គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ។ ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន និងចេញឲ្យឆ្ងាយពីអាហារបង្កទុក្ខទោសផ្ដល់ផលមិនល្អដល់សុខភាពរាងកាយ

ចំណេះដឹងទូទៅ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង! ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ជាតិ​សរសៃ ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។ ៣. វីតាមីន D ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ […]

ស្វែងរក គន្លឹះពីអាហារសុខភាពផ្សេងទៀត

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព

ស្ពៃជើងទា ឬ ភាសារស្រួលស្ដាប់ថា ស្ពៃតឿ ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងនិងមានលក់ច្រើននៅលើទីផ្សារ។ ទាំងរសជាតិ និងគុណប្រយោជន៍ចំពោះសុខភាពច្រើន ថែមទាំងមានតម្លៃក៏ធូរថ្លៃ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជួយពង្រឹងសុខភាពឆ្អឹង សារធាតុរ៉ែសំខាន់ៗដែលមាននៅក្នុងបន្លែបៃតងមួយប្រភេទនេះ គឺជាមុខសញ្ញាសំខាន់ជួយពង្រឹងទៅដល់សុខភាពឆ្អឹងឲ្យរឹងមាំ។ ក្នុងបរិមាណ ស្ពៃតឿ ១០០ក្រាម មានផ្ទុកសារធាតុរ៉ែ កាល់ស្យូម ៧០ មិលី្លក្រាម អាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរាងកាយ បាន ៧% ជាតិដែក ១,៧ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ២០% ម៉ាញ៉េស្យូម ១២ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប ល្អសចំពោះ​សុខភាព

ហេតុអ្វីយើងត្រូវស្គាល់ និងដឹងច្បាស់ពីប្រភេទរបបអាហារដែលមានកម្រិតជាតិស្ករទាប? នេះក៏ព្រោះតែ យើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃបានល្អ ពិសេសសម្រាប់អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយមានបញ្ហាធាត់ ដែលងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២។ ម្យ៉ាងវិញទៀត ក៏ជាវិធីសាស្ដ្រមួយសម្រាប់អ្នកចង់សម្រកគីឡូផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចឲ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើស​ជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាម ដែលករណីទាំងនេះអាចកើតឡើងបាន ពេលរាងកាយយើងមិនសូវមានសកម្មភាព។ ការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។ ១. បន្លែ បន្លែភាគច្រើនមានកម្រិតជាតិស្ករទាប ហើយមានកម្រិតជាតិទឹក ជាតិសរសៃ វីតាមីន និងប្រូតេអ៊ីនខ្ពស់ ដែលជាចំណុចល្អសម្រាប់សុខភាព។ បន្លែសំខាន់ៗទាំងនោះមានដូចជា ពពួកសាឡាដ ស្ពៃបៃតង ស្ពៃក្ដោប ប៉េងបោះ ត្រសក់ ននោង ត្រឡាច ឃ្លោក ល្ពៅ ខាត់ណាស ខាត់ណាខៀវ ការ៉ុត និង ពពួកផ្សិតជាដើម។ រាល់អាហារគ្រប់ពេល គួរតែមានបន្លែឲ្យបានយ៉ាងហោច ៦០% ដើម្បីជំនួយដល់សុខភាព។ ២.ផ្លែឈើ ការញ៉ាំផ្លែឈើច្រើនក៏ធ្វើឲ្យសុខភាពរាងកាយយើងល្អប្រសើរបានដែរ ពិសេសផ្លែឈើស្រស់ដែល មិនស្ថិតក្នុងការកែច្នៃដូចជាផ្លែឈើកំប៉ុង ទឹកផ្លែឈើ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារទាំងនេះ រួមចំណែកជួយកាត់បន្ថយហានិភ័យជំងឺមហារីក

មហារីកគឺជាជំងឺមួយប្រភេទស្ដែងចេញដោយការលូតលាស់នៃកោសិកាជាច្រើនរួមគ្នាមិនស្ថិតក្រោមការគ្រប់គ្រងរាងកាយ បង្កឲ្យ​មាន​ការឈឺចាប់ និងអាចកើតឡើងគ្រប់ទីកន្លែងនៃរាងកាយផងដែរ។ ជាក់ស្ដែងណាស់ថា របបអាហារមិនអាចព្យាបាល​ជំងឹមហារីកឲ្យជាសះស្បើយបានទាំងស្រុងនោះទេ ប៉ុន្ដែរបបអាហារអាចជួយទប់ស្កាត់ការកកើត និង ការវិវត្ដនៃជំងឺបានមួយ​ផ្នែក​ធំ​ផង​ដែរ​។ តាមការសិក្សាបានបង្ហាញពួកអាហារ​ មួយចំនួនអាចប្រឆាំង​នឹងការលូតលាស់ជំងឺនេះ គឺពពួកអាហារដែលមានផ្ទុកសមាសធាតុ វីតាមីន រ៉ែ និង phytochemicals ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. បន្លែបៃតង ពពួកបន្លែមានច្រើនប្រភេទ ពិសេសបន្លែស្ពៃតែម្ដង ជាអាហារល្អ មានផ្ទុកសមាសធាតុ phytochemicals ថែមទាំងអាចជួយប្រឆាំងទៅនឹងអុកស៊ីតកម្ម និងបញ្ហារលាកផ្សេងៗអាចបង្កទៅជាជំងឺមហារីកបាន។ បន្លែទាំងនោះមានដូចជា ស្ពៃខៀវ ស្ពៃក្ដោប ខាត់ណា និងខាត់ណាខៀវជាដើម។ បន្លែទាំងនេះមិនត្រឹមតែមានប្រយោជន៍ប្រឆាំងទៅនឹងអុកស៊ីតកម្មនោះទេ ថែមទាំងជាប្រភពវីតាមីន ជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយផងដែរ។ ២.បន្លែមើម បន្លែមើមក៏មានគុណប្រយោជន៍មិនចាញ់គ្នានោះដែរ ។ តាមការសិក្សាបានរកឃើញថា ការ៉ុត ជាប្រភេទបន្លែមានផ្ទុកសារធាតុ Pigment ជាសមាសភាពពណ៌ មានសមត្ថអាចកាត់បន្ថយហានិភ័យ ជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស និង មហារីកសុដន់ចំពោះ​ស្ដ្រី។ ក្រៅពីនោះទៀត ការ៉ុតជួយកាត់បន្ថយ មហារីកក្រពះពោះវៀន សួតផងដែរ។ បន្ថែមពីលើនេះទៀត នៅមាន ប្រភេទ ខ្ទឹមស […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទឹកគ្រាប់ស្វាយចន្ទីក្រឡុកផ្ដល់អត្ថប្រយោជន៍ ៥យ៉ាងដល់សុខភាព

ទឹកគ្រាប់ស្វាយចន្ទីក្រឡុក ជាភេសជ្ជៈមួយប្រភេទ ងាយស្រួលធ្វើញ៉ាំដោយខ្លួនឯង មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ តាមការសិក្សាបានបង្ហាញថា មានអត្ថប្រយោជន៍សំខាន់ដល់ទៅ ៥យ៉ាងចំពោះ​សុខភាព​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហាររូបត្ថម្ភ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលចំណីអាហារ អាមេរិកបានបង្ហាញថា បរិមាណគ្រាប់ស្វាយចន្ទី ៣០០ មិល្លីក្រាម ចម្រាញ់ជាទឹកគ្រាប់ស្វាយចន្ទីចំណុះ ១០០មិល្លីលីត្រ មានផ្ទុកសារធាតុចិញ្ចឹមដូ​​ចជា កម្រិតជាតិស្ករ ៦៦ក្រាម ប្រូតេអ៊ីន ១,៩ ក្រាម ជាតិខ្លាញ់ ៤,៦៥ក្រាម និង កាបូអ៊ីដ្រាត ៤,៤៤ ។ លើសពីនេះទៀត ទឹកគ្រាប់ស្វាយចន្ទីមានផ្ទុក ជាតិដែក សូដ្យូម អាស៊ីដខ្លាញ់ថែមទៀតផង។ មួយវិញទៀត អត្ថប្រយោជន៍របស់វាអាចជំនួយដល់អ្នកដែលមាន ប្រតិកម្មសារធាតុ lactose ជាមួយទឹកដោះគោ។ ២.ជំនួយដល់បេះដូង គ្រាប់​ស្វាយ​ចន្ទី​មានអត្ថប្រយោជន៍ជួយដល់សុខភាពបេះដូង ព្រោះមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ អូមេហ្គា៣ និង ពពួកខ្លាញ់ សុខភាព ដែលជាតម្រូវការចំាបាច់សម្រាប់​ដំណើការបេះដូងឲ្យ​បានល្អ មិនត្រឹមតែប៉ុណ្ណោះជួយការ​ពារយើង​ពីជំងឺផ្សេងបានថែមទៀតផង។ ៣.ជំនួយដល់ឆ្អឹង ទឹកគ្រាប់ស្វាយចន្ទីមានសារធាតុកាល់ស្យូមបែបធម្មជាតិ ជំនួយដល់ការលូតលាស់ មិនខុសពីពពួកទឹកដោះគោនោះទេ។ ថ្វីដ្បិតវាមានកម្រិតកាល់ស្យូមទាបជាងទឹកដោះបន្ដិច ប៉ុន្ដែប្រសិនបើយើងសាកល្បងញ៉ាំយ៉ាងហោចមួយកែវចំណុះ ២៥០ មិល្លីលីត្រ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសំខាន់ៗសម្រាប់ស្រីៗយើង មុន និង​ក្រោយពេលមករដូវ

ធ្លាក់ឈាម អស់កម្លាំង រាងកាយចុះខ្សោយ ឈឺក្បាល សាបមាត់ ខ្សោះជាតិទឹក ឆេវឆាវឆាប់ខឹង ឈឺចុកចាប់ឆ្អឹងខ្នង គេងមិនលក់ ទាំងនេះគឺជាអាការៈពេល​មក​រដូវ​របស់​ស្រីៗ​ ដែល​អាចកើតឡើងយ៉ាងហោចណាស់ ចន្លោះពី ៣ ទៅ ៥ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើលក្ខខណ្ឌសុខភាព។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បើ​សិន​ជា​សុខភាពស្រីៗ​យើង​មិនសូវល្អនោះទេ អាការៈទាំងនោះអាចនឹងកាន់តែអាក្រក់ជាងនេះមួយកម្រិតទៀត ដូច្នេះការរៀបចំរបបអាហារឲ្យបានត្រឹមត្រូវសម្រាប់សុខភាព អាចធ្វើឲ្យសុខភាពរឹងមាំ ថែមទាំងអាចកាត់បន្ថយអាការៈទាំងនេះបានថែមទៀតផង។ ១.របបអាហារមុនពេលមករដូវ ការរៀបចំរបបអាហារត្រៀមមុនពេលមករដូវយ៉ាងហោចរយៈពេល៥ថ្ងៃជាមុនដែរ ឬរាប់ចាប់ពីពេលបង្ហាញសញ្ញាលើរាងកាយ ដូចជា ឈឺទ្រូងតិចៗ អស់កម្លាំង គេងមិនលក់ ដែលពេលនោះរាងកាយត្រូវការរបបអាហារជាចាំបាច់ ដើម្បីទ្រទ្រង់សុខភាព។ រាងកាយត្រូវការអាហារដូចជា ពពួកស្ពៃបៃតង ពពួកអាស៊ីតខ្លាញ់ និង របបអាហារសរសៃ មានផ្លែប៉ោម ចេក ក្រូច ល្ពៅ ល្ហុង ការ៉ុត គ្រាប់ធញ្ញជាតិ និងពួកផ្លែឈើសម្បូរជាតិទឹក។ មួយ​វិញ​ទៀត ស្រីៗ​យើង​គួរ​កាត់បន្ថយពពួកអាហារហឹរ អាហារប្រៃពេក ផ្អែមពេក និងអាហារមានក្លិនឆួល មានខ្ទឹមស និង​ខ្ញីជាដើម។ ២.កំលុងមករដូវ រាប់ចាប់ពីថ្ងៃទី១ពេលមករដូវ គឺឈាមរដូវអាចធ្លាក់មកច្រើន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះប៉ះពាល់ដល់កំហាប់ឆ្អឹង គួរប្រុងប្រយ័ត្ន

ការចុះខ្សោយកំហាប់ឆ្អឹង  អាច​ធ្វើ​ឲ្យ​ប្រឈម​កើតជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងនេះអាចកើតឡើង​ភាគ​​ច្រើននៅវ័យចាប់ពី៥០ឆ្នាំឡើង បើស្ត្រីវិញគិតរាប់ពីពេលអស់រដូវ។ ប៉ុន្ដែវ័យក្រោម៥០ឆ្នាំ ក៏អាចកើតមានបានដែរ តែក្នុងកម្រិតទាប ដែលក្នុងករណីនេះទាក់ទងនឹងការញ៉ាំអាហារប្រចាំថ្ងៃដែលគ្មានសារធាតុរ៉ែកាល់ស្យូម។ ជាក់ស្ដែងណាស់របបអាហារមួយចំនួន ដែលអាចបង្កបញ្ហាដល់ឆ្អឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. សណ្ដែកសៀង និង ផលិតផលសណ្ដែកសៀង សណ្ដែកសៀង ឬផលិផលដែលផលិតចេញពីសណ្ដែកសៀងទៅជាអាហារមាន ដូចជា តៅហ៊ូ និង ភេសជ្ជៈផ្សេងៗ គឺជាប្រភពសមាធាតុប្រូតេអ៊ីន និង ផ្ទុកសារធាតុអាស៊ីត Oxalates។ កម្រិតអាស៊ីត Oxalates ខ្ពស់អាចរំខានដល់ដំណើការស្រូបយកកាល់ស្យូម ជាហេតុធ្វើឲ្យសុខភាពត្រូវប្រឈមនឹងការខ្វះខាតសារធាតុមួយនេះ ប៉ះពាល់ដល់សុខភាពឆ្អឹង។ ក្នុងបរិមាណ សណ្ដែកសៀងស្ងួត ១០០ក្រាម ផ្ទុក Oxalates ៣,៥ ក្រាម។  ការណែនាំ អ្នកដែលចូលចិត្ដញ៉ាំផលិតផលពីសណ្ដែកសៀងច្រើន គួរតែកាត់បន្ថយបរិមាណញ៉ាំ ឬអាចញ៉ាំអាហារដែលសម្បូរកម្រិត​កាល់ស្យូមខ្ពស់ ដើម្បីកាត់បន្ថយបញ្ហានេះ ពិសេសសម្រាប់ស្ដ្រីដែលមានជំងឺពុកឆ្អឹងតែម្ដង។ ២. សារធាតុកាហ្វេអ៊ីន សារធាតុកាហ្វេអ៊ីនមិនថាក្នុងភេសជ្ជៈ ឬអាហារនោះទេ គឺអាចប៉ះពាល់ដល់បរិមាណ កាល់ស្យូម។ ការញ៉ាំកាហ្វេអ៊ីន ក្នុងបរិមាណ ១០០មិល្លិក្រាម អាចប៉ះពាល់សារធាតុកាល់ស្យូមក្នុងរាងកាយ ៦មិល្លីក្រាម។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារហឹរអាចប៉ះពាល់សុខភាពបេះដូងដែរទេ?

ការញ៉ាំអាហារហឹរ អាចបង្កការលំបាកដល់​យអ្នកញ៉ាំ ធ្វើ​ឲ្យ​មានសភាពក្ដៅ ក្រហល់​ក្រហាយ និងករណីខ្លះអាច​មានអាការៈ​ឈឺទ្រូង ចង្អោរ និងបែកញើសដែលសភាពនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងអាការៈជំងឺបេះដូងដែរ។ ហេតុដូច្នេះហើយតើការញ៉ាំអាហារហឹរអាចមានផលប៉ះពាល់ដល់សុខភាពបេះដូងដែរទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ឆ្លើយតបទៅនឹងសំណួរនេះ វេជ្ជបណ្ឌិត Jeffrey H. Johnson, MD, ឯកទេសជំងឺបេះដូង ក្នុងទីក្រុង Knoxville សហរដ្ឋអាមេរិក ​មានប្រសសាសន៍ថា វាជារឿងមិនពិតនោះទេ ដែលរបបអាហារហឺរមានផលអាក្រក់ចំពោះ​បេះដូង។ ការបង្ហាញ​​អាការៈមួយចំនួនតូច ស្រដៀងគ្នាទៅនឹងជំងឺបេះដូង វាមិនមែនជា រោគសញ្ញាជំងឺបេះដូងនោះទេ ដោយគ្រាន់តែជាការប្រតិកម្មនៃរសជាតិហឺរតែប៉ុណ្ណោះ។ បើរបបអាហារ បង្កផលប៉ះដល់បេះដូងមានតែការផឹក​គ្រឿង​ស្រវឹង​ច្រើន ការទទួល​ទានអាហារដែលមានជាតិខ្លាញ់ឆ្អែត ខ្លាញ់ trans សូដ្យូម និងជាតិស្ករបន្ថែម ញឹក​ញាប់​។ ការសិក្សាបានបង្ហាញថា អាហារហឹរមិនត្រឹមតែមិនប៉ះពាល់ដល់បេះដូងប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់​​សុខភាពសរសៃឈាមបេះដូង ប្រសិនបើអាហារហឹរទាំងនោះ ជាប្រភេទអាហារហឹរមានសារធាតុ capsaicin ដែលជាសារធាតុគីមីកើតឡើងពីធម្មជាតិ សម្បូរនៅក្នុងផ្លែម្ទេសក្រហម និង ម្រេច។ ការសិក្សាក្នុងឆ្នាំ២០១៧ បានពន្យល់ថា អាហារហឹរមានគុណសម្បតិ្ដ ជួយសម្រួលដល់ការគ្រប់គ្រងសម្ពាធ​​​ឈាមក្នុងរាងកាយ មិនត្រឹមតែប៉ុណ្ណោះ បើញ៉ាំអាហារហឹរជាប្រចាំ នឹងមានសម្ពាធឈាមទាប […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសំខាន់ៗ​សម្រាប់អ្នកំពុងព្យាបាលជំងឺមហារីកសួត

ជ្រើសរើសរបបអាហារសម្រាប់អ្នកជំងឺមហារីកសួត គឺជារឿងត្រឹមត្រូវបំផុតបន្ទាប់ពី ការព្យាបាលផ្នែកវេជ្ជសាស្ដ្រ ព្រោះរបបអាហារល្អអាចជួយពង្រឹងសមត្ថភាពរាងកាយ បណ្ដុះកោសិកាថ្មី ប្រឆាំងទៅនឹងអុកស៊ីតកម្ម និងការរលាកផ្សេងៗបានផងដែរ។ ដូច្នេះការជ្រើសរើសរបបអាហារដែលត្រឹមត្រូវ មិនត្រឹមតែអាចជួយពន្យាការវិវត្ដនៃជំងឺនោះទេ ថែមទាំងអាចជួយពន្លឿនដល់ការព្យាបាលទៀត​ផង​។ សមាគមសុខភាពសួតអាមេរិក បានណែនាំថា ការព្យាបាលជំងឺមហារីកសួតក៏ត្រូវមាន​វត្ដមានរបបអាហារពួកបន្លែ ផ្លែឈើ ដែលវាអាចមានប្រសិទ្ធភាពជួយកាត់បន្ថយការវិវត្ដនៃជំងឺនេះ។ រាងកាយត្រូវការរបបអាហារសុខភាពជាខ្លាំងដើម្បីទ្រទ្រង់តម្រូវការតាមផ្នែកនីមួយៗ។ ដូច្នេះការជ្រើសរើសរបបអាហាត្រឹមត្រូវ សម្រាប់ផ្នែកសុខភាពសួត ត្រូវតែជារឿងចាំបាច់បំផុត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជ្រើសរើសប្រភពអាហារ ប្រូតេអ៊ីន អាហារប្រូតេអ៊ីន គឺជាចំណែកសំខាន់ជួយបង្កើនការលូតលាស់របស់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយជួសជុលកោសិកា និងជាលិកាខូចខាត ពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលពីជំងឺ។ ប្រភពអាហារប្រូតេអ៊ីនទាំងនោះមានដូចជា សាច់អត់ខ្លាញ់ សាច់ទ្រូងមាន់ សាច់ត្រី ស៊ុត ផលិតផលទឹកដោះគោមានកម្រិតជាតិខ្លាញ់ទាប គ្រាប់ធញ្ញជាតិ បាយអង្ករសម្រូប  សណ្ដែក និងប្រភេទអាហារផលិតឡើងពីសណ្ដែក។ ជ្រើសរើសការញ៉ាំបន្លែ ផ្លែឈើ អ្នកជំងឺត្រូវតែបង្កើតទម្លាប់ញ៉ាំបន្លែផ្លែឈើ ជារៀងរាល់ថ្ងៃ ព្រោះគុណសម្បត្ដិនៃអាហារស្រស់ទាំងនោះ អាចមានលទ្ធភាពប្រឆាំងទៅនឹង អុកស៊ីតកម្ម ដែលអុកស៊ីតកម្មជាផ្នែកមួយជួយវិវត្ដជំងឺមហារីក។ ជ្រើសរើសប្រភេទបន្លែពណ៌បៃតង ប្រភេទផ្លែឈើដែលមានសារធាតុសរសៃហ្វៃប៊ឺ ញ៉ាំជាប្រចាំសម្រាប់សុខភាពល។ កម្រិតអាហារផ្អែម របបអាហារត្រូវកម្រិតជាតិផ្អែមឲ្យ​នៅទាប ឬប្រភេទបង្អែមត្រូវដកចេញ អាចជំនួសមកវិញនូវការញ៉ាំផ្លែឈើបាន។ អាហារដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើនឡើងជាតិខ្លាញ់ ក្នុងរាងកាយ ដូច្នេះគួរតែត្រូវដកចេញ ឬកម្រិតឲ្យទាបទើបល្អ។ រក្សាកម្រិតជាតិទឹក ក្នុងកំលុងព្យាបាល […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មូលហេតុក្រោយញ៉ាំឆ្អែតមានអារម្មណ៍អស់កម្លាំង ហើយងុយគេង

ញ៉ាំបាយហើយមានអារម្មណ៍អស់កម្លាំង ងុយគេង នេះជាអាការៈកើតឡើងច្រើន ជាពិសេសក្រោយញ៉ាំបាយថ្ងៃត្រង់ ហើយជាអ្នកដែលញ៉ាំច្រើនទៀតផង។ តាមផ្នែកវេជ្ជសាស្ដ្រអាការៈ បែបនេះហៅថា Postprandial somnolence អារម្មណ៍អស់កម្លាំង ងុយគេង ក្រោយពេលញ៉ាំបាយ។ តាមប្រសាសន៍អ្នកស្រីវេជ្ជបណ្ឌិត Julia Zumpano ផ្នែកសុខភាព និង ចំណីអាហារ បញ្ជាក់ថា អាការៈអស់កម្លាំង ងុយគេងក្រោយពេលញ៉ាំបាយ មិនមែនជារឿងចម្លែកនោះទេ ប៉ុន្ដែវាកើតឡើងដោយសារមូលហេតុសំខាន់ គឺរបបអាហារ និង កត្ដាគុណភាពនៃការគេង របស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.កត្ដាអាហារ កត្ដាចំណីអាហារជាចំណែកមួយធ្វើឲ្យយើងងុយគេងបាន ពិសេសរបបអាហារដែលយើងញ៉ាំមានសារធាតុប្រូតេអ៊ីន កាបូនអ៊ីដ្រាតច្រើន។ សារធាតុទាំងពីរថ្វីដ្បិតជាតម្រូវការចាំបាច់របស់រាងកាយពិតមែន ប៉ុន្ដែបើយើងញ៉ាំច្រើន នោះនឹងធ្វើឲ្យមានអការៈអស់កម្លាំង ងុយគេង។ តាមការសិក្សាបង្ហាញថា ប្រព័ន្ធរំលាយអាហារ ក្រោយពេលដែលយើងញ៉ាំអាហារចូលទៅច្រើន ខ្លួនប្រាណនឹងបញ្ចេញ អ័រម៉ូនជាច្រើនប្រភេទ ក្នុងនោះមានទាំងអ័រម៉ូន សេរ៉ូតូនីន (Serotonin) ជាអ័រម៉ូនដែលធ្វើការលើផ្នែក អារម្មណ៍ និង វដ្ដនៃការគេង។ អ័រម៉ូន សេរ៉ូតូនីន កើតឡើងដោយវត្ដមានអាមីណូអាស៊ីតមួយប្រភេទឈ្មោះថា Tryptophan។ អាមីណូអាស៊ីតប្រភេទនេះកើតចេញពីប្រភេព ពពួកប្រូតេអ៊ីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង

យើងដឹងថា ប្រូតេអ៊ីនគឺជាសារធាតុបំប៉នសុខភាព ជំនួយសាច់ដុំ ជំនួយថាមពល ខួរក្បាល និងសំខាន់បំផុតសម្រាប់បេះដូង។ សារធាតុចិញ្ចឹមនេះ យើងអាចទាញចេញពីរបបអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ យើងអាចដឹងថា មានប្រភេទអាហារជាច្រើនដែលផ្ទុកសារធាតុចិញ្ចឹមមួយនេះ ដោយឡែកយើងមិនទាន់បានកំណត់ច្បាស់លាស់ពីក្រុមអាហារមួយចំនួនដែលមានផ្ទុកប្រូតេអ៊ីនច្រើន ហើយល្អសម្រាប់បេះដូង។ មជ្ឈមណ្ឌលផ្នែកអាហារសុខភាព កាណាដា បានណែនាំថាក្នុងចានអាហារបីពេលប្រចាំថ្ងៃ គួរតែមាន ប្រូតេអ៊ីនយ៉ាងហោច២៥% មិនថាប្រភព នៃប្រូតេអ៊ីនោះបានមកពីសាច់ បន្លែ ឬគ្រាប់ធញ្ញជាតិនោះទេ ត្រូវមានទៀងទាត់។ សុខភាពរាងកាយបើទទួលបានរបបអាហារប្រូតេអ៊ីនគ្រប់គ្រាន់ ដូចជាត្រី សណ្ដែក សាច់មាន់ គ្រាប់ធញ្ញ​ជាតិ និងទឹកដោះគោមានជាតិខ្លាញ់ទាប ជួយការពារជំងឺបេះដូង។ ខាងក្រោមគឺជាការណែរនាំពីប្រភពរបបអាហារប្រូតេអ៊ីនខ្ពស់ ជំនួយដល់សុខភាព។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សណ្ដែកLentils ៖ ជាប្រភេទអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ ក្នុងបរិមាណសណ្ដែកក្រៀម ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ១០ក្រាម។ ក្នុងលក្ខខណ្ឌខ្លះ ការចំណាយពេលចម្អិនសណ្ដែកLentilsក្រៀមនេះ ត្រូវប្រើប្រាស់ពេលវេលាឲ្យល្អ ទើបទទួលបានប្រូតេអ៊ីនខ្ពស់។ ដូច្នេះពេលវេលាដែលគួរ ចំណាយយ៉ាងហោច ១៥ ទៅ ៣០ នាទី។ គ្រាប់សណ្ដែកក្រៀម៖ គ្រាប់សណ្ដកក្រៀមជាច្រើនប្រភេទ សណ្ដែកក្រហម សណ្ដែកខៀវ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ