២. ប្រូតេអ៊ីន
អាហារប្រូតេអ៊ីន ជាប្រភេទអាហារដែលសរីរាង្គកាយទាំងអស់ត្រូវការជាចាំបាច់ ដើម្បីផលិតកោសិកាប្រព័ន្ធភាពស៊ាំ និងជំនួយថាមពល។ ក្នុងបំណែងចែកនៃរបបអាហារប្រចាំថ្ងៃជាក់ស្ដែង យើងអាចញ៉ាំអាហារដែលមាន ប្រូតេអីនយ៉ាងតិចឲ្យបាន ២ពេល ព្រោះការធ្វើបែបនេះ នឹងជួយឲ្យសរីរាង្គកាយរបស់យើងទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ បូករួមទាំងភាពរឹងមាំ នៃប្រព័ន្ធភាពសាំ។ មិន ត្រឹមតែប៉ុណ្ណោះ ប្រភពប្រូតេអ៊ីន ក៏បានជួយបង្កើនសមត្ថភាពធ្វើការរបស់សួតឲ្យកាន់តែប្រសើរ ដោយកាត់បន្ថយ កោសិការអសកម្ម។ របបអាហារប្រូតេអ៊ីនដែលផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់សួតមានដូចជា សាច់គ្មានខ្លាញ់ ស៊ុត និងសណ្តែក ជាដើម។
៣. ជាតិសរសៃ
ក្នុងចំណុចនេះផ្ដោតសំខាន់ទៅលើ ប្រភេទអាហារដែលមានផ្ទុកនូវជាតិកាបូអ៊ីដ្រាត ហើយមានជាតិសរសៃខ្ពស់ ដែលអាចជួយគ្រប់គ្រងប្រព័ន្ធរំលាយអាហារ និងកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះ ប្រភេទអាហារសរសៃ បានជួយដល់មុខងារសួតក្នុងការប្រឆាំងទៅនឹងបញ្ហា រលាក ព្រោះថា ការរលាកសួត អាចបណ្ដាលឲ្យឈានទៅដល់មានបញ្ហាធ្ងន់ធ្ងរនៃជំងឺហឺត និង ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ (COPD)បាន។ អាហារសរសៃត្រូវមាននៅក្នុង សណ្តែក ដំឡូងជ្វា ផ្លែប៊ឺរី ផ្លែប៉ោម អង្ករសម្រូប ប៉ាស្តា នំបុ័ង និងគ្រាប់ធញ្ញជាតិទាំងមូល។
៤. ផលិតផលស្រស់
ក្នុងន័យនេះគឺផ្ដោតសំខាន់ទៅលើការញ៉ាំអាហារប្រភេទបន្លែ ផ្លែឈើស្រស់ ដែលមានផ្ទុកទៅដោយសារធាតុរ៉ែ វីតាមីន សរសៃហ្វៃប៊ឺ និងប៉ូតាស្យូម។ តួយ៉ាងដូចជា ជាតិប៉ូតាស្យូម ដែលសម្បូរក្នុងផ្លែចេក ផ្ដល់អត្ថប្រយោជន៍ជាខ្លាំង ក្នុងការគ្រប់គ្រងសម្ពាធឈាម និងធ្វើឲ្យការរំលាយអាហារដំណើរការប្រសើរឡើង ដូច្នេះ មានសារៈសំខាន់ណាស់សម្រាប់សុខភាព ដើម្បីរក្សាមុខងារសួតបានល្អជៀសផុតពីជំងឺ។ បន្លែ ផ្លែឈើស្រស់ ទាំងនេះមានដូចជា ផ្លែប៊ឺរី ចេក ម្នាស់ ទំពាំងបាយជូ ប្រូខូលី សណ្តែក និងប៉េងប៉ោះ ជាដើម។
