សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ថ្ងៃសម្រាល

មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?

ស្រី​ៗ​យើង​ភាគច្រើន​តែង​ឮ​គេ​និយាយ​ថា ការ​សម្រាល​កូន​ដោយ​ការ​វះកាត់ គឺ​បាន​តែ ២ ឬ ៣ ដង​ប៉ុណ្ណោះ មិន​អាច​វះ​បាន​ច្រើន​ជាង​នេះ​ឡើយ។ សម្រាប់ម៉ាក់ៗដែល​មាន​គម្រោង​ចង់​បាន​កូន​ច្រើន ពិតជា​ខក​ចិត្ត​ជាក់ជា​មិន​ខាន។ បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ស្រីៗអាចសម្រាល​កូន​ដោយ​វះកាត់​បាន​ច្រើន​ដង មិន​កំណត់​ថា ២ ឬ ៣ ដងនោះទេ​ អាស្រ័យ​លើ​សុខភាព​ផ្ទាល់​ខ្លួនម្នាក់ៗ និង​ថ្នេរ​ចាស់​ប៉ុណ្ណោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ទោះ​យ៉ាង​ណា​លោក​ជំទាវ​សាស្ត្រាចារ្យ​បញ្ជាក់ថា គ្រូពេទ្យ​លើក​ទឹកចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​កូន​តាម​ធម្មជាតិ។ ការ​សម្រាល​ដោយ​វះកាត់​នេះ ​លុះត្រាតែម្តាយ​​មិនអាចសម្រាល​ដោយ​​ធម្មជាតិបាន ​ដូចជា ម៉ាក់​ៗ​មាន​មាឌ​តូច កូន​ក្នុងពោះ​ធំ​ជាង​ឆ្អឹង​ត្រគាក។ ក្នុង​ករណី​ខ្លះ​ទោះ​យើង​​មាន​មាឌ​ធំ ត្រគាក​សាយ តែ​មក​ពី​ម៉ាក់​ៗ​ញ៉ាំច្រើន​ពេក បណ្ដាល​ឲ្យ​ឡើង​គីឡូ ហើយ​កូន​ថ្លោស​ដល់ ៤ -៦ គីឡូ​ ក៏​ធ្វើ​ឲ្យ​ពិបាក​កើត​ដែរ។ [embed-health-tool-due-date] ពេល​ដែល​កូន​មិន​អាច​កើត​តាម​ធម្មជាតិ​បែប​នេះ​គេ​ហៅ​ថា ភាព​មិន​ចុះសម្រុង​រវាង​ម្ដាយ និង​កូន ហើយ​ជួនកាល​ម្ដាយ​គាត់​មាន​ជំងឺ​ដូចជា បម្រុងក្រឡាភ្លើង ក្រឡាភ្លើង បេះដូង ឬ​ជំងឺ​សួត​ខ្លាំង ដូចនេះ​ក្រុម​គ្រូពេទ្យ​ត្រូវ​រៀបចំ​ជួយ​ម្ដាយ ដោយ​រហ័ស​យក​កូន​ចេញ ដើម្បី​ព្យាបាល​ម្ដាយ។ ចំណែក​ករណី​ខ្លះ​ម៉ាក់​ៗ​មិន​ចង់​ឈឺពោះ ក៏​សម្រេច​ចិត្ត​វះកាត់​តែម្ដង។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ថ្ងៃសម្រាល

ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី

បើទោះបីជាមាន​អាយុ​ច្រើន​ហើយ ប៉ុន្ដែ​ស្រ្តីមួយចំនួន នៅ​តែអាច​ពពោះ និង​សម្រាលបេប៊ី​ដោយ​ជោគជ័យ ជា​លទ្ធផល​នេះ អាច​គួរ​ឲ្យ​ភ្ញាក់ផ្អើល កក់ក្ដៅ និង​​រន្ធត់។ អាច​ចាត់​ទុក​ជា​​អភូតហេតុគួរ​ឲ្យ​ភ្ញាក់​ផ្អើល​កម្រ និង​កើត​មាន​លើ​ផែន​ដី​នេះ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ ជាធម្មតា​ស្ត្រីនឹង​អស់​រដូវចាប់​ពី​អាយុ ៤៥​ ឆ្នាំ​ឡើង មាន​ន័យ​ថា នឹង​គ្មាន​មេជីវិត​ញី ដើម្បី​បង្ក​កំណើតត​ទៅ​​ទៀត​ដែរ ប៉ុន្តែមានស្រ្ដី​ទាំង​ ៥​នាក់ សុទ្ធ​តែ​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើលសម្រាប់​ពិភពលោក ជា​ស្ត្រី​វ័យ​ចំណាស់​បំផុត​ដែល​អាច​ពពោះ និងសម្រាលកូន​បាន​ដោយ​ជោគជ័យ​៖ ១-  Rajo Devi Lohan លោកយាយ Rajo Devi Lohan បាន​បង្កើត​កំណត់ត្រា​ថ្មី ​ក្លាយជា​ម្ដាយ​មាន​វ័យ​ចាស់ជាងគេ លើពិភពលោក នៅពេល​លោក​យាយ​បាន​សម្រាលកូនដំបូង​ នៅ​ក្នុង​ភូមិមួយ​ឈ្មោះ Hissar ប្រទេស​ឥណ្ឌា ​ឆ្នាំ​២០០៨។ នៅ​ពេល​នោះ លោក​យាយ មាន​អាយុ ៦៩​ឆ្នាំ ហើយ​ការ​បង្កកំណើត​ អាច​ធ្វើ​ទៅ​បាន តាមរយៈ​ការ​ចាក់បញ្ចូល​មេជីវិយឈ្មោល ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បីជួយ​លោក​យាយ​ឲ្យ​មាន​គភ៌​ដោយជោគជ័យ។ ដោយសារវ័យ​ចំណាស់​ពេក លោក​យាយស្ទើរតែ​ទទួល​មរណៈភាព ក្រោយ​សម្រាល​កូនដោយ​ធម្មជាតិ។   អត្ថបទ​ពាក់​ព័ន្ធ៖ អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ ២-  Daljinder Kaur បាន​បង្កើតកូនប្រុស នៅ​ប្រទេស​ឥណ្ឌា អំឡុង​ឆ្នាំ […]


ថ្ងៃសម្រាល

ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន?

ចាស់ៗ​ពី​ដើម​តែង​មាន​ទម្លាប់​តៗ​គ្នា​មក​ឲ្យ​កូន​ចៅ​ដែល​មាន​ពោះ​ពុងសម្រុក​ញ៉ាំ​គ្រាប់​ជីរ គ្រាប់ល្ង ដូងទុំ​ជាដើម ដើម្បី​ស្រួល​កើត​កូន មិន​សូវ​ឈឺចាប់ ឬ​ឈឺ​ពោះ​យូរ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? ការ​ធ្វើតាមក្បួន​បុរាណ​ដូច្នេះ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ? គ្រាប់ជី​រផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព  ប៉ុន្តែ​ចំពោះ​ស្រី​មាន​ផ្ទៃពោះ ​គ្រូពេទ្យ​ផ្នែក​សម្ភព​មិន​ណែនាំ​ឲ្យ​ញ៉ាំ​ឡើយ។ មក​​ទល់​​ពេល​​នេះ​​មិន​ទាន់​​មាន​​ការ​សិក្សា​​ណា​​បញ្ជាក់​ថា គ្រាប់ជីរ​ល្អចំពោះ​​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ការ​ញ៉ាំ​គ្រាប់ជីរ គ្រាប់ល្ង ផឹក​ទឹកដូងទុំ ឬ​ថ្នាំ​បុរាណ​ផ្សេង​ៗក្នុងអំឡុង​ពេល​ពពោះ​មិន​ត្រឹម​មិន​បាន​ផល​នោះទេ តែ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​អំឡុង​ពេល​សម្រាល​ និង​ក្រោយ​ពេល​សម្រាល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ [embed-health-tool-due-date] – សុកក្រិន ស្អិត ចាស់មុនអាយុ – ស្បូន​មិន​បើក – ទឹកភ្លោះ​មិន​ល្អ – ធ្លាក់​ឈាម (ក្រោយសម្រាល) – កូន​ខ្សោយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ដើម្បី​ម៉ាក់ៗ និង​កូន​នៅ​ក្នុង​ពោះ​មាន​សុខភាព​ល្អ គ្រូពេទ្យ​ណែនាំ​ស្រីៗ​មានផ្ទៃពោះឲ្យ​​​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់គ្រាន់ ចៀស​វាងការ​ញ៉ាំប្រៃ ស្រា បារី និង​ត្រូវ​មាន​អនាម័យ។ ក្រៅ​នោះ​យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដើម្បី៖ – តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង) – ចាក់​ថ្នាំ​តេតាណុស – លេប​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់ – លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក […]


ផលវិបាក

គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

ជា​ទូទៅ ក្នុង​ត្រីមាស​ទី៣ នៃ​​អាយុគភ៌ ទារក​នៅ​ក្នុង​ផ្ទៃនឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​កើត​តាម​ធម្មជាតិ។ មាន​ករណី​ខ្លះ ដល់​ពេល​ជិត​កើត​ហើយ បេប៊ី​នៅ​តែ​មិន​ទាន់​បង្វិល​ក្បាល​ចុះ​ក្រោម ដែល​ភាគ​ច្រើន​គេ​ហៅ​​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ដែលធ្វើឲ្យ​ដំណើរ​ការ​សម្រាល​​លំបាក​ខ្លាំង និង​អាច​មាន​គ្រោះថ្នាក់​។ ប្រមាណ​ជា ២៥% នៃ​ទារក​ដែល​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស​បែប​នេះ នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​ដោយ​ឯកឯង ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។ ដោយ​ឡែក ៧៥%ទៀត​ នឹង​ត្រូវ​កើត​ទាំង​បញ្ច្រាសបែប​នេះ ដោយ​មាន​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ ឬអាច​នឹង​ត្រូវ​វះកាត់ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ផ្សេង​ៗទាំងកូនទាំងម្ដាយ។ ចុះកត្តាអ្វីខ្លះបានកូនលូតលាស់ទាំងបញ្ច្រាសមិនបង្វិលក្បាលចុះក្រោម? មានដំណោះស្រាយអ្វីខ្លះ? ១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ - បញ្ច្រាស​ធម្មតា (​ប្រមាណ ៥០,៧០%)៖ គូថ​របស់​ទារក ​សំយុង​ចុះ​មក​មាត់​ស្បូន ហើយ​ជើង​បែរ​ឡើង​លើ​ទៅ​រក​ក្បាល។ - បញ្ច្រាស​ជើង (ប្រមាណ ១០,៣០%)៖ ជើង​ម្ខាង ឬទាំង​សង​ខាង​របស់​ទារក​ សំយុង​ចុះ​មក​មាត់​ស្បូន។ - បញ្ច្រាស​ទាំងស្រុង (​ប្រមាណ ៥-១០%)៖ គូថ​របស់​ទារក​ សំយុង​ចុះមក​មាត់​ស្បូន ហើយជើង​ទាំង​ពីរ​របស់​ទារក​បត់​ផ្អោប​ជាប់​ខ្លួន​ដោយ​មិន​តម្រង់​មក​ខាង​ក្រោម។ ២- កត្តាធ្វើឲ្យកូនស្ថិតនៅទីតាំងបញ្ច្រាស  - សុក​ពាំងមាត់​ស្បូន - កូន​កើត​មុន​ខែ - កូន​ភ្លោះ ឬច្រើន - បរិមាណ​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ជ្រុល - សុខភាព​ស្បូន​ខ្សោយ - សុខភាព​ទារក​ខ្សោយ - ស្បូន​យារ (​បង្កើត​កូន​ច្រើន លើស​ពី […]


ផលវិបាក

កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន

ស្រី​ៗ​យើងឲ្យ​តែ​ចាប់​មាន​ប៊េប៊ី​​ រអ៊ូ​តែ​រឿង​ឈឺ​ខ្នង​ ឈឺ​ចង្កេះ។ ពិត​ណាស់​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ស្ត្រី ​ដែល​មាន​កូន​តាំង​ពី​ខែ​ដំបូង​​ រហូត​ក្រោយ​ពេល​សម្រាល​កូន​ហើយ​ក៏​មិន​ងាយ​បាត់​ដែរ។ នេះ​​មក​ពី​ទម្ងន់​របស់​ទារក​ដែល​នៅ​ក្នុង​ស្បូន​ ​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង​របស់​​ម្ដាយ​យឺត​ និង​កោង​ខ្លាំង​ ដើម្បី​ទ្រ​ទម្ងន់​ពោះ​ ពេល​ដែល​ស្បូន​ និង​ពោះ​​ម្ដាយ​កាន់​តែ​រីក​ធំ​ សម្ពាធ​​លើ​ខ្នង​ផ្នែក​ខាង​ក្រោមក៏​កាន់​តែ​កើន​ឡើង​ដូច​គ្នា។ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ អាការៈ​ឈឺ​ខ្នង​ ចង្កេះ​នេះ​ បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ហើយ។ដើម្បីសម្រួល​ការឈឺ​ចាប់​ ម្តាយ​អាច​សាក​ល្បង​ធ្វើ​តាម​វិធីសាស្ត្រ​​ខាង​ក្រោម​៖ ១- សម្រាកឲ្យបានគ្រប់គ្រាន់ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ការ​សម្រាកឲ្យ​បាន​គ្រប់​គ្រាន់ ​ទាំងផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជា​រឿង​ដែល​សំខាន់​បំផុត ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ។ ជា​ពិសេស​ សុខភាព​ផ្លូវ​ចិត្ត​ ព្យាយាម​ធ្វើ​ចិត្តឲ្យ​សប្បាយ​ និង​កុំ​តាន​តឹង​ពេក​ ព្រោះ​ពេល​​​មាន​អារម្មណ៍​ព្រួយ ភ័យ​ខ្លាច និង​តាន​តឹង​ពេក ការ​ឈឺ​ចាប់​​ពេល​ព​ពោះ ​ក៏​ដូច​ជា​ពេល​សម្រាល​ នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដូច​គ្នា​។ ២- លំហាត់ប្រាណ ការ​ធ្វើ​ចលនា​ ឬ​លំហាត់​ប្រាណ​ស្រាល​ៗ​ដូច​ជា​ ការ​ដើរ ការ​ពត់​ខ្លួន ឧស្សាហ៍​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​អង្គុយ ​ឬ​គេង និង​លំហាត់​ប្រាណ​លើ​បាល់​ មិន​ត្រឹម​តែ​ជួយ​បន្ថយ​ការ​ចុក​រួយ​ចង្កេះ ​និងខ្នង​ទេ វានឹងជួយ​សម្រួលដល់​ការ​សម្រាល​កូន​ផង​ដែរ។ ៣- ងូតឬស្អំទឹកក្តៅឧណ្ហៗ ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ​និង​ជួយ​ឲ្យអ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ។ ​អ្នក​ខ្លះ​និយាយ​ថា ​ការ​ស្អំ​ទឹក​ត្រជាក់​មាន​ប្រសិទ្ធភាព​ជាង​ ប៉ុន្តែទាំង​កម្ដៅ និង​ចំហាយ​ត្រជាក់​សុទ្ធ​តែ​មាន​ប្រយោជន៍​ដូច​គ្នា។ អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង​បាន ​តែ​ត្រូវ​ប្រើកំណាត់ ​ឬ​កន្សែង​ទ្រាប់​ការពារ​ស្បែកយើង ​ចៀសវាង​ការ​ដាក់​ផ្ទាល់។ ៤- ការប្រើថ្នាំបំបាត់ការឈឺចាប់ ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជឿ​ថា​ការចាក់ (Sterile Water) អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ខ្នង​ចង្កេះ​បាន។ […]


សម្រាលកូន

អស់បារម្ភ​រឿង​កូន​មិន​គ្រប់ខែ ទាំង​នេះ​ជា​របៀប​បង្ការ

ប៉ុន្មាន​ថ្ងៃមុន “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​លើ​កូន​កើត​មិន​គ្រប់ខែ។ ជំងឺ​ទាំង​នោះ​ពិត​គួរ​ខ្លាច ពិបាក​ព្យាបាល អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​កូន​ទៀត​ផង។ គ្មាន​ម៉ាក់ប៉ា​ណា ចង់​ឲ្យ​កូន​កើត​មក​ទាំង​មិន​គ្រប់​ខែ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​រាប់​មិន​ឈ្នះ​នោះ​ទេ។ ខាងក្រោម​នេះ ជា​វិធី​យក​ឈ្នះ​ការ​សម្រាល​កូន​មុន ៩ ខែ ១០ថ្ងៃ។ ១- ហេតុផលអាចនាំឲ្យកើតកូនអត់គ្រប់ខែ ៥០% នៃ​ករណី​កើត​កូន​អត់​គ្រប់ខែ មិន​អាច​ពន្យល់​បាន ប៉ុន្តែ​យ៉ាងណា ៥០% ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ជំងឺម៉ាក់ៗ​ផ្ទាល់ ដូចជា បញ្ហាស្បូន បញ្ហាមាត់ស្បូន ធាត់​លើស​ទម្ងន់ ស្គមជ្រុល សម្ពាធឈាម​ខ្ពស់ មាន​ជំងឺស្អូច ជំងឺ​បេះដូង និង​កត្តា​ជាច្រើន​ទៀត។ តានតឹង​អារម្មណ៍ ជក់បារី និង​ប្រើ​សារធាតុញៀន ក៏​អាច​បង្កើន​ឱកាស​ផ្តល់​កំណើត​មិន​គ្រប់ខែ​ដូចគ្នា។ [embed-health-tool-due-date]ពពោះ ២- វិធីបង្ការកុំឲ្យកើតកូនអត់គ្រប់ខែ ថ្វីបើ​អ្នក​វិទ្យាសាស្ត្រ​មិនទាន់​រកឃើញ​ហេតុផល​ប្រាកដ​ពាក់ព័ន្ធ​ការផ្តល់​កំណើត​មិន​គ្រប់ខែ​ក៏​ពិតមែន ប៉ុន្តែ​វិធីសាស្ត្រ​បង្ការ​នៅតែ​ត្រូវ​បាន​គេណែនាំ​ដើម្បី​បន្ថយហានិភ័យ ដូចជា៖  រក្សាទម្ងន់ឲ្យល្អមុនពពោះ៖ ហាត់​ប្រាណ​ទៀងទាត់ និង​របបអាហារ​ផ្តល់​សុខភាព​ល្អ នោះ​ស្រីៗ​គ្នាយើង​អាច​ចៀស​ផុត​ពី​ហានិភ័យ​ផ្តល់​កំណើត​មិន​គ្រប់ខែ​បាន។  ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ សារធាតុរាវ ២,៥ លីត្រក្នុង​មួយថ្ងៃ ជួយ​រាងកាយ​ម៉ាក់ៗ​បង្ការ​ការកន្ត្រាក់​ស្បូន​រហ័ស​មុន​កំណត់ និង​កាត់បន្ថយ​ហានិភ័យ។ គ្នាយើង​ដែល​ហាត់ប្រាណ​ច្រើន ក៏​គួរផឹក​ទឹក​ប្រចាំថ្ងៃ​ឲ្យ​ច្រើន​ដូចគ្នា។ ផ្តាច់បារី៖ ជាតិ​នីកូទីន​ក្នុងបារី ផ្តល់​ទុក្ខទោស​ចំពោះសុខភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី។ ចាក់ថ្នាំបង្ការ៖ ទទួល​ថ្នាំ​បង្ការ​ជំងឺគ្រុន​ផ្តាសាយធំ អាច​ធ្វើ​ឲ្យ​សុខភាព​ម៉ាក់ៗ​កាន់​តែ​ប្រសើរ។ ស្វែងរកការថែទាំមុនសម្រាល៖ ម៉ាក់ៗ​គួរប្រើ​វីតាមីន​បំប៉ន​ផ្ទៃពោះ​មុន​សម្រាល មាន​ស្តុក​ជាតិអាស៊ីដ […]


ត្រៀមសម្រាល

គ្រប់​ខែ​ហើយ! ម៉ាក់ៗត្រូវ​សម្គាល់សញ្ញា​ឈឺ​ពោះ​ជិត​សម្រាលទាំងនេះ

៩ ខែ​ក្រោយ​ពពោះ ម៉ាក់ៗ​ច្បាស់​ជាអន្ទះសា ព្រោះ​ជិត​ដល់​ថ្ងៃ​មែន​ទែន​ហើយ គ្នា​យើង​ខ្លះ​ភ័យ​ខ្លាំង អារម្មណ៍​ច្របូក​ច្របល់ អាច​ដោយសារ​សញ្ញា​ប្លែកៗ​មួយ​ចំនួន។ ម៉ាក់មួយ​ចំនួន​ប្រសិនបើតាមដាន​សុខភាព​ប្រកាដជា​ឃើញពីភាព​ខុសប្លែក ឬអ្នក​ខ្លះ​អាច​សង្ស័យ​ថា​មាន​បញ្ហា​សុខភាព​ណាមួយ​ទៅវិញ តាមពិត​ជា​ការ​ផ្ដល់​សញ្ញា​ថា​ថ្ងៃ​សម្រាល​ជិត​ដល់​ហើយ​ម៉ាក់។ បើចឹង “Hello គ្រូពេទ្យ” ពេលនេះ​នឹង​ប្រាប់​ពី​សញ្ញាខ្លះៗ​បញ្ជាក់​ដល់​ពេល​ជិត​សម្រាល​អូនៗ​ហើយ។ ១- ៤សប្តាហ៍ចុងក្រោយមុនសម្រាល - កូនធ្លាក់ចូលអាងត្រគាក៖ មុន​ឈឺ​ពោះ​សម្រាល ២-៣ សប្តាហ៍ គ្នា​យើង​អាច​សង្កេត​ឃើញ​ពោះ​ធ្លាក់​ចុះ​ជាង​មុន ព្រោះ​នៅ​ដំណាក់កាល​នេះ ក្បាល​អូនៗ​នឹង​ផ្លាស់​ទីតាំង​ទៅ​ក្នុង​អាង​ត្រគៀក ត្រៀម​ចេញ​មើល​ផែនដី​លើក​ដំបូង ដោយ​ថែម​ទាំង​មាន​ចលនា​ខ្លះ​សម្រួល​ពេល​ម៉ាក់ៗ​សម្រាល​ទៀត​ផង។ ហេតុនេះ គ្នា​យើង​នឹង​ឧស្សាហ៍​ចូល​បន្ទប់ទឹក ព្រោះអូនៗ​បាន​ទៅ​សង្កត់​លើ​ប្លោក​នោម។ - មាត់ស្បូនបើក៖ មុនឈាន​ដល់​ពេល​សម្រាល មាត់ស្បូន​ត្រូវបើក​ឲ្យ​ស្ដើង​ជាមុន​សិន បន្ទាប់​មក​ទើប​គ្រូពេទ្យ​អាច​វាស់​ទំហំ​មាត់ស្បូន​ដែល​រីក កំណត់​ម៉ោង ឬ​ថ្ងៃត្រូវ​សម្រាល។ មួយទៀត ចំនួនថ្ងៃ​គ្រាន់តែ​ជាការ​គណនា​ទុក​មុន​ប៉ុណ្ណោះ។ បើសិន​មាត់ស្បូន​យើង រីក​យឺត​ជាង​គ្នា​យើង​ផ្សេង​ទៀត ក៏មិន​​អីដែរ ព្រោះ​ការវិវត្ត​មនុស្ស​ម្នាក់ៗ​ខុសគ្នា។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ - ឧស្សាហ៍ឈឺពោះឈឺចង្កេះ៖ ឈឺចុកខ្នង និង​សៀតពោះ អាច​កើត​ឡើង​ម្ដង​ទៀត ពិសេស​ចាប់​ពីពពោះលើកទី២ ព្រោះថា​សាច់ដុំ និង​សន្លាក់គ្នា​យើងយារ ព្រមទាំង​ផ្លាស់ទី​សម្រាប់​ត្រៀម​ខ្លួន​សម្រាល។ យើង​អាច​នឹង​ឈឺចង្កេះ​ខ្លាំង ថែម​ទាំង​មានអារម្មណ៍​ថា​សន្លាក់​ឆ្អឹង​ត្រគាក​ធូររលុង​ច្រើន។ - រាករូស៖ ដូចទៅ​នឹង​សាច់ដុំ​ជាច្រើន​ទៀត រន្ធគូទ​ក៏មាន​សភាពធូររលុង […]


ត្រៀមសម្រាល

ក្រែងមិនធ្លាប់ដឹង! ​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ មាន២វិធីនេះ

អារម្មណ៍​នេះ​ស្រីៗគ្នា​យើង​ទើប​ដឹង​ច្បាស់ ពិសេស​អ្នក​ធ្លាប់​ឆ្លងកាត់ គ្រាន់តែ​គិត​ក៏​ឈឺមុន​ដែរ ទម្រាំ​ដល់​ថ្ងៃឆ្លងទន្លេ​មែន​ទែន មិន​ដឹង​ឈឺចាប់​ប៉ុនណា​ទេ។ គ្នា​យើង​មិន​ទាន់​ឆ្លងកាត់ គួរ​ស្វែង​យល់ និង​ត្រៀម​ខ្លួន​ជា​ស្រេច មិន​ថា​តែម៉ាក់​ទេ ប៉ាៗ​ក៏​ត្រូវ​ត្រៀម​ខ្លួន​ដូច​គ្នា ដើម្បី​ជួយ​ជា​កម្លាំង​ចិត្ត​ប្រពន្ធ​ជាទី​ស្រលាញ់។ “Hello គ្រូពេទ្យ” មាន​អត្ថបទ​ពិសេស​មួយ​ណែនាំ​ស្រី​គ្នា​យើង​ពី​វិធី​បំបាត់​ឈឺចាប់ ពេល​សម្រាល ទោះ​មិន​បាត់ ១០០% ក៏​អាចជួយ​បាន​ខ្លះ​ដែរ។ ១- គ្រប់គ្រងការឈឺចាប់ដោយប្រើថ្នាំ - Morphine៖ ជា​ថ្នាំបំបាត់​ការ​ឈឺចាប់​ប្រភេទ​ញៀន ប៉ះពាល់​ផ្ទាល់​ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ជាទូទៅ ត្រូវ​ចាក់​ចូល​សាច់​ដុំភ្លៅ ឬ​សាច់ដុំ​ត្រគាក នៅ​ដំណាក់​កាល​ដំបូង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ក៏អាច​លេប​ក៏បាន។ មួយទៀត គ្នា​យើង​អាច​ប្រើថ្នាំ Fentanyl ជំនួស​បាន ព្រោះ​វាជា​ថ្នាំបំបាត់​ការឈឺចាប់​ប្រភេទ​ញៀន​បែប​សិប្បនិម្មិត មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ថ្នាំ Morphine ពី ៥០-១០០ ដងឯណោះ។ ទោះ​ថ្នាំ Morphine និង Fentanyl មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ផលិតផល​ផ្សេង​ទៀត តែ​ផល​ប៉ះពាល់​ចម្បង គឺ​សួត​ក្មេង។ ម៉ាក់ៗ​អាច​បញ្ចេញ​ចោល​សារធាតុ​ញៀន​តាមរយៈ​ទឹកដោះ​ដំបូង។ ប្រសិទ្ធភាព​ថ្នាំ Morphine ជួន​កាល​អាច​មាន​រយៈពេល​ដល់​ទៅ ៤ ម៉ោង។ - Diamorphine៖ ឬ​ហៅថា ហេរ៉ូអ៊ីន ជា​ថ្នាំបំបាត់​ការ​ឈឺចាប់​ប្រភេទ​ពាក់​កណ្ដាល​យោគ។ មួយ​ផ្នែក​ចម្រាញ់​ចេញ​ពី​ដើម​អាភៀន​ប៉ុបពី។ ក្នុង​ប្រទេស​មួយ​ចំនួន ជាក់ស្តែង​ចក្រភព​អង់គ្លេស […]


សម្រាលកូន

ទើបកើតកូនហើយ មិនចង់ឃើញស្នាមសង្វារ មានអីពិបាក

មាន​ផ្ទៃ​ពោះ ស្រីៗ​គ្នា​យើង​ប្រឈម​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ទាំង​សតិ​អារម្មណ៍ និង​រូប​រាង​កាយ។ សូម្បី​​ទម្លាប់​ការ​គិត ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ រាងកាយ​ខាង​ក្រៅ​ក៏​ប្រែប្រួល​ខុស​ពី​មុន​ទាំង​ស្រុង ជា​ពិសេស​អ្វីដែល​ស្រីៗ​គ្នា​យើង​ស្អប់​បំផុត​ក្រោយ​សម្រាល​បេប៊ី គឺ​ស្នាម​សង្វារ​តែ​ម្តង។ ឈប់​បារម្ភ ស្នាម​សង្វារ​មិន​មែន​ព្យាបាល​មិន​បាន​ឯណា បើ​ចង់​គ្មាន​ស្នាម​សង្វារ អាន​លេង​សិន​ទៅ អត្ថបទ “Hello គ្រូពេទ្យ” ប្រាប់​ពី​មូលហេតុ និង​វិធីសាស្ត្រ​ពិសេស​បំបាត់​ស្នាម​សង្វារ។ ១- មូលហេតុកើត ស្នាមសង្វារ ជា​ការ​ដាច់​រហែក​តូចៗ​នៅ​ក្នុង​ស្រទាប់​ជាលិកា​សន្ធាន​ក្រោម​ស្បែក។ ជា​ធម្មតា​ កើត​ឡើង​អំឡុង​គ្នា​យើង​ពពោះ ឡើង​ទម្ងន់​ចាប់​ពី ១៤ គីឡូ​/៩ខែ។ ស្នាម​សង្វារ​នេះ ​លេច​ឡើង ​ពេល​រាង​កាយ​យើង​រីក​ធំធាត់​លឿន ធ្វើ​ឲ្យ​ជាតិ​សរសៃ​ស្វិត​នៅ​ក្រោម​ផ្ទៃ​ស្បែក​រហែក។ ស្នាម​សង្វារ​ភាគ​ច្រើន​មាន​នៅ​លើ​ក្បាលពោះ និងសុដន់ ព្រម​ទាំង​នៅ​តំបន់​ណា​​រីក​ធំ​លឿន ដូច​ជា ​កំភួនជើង ឬ​ភ្លៅ​ជាដើម។ មួយ​ទៀត ករណី​​មាន​ស្នាម​សង្វារ ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន ដែល​ស្រីៗ​គ្នា​យើង​ទទួល​បាន​ពី​អ្នកម៉ាក់​តែ​ម្តង។ ២- វីធីព្យាបាល ផ្ដល់សំណើមឲ្យស្បែក៖ លាប​សារធាតុ​អាច​ផ្ដល់​សំណើម​ ដូច​ជា កាកាវ ប៊ើរ ឬ​ក្រែម​បំបាត់​សង្វារ​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត និង​រមាស់​លើ​ស្បែក។ ផ្ដល់សារជាតិចិញ្ចឹមពីខាងក្នុង៖ ញ៉ាំ​វីតាមីន C ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ជួយ​ស្បែក មិន​ងាយ​មាន​ស្នាម​សង្វារ។ រក្សាគីឡូ៖ រក្សា​កម្រិតគីឡូ​ឲ្យ​នៅ​ថេរ ប្រសើរ​ជាង​ឡើង​ខ្លាំង​ហួស​កម្រិត ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ ដើម្បី​បង្កើន​ទម្ងន់​ក្នុង​កម្រិត​ត្រឹមត្រូវ​មួយ។ ព្យាបាលតាមកាំរស្មីឡាស៊ែ ឬប្រើថ្នាំ (Retin-A)៖ […]


ថ្ងៃសម្រាល

សម្រាលកូនដោយវះកាត់ អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ?

បើ​គិត​ដល់​រឿង​ឆ្លង​ទន្លេ គឺ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន ប្រហែល​មិន​ដូច្នេះ​ទាំង​ស្រុង​ទេ។ "ការវះកាត់" ជា​វិធីសាស្ត្រ​មួយ​ដ៏​ពេញ​និយម​សព្វថ្ងៃ​នេះ។ ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក (បើក​មិន​អស់) សុខភាព​ម្ដាយ​ខ្សោយ ឬ​មាន​ជំងឺ ការ​វះកាត់ជា​វិធី​ល្អ​បំផុត ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន។ ​វះកាត់ ប្រាកដ​ជា​មិន​ដូច​វិធី​កើត​បែប​ធម្មជាតិ​ទេ។ បែប​ធម្មជាតិ ស្រីៗ​អាច​យក​កូន​បាន​ច្រើន និង​ញឹក​បាន។ ដូច្នេះ​បើ​វះ តើ​គួររង់ចាំ​យូរ​ប៉ុនណា ឬ​រយៈពេល​ណា ទើប​អាច​មាន​កូន​បន្ទាប់​ទៀត​បាន? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១- ពេលវេលាក្រោយវះ អត់​ខុស​អី​ពី​ស្រីៗ​ដែល​ឆ្លង​ទន្លេ​ដោយ​ធម្មជាតិ​ទេ រយៈពេល​ដែល​ល្អ ក្នុង​ការ​ចាត់​ចែង​យក​កូន​បន្ទាប់​ហោច​ណាស់​ចាប់​ពី ៦ខែ -២ឆ្នាំ។ រឿង​មួយ​ត្រូវ​ចាំ គឺ អាស្រ័យ​លើ​សុខភាព រាងកាយ​ម្ដាយ។ បើ​រាងកាយ​រឹងមាំ ប្រាកដ​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​យក​កូន​បន្ទាប់​ម្នាក់​ទៀត​បាន។ ការ​រង់ចាំ រាងកាយ​ដែល​ឆ្លងកាត់​មុខ​កាំបិត​លើក​ទី១ នឹង​ព្យាបាល​ខ្លួន​ឯង ដោយ​បំពេញ​នូវ​សារធាតុ​ចិញ្ចឹម​ដែល​បាត់បង់ ​និងចាប់​ផ្ដើម​ផលិត​ទឹកដោះ ទុក​សម្រាប់​ទារក​ក្រោយ។ ស្រ្ដី​ដែល​ជ្រើសរើស​ការ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាង សម្រាល​បែប​ធម្មជាតិ ២ដង។ ២- ការប្រែប្រួល និងបញ្ហា អាការៈ​អស់​កម្លាំង ​តានតឹងអារម្មណ៍ (មួម៉ៅ) និង​ឈឺ​ពេញ​ខ្លួន ដូចជា​ឈឺខ្នង ​ឈឺ​ចុង​សុដន់ ឬ​ឈឺ​សាច់​ពោះ​ជា​ច្រើន​សប្ដាហ៍ ជា​អ្វី​ដែល​អាច​កើត​ឡើង​ក្រោយ​វះ។ ក្នុង​ករណី​ឆាប់​មាន​កូន​បន្ទាប់​ពេក​ ក្រោយ​ពី​សម្រាល​ហើយ​ថ្មីៗ ស្រីៗ​យើង​អាច​មាន​បញ្ហា​ក្រោយ​សម្រាល​កូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ