដល់​ពេល​វេលា អាច​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​បាន។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ លោក​បន្ត​ថា ការ​សម្រេច​ចិត្ត​យក​ថ្ងៃ​ល្អ ដើម្បី​ឲ្យ​ទារក​ឃើញ​ពន្លឺ​ព្រះអាទិត្យ គឺ​ធ្វើ​ឡើង​ដោយ​ការ​វះកាត់ ហើយ​ការ​យក​ថ្ងៃ​ល្អ ដើម្បី​ហុងស៊ុយ​នោះ អាច​ក្លាយ​ជា​រឿង​ស៊យ​បាន ប្រសិនបើ​ម៉ាក់​ៗ​ដែល​ត្រៀម​សម្រាល​នៅ​មិន​ទាន់​គ្រប់ខែ និង​ថ្ងៃ​ល្អ។ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ ក៏​បន្ត​ទៀត​ថា ចំពោះ​ទារក​អាច​មាន​បញ្ហា​មុខងារ​បេះដូង បញ្ហា​​ផ្លូវ​ដង្ហើម​ ប្រព័ន្ធ​រំលាយ​​អាហារ និង​សុខភាព​សរសៃឈាម​បេះដូង​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ពិតជាអ៊ីចឹងមែនអត់ កូនកើតដោយវះ សុខភាពខ្សោយជាងធម្មជាតិ? ចំណែក​ម្ដាយ​វិញ​ក៏​មាន​បញ្ហា​ច្រើន​យ៉ាង​ដែរ ដូចជា​ពេលខ្លះ​ម៉ាក់​ៗ​វះ​មិន​ទាន់​មាន​ទឹកដោះ​ចេញ ​ឬ​បើ​ចេញ​ហើយ​ក៏​ពិបាក​បំបៅ​ព្រោះ​មាន​ការ​ឈឺចាប់​មុខ​របួស ហើយ​សរីរាង្គ​ក្នុង​ពោះ​ដែល​នៅ​ក្បែរ​ស្បូន ដូច​ជា ពោះវៀន ផ្លូវ​បញ្ចេញ​ទឹកនោម សរសៃឈាម​តូច​ៗ អាច​ប្រឈម​មុខ​នឹង​​ត្រូវ​ប៉ះ​ទង្គិច ឬ​របួស ដំបៅ ជាំ ឬ​រលាក តែ​ករណី​អស់​ទាំងនោះ ស្ថិត​នៅ​ក្នុង​រឿង​ដ៏​កម្រ​បំផុត ហើយ​រឿង​ដ៏​សំខាន់​មួយ​ទៀត ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់ គឺ​ពិបាក​ក្នុង​ការ​នោម​ភ្លាម​ៗ ដោយ​មាន​ការដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។ រឿង​សំខាន់​មួយ​ទៀត​សម្រាប់​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់ គឺ​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លងរោគ របួសថ្នេរមិនជាប់ល្អ ដែល​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ […]


ត្រៀមសម្រាល

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល

ថ្ងៃ​សម្រាល​មក​ដល់​ម៉ាក់ៗ​ភ័យ​ផង​អរ​ផង អរ​ព្រោះ​តែ​ជិត​បាន​ឃើញ​មុខ​កូន​ជា​ទី​ស្រលាញ់ ឯ​រឿង​ភ័យ​បុក​ពោះ​នោះ គឺ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពេល​សម្រាល ខ្លាច​ឈឺ​ពោះ​ខ្លាំង​យូរ​ពេក ទ្រាំ​មិន​បាន។ ម៉ាក់ៗ​កុំ​គិត​ច្រើន ថប់បារម្ភ​អី យក​ពេល​ថែទាំ​សុខភាព​វិញ​ល្អ​ជាង ការ​សម្រាល​កូន​ស្រួល ឬពិបាក អាស្រ័យ​លើ​ខ្លួន​យើង ពិសេស​ឥរិយាបថ​ដែល​យើង​ប្រព្រឹត្ត​រាល់​ថ្ងៃ។ លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​បញ្ជាក់​ថា ការ​សម្រាល​កូន​មិនមែន​ជា​ជំងឺ​នោះ​ទេ គឺជា​ច្បាប់​ធម្មជាតិ តម្រូវ​ឲ្យ​ម៉ាក់ៗ​រស់នៅ​តាម​បែប​ធម្មជាតិ​ដែរ នោះ​ទើប​សម្រាល​កូន​ស្រួល។ ការ​រស់​នៅ​តាម​បែប​ធម្មជាតិ ដែលនាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ​រៀបរាប់នេះ សំដៅ​លើ​របៀប​​រស់នៅ ការ​តុប​តែង​ខ្លួន របប​អាហារ ចៀសវាង​ការ​ប្រើប្រាស់ ឬ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី សារធាតុ​ពុល​នានា មិន​ផឹក​ស្រា ជក់​បារី​ ផឹកថ្នាំ​ឱសថ​បុរាណ ជាដើម ទើប​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ពោះ ឯ​ការ​សម្រាល​ក៏​មិន​ជួប​ការ​លំបាក។ អត្ថបទពាក់ព័ន្ធ៖  ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​  បន្ថែម​ពី​នោះ ចំណុច​ដែល​ម៉ាក់ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ​ទាក់​ទង​នឹង​ឥរិយាបថ​ដេក ដើរ ឈរ អង្គុយ បើ​ម៉ាក់ៗ​រវៀសរវៃ សកម្ម ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ការ​សម្រាល​កូន​​បាន​ស្រួលដែរ។ “ចាស់ៗ​ពី​ដើម​និយាយ​មិន​ខុស​ទេ ធ្វើ​អី​បាន​ហ្នឹង ដូច​រឿង​សម្រាល​កូន​អ៊ីចឹង រឿង​សម្រាល​កូន​ស្រួល ឬ​ពិបាក មក​ពី​ខ្លួន​យើង​ហ្នឹង ពេល​ពពោះ​យើង​រហ័ស​រហួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ