
អត្ថបទគួរអាន៖
តិចនិកការពារកូនពីបញ្ហាខ្វះជាតិដែក
ក្មេងដែលបៅទឹកដោះគោម្សៅមានបន្ថែមជាតិដែកទំនងជាមិនប្រឈមនឹងបញ្ហាខ្វះជាតិដែកនោះទេ។ ប៉ុន្តែបើកូនបៅទឹកដោះម្ដាយ គឺអាចប្រឈមនឹងបញ្ហានេះដែរ ដែលជាហេតុម៉ាក់ៗគួរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងច្បាស់ថាខ្លួន ឬកូនគួរត្រូវញ៉ាំថ្នាំជាតិដែកបន្ថែមឬយ៉ាងណា។
ក្រៅពីនេះម៉ាក់ប៉ាអាចអនុវត្តវិធីសាស្រ្តមួយចំនួនទៀតដើម្បីការពារកូនពីបញ្ហាខ្វះជាតិដែក៖
បន្ថែមអាហារសម្បូរជាតិដែក៖ នៅពេលកូនចូលដល់វ័យញ៉ាំអាហាររឹងបាន(អាយុលើសពី៦ខែ) ប៉ាម៉ាក់គួរផ្ដល់ឲ្យកូននូវបបរខាប់គ្រប់គ្រឿង ហើយពេលកូនកាន់តែធំ និងចេះញ៉ាំអាហារកាន់តែច្រើនគួរបញ្ចូលសាច់ជ្រូក សាច់គោ ត្រី សណ្ដែក និងស្ពៃ ឬបន្លែបៃតងផ្សេងទៀត។
កុំឲ្យកូនញ៉ាំទឹកដោះគោច្រើនពេក៖ កូននៅអាយុចន្លោះពី ១-៥ឆ្នាំ មិនត្រូវឲ្យញ៉ាំទឹកដោះគោលើសពី ៧១០មិល្លីលីត្រក្នុងមួយថ្ងៃនោះទេ។
បន្ថែមអាហារសម្បូរវីតាមីន C៖ វីតាមីន C ជួយជំរុញដល់ការបឺតស្រូបជាតិដែក។ ប៉ាម៉ាក់អាចផ្ដល់អាហារមានវីតាមីន C ឲ្យកូនញ៉ាំ ដើម្បីឲ្យរាងកាយកូនអាចស្រូបជាតិដែកបានកាន់តែល្អ។ អាហារសម្បូរវីតាមីន C មានដូចជាពពួកផ្លែក្រូច ដំឡូងបារាំង ម្ទេសប្លោក និងបន្លែស្លឹកបៃតងជាដើម។