សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារតូចជាក្រុមមនុស្សដែលងាយប្រឈមនឹងបញ្ហាខ្វះជាតិដែក ព្រោះថា ក្នុងដំណាក់កាលនេះទាំងស្រ្តីមានផ្ទៃពោះ និងកុមារតូចត្រូវការជាតិដែកខ្ពស់ដើម្បីទ្រទ្រង់ដល់ការលូតលាស់។
ស្រ្តីមានផ្ទៃពោះអាចទទួលបានជាតិដែកតាមរយៈរបបអាហារ និងថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យបានណែនាំ។ ការរក្សាជាតិដែកបានត្រឹមត្រឹមត្រូវអំឡុងពេលពពោះ កាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតលើកូនក្នុងផ្ទៃ និងក្រោយសម្រាល។
អត្ថបទគួរអាន៖
សម្រាប់ទារកទើបកើត ការបន្តទទួលបានការបំបៅទឹកដោះម្ដាយជាកត្តាសំខាន់បំផុតមួយក្នុងការបំពេញជាតិដែកដែលកូនត្រូវការ។ ក្រោយវ័យ៦ ខែទារកនៅអាចបន្តទទួលការបំបៅដោះ និងត្រូវបន្ថែមរបបអាហារក្រៅ ដែលមានបន្លែ និងផ្លែឈើចម្រុះ ដើម្បីធានាថាកូនបានទទួលជាតិដែក និងសារជាតិចិញ្ចឹមផ្សេងទៀតបានគ្រាប់គ្រាន់សម្រាប់ការលូតលាស់ទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ។
អាហារល្អៗដែលសម្បូរជាតិដែកសម្រាប់តម្រូវការរាងកាយរបស់កុមារមានដូចជាត្រី សាច់ គ្រឿងសមុទ្រ និងបន្លែបៃតង។ មួយវិញទៀតប៉ាម៉ាក់គួរសង្កេតមើលពីសញ្ញាសង្ស័យមួយចំនួនដូចជា កូនខ្សោយ អស់កម្លាំង ស្លេកស្លាំង មានបញ្ហាអាកប្បកិរិយា និងមានការឆ្លងរោគញឹកញាប់ ដែលអ្វីទាំងនេះអាចថាកូនកំពុងជួបបញ្ហាខ្វះជាតិដែក និងគួរនាំកូនទៅជួបគ្រូពេទ្យ។