សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

អត្ថបទផ្សេងទៀតពី សម្រាលកូន

ត្រៀមសម្រាល

ស្វែងរក សម្រាលកូន

ត្រៀមសម្រាល

ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ

ស្ត្រីពពោះមួយចំនួន ​ដោយសារ​ខ្លាច​ឈឺ​ចាប់​ពេល​សម្រាល បាន​ជ្រើស​យក​វិធី​សាស្ត្រ​ជាច្រើន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល ពិសេស​​វះកាត់។ ខ្លះទៀតបាន​ជ្រើស​វិធី​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង​ពេល​សម្រាល ព្រោះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​ជួយ​ការ​សម្រាល​កាន់​តែ​មាន​ភាព​ឆាប់​រហ័ស។ ប៉ុន្តែ អ្វី​ក៏​ដោយ​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ! “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​អត្ថប្រយោជន៍ ព្រមជាមួយ​គុណ​វិបត្តិ​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​វិធី​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​បំបាត់​ឈឺ​ចាប់? ការ​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សម្រាប់​ម៉ាក់ៗ​អំឡុង​ពេល​សម្រាល​ ដោយ​ពេទ្យនឹង​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដើម្បី​ជួយ​ការ​សម្រាល​កូន​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស។ ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​បំបាត់​ឈឺ​ចាប់ ជា​ថ្នាំ​ម្យ៉ាង​ផ្សំ​ពី​ជាតិ​កូកា​អ៊ីន ហើយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្រីៗ នឹង​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ខ្នង​លែង​មាន​ការ​ឈឺ​ចាប់ ស្ពឹក ទាំង​យើង​នៅ​ដឹង​ខ្លួន និង​ដឹង​ពី​ដំណើរ​ការ​សម្រាល ពី​ដើម​រហូត​ដល់​ចប់។ ​យើង​អាច​ជ្រើសរើស​ចាក់​ថ្នាំ​ស្ពឹក​នេះ នៅ​ពេល​ណា​យើង​ចង់​បាន ប៉ុន្តែ​ពេល​វេលា​ល្អ​បំផុត​ដើម្បី​ចាក់​ថ្នាំ​ស្ពឹក គឺ​នៅ​ពេល​ជិត​ដល់​ពេល​សម្រាល​ពិត​ប្រាកដ មាន​ន័យ​ថា ស្បូន​យើង​បើក​បាន​ពី ៤-៥ សង់​ទី​ម៉ែត្រ រួច​ទៅ​ហើយ។ ២- គុណ​សម្បត្តិ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល ការ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ឈឺ​ចាប់​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ចំណោម​ថ្នាំ​ផ្សេងៗ​ទៀត។ ស្រីៗ ២៨/១០០ នាក់ ដែល​ជ្រើសរើស​ប្រភេទ​បំបាត់​ការ​ឈឺ​ចាប់​នេះ គឺ​ត្រូវ​ការ​ចាក់​ថ្នាំ​លើក​ទី ២ ឬ​ទី ៣ បន្ទាប់​ពី​ការ​ចាក់​លើក​ទី១ ខណៈ​មាន​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​១០០នាក់ ដែល​ត្រូវ​ការ​ជំនួយ​ពី​គ្រូពេទ្យ បន្ទាប់​ពី​ចាក់​ឆ្អឹង​ខ្នង​លើក​ទី ១។ យើង​នៅ​តែ​ដឹង​ខ្លួន បើ​ទោះ​ជា​ប្រើ​ថ្នាំ​ស្ពឹក​នេះ​ក៏​ដោយ ព្រោះ​ថ្នាំ​មាន​ប្រសិទ្ធភាព​តែ​ផ្នែក​ខាង​ក្រោម​នៃ​រាងកាយ​ប៉ុណ្ណោះ។ ហេតុនេះ […]


សម្រាលកូន

ដល់​ថ្ងៃ​កំណត់​តែ​មិន​ទាន់​សម្រាល ម៉ាក់ៗអាច​សាក​៣វិធី​នេះ​

ស្រីៗ​ជា​ធម្មតា ពពោះ​ប្រមាណ ៣៨-៤០​ សប្តាហ៍ ដល់​ថ្ងៃ​កំណត់​ត្រូវ​សម្រាល​ហើយ។ អារម្មណ៍​ច្បាស់​ជា​រំភើប ភ័យ​ខ្លាច ព្រួយ​បារម្ភ​ច្រើន​នៅ​អំឡុង​ពេល​នោះ។ ប៉ុន្តែ​ ដល់​ថ្ងៃ​កំណត់​ត្រូវ​សម្រាល ស្រាប់​តែ​គ្មាន​សញ្ញា​ឈឺ​ពោះ ឬ​សញ្ញា​អ្វី​មួយ​បញ្ជាក់​ថា​កូន​កំពុង​ចង់​ចេញ​មក​ក្រៅ អាចកាន់​តែ​បារម្ភ​ខ្លាំង​ថែម​ទៀត។ យ៉ាង​ណា កុំ​ទាន់​ភិតភ័យ កាលៈ​ទេសៈ​នេះ ពេទ្យ​នៅ​តែ​អាច​ជួយ​​បាន ដោយ​ប្រើ​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​ជំរុញ​ឲ្យ​កូនឆាប់​ចេញ​មក​ក្រៅ​ ដូចជា៖ ១- ប្រើ​​ថ្នាំ គ្រូពេទ្យ​អាច​នឹង​ដាក់​បញ្ចូល​ថ្នាំ​គ្រាប់ ឬ​ជែល ចូល​ទៅ​ក្នុង​ទ្វារមាស ឬ​ចាក់​តាម​សរសៃ ដើម្បី​ជួយ​ឲ្យ​មាត់​ស្បូន​បើក​ធំ​ជាង​មុន ងាយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​សម្រាល​ចេញ​មក​ក្រៅ ដោយ​ថ្នាំ​ទាំង​នោះ​រួម​មាន៖ – ថ្នាំ Oxytocin៖ តាម​ធម្មជាតិ​ រាងកាយ​នឹង​បង្កើត​អ័រម៉ូនអុកស៊ីតុស៊ីន (Oxytocin) ដើម្បី​ជួយ​ពន្លឿន​ការ​កើត។ Pitocin និង Syntocinon ជា​ម៉ាក​យីហោ​របស់​ថ្នាំ​ដែល​មាន​ជាតិ Oxytocin នេះ អាច​ត្រូវ​ចាក់​តាម​សរសៃក្នុងកម្រិត​ទាប ដើម្បី​ជំរុញ​ការ​កន្ត្រាក់។ – ថ្នាំ Prostaglandin៖ ជា​ថ្នាំ​ម្យ៉ាង​ត្រូវ​បញ្ចូល​តាម​ទ្វារ​មាស​នៅ​ពេល​ល្ងាច ដើម្បី​ជំរុញ​ឲ្យ​ស្បូន​បើក​នៅ​ព្រឹក​បន្ទាប់។ អត្ថ​ប្រយោជន៍​ពី​វិធី​មួយ​នេះ គឺ​ជួយ​ឲ្យ​ម៉ាក់​អាច​ដើរ​បាន​ធម្មតា​នៅ​ក្នុង​បន្ទប់​សម្រាល។ ២- វិធីសាស្ត្រ​ចោះ​បំបែក​ថង់​ទឹក​ភ្លោះ (AROM) វិធី​នេះ​គេ​ស្គាល់​ថា Artificial rupture of membranes ជាការ​ចោះ​បំបែក​ថង់​ទឹក​ភ្លោះ​(Amniotomy) ធ្វើ​ឡើង​ដោយ​ឆ្មប ឬ​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព ដើម្បី​បង្កើន​ល្បឿន​ឲ្យ​ឆាប់​សម្រាល។ […]


ថ្ងៃសម្រាល

បើម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន

ពេលវេលា​សម្រាល​កូនជា​ពេល​ដ៏​លំបាក​បំផុត​របស់​ស្រីៗ​យើង​ដែល​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចាប់ដ៏​​ពិបាក​ពណ៌នា​រាប់​ម៉ោង។ ចំពោះ​ស្រីៗ​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​ប្រហែល​ជា​មិន​សូវ​ចោទ​ជា​បញ្ហាខ្លាំង​​នោះ​ទេ តែ​បើ​ម៉ាក់ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ច្បាស់​ជា​ភ័យ​ខ្លាំង មិន​ដឹង​ថាអាច​ទ្រាំ​ ឬ​ក៏​ឆ្លង​កាត់​ការ​ឈឺ​ចាប់​បាន​ដោយ​របៀប​ណា​ទេ។ លោក​ស្រី អួង លីដា នាយសាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​សម្រាល​កូន​ធ្វើ​តាម ៤ ចំណុច​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ការ​​ឈឺចាប់។ ១- តាំង​អារម្មណ៍​ឲ្យ​ល្អ ទោះ​ជា​ឈឺ​ពោះ​តិច ឬ​ខ្លាំង ម៉ាក់ៗ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បានល្អ ដកដង្ហើមវែងៗ កុំ​ស្លន់​ស្លោ ឬ​បាក់​ទឹកចិត្ត​ឲ្យ​សោះ ទើប​អាច​ទប់ទល់​នឹង​ការ​ឈឺចាប់​បាន​យូរ។ ម៉ាក់ៗ​ត្រូវ​ចាំថា ស្រីៗ​ដទៃ​អាច​ឆ្លងកាត់វាបាន យើង​ក៏​អាច​ឆ្លង​កាត់​បាន​ដូចគ្នា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២- ដើរឲ្យបានច្រើន ពេល​កំពុង​តែ​ឈឺ​ពោះ​ល្មមៗ​អាច​ទ្រាំទ្រ​បាន ម៉ាក់ៗ​កុំ​អង្គុយ ឬ​ដេក​នៅ​មួយ​កន្លែង ​ត្រូវ​ព្យាយាម​ដើរ​ចុះ​ដើរ​ឡើង ធ្វើ​បែប​នេះ​អាច​ឲ្យយើង​បន្លប់​ការ​ឈឹពោះ​បាន​មួយ​ចំណែក ឬ​ឯ​ក្បាល​កូន​កាន់តែ​​ចុះ​ក្រោម​ខ្លាំង ឆាប់​កើត។ [embed-health-tool-due-date] ៣- ម៉ាស្សាចង្កេះ ឬបាតជើង ពេល​ឈឺ​ពោះ​ខ្លាំង ឯ​កូន​ក្នុង​ពោះ​កាន់​តែ​ចំកោង ស្រីៗ​គ្នា​យើង ច្បាស់​ជា​ចុក​រួយចង្កេះ​ដែល​ពេល​ខ្លះ​ចង់​ដាច់​ចង្កេះ​ក៏​មាន។ ការ​ម៉ាស្សា ឬ​ច្របាច់​ចង្កេះ និង​បាតជើង​ថ្នមៗ​ដោយ​ពេទ្យ​ឆ្មប ឬ​ប៉ាៗ​ដែល​ទៅ​កំដរម៉ាក់ៗ អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​បាន​ខ្លះ។ ៤- ងូត ឬត្រាំទឹកក្តៅឧណ្ហៗ ការងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ឈឺពោះ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ការ​ឈឺចាប់​បាន​ច្រើន ហេតុ​នេះ​ទើប​មា​នការសម្រាលក្នុងទឹក។ បើ​ពុំ​​អាច​​ងូត​​ទឹក​ក្តៅ​ឧណ្ហៗ​បាន យើង​អាច​ត្រាំដៃ-ជើង ឬ​យក​កន្សែង​ពោះគោជ្រលក់​ទឹកក្តៅឧណ្ហៗ​មក​ដាក់​ត្រង់​ចង្កេះ​ដែល​ឈឺ​ខ្លាំង។ ៥- ផឹកទឹកផ្លែឈើផ្អែមៗ ទឹកផ្លែឈើផ្អែមៗ ដូចជាទឹកត្រឡាច ទឹកសណ្តែក ម៉ាក់ៗអាច​ផឹក​ពេល​កំពុង​ឈឺពោះ ដើម្បី​ជា​ជំនួយ​​​ឲ្យមាន​​កម្លាំងក្នុងប្រឹងកើតអាអូន។ អត្ថបទគួរអាន៖ […]


ថ្ងៃសម្រាល

មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ?

បច្ចេកវិទ្យា​កាន់​តែ​ទំនើប អ្វីៗ​ក៏​ប្លែក​ទៅ​តាម​នោះ​ដែរ។ ពី​មុន​យើង​ធ្លាប់តែ​ឮ​ស្រីៗ​យើង​សម្រាល​កូន​ក្នុង​ទឹក​នៅ​លើ​គ្រែ​ធម្មតា តែ​បច្ចុប្បន្ន​មានការ​​សម្រាល​កូន​ក្នុង​ទឹក​ទៀត។ តើការ​សម្រាល​កូន​ក្នុង​ទឹក​ជួយ​អ្វីខ្លះ​ដល់​ម៉ាក់ៗ និង​កូន? នៅ​ស្រុកខ្មែរ​យើង​មានការ​សម្រាល​កូន​បែប​នេះ​ទេ? ចុះ​កូន​ដែល​កើត​មក​អាច​ងាយ​នឹង​ឆ្លង​រោគ​ទេ? ការ​សម្រាល​កូន​ក្នុង​ទឹក​ជា​បច្ចេកវិទ្យា​ថ្មី ដែល​ប្រទេស​ជឿន​លឿន​លើ​សកលលោក​បាន​ធ្វើ​វា​រួច​ទៅ​ហើយ ដោយ​ឡែក​នៅ​ស្រុកខ្មែរ​យើង​ក៏​មាន​នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​ឯកជនធំៗ​មួយ​ចំនួន។ នេះ​បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​ផ្នែកសម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ អត្ថបទពាក់ព័ន្ធ៖ មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម ចំពោះ​អត្ថប្រយោជន៍​វិញ កម្តៅ​នៃ​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​អាង​ធ្វើ​ឲ្យ​ការ​សម្រាល​ក្នុង​ទឹក​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​របស់ម្តាយ​បាន​ច្រើន​ជាង​ការ​សម្រាល​កូន​ធម្មតា ម៉ាក់ៗ​មាន​អារម្មណ៍​ធូរស្រាល ជួយ​ឲ្យ​ម្តាយ​ផ្លាស់ប្តូរ​ចលនា​ងាយ​ស្រួល កាត់​បន្ថយ​ការ​លើស​សម្ពាធឈាម ថប់បារម្ភ​ ការរហែក​តំបន់​ទ្វារមាស ឯកូន​កើត​មក​ក៏​មិន​ខ្សោះ​ជាតិ​ទឹក។ លោកជំទាវ​វេជ្ជបណ្ឌិត​បញ្ជាក់។ ទាក់ទង​នឹង​ករណី​ឆ្លង​មេរោគ​ផ្សេងៗ​នោះ លោក​ជំទាវ​វេជ្ជបណ្ឌិត​អះអាង​ថា ការ​សម្រាល​កូន​ក្នុង​ទឹក​ជា​បច្ចេក​វិទ្យា​ទំនើប ​មិន​បង្ក​ហានិភ័យ​ដល់​ម្តាយ និង​កូន​នោះ​ទេ គឺ​សុវត្ថិភាព​ដូច​ការ​សម្រាល​កូន​ធម្មតា​ដែរ។ នៅ​កម្ពុជា​យើង​ថ្វីត្បិត​តែ​មាន​សេវា​បង្កើត​កូន​ក្នុង​ទឹក​ក៏​ពិតមែន ប៉ុន្តែ​ពុំសូវ​ជាទី​ពេញ​និយម​ចំពោះ​ម៉ាក់ៗ​នោះ​ទេ។


ថ្ងៃសម្រាល

មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន

ពេល​ពពោះ ស្រីៗគ្នា​យើង​ខំ​ធ្វើ​នេះ​ធ្វើ​នោះ ខ្លះ​ទៀត​ខំ​ផឹក​ថ្នាំ​ខ្មែរ​ផង ដើម្បី​កើត​កូន​ស្រួល មិន​ឈឺ​ពោះ​យូរ។ តាម​ក្បួន​វេជ្ជសាស្ត្រ​ថ្នាំខ្មែរ​មិន​អាច​ជួយ​បាន​ទេ ការ​កើត​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​មាន​លក្ខខណ្ឌ​សំខាន់ៗ ៤ ខាងក្រោម​នេះ។ ១- អាង​ត្រគាកធំ មនុស្ស​ស្រីៗ​ម្នាក់ៗ​មាន​រូបរាង​មិន​ដូច​គ្នា។ កម្ពស់​បាន ត្រគាកសាយ លក្ខខណ្ឌ​សរីរាង្គ​មួយ​នេះ ធ្វើ​ឲ្យ​ម៉ាក់ៗ​ងាយ​នឹង​កើត​កូន​តាម​ធម្មជាតិ ជាង​ស្រីៗ​គ្នា​យើង​ដែល​មាន​កម្ពស់​ទាប ចាប់ពី ១.៥០ ម៉ែត្រ ចុះ​ក្រោម ទោះ​ជា​កូន​ក្នុង​ពោះ​ថ្លោស​បន្តិច​ក្តី។ ២- គ្មាន​ជំងឺ​ប្រចាំកាយ បើកូន​ក្នុង​ពោះ​មាន​សុខភាពល្អ ឯ​ម៉ាក់ៗវិញ​​​ក៏​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ប្រចាំ​កាយ ដូចជា ជំងឺហឺត-បេះដូង​ធ្ងន់ធ្ងរ ក្រឡាភ្លើង ជំងឺលើសឈាម… នោះ​ម៉ាក់ៗ​ប្រាកដជាកើត​អាច​កូន​តាម​ធម្មជាតិ​បាន។ អត្ថបទពាក់ព័ន្ធ៖ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ៣- កូន​ក្នុង​ពោះ​មិន​ថ្លោស​ខ្លាំង​ពេក កូន​ថ្លោស​ពេក ៤-៥ គីឡូក្រាម ច្បាស់​ជា​ម៉ាក់ៗ​ពិបាក​កើត​ហើយ ដូច្នេះ​យើង​ត្រូវ​តែ​តាមដាន​សុខភាព និង​គីឡូ​កូន​ជា​ប្រចាំ មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​ហេតុ​តាម​ចិត្ត​ចង់​នោះ​ទេ។ អំឡុង​ពពោះ​ម៉ាក់ៗ​អាច​ឡើង​គីឡូ​ចន្លោះ​ពី ១០-១២ គីឡូ​បាន​ហើយ បើ​ឡើង​គីឡូ​ច្រើន​ជាង​នេះ កូន​ក្នុង​ពោះ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ៤- កូនបង្វិលក្បាលចុះក្រោម សុកមិនពាំងមាត់ស្បូន បើ​បង្វិល​ក្បាល​ចុះ​ក្រោម ហើយ​សុក​ក៏មិនពាំងក្នុងកម្រិត​ណាមួយ​​ធ្ងន់ធ្ងរ​ទេ នោះ​​ម៉ាក់ៗ​ក៏​គ្មាន​ឧបសគ្គ​ក្នុងការ​សម្រាលតាមធម្មជាតិ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ផលវិបាក

អាយុ​កាន់​តែ​ច្រើន សម្រាល​កូនដោយ​វះកាត់ កាន់តែ​ជួប​ហានិភ័យ​ខ្ពស់

សម័យ​នេះ​ ដោយ​សារ​បច្ចេក​វិទ្យា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​កាន់​តែ​ទំនើប ស្រីៗ​ច្បាស់​ជា​មិន​ចង់​សម្រាល​កូនតាម​ធម្មជាតិ​នោះ​ទេ។ អ្នក​មាន​ជីវភាព​ធូរ​ធារ ប្រាកដ​ជាជ្រើស​វិធី​សម្រាល​ដោយ​វះ​កាត់​មិន​ខាន ប៉ុន្តែ​ត្រូវ​ដឹង​ថា លើកលោក​នេះ គ្រប់​យ៉ាងមាន​គុណ​សម្បត្តិ តែ​មាន​គុណវិបត្តិ ពិសេស​បើវ័យ​យើង​កាន់​តែ​ចាស់ ហានិភ័យ​ប្រឈម​សម្រាល​ដោយ​វះ​កាត់​កាន់​តែខ្ពស់។  ការ​សិក្សា​ថ្មី​ ទើប​​ចេញ​​ផ្សាយ​ លើកាសែតនៃ​សមាគម​វេជ្ជសាស្ត្រ​កាណាដា (CMAJ)  បង្ហាញ​ថា ស្រីៗអាចជួបផលវិបាកសម្រាល​កូន​ដោយ​វះកាត់ ជាងសម្រាល​តាមធម្មជាតិ ពិសេស​ម៉ាក់ៗមាន​វ័យ​កាន់​តែចាស់ ហានិភ័យ​កាន់តែ​ខ្ពស់។ អត្រា​សម្រាលកូន​ដោយ​វះកាត់ក្នុង​ប្រទេស​អភិវឌ្ឍន៍ ​កើន​ឡើងដល់ជាង ២០% ទោះបីជា​អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​ធ្វើ​ការ​សម្រាល​ដោយវះកាត់ត្រឹមតែ ១០-១៥ ភាគរយ ចំពោះម៉ាក់ៗ ឬ​កូន ស្ថិតនៅ​ក្នុង​ស្ថាន​ភាពគ្រោះថ្នាក់ក៏ដោយ ព្រោះ​វះកាត់​អាច​សង្រ្គោះ​ជីវិត ប៉ុន្ដែ​ក៏​អាច​ប្រឈម​ការ​ឆ្លង​ជំងឺ ហូរឈាម​ច្រើន និង​បំផ្លាញ​សរីរាង្គ​បន្ដពូជ​ផងដែរ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការសិក្សា​ថ្មីៗ គឺ​ចង់​ដឹង​កាន់តែ​ច្បាស់ តើ​មាន​ផលវិបាក​ញឹកញាប់​ប៉ុនណាបង្ក​ដោយ​ការ​វះកាត់សម្រាល​កូន ហើយ​បញ្ហា​អ្វី​ខ្លះ ទើប​ស្រីៗ​ជាច្រើនសម្រេច​ចិត្ត​សម្រាល​ដោយ​វះកាត់​ជាជាង​សម្រាល​តាម​ធម្មជាតិ? ការ​សិក្សាធ្វើឡើង​លើស្រីៗ ១.៤៤៤ ​នាក់ មានផលវិបាក​ធ្ងន់ធ្ងរសម្រាល​កូនដោយ​វះកាត់រួច ទាំង​ពីមុន​គ្មាន​បញ្ហា​សុខភាព​នោះ ខណៈសិក្សា​នេះក៏​ពិនិត្យលើ​ស្រីៗ ៣.៤៦៤​នាក់ មិនជួប​ផលវិបាកក្រោយ​សម្រាល​ដូច​គ្នា។ ជាលទ្ធ​ផល រកឃើញ​ថា សម្រាល​ដោយ​វះកាត់ មាន​អត្រា ៨០​% ជួប​ផលវិបាក ជាង​សម្រាល​តាម​ធម្មជាតិ។ [embed-health-tool-due-date] លើស​ពី​នេះ ស្រីៗ អាយុ​លើស […]


ថ្ងៃសម្រាល

មាន​បញ្ហា​អីខ្លះ បានតម្រូវឲ្យម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?

ជា​ធម្មតា​​គ្រូពេទ្យសម្ភព​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ទាំងអស់​សម្រាល​កូន​តាម​ធម្មជាតិ ជា​ជាង​វះកាត់។ ការ​វះកាត់​ធ្វើ​ឡើង​សម្រាប់​ម៉ាក់ៗ​ដែល​មាន​បញ្ហា​សុខភាព ឬ​បញ្ហា​ប្រឈម​ណា​មួយ មិនអាច​សម្រាល​​តាម​ធម្មជាតិ បាន ព្រោះ​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​​លោក​​សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត តួ​លេខ​ស្រីៗសម្រាល​កូន​ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នា​ពេល​បច្ចុប្បន្ន​មាន​ប្រមាណជា ២០% ដែល​ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​ករណី​ត្រូវ​សង្គ្រោះ​បន្ទាន់​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់? – កូនទទឹងពោះ – កូនមិនបង្វិលក្បាលចុះក្រោម – សុកពាំងមាត់ស្បូន – រហែកស្បូន – សុខភាពម្តាយ ឬកូនខ្សោយខ្លាំង – ម្តាយមានធ្លាក់ឈាមច្រើន – បែកទឹកភ្លោះយូរ។ [embed-health-tool-due-date] ទោះ​យ៉ាងណា​បច្ចុប្បន្ន​នេះ ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជ្រើស​រើស​យក​ការ​សម្រាល​ដោយ​វះកាត់​ទាំង​ដែល​ខ្លួន​មិនមាន​បញ្ហា​អ្វីទាំងអស់ នេះ​ក៏​ដោយសារ​តែ​ម៉ាក់ៗ​ខ្លះ​មិន​ចង់​​ឈឺ​​ពោះ​ពេល​សម្រាល​អាអូន ឬ​ចង់​​បាន​ហុងស៊ុយ ថ្ងៃ ខែ កើត​កូន​ជាដើម។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ផលវិបាក

បើកូនក្នុងផ្ទៃថ្លោសពេក អាចប្រឈមបញ្ហាច្រើន

ម៉ាក់ៗ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ថ្លោស​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ​ត្រូវ​ដឹង​ថា ​ពេលកូន​ថ្លោស​ពេក ហើយ​​សម្រាល​ដោយ​វះ​កាត់​មិន​អី​ទេ តែបើ​សម្រាល​បែប​ធម្មជាតិ​វិញ ច្បាស់​ជាអី​ហើយ ពោល​គឺពិបាក​សម្រាល។ ​ទោះ​ជា​កូន​អាច​កើត​ដោយសុវត្ថិភាព​ក៏ពិត​មែន ប៉ុន្តែ​នឹង​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​ករណី​កូន​ថ្លោស​លើស​កម្រិតឲ្យយើងដឹង។ ១- អ្វី​ទើប​ហៅ​ថា​កូន​ថ្លោស​លើស​កម្រិត? កូនជា​មធ្យម​កើត​មក​មាន​ទម្ងន់ ២,៥ គីឡូក្រាមឡើង ប៉ុន្ដែ​ករណី​ខ្លះ កូនកើត​មក​មាន​ទម្ងន់​ដល់ ៤ ​គីឡូក្រាម ឬ​ធ្ងន់​ជាង​នេះ ត្រូវ​គេ​ចាត់​ទុក​ជា​ថ្លោស។ ក្នុង​វេជ្ជសាស្រ្ដ ហៅថា កូន​ថ្លោស​ខុស​ប្រក្រតី (Macrosomia) ដោយ​កូន​មាន​ទម្ងន់​ធ្ងន់​ជាង ៤,៥​គីឡូក្រាម ហើយ​ករណី​នេះ កូន​អាច​ប្រឈម​មុខ​ជាមួយ​បញ្ហា​សុខភាព​ជា​ច្រើន ក៏​ដូច​ជា​ផល​វិបាក និង​​ប៉ះពាល់​ដល់​សុខភាព​របស់​ម្ដាយ​ផង​ដែរ។ ២- ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ថ្លោស​ខុស​ប្រក្រតី? ដើម្បី​ដឹង​ថា​ទារក​ថ្លោស​ខុស​ប្រក្រតី ឬ​យ៉ាង​ណា អាច​ជា​រឿង​ពិបាក អំឡុង​ពេល​នៅ​ក្នុង​ស្បូន ហើយ​យើង​អាច​ដឹង​បាន លុះ​ត្រា​ក្រោយ​ពេលកូន​កើត​ចេញ​មក​ក្រៅ​ប៉ុណ្ណោះ។ ទោះ​បី​ការ​ឆ្លុះ​អេកូ អាច​ប្រាប់​ឲ្យ​ដឹង​ពី​ទំហំ​គភ៌​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ ១០០% នោះ​ដែរ ពិសេស​ពេល​យើង​ជិត​គ្រប់​ខែ ប្រហែល​មាន​ ១០% អាច​ខុស។ ពេល​ឆ្លុះ​អេកូ អាច​ឲ្យ​យើង​ដឹង​ពី​ទំហំ និង​ថ្ងៃ​សម្រាល យើង​ក៏​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​ឈាម​រក​កម្រិត​ជាតិ​ស្ដរ ដើម្បី​រក​មើលជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​គភ៌​មាន​ទំហំ​ថ្លោស​ជ្រុល។ ៣- មូលហេតុ​បណ្ដាល​ឲ្យ​កូនថ្លោស​ជ្រុល ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទែ​ពោះ គឺ​ជា​មូល​ហេតុ​ចម្បង ប៉ុន្តែ​ក៏​មាន​កត្ដា​ផ្សេង​ទៀត […]


សម្រាលកូន

កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន

​​ស្រី​ៗ​យើង អ្នក​ណា​ខ្លះ​ដែល​សម្រាល​កូន​រួចរាង​នៅ​តែ​ម៉ាប់ៗ ​មិន​ទាន់​ស្រក​គីឡូ​ដូចដើម​វិញ? បើ​នៅ​មាន​បញ្ហា​បែប​នេះ​មែន មក​ដឹងពីតិចនិក​​ដែល​ម៉ាក់ៗ​សម្រាល​អាអូនរួច​ហើយ​​អាច​យក​រាង​ស្អាត​ពី​មុន​បាន​មក​វិញ​។ ១- កុំ​ញ៉ាំតាម​ចិត្ត​ចង់ បើ​តាម សេរីរ័ត្ន ជា​ម៉ាក់​ៗ​ទើប​មាន​កូន​មួយ និង​សម្រាល​បាន​ជាង ១ ឆ្នាំ បាន​ឲ្យ​ដឹង​ថា នាង​ប្រើ​ពេល​តែ ៤-៥ ខែ​ប៉ុណ្ណោះ ដើម្បី​សម្រក​រាង​ឲ្យ​ដូច​ដើម​វិញ។ ចំណែក​វិធី​នោះ​ក៏​មិន​សូវ​ជា​រញ៉េរញ៉ៃ​ច្រើន​ដែរ  រ័ត្ន ថា នាង​មិន​ញ៉ាំ​សាច់​ច្រើន​ពេក​ឡើយ តែ​ជ្រើស​យក​បន្លែ និង​ផ្លែឈើ​ជំនួស​វិញ។ មួយ​វិញ​ទៀត​ត្រូវ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​ប្រៀប​ដូចជា​ការ​ហាត់ប្រាណ និង​មិន​ត្រូវ​នៅ​សំកុក​តែ​មួយ​កន្លែង​ទេ ហើយ​ឆ្លៀត​ពេល​ហាត់​ប្រាណ​តិច​ៗ ដោយ​មិន​ហ៊ាន​ធ្វើ​ខ្លាំង ព្រោះ​ទើប​នឹង​វះកាត់​សម្រាល។   ២- បំបៅ​ដោះ​កូន ម៉ាលី ដែល​មាន​កូន​ពីរ​នាក់​រួច​មក​ហើយ នៅតែ​អាច​រក្សា​រាង​បាន​ដូច​ដើម បាន​ឲ្យ​ដឹង​ថា ត្បិត​កូន​ទាំងពីរ​របស់​នាង​សម្រាល​ដោយ​ការ​វះកាត់មែន តែ​នៅ​អាច​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​នេះ​ជា​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ស្រក​រហ័ស និង​បន្ត​បំបៅ​កូន​រហូត​ដល់ ១ ឆ្នាំ​ជាង។ ៣- ព្យាយាម​ធ្វើ​កិច្ចការ​ផ្ទះ ការ​ធ្វើ​កិច្ចការ​ផ្ទះ​បាន​ច្រើន​ដូចជា​បោស​ជូត​សម្អាត​ផ្ទះ បោក​គក់​សម្លៀកបំពាក់​តិច​តួច ​ចម្អិន​ម្ហូប និង​រឿង​កំប៉ិកកំប៉ុក​ក្នុង​ផ្ទះ​ដទៃ​ទៀត។ ធ្វើ​រឿង​ទាំងនេះ​បាន នឹង​ជួយ​ឲ្យ​យើង​បាន​បញ្ចេញ​ញើស និង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​មក​ក្រៅ​ច្រើន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី ឌីណា ។ ៤- ញ៉ាំទឹកឲ្យបានច្រើន ដូច​ដឹង​ស្រាប់​ហើយ​ថា​ទឹក​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ណាស់ មិន​ថា​តែ​សម្រាប់អ្នក​​សុខភាព​ធម្មតា​ប៉ុណ្ណោះ​ទេ ស្រីៗ​ទើប​សម្រាល​កូន​ក៏​ជួយ​បាន​ច្រើន​ដែរ។ ទឹក​​អាច​ជួយ​សម្អាត​ជាតិ​ខ្លាញ់ និង​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ នេះ​បើ​យោង​តាម ធានី […]


ត្រៀមសម្រាល

សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន

ដឹង​ហើយ ស្រីៗ​​ខ្លាច​ឈឺ​ តែ​ងសម្រេច​ចិត្ត​សម្រាល​បេប៊ី​ដោយ​វះកាត់ ព្រោះ​យើង​ជឿ​ថាមាន​សុវត្ថិភាព​ខ្ពស់ ប៉ុន្តែ​ទោះ​បច្ចេក​វិទ្យា​ទំនើប​យ៉ាង​ណា ហានិភ័យ​សម្រាល​ដោយ​វះកាត់ នៅ​តែមាន​ខ្ពស់​ជាង​ការ​សម្រាល​តាម​ធម្មជាតិ។ “Hello គ្រូពេទ្យ” នៅតែ​លើក​ទឹក​ចិត្ត​ស្រីៗ​គ្នា​យើង បើ​អាច​គួរ​សម្រាល​តាម​ធម្មជាតិ​ទៅ ប៉ុន្តែ​បើ​គ្មាន​ជម្រើស ត្រូវ​តែ​វះ​កាត់ គ្នាយើង​គួរ​ដឹង​ច្បាស់​ពី​រឿង​នេះ នឹងគួរ​ត្រៀម​ខ្លួន​បែបណា​មុន​ថ្ងៃ​វះកាត់​មក​ដល់។ ១- អ្វី​ទៅ​ជា​ការ​សម្រាល​ដោយ​វះកាត់ ? សម្រាល​ដោយ​វះកាត់ គឺ​សំដៅ​លើ​ដំណើរ​ការ​វះ​ត្រង់​ផ្នែក​ពោះ និង​ស្បួន។ សម្រាល​ដោយ​វះកាត់ (C-Section ) ជា​វិធី​ពិសេស​មួយ ធ្វើ​ឡើង​សម្រាប់​ស្រីៗ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន ដោយសារ​តែ​មាន​ផលវិបាក​អំឡុង​ពេល​សម្រាល ដូច​ជា​ករណី បេប៊ី​ស្ថិត​ក្នុង​ទី​តាំង​ប្រក្រតី មាន​សញ្ញា​អារម្មណ៍​ស្មារតី​មិន​ធម្មតា  ឬ​មាន​ការ​ឆ្លង​រោគ​រាលដាល​ដល់​បេប៊ី​អំឡុង​ពេល​សម្រាល​ជាដើម។ ២- គួរ​ត្រៀមអ្វី​ខ្លះ​មុន​ពេល​វះកាត់? បើ​ពិត​ជា​ត្រូវ​សម្រាល​ដោយ​វះកាត់ វេជ្ជបណ្ឌិត នឹង​ណែនាំ​ពី​អ្វី​យើង​ត្រូវ​ធ្វើ។ យ៉ាង​ណា​មាន​រឿង​មួយ​ចំនួន​គួរ​តែ​ដឹង​មុន​ពេល​សម្រាល ដូចជា ប៉ុន្មាន​សប្តាហ៍​មុន​ពេល​សម្រាល​មក​ដល់ គួរ​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​បំពេញ​បែប​បទ​ចុះ​ឈ្មោះ​ទុក​ឲ្យ​ហើយ។ យប់​មុន​ថ្ងៃ​សម្រាល គួរ​ត្រៀម​ខ្លួន​មុន​វះកាត់​គ្រប់​យ៉ាង​ឲ្យ​បាន​រួច​រាល់។ អត្ថបទ​ពាក់​ព័ន្ធ៖ កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? ដំបូង​យើង​ត្រូវ​ចាក់​ថ្នាំស្ពឹក ចាក់​ចូល​តាម​ឆ្អឹង​ខ្នង ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​អំឡុង​ពេល​វះកាត់។ បន្ទាប់​មក ត្រូវ​តែ​សុង​ទឹក​នោម​ដើម្បី​កុំ​ឲ្យ​ពិបាក​ងើប​ទៅ​បន្ទប់​ទឹក រយៈ​ពេល ២៤​ម៉ោង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ