ការព្យាបាលជំងឺគ្រុនផ្ដាសាយ មិនថាផ្ដាសាយធំ ឬផ្ដាសាយធម្មតានោះទេ បន្ទាប់ពីការញ៉ាំថ្នាំទៅ ការគ្រប់គ្រងរបបអាហារក៏ជារឿងសំខាន់ដែលយើងត្រូវដឹងផងដែរ។ ពិសេសយើងត្រូវដឹងពីប្រភេទអាហារណាដែលអាចជួយឲ្យយើងមានកម្លាំង និង ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលអ្នកជំងឺផ្ដាសាយគួរញ៉ាំ និងមិនគួរញ៉ាំបើចង់ឲ្យជាសះស្បើយឆាប់រហ័ស។