home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទឹក​ដោះ​គោ​ល្អ តែ​​​មិន​គួរ​ញ៉ាំ​ជាមួយ​អាហារ​ ៤​ មុខ​នេះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ដោះ​គោ​ល្អ តែ​​​មិន​គួរ​ញ៉ាំ​ជាមួយ​អាហារ​ ៤​ មុខ​នេះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹក​ដោះ​គោ​​​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​រាងកាយ​ ក៏​ដូចជា​សុខភាព​ស្បែក​។ ​ជាក់​ស្ដែង ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​ទឹក​ដោះ​គោ​ក្ដៅ​ ឬ​ត្រជាក់​ ហើយ​អ្នក​ខ្លះ​ទៀត​​ក៏​​មាន​ទម្លាប់​បន្ថែម​សូកូឡា និង​​ញ៉ាំ​ជាមួយ​ផ្លែ​ចេក​​ ដើម្បី​បង្កើន​ទម្ងន់​ជា​ដើម​។ ប៉ុន្តែ គ្នាយើង​ដឹង​ទេ​ថា ទឹក​ដោះ​គោ​មិន​គួរ​ញ៉ាំ​លាយ​​ជាមួយ​អាហារ​ប្រភេទ​ណា​ខ្លះ? ហេតុ​អ្វី​?

១. ជៀសវាង​ញ៉ាំ​សាច់​​​​ត្រី ជាមួយ​នឹង​ទឹក​ដោះ​គោ​

​ការ​ញ៉ាំ​ទឹក​ដោះ​គោ និង​សាច់​​ត្រី​ជាមួយ​គ្នា អាច​បង្កើត​ឲ្យ​មាន​អតុល្យភាព​ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​គីមី​នៅ​ក្នុង​រាងកាយ​។ ហេតុ​នេះ​ហើយ​ ចូរ​ជៀសវាង​ញ៉ាំ​ត្រី និង​​សាច់​គ្រប់​ប្រភេទ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ព្រោះ​វា​អាច​នាំ​ឲ្យ​​​យើង​មាន​បញ្ហា​រំលាយ​អាហារ។

២. ជៀសវាង​ញ៉ាំ​ផ្លែ​ចេក ជាមួយ​នឹង​ទឹក​ដោះ​គោ​

​ប្រសិនបើ​យើង​ឧស្សាហ៍​​ញ៉ាំ​ទឹក​ដោះ​គោ ជាមួយ​នឹង​ចេក ចូរ​ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ជា​បន្ទាន់​ ​ពី​ព្រោះ​​ការ​ញ៉ាំ​បែប​នេះ ​​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មាន​រយៈពេល​យូរ និង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង​។ ហេតុ​នេះ​ យើង​គប្បី​ញ៉ាំ​អាហារ​​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ទាំង​ពីរនេះ​ ដាច់​ដោយ​ឡែក​ពី​គ្នា ទើប​ជា​ការ​ប្រសើរ។​

៣. ជៀសវាង​ញ៉ាំ​ត្រសក់​ស្រូវ​ជាមួយ​នឹង​ទឹក​ដោះ​គោ​

​​​ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ជាមួយ​នឹង​ផ្លែឈើ​ច្រើន​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ទៅ​វិញ។ ជាក់​ស្ដែង ទឹក​ដោះ​គោ​​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​លាមក​ ចំណែក​ឯ​ត្រសក់​ស្រូវ​​មាន​គុណប្រយោជន៍​ជួយ​បញ្ចុះ​ទឹក​នោម​ ហើយ​បើ​យើង​ញ៉ាំ​​បញ្ចូល​គ្នា​ វា​អាច​​នាំ​​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ និង​បង្កើត​សារធាតុ​ពុល​ ដែល​អាច​នាំ​ឲ្យ​​កើត​មាន​អាការៈ​ក្អួត​ ​ឬ​រាករូស​។

ត្រសក់ស្រូវ១

៤. ជៀសវាង​ញ៉ាំ​​អាហារ​ជូរ​ និង​ទឹក​ដោះ​គោ​

​សូម្បី​តែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន​C​ក៏​មិន​គួរ​ញ៉ាំ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ដែរ​ ពីព្រោះ​វា​ត្រូវការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រំលាយ​ ហើយ​នៅ​ពេល​ដែល​​យើង​ញ៉ាំ​ទឹក​ដោះ​គោ និង​ពពួក​ផ្លែ​ក្រូច វា​អាច​នាំ​ឲ្យ​​កក​ឈាម​ ដែល​​​ជំរុញ​ឲ្យ​មាន​បញ្ហា​ហ្គាស និង​ក្រហាយ​ទ្រូង។​ បន្ថែម​ពី​នេះ បើ​ញ៉ាំអាហារទាំងពីរ​នេះ​បញ្ចូល​គ្នា ក៏​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ ក្អក​ កន្ទួល​ និង​អាលែកហ្ស៊ី​​ផង​ដែរ​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Food Combinations You Must Avoid: Three Things You Should Never Team With Milk

https://food.ndtv.com/food-drinks/food-combination-you-must-avoid-three-things-you-must-never-team-with-milk-1731161

Bad Combination With Milk: Which Food Should Not Eat With Milk ?: Never Eat Peanuts, Eggs, Yeast And These 12 Foods With Milk, It Is Harmful For Health

https://newsbust.in/bad-combination-with-milk-which-food-should-not-eat-with-milk-never-eat-peanuts-eggs-yeast-and-these-12-foods-with-milk-it-is-harmful-for-health/

10 Dangerous Food Combinations To Avoid

https://www.stylecraze.com/articles/dangerous-food-combinations-to-avoid/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត