សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ម៉ាក់​ៗ​មាន​ឆ្ងល់​អត់​ ម៉េច​បាន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់​ៗ​ឧស្សាហ៍​មួម៉ៅ ខឹង​ច្រើន​ ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន? ពិត​ណាស់​ បញ្ហា​មួយ​នេះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​យើង ការ​ប្រែប្រួល​បែបបទ​​រស់នៅ ឬ​ការ​ប្រែប្រួល​លើ​រូបរាង​កាយ​ជា​ដើម។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា អាការៈ​ខឹង​មួរម៉ៅ​ច្រើន​ ក្រោយ​ពេល​​សម្រាល​អាច​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដូច​ជា​បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ពិត​ណាស់​ ដែល​ថា​ បញ្ហា​ផ្លូវ​ចិត្ត និង​ការ​ប្រែប្រួល​អារម្មណ៍​ កើត​ឡើង​ជា​ទូទៅ​ បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​។ ស្រប​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រែប្រួល​អ័រម៉ូន សុខភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​នោះ អារម្មណ៍​របស់​យើង​ក៏​ចាប់ផ្តើម​មិន​នឹងនរ​ដែរ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មិន​បាន​គេង​ ដោយ​សារ​តែ​ត្រូវ​មើល​ថែទាំ​អា​អូន​ ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​ម៉ាក​ៗ​ឆាប់​ខឹង ឬ​​មួម៉ៅ​ភ្លាម​ៗ​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ តើ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ ដូច​គ្នា​ទៅ​នឹង​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ដែរ​អត់? ​ ​អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ និង​​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល មិន​មែន​ជា​ស្ថានភាព​ដូច​គ្នា​ឡើយ ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ អាការៈ​ខឹង​មួម៉ៅ​ក្រោយ​សម្រាល​ កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ទុះ​កំហឹង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ នោះ​នឹង​មាន​រោគសញ្ញា​ដូចជា ពិបាក​ចិត្ត គិត​ថា​ខ្លួន​ឯង​មាន​កំហុស ឬ​មាន​អារម្មណ៍​ឯកកោ រួម​ជាមួយ​នឹង​អារម្មណ៍​ខឹង​សម្បារ។ រោគសញ្ញា​នៃ​អាការៈ​ខឹង​មួរម៉ៅ​ក្រោយ​សម្រាល មាន​អារម្មណ៍​ចង់​ស្រែក​ដាក់​អ្នក​ផ្សេង វាយ​វត្ថុ​ផ្សេង​ៗ ជេរ ឬ​ស្រែក​ច្រើន​ជាង​ធម្មតា មួរម៉ៅ និង​ពិបាក​គ្រប់គ្រង​អារម្មណ៍។ [embed-health-tool-vaccination-tool] កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ខឹង​មួម៉ៅ​ច្រើន​ក្រោយ​សម្រាល​? អ័រម៉ូន​Estrogen និងអ័រម៉ូន​Progesterone​ធ្លាក់​ចុះ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភ គេង​មិន​គ្រប់គ្រាន់ មាន​អារម្មណ៍​ប្លែក​ថ្មី ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ថែទាំ​កូន ប្រែប្រួល​រូបរាងកាយ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ថ្ងៃសម្រាល

កក្រើក​វេជ្ជសាស្ត្រ! ក្រោយវះកាត់​ប្ដូរស្បូន ស្ត្រីម្នាក់សម្រាល​កូន​ដោយជោគជ័យ

មាន​រឿងកក្រើក​ផ្នែកវេជ្ជសាស្ត្រ​មួយ កាលពី​ម្សិលមិញ គឺ​ស្ត្រីម្នាក់ បាន​សម្រាល​កូន​ពី​ស្បូន ដែល​ទទួល​បាន​តាមរយៈ​ការ​វះកាត់​ផ្លាស់ប្ដូរពី​អ្នកផ្សេង។ នេះជាដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រីដែល​ពុំអាចមានកូនបាន ដោយសារ​តែ​បញ្ហា​ស្បូន។ នេះជាករណី​ដំបូង នៅ​អាមេរិក និង​ជា​ករណីទី​២ លើ​ពិភពលោក ដែល​ស្រ្តីម្នាក់បាន​សម្រាល​កូន ដែល​ទទួល​បាន​តាមរយៈ​ការ​វះកាត់​ផ្លាស់ប្ដូរ​ពីអ្នកផ្សេង។ វេជ្ជបណ្ឌិត បាន​សម្រាល​កូន​ឲ្យ​ស្ត្រី​ដែល​សុំមិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់នេះ ដោយ​វះកាត់ កាលពី​ខែមិថុនា កន្លងទៅ។ គ្លីនិក Cleveland ដែល​ទទួល​ខុសត្រូវ​លើ​ករណីនេះ បញ្ជាក់​ថា ទាំង​ការវះកាត់​ផ្លាស់ប្ដូរ និង​ផ្ដល់កំណើត ជា​ផ្នែកមួយ​នៃ​ការស្រាវជ្រាវ​របស់​គ្លីនិក ដើម្បី​ជួយ​ស្ត្រី ដែល​មិន​អាច​មាន​កូនបាន ដោយសារ​បញ្ហា​ស្បូន។ គ្លីនិកដដែល​បន្ថែម​ថា វេជ្ជបណ្ឌិតបាន​វះកាត់​ផ្លាស់ប្ដូរ​ស្បូន​ឲ្យ​ស្រ្តីខាងលើនេះ កាល​ពី​ឆ្នាំ​២០១៧ ខណៈដែល​ស្ត្រីម្នាក់នេះ កើតមក​ពុំមាន​ស្បូន​នោះទេ។ បន្ទាប់​មក ស្ត្រីម្នាក់នេះ បាន​ចាប់ផ្ដើម​ពពោះ នៅ​ចុងឆ្នាំ ២០១៨ តាមរយៈ​ការបង្កកំណើត​ក្រៅខ្លួន (In Vitro Fertilization)។ អត្ថបទពាក់ព័ន្ធ៖ កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់? ការ​សម្រាល​កូន ដែលទទួល​បាន​ដោយ​ការវះកាត់ផ្លាស់ប្ដូរ​ដូច្នេះ បាន​កើតឡើង​លើកទី១ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល នៅ​ឆ្នាំ២០១៧។ ស្រដៀង​គ្នា​នឹងករណី​ខាងលើដែរ ស្ត្រី​វ័យ ៣២​ឆ្នាំ​ម្នាក់ ដែល​កើតមកពុំមាន​ស្បូន បាន​វះកាត់​ផ្លាស់ប្ដូរ​ស្បូន​របស់​ស្ត្រី​វ័យ ៤៥​ឆ្នាំ​ម្នាក់ ដែល​ស្លាប់​ដោយ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក […]


ថ្ងៃសម្រាល

ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់

ជា​ធម្មតា​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ សម្រាល​កូន​តាម​បែប​ធម្មជាតិ ព្រោះ​វា​ល្អ​ចំពោះ​ខ្លួន និង​កូន ប៉ុន្តែ​ប្រសិនបើ​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​ដូចជា​កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ទង​សុក​រុំ​ក​ច្រើន​ជុំ និង​បញ្ហា​ដទៃ​ទៀត គ្រូពេទ្យ​បាន​ណែនាំ​វិធី​សម្រាល​ដោយ​វះកាត់​វិញ ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ប្រាប់​ពី​គុណ​ប្រយោជន៍​ក្នុង​ការ​សម្រាល​តាម​វិធី​ធម្មជាតិ​ម៉ាក់​ៗ​មាន​ផល​ល្អ​ច្រើន​យ៉ាង​ដូច​ខាងក្រោម។ ១- ចំពោះ​ម៉ាក់​ៗ ​ក្រោយ​សម្រាលរួចតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ម៉ាក់ៗអាច​ដើរ​បាន គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម គ្មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ នៅ​ពេល​ធ្លាប់​សម្រាល​តាម​ធម្មជាតិ ចំណាយ​ថវិកា​តិច អាច​បញ្ជាក់​ថា​ជា​ម្ដាយ​ដ៏​ល្អ​បាន ហើយ​ថ្ងៃ​ក្រោយ​ទៅ​នៅតែ​អាច​បង្កើតកូន​យ៉ាង​ជឿជាក់។ អត្ថបទពាក់ព័ន្ធ៖ ពិតជាអ៊ីចឹងមែនអត់ កូនកើតដោយវះ សុខភាពខ្សោយជាងធម្មជាតិ? សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ ២- ចំពោះ​បេប៊ី ទទួល​បាន​អ័រម៉ូន​ពពួក​អុកស៊ីតូស៊ីន​បាន​ល្អ​ពី​ម្ដាយដែលជួយជំរុញក្នុងការបញ្ចេញទឹកដោះ អាច​ទទួល​បាន​អង់ទីករ​មួយ​ចំនួន​ដែល​អាច​ការពារ​ពីម៉ាយក្រុប​ច្រើន អត់​សូវ​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជាពិសេស​បញ្ហា​ក្នុង​ការ​ដកដង្ហើម ឬ​គ្មាន​ទឹក​ក្នុង​សួត ទឹក​រម្អិលនៅ​ពេល​សម្រាល​ដោយ​ធម្មជាតិ អាច​ជួយ​បណ្ដេញ​កាក​សំណល់​ចេញ​ពី​រាងកាយ​ទារក បាក់តេរី​ល្អ​ក្នុង​រាងកាយ​ម៉ាក់​ៗ​ពេល​សម្រាល អាច​ជំនួយ​ដល់​ពោះវៀន និង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សម្រាលកូន

របៀប​ប្រឹង​ពេល​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព

ការ​សម្រាល​កូន​ប្រៀប​បាន​នឹង​ការ​ឆ្លង​កាត់​មហា​សាគរ​ដូច្នេះ​ដែរ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​ឈឺចាប់ អ្នក​ខ្លះ​ដល់​ថ្នាក់​ស្រែក​យំ។ ពេល​សម្រាល​ម្តងៗ តែង​មាន​គ្រូពេទ្យ​ផ្នែក​សម្ភព ឬ​ឆ្មប ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​ប្រាប់​ពី​តិចនិក​មួយ​ចំនួន​ឲ្យ​ម៉ាក់ៗ​ប្រឹង​កើត​អាអូន​តាម​បែប​ធម្មជាតិ តើ​ក្បួន​ទាំង​នោះ​មាន​អ្វីខ្លះ​ទៅ? លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់​ថា ដើម្បី​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​បាន​ត្រៀម​លក្ខណៈ​ស្រួល​ប្រួល មាន​កម្លាំង​គ្រប់​គ្រាន់ ឯ​អាង​ត្រគាក​ក៏​អំណោយ​ផល​ទៀត។ ងាក​មក​និយាយ​ពី​គន្លឹះ​ក្នុង​ការប្រឹង​សម្រាល​កូន​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ពេទ្យ​គេ​មាន​ក្បួន​ប្រឹង មិន​មែន​ប្រឹង​កើត​មិន​ឈប់​នោះ​ទេ ក្បួន​នោះ​គឺ ឈឺ១​ដង ប្រឹង​៣​ដង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! “ឈឺ​ម្តង​ប្រឹង​៣​ដង អត់​ឈឺ​អត់​ប្រឹង ឈឺ​ចាំ​ប្រឹង ដក​ដង្ហើម​ធម្មតា​វែងៗ អាហ្នឹង​ត្រូវ​បច្ចេកទេស​ពេទ្យ​ហើយ កាល​ណា​យើង​ប្រឹង​រហូត មាន​កម្លាំង​ឯង​ណា​ប្រឹង ប្រឹង​រហូត​អត់​មាន​អុក​ស៊ី​សែន​ដក​ដង្ហើម​ទេ ទាំង​យើង​ទាំង​កូន​ត្រូវការ​អុកស៊ី​សែន”។ [embed-health-tool-due-date] ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ម្តង កូន​កើត​មក​ភ្លាម​នោះ​ទេ ទម្រាំ​កូន​យើង​ចេញ​មក​ក្រៅ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ ម៉ាក់ៗ​ត្រូវ​ឈឺ​ពោះ​រាប់​ម៉ោង ខំ​ប្រឹង​រាប់​ភ្លេច ដូច្នេះ​ការ​ប្រឹងខុស​បច្ចេក​ទេស នៅ​ពេល​សម្រាល ធ្វើ​ឲ្យ​ម៉ាក់ៗ​ឆាប់​អស់​កម្លាំង។ បន្ថែម​ពី​លើ​តិចនិក​ទាំង​ប៉ុន្មាន​នេះ លោកស្រី​ថា អំឡុង​ពេក​ប្រឹង​សម្រាល​កូន ស្រីៗ​គ្នា​យើង​មិន​ត្រូវ​ខាំ​ធ្មេញ និង​បិទ​មាត់​ជិត​នោះ​ទេ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក […]


ត្រៀមសម្រាល

មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​

ចាប់​ពី​មាន​ផ្ទៃ​ពោះ រហូត​ដល់​ថ្ងៃ​ត្រូវ​សម្រាល ទោះ​ឆ្លង​កាត់​រឿង​ពិបាក​ច្រើន​យ៉ាង​ណា ក៏​ស្រីៗ​ជា​ម្តាយ អាច​ស៊ូទ្រាំជម្នះរហូត​ទាល់​តែ​កូន​ជាទី​ស្រលាញ់​អាច​ចេញ​មក​មើល​ពន្លឺ​ព្រះអាទិត្យដោយ​សុវត្ថិភាព ក៏​ជាពេល​វេលា​សប្បាយ​បំផុត​សម្រាប់​គ្នា​យើង​មួយ​ចំនួន​ធំ​ដូច​គ្នា។ យ៉ាង​ណា អំឡុង​ពេល ៩ ខែ​នេះ ត្រូវ​សម្រេច​ចិត្ត​ឲ្យ​ហើយ សម្រាល​តាម​ធម្មជាតិ ឬដោយ​វះកាត់ ហើយ​បើ​សម្រេច​ចិត្ត​សម្រាល​តាម​ធម្មជាត គួរ​ត្រៀម​ខ្លួនទុក​ជាមុន អ្វី​គ្នា​យើង​គួរ​ធ្វើ​មាន​ដូច​ជា​៖ ១- ស្វែង​យល់​ពី​ដំណាក់​កាល​សម្រាលកូន រឿង​​សម្រាលចំពោះ​ស្រីៗ ​មិន​ដូច​គ្នា​នោះ​ទេ យើង​ក៏​មិន​អាច​ទាយ​ថា​ ត្រូវ​ចំណាយ​ពេលយូរ​ ឬ​ឆាប់ ឬ​យ៉ាង​ណា​នោះ​ដែរ។ ទោះ​មិន​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​រឿង​សម្រាល​កូន គ្នា​យើង​ទាំង​អស់ ​ចៀស​មិន​ផុត​ដំណាក់​កាល​ទាំង​ ៣ នេះ​ដូច​គ្នា។ – ដំណាក់​កាល​ទី១៖ សាច់​ដុំ​ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ហើយ​រលា​វិញ ជាហេតុ​​ធ្វើឲ្យ​មាត់​ស្បូន​រួញ​ខ្លី​ និង​បើក​ ដើម្បី​ឲ្យទារក​អាច​ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស​បាន។ ដំណាក់​កាល​នេះ ​អាច​មាន​រយៈពេល​ ២-៣ ​ម៉ោង ​ទៅ​ដល់​ ២-៣ ​ថ្ងៃ​ឯណោះ។ ការ​កន្ត្រាក់​សាច់​ដុំ​ស្បូន​ គឺ​មាន​ចង្វាក់​ទៀង​ទាត់ ហើយ​កន្រ្តាក់​ជាប់​ប្រហែល​មួយ​នាទីឯ​ណោះ។ – ដំណាក់​កាល​ទី​២៖ សាច់​ស្បូន​បើក​អស់​ហើយ ក៏​ជា​ពេល​វេលា​គ្នា​យើង​ត្រូវ​ប្រឹងរុញ​កូន​ចេញពី​ស្បូន​​មក​ក្រៅ។ – ដំណាក់​កាល​ទី​៣៖ ពេល​ទារក​សម្រាល​ចេញ​មក​ក្រៅ​​រួច​ហើយ ស្បូន​នៅ​តែ​កន្រ្តាក់​ទៀត​ ដើម្បី​ទម្លាក់​សុក​ចេញ​មក​ក្រៅ​ដែរ។ ២- ត្រៀម​ខ្លួន​សម្រាប់​ការ​ឈឺចាប់ ​ដើម្បី​កុំឲ្យ​ពេល​សម្រាល​ឈឺ​ចាប់​ខ្លាំង ​យើង​អាច​ចាប់​ផ្តើម​អនុវត្ត​តាម​ចំណូច​ទាំង​នេះ អំឡុង​ពេល​កំពុង​ពពោះ ដូច​ជា៖ – ម៉ាស្សា​តំបន់​ប្រដាប់​ភេទ៖ ​ម៉ាស្សា​ថ្មមៗ និងយឺត​ៗ ទៅលើ​ស្បែក ​ជាលិកា​នៅ​ជុំ​វិញ​ប្រ​ដាប់​ភេទ​ និង​ទ្វារ​លាមក នៅអំឡុង ៤​ សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​ពពោះ (ឬ​ចាប់​ពី​សប្តាហ៍​ទី ៣៤​ ទៅ)។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ម៉ាស្សា​តំបន់​ប្រដាប់​ភេទ ​កាត់​បន្ថយ​ការ​ដាច់​រហែក​ទ្វារ​មាស​ពេល​សម្រាល​បាន​មួយ​ចំនួន​ធំ។ – លំហាត់​ប្រាណ​អាង​ត្រគាក (Kegel)៖ ពេល​សម្រាល សាច់​ដុំអាង​ត្រគាក​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​រុញ​ទារក​ចេញ​ពី​ក្នុង​ផ្ទៃ។ ដូច​នេះ​ […]


ផលវិបាក

សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ

ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុយ​ជាដើម។ ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ? បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​សម្រាល​ដោយ​ធម្មជាតិ​ល្អ ព្រោះ​កាលណា​យើង​កើត​កូន​ដោយ​សុវត្ថិភាព តែ​ប៉ុន្មាន​ម៉ោង ឬ​យ៉ាង​យូរ​១​ថ្ងៃ ស្រីៗ​មួយ​ចំនួន​អាច​ដើរ​បាន ធ្វើ​សកម្មភាព​បាន មាន​ន័យថា​សុខភាព​ម៉ាក់ៗ​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វីត្បិត​តែ​ការ​សម្រាល​ដោយ​វះកាត់ ស្រីៗ​មិន​ព្រួយ​រឿង​ឈឺ​ពោះ​ពេល​សម្រាល​ក្តី តែ​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន ជាង​ការ​សម្រាល​តាម​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា ១០-១៥% នៃ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​នឹង​ជួប​ផល​វិបាក​ដូច​ខាង​ក្រោមនេះ។ – ធ្លាក់ឈាមច្រើនក្រោយសម្រាល – ឆ្លងរោគ – ខ្សោយស្បូន – សុកចាក់ចូលជញ្ជាំងស្បូន – ត្រូវ​ចាក់​ថ្នាំ​សណ្តំ ដែល​អាច​ឲ្យ​ឈឺ​ក្បាល​រាំរ៉ៃ – ត្រូវ​សម្រាល​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល – ស្លេក​ស្លាំង ព្រោះ​បាត់បង់​ឈាម​ច្រើន – អាច​វះកាត់​កូន​ក្រោយៗ​ទៀត – មានស្នាមនៅលើពោះ។ អត្ថបទពាក់ព័ន្ធ៖  កូន​ដំបូងវះ ចុះ​កូន​​ទី​២ អាច​កើត​ធម្មតាបានអត់? មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? លោកវេជ្ជបណ្ឌិត គាន់ អូន ​ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់? ការ​វះកាត់​ធ្វើ​ឡើង នៅ​ពេល​ដែល​ម៉ាក់ៗ​មាន​បញ្ហា​សុខភាព និង​បញ្ហា​ប្រឈម​ណា​មួយ មិន​អាច​សម្រាល​​តាម​ធម្មជាតិ​បាន​ប៉ុណ្ណោះ។ ការ​សម្រាល​កូន​ដោយ​វះកាត់​នេះ​គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​រៀបរាប់​ខាង​ក្រោម។ – កូនទទឹងពោះ – កូនមិនបង្វិលក្បាលចុះក្រោម – សុកពាំងមាត់ស្បូន – រហែកស្បូន – សុខភាពម្តាយ […]


ផលវិបាក

ម៉ាក់ៗត្រគាកតូច សម្រាលកូនតាមធម្មជាតិមានអត្រាគ្រោះថ្នាក់ខ្លាំង

ម៉ាក់​ៗ​កំពុងតែពពោះ​មួយ​ចំនួន​ធំ​ប្រាកដ​ជា​ចង់​សម្រាល​កូន​តាម​បែប​ធម្មជាតិ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ណា​ដែល​មាន​រូបរាង​មិន​អំណោយផល កម្ពស់​ទាប ធាត់​ខ្លាំង និង​អាង​ត្រគាក​តូច​ប្រាកដជា​ចៀស​មិន​ផុត​ពី​សម្រាល​តាម​វះកាត់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រាប់​មក Hello គ្រូពេទ្យ។ គ្រូពេទ្យ​ជំនាញ​ផ្នែក​​រោគ​ស្ត្រី​បាន​បន្ត​ថា គ្រូពេទ្យ​ទាំងអស់​តែង​ជំរុញ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ផ្លូវ​ក្រោម តែ​ករណី​នេះ​គ្រោះថ្នាក់​ណាស់ ព្រោះ​ពេល​អាង​ត្រគាក​តូច​កូន​ពិបាក ឬ​កើត​មិន​ចេញ​តែ​ម្ដង៖ “កាលណា​តែ​ម្ដាយ​មាន​បញ្ហា​កើត​មិន​ចេញ កូន​នៅ​ក្នុង​អាច​ស្លាប់ ឬ​កើត​មក​ខ្សោយ​មិន​គ្រប់​លក្ខណៈ ព្រោះ​អុកស៊ីសែនពេល​នោះ​មិន​គ្រប់គ្រាន់​ចូល​ទៅ​ក្នុង ហើយ​កូន​ណា​ជួប​បញ្ហា​សន្លប់​ពេល​កើត​ ធំ​ឡើង​ទៅ​អាច​ខ្សោយ​បញ្ញា ឬ​សុខភាព​មិន​ល្អ។ ចំណែក​ម្ដាយ​វិញ​ក៏​មាន​អត្រា​គ្រោះថ្នាក់​ខ្លាំង​ដែរ ប្រសិនបើ​ជួយ​មិន​ទាន់​ពេល​វេលា​ដោយ​វះកាត់​”។ អត្ថបទ​ពាក់ព័ន្ធ៖  មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ៗ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​អត្រា​កើត​គ្រោះថ្នាក់​ខ្ពស់​ទាំង​កូន និង​ម៉ាក់ ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា គ្រូពេទ្យ​ជំនាញ​ទាំងអស់​គួរតែ​វាយ​តម្លៃ​តាំងពី​ពេល​ពិនិត្យ​ផ្ទៃពោះ​ប្រចាំ​ខែ និង​នៅ​ពេល​សម្រាល​ជាក់ស្ដែង​តែម្ដង។ ជាចុងក្រោយ​លោក​គ្រូពេទ្យបាន​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​តាម​ធម្មជាតិ​វា​ល្អ​ណាស់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច សូម​កុំ​ជំទាស់ គឺ​ត្រូវ​វះកាត់​ឲ្យ​ទាន់​ពេលវេលា ហើយ​គ្រូពេទ្យ​ទាំងអស់​តាមដាន​ម៉ាក់ និង​កូន​តាំងពី​នៅ​ក្នុង​ពោះ បើ​រក​ឃើញ​កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ឬ​សញ្ញា​ទៅ​មិន​រួច​ណា​មួយ គួរតែ​រៀបចំ​ការ​វះកាត់​ទុក​ឲ្យ​ហើយ ដើម្បី​សុវត្ថិភាព កុំ​ឲ្យ​ដល់​ពេល​ប្រថុចញ៉ុច ការ​ត្រៀម​លក្ខណៈ​មិន​បាន​ល្អ ព្រោះ​ពេល​ចៃដន្យ​គឺ​មិន​សព្វ​ជ្រុងជ្រោយ​ដូច​ការ​បម្រុង​ទុក​នោះ​ទេ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ថ្ងៃសម្រាល

យាយ​វ័យ ៦១ឆ្នាំ ស្ម័គ្រ​ឲ្យ​កូន​ប្រុស​ខ្ចី​ពោះ​បង្ក​កំណើត

ជារឿង​គួរ​ឲ្យ​រំភើប​បំផុត សម្រាប់ក្រុម​គ្រួសារ​លោក Matthew Eledge នៅ​អាមេរិក ក្រោយ​ម្តាយ​វ័យ​ ៦១ឆ្នាំ ស្ម័គ្រ​ចិត្តឲ្យលោកខ្ចីពោះ​បង្ក​កំណើត ដោយ​ចុង​បញ្ចប់​ សម្រាល​បានកូន​ស្រីៗគួរ​ឲ្យ​ស្រលាញ់​ម្នាក់។​ តាម​សារព័ត៌មាន Independent លោក​យាយ​​វ័យ ​៦១​ឆ្នាំ ឈ្មោះ Cele មក​ពី​រដ្ឋ Nebraska សហរដ្ឋអាមេរិក បាន​​​ផ្តល់​​កំណើត​ឲ្យ​ចៅ​ស្រី​​បង្កើត​របស់​ខ្លួន។ ហេតុ​ផល​លោក​យាយ បង្កើត​ចៅ​ស្រី​ខ្លួន​ឯង​បែប​នេះ ក៏​ព្រោះ​តែ កូន​ប្រុស​លោក​យាយ ​លោក Matthew Eledge ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​បាន​រៀប​ការ​ជា​មួយដៃគូឈ្មោះ Elliot Dougherty។ ព្រោះ​តែ​​កូន​ប្រុស​ និង​កូន​ប្រសារ​​​ចង់​បាន​កូន​ បង្កើន​​សមាជិក​គ្រួសារ​ថ្មី តែ​ដោយសារ​​ភេទ​ដូច​គ្នា ទើប​​ទាម​ទារ​ឲ្យ​មាន​ការខ្ចី​ពោះ​​កំណើត។ ដូច​នេះ វិធី​​មួយ​​គ្រួសារ​ខាង​លើ​ជ្រើស​រើស គឺ​យក​មេ​ជីវិត​របស់​លោក Matthew ទៅ​បង្ក​កំណើត​ជា​មួយ​ស៊ុត​បង្ក​កំណើត របស់​កញ្ញា Lea Yribe (ជា​ប្អូន​ថ្លៃ​ លោក (​Matthew) និង​​ជា​ប្អូន​ស្រី​លោក​ Elliot Dougherty។ ក្រោយ​ពី​បច្ចេក​ទេស​បង្ក​​​កំណើត ភាសា​បច្ចេកទេស ហៅ Vitro Fertilistion (IVF) រួច​រាល់ ទាម​ទារ​ឲ្យ​មាន​ស្ម័គ្រ​ចិត្ត​ពពោះ […]


ផលវិបាក

ទងសុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ?

សុក​ពាំង​មាត់​ស្បូន ទងសុក​រុំ​ក​កូន សុទ្ធ​​តែ​ជា​បញ្ហា​ចោទ ដែល​ស្រីៗ​កំពុង​ពពោះ​តែង​ព្រួយ​បារម្ភ។ ថ្ងៃនេះ Hello គ្រូពេទ្យ ​នឹង​បក​ស្រាយ​ករណី​ទងសុក​រុំ​ក​កូន​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត តើ​​មក​អ្វី? គ្រោះ​ថ្នាក់​ទេ? លោក​វេជ្ជ​បណ្ឌិត​ថា នៅ​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ សុក​រុំ​ក​កូន កើត​មាន​ឡើង​នៅ​ត្រីមាស​ទី​៣ ជា​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​ចាប់​ផ្តើម​កម្រើក​ចុះ​ឡើង ដែល​ករណី​ខ្លះ ​ការ​​ធ្វើ​​ចលនា​នោះ សុក​កូន​ទៅ​រុំក​​ខ្លួន​ឯង ១ជុំ ២ជុំ ឬ៣ជុំ។ នៅ​ពេល​សួរ​ថា ករណី​សុក​រុំក នេះ​គ្រោះ​ថ្នាក់​អត់? អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ទេ? វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ​ពន្យល់​ថា សុក​រុំកូន ជា​បញ្ហា​គ្រោះ​ថ្នាក់ ឬ​មិន​គ្រោះ​ថ្នាក់ អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា? “សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់“។ អត្ថបទពាក់ព័ន្ធ៖  ទឹក​ភ្លោះ​តិច ឬ​ច្រើន មកពី​អ្វី? គ្រោះ​ថ្នាក់​ម៉េច​ខ្លះ? មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ដើម្បី​ដឹង​ថា ទង​សុក​រុំក​កូន​កម្រិត​ណាមួយ​នោះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​អេកូ​មើល […]


ថ្ងៃសម្រាល

កូន​ដំបូងវះ ចុះ​កូន​​ទី​២ អាច​កើត​ធម្មតាបានអត់?

នេះ​​ជា​​រឿង​ចាំបាច់​មួយ​សម្រាប់​ម៉ាក់​ៗ​ដែល​ធ្លាប់សម្រាល​កូន​ទី១​​ដោយ​វះកាត់​ចង់ដឹង ព្រោះ​ខ្លាច​កូន​ទី​២ មិន​អាចសម្រាល​​តាម​ធម្មជាតិ​បាន។ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ពេល​មាន​កូន​ទី​២ ពិតជា​អាច​សម្រាល​តាម​ផ្លូវ​ក្រោម​បាន។ សាស្ត្រាចារ្យ​ដែល​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ផ្នែក​សម្ភព បាន​ឲ្យ​ដឹង​ថា ករណី​ម្ដាយ​វះ​កូន​ដំបូងពេល​កូន​បន្ទាប់​មាន​អត្រា​កើត​តាម​ធម្មតា​បាន​រហូត​ទៅ ៦០ -៧០%។  “អ្នក​មាន​កូន​ដំបូង​វះ លើក​ទី​២ អាច​កើត​បាន​ធម្មតា តែ​គ្រូពេទ្យ​ត្រូវ​តាមដាន​ពិនិត្យ​មើល​ថ្នេរ​មុខរបួស​ចាស់​ឲ្យ​បាន​ដិតដល់​បំផុត​តាំងពី​ពពោះ រហូត​ជិត​ដល់​ថ្ងៃ​សម្រាល ខ្លាចក្រែង​មាន​បញ្ហា​អ្វី​មួយ ឬ​ដាច់ដោច​ថ្នេរ​ចាស់។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​ករណី​គួរឲ្យ​បារម្ភ​មួយ​ចំនួន ត្រូវ​វះ​ម្ដង​ទៀត​ដូចជា​ត្រគាក​តូច កូន​ធំជាដើម”។ ប្រសិនបើ​កូន​ទី​១ ​វះ ហើយ​ទី​២​វះ​ទៀត កូន​បន្ទាប់​ៗ​ទៀត​ក៏​នៅតែ​ប្រើ​វិធី​នេះ​ដដែល ដើម្បី​សម្រាល។ ករណី​ដែល​អាច​សម្រាល​វិញ​បាន​ទាល់តែ​កូន​ទី​១វះ ទី​២​សម្រាល នោះ​ទើប​កូន​ក្រោយ​ៗ​អាច​សម្រាល​បាន។ ចំពោះ​មូលហេតុ​ធ្វើឲ្យ​ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​ដោយ​វះ​ជាចាំបាច់​មាន​ដូចជា ទងសុក​រុំ​ក​កូន​ច្រើន​ជុំ កូន​ទទឹង​ពោះ កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម សុក​ពាំង​មាត់​ស្បូន រហែក​ស្បូន សុខភាព​ម្ដាយ ឬ​កូន​ខ្សោយ​ខ្លាំង ម្ដាយ​មាន​ធ្លាក់​ឈាម​ច្រើន ឬ​បែក​ទឹក​ភ្លោះ​យូរ ព្រោះ​តម្រូវ​ឲ្យ​​​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ​បើ​ទុក​យូរ​អាច​មាន​គ្រោះថ្នាក់​ទាំង​ម្ដាយ និង​កូន។ ជា​ធម្មតា​ពេទ្យ​មិន​​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ជ្រើសរើស​វិធី​វះ​ឡើយ ទាល់តែ​ព្យាយាម​កើត​តាម​ផ្លូវ​ក្រោម​អស់​លទ្ធភាព​សិន ទើប​ពេទ្យសម្រេចចិត្ត​ឲ្យ​វះ។ អត្ថបទ​ពាក់ព័ន្ធ៖ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ផលវិបាក

ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ

​រំលូត​កូន គ្មា​នប៉ា​ម៉ាក់​ណា​គិត​ចង់​ធ្វើ​នោះ​ទេ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ណាមួយ យើង​អាច​នឹង​សម្រេច​ចិត្ត​ធ្វើ​រឿង​នេះទាំង​បង្ខំ។ យ៉ាង​ណា ត្រូវ​ចាំ​ថា រំលូត​កូន មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្រីៗ គប្បី​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់មុន​សម្រេច​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ស្រីៗ​ឲ្យ​ដឹង​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ការ​រំលូត​កូន។ ១- គ្រោះថ្នាក់​នៃ​ការ​រំលូត​កូន សម្រាប់​រយៈពេល​ពី​ ២-​៤ ​សប្ដាហ៍​ដំបូង​បន្ទាប់​ពី​ការ​រំលូត​កូន ស្រី​អាច​នឹង​កើត​មាន​ផល​វិបាក​ផ្នែក​រាង​កាយ​ជា​ច្រើន​ដូចជា៖ – ការ​ធ្លាក់​ឈាម​តាម​ទ្វារមាស – មាន​អាការ​ក្អួត​ចង្អោរ – រាក – ឈឺ​ពោះ​រ៉ាំរ៉ៃ – គ្រុន​ក្តៅ ទោះ​បី​ជា​វា​កម្រ​នឹង​កើត​មាន​ក៏​ដោយ តែ​នៅ​មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន​ពី​ការ​រំលូត​កូន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រាងកាយយូរ​អង្វែង​ ឬ​ពេញ​មួយ​ជីវិត ដោយ​ផល​ប៉ះពាល់​ទាំង​នោះ​ មាន​ដូចជា ៖ – ការ​រលាក ​និង​បង្ក​រោគ​ធ្ងន់ធ្ងរ​ ឈាន​ទៅ​ដល់​ករណី​ពុល​ឈាម ​និង​មិន​អាច​មាន​កូន​បាន – ហូរ​ឈាម​ច្រើន និង​ហូរ​ឈាម​ជាប់​រហូត – របួស​មាត់​ស្បូន – កំណក​ឈាម (អាច​មាន​ដុំ​ឈាម​កក ឬ​ដុំ​ឈាម​ស្ទះ​នៅ​សរសៃ​ឈាម) – រហែក​ស្បូន – ប្រកាច់ – ផល​វិបាក​របស់​ថ្នាំ​ស្ពឹក ​មាន​ដូច​ជា​ ​ខូច​ធ្មេញ ប៉ះពាល់​សួត និង​សរសៃ​ឈាម​បេះដូង​ជា​ដើម។ ស្រី​ៗធ្លាប់​រំលូត​កូន បង្កើន​​ឱកាសមានកូន​ក្រៅ​ស្បូនខ្ពស់ ​បើធៀប​​នឹង​ស្រីៗ​មិនធ្លាប់​រំលូត​កូន។​ ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​រំលូត​កូន ​អាច​នាំ​ស្លាប់​ថែម​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​កត់សម្គាល់ថា​ ​ពេល​យើង​​រំលូត​កូន ​ត្រូវ​ដឹងពី​ផលវិបាក​ជាមុន។ ស្ត្រីរំលូត​កូន​​អំឡុង​ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ អាច​កាត់​បន្ថយ​ហានិភ័យ​ និង​គ្រោះថ្នាក់​ពាក់​កណ្តាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រីៗរំលូត​កូន​យឺត (​គភ៌​លើស​ពី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ