របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ ៨ យ៉ាងនេះ

គ្រាប់អាល់ម៉ុន (almonds) ​មិនត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ​ និងថែមទាំង​​ល្អ​សម្រាប់​សុខភាព​ទៀត​ព្រោះ​គ្រាប់អាល់ម៉ុន​សម្បូរ​ដោយ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដែល​យើង​ត្រូវការ។ ការ​ញ៉ាំ​គ្រាប់អាល់ម៉ុនរាល់ថ្ងៃ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដែរ។ ១. បញ្ចុះ​កូលេស្តេរ៉ូល គ្រាប់អាល់ម៉ុន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​ពី​ក្នុង​រាងកាយ។ ប្រសិនជា​គ្នាយើង​មួយ​ចំនួន​មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់​ស្រាប់ យើង​អាច​ញ៉ាំចំនួន​គ្រាប់​អាល់ម៉ុន​ពី​២០​ទៅ​៣០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។ ២. សុខភាព​សក់ គ្រាប់អាល់ម៉ុន​ផ្ទុក​វីតាមីន និង​ជាតិរ៉ែ​ដែល​សក់​ត្រូវការ​សម្រាប់​លូតលាស់ និង​រឹងមាំ។ ម៉ាញ៉េស្យូម និង​ស័ង្កសី​ជំរុញ​ឲ្យ​សក់​ដុះ រីឯ​វីតាមីន E ធ្វើ​ឲ្យ​សក់​រឹងមាំ ហើយ​វីតាមីន B​ វិញ​ជួយ​ឲ្យ​សក់ឲ្យ​រលោង។ ៣. បង្ការ​ជំងឺ​បេះដូង ក្នុង​គ្រាប់​អាល់ម៉ុន​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ម៉ាញ៉េស្យូម ស្ពាន់ និងខ្លាញ់ monounsaturated ​ដែល​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង និង​សរសៃឈាម។ ដើម្បី​បង្ការ​ជំងឺ​ស្លោក​បេះដូង ឬ​សរសៃឈាម​បេះដូង (ischemic heart disease) និង​បញ្ហា​បេះដូង​ផ្សេង​ទៀត​ យក​ល្អ​គួរ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​មួយ​ក្តាប់​ដៃ​ក្នុង​មួយ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល ៤. បង្ការ​ស្នាម​ជ្រីវជ្រួញ​ គ្រាប់អាល់ម៉ុននមាន​បរិមាណ​ manganese ច្រើន​ដែល​អាច​ជួយ​ផលិត​ខូឡាជែន​ដែល​ជា​ប្រូតេអ៊ីន​ទទួល​ខុសត្រូវ​ទៅលើ​ពណ៌​ស្បែក (skin tone)។ រីឯ​វីតាមីន E គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រឆាំង​សញ្ញា​នៃ​ភាព​ចាស់​បាន។ ៥. ជួយ​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន សំបក​អាល់ម៉ុន​ផ្ទុក​ prebiotics ដែល​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ត្រូវការ​សម្រាប់​ការ​លូតលាស់។ ប្រសិនជា​មាន​អតុល្យភាព​អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ឈឺពោះ បញ្ហា​ក្លិន​មាត់​មិន​ល្អ និង​ពិបាក​រំលាយអាហារ។ បើតាម​ការ​ណែនាំ […]


អាហារូបត្ថម្ភ

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

ប្រូតេអ៊ីន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​រាងកាយ ហើយ​បើ​យើង​មាន​កង្វះ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​មាន​បញ្ហា។ តើ​រោគសញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​មាន​កង្វះ​ប្រូតេអ៊ីន?​ ១. ឃ្លាន​អាហារ ប្រសិនជា​យើង​តែង​តែ​មាន​អារម្មណ៍​ឃ្លាន នោះ​អាច​មក​ពី​អាហារ​ដែលយើង​ញ៉ាំ​​មាន​ប្រូតេអ៊ីន​តិច​តែ​មាន​កាបូអ៊ីដ្រាត និង​ស្ករ​ច្រើន។ បញ្ហា​គឺ​មក​ពី​យើង​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន​ ហើយ​មាន​​បរិមាណ​ប្រូតេអ៊ីន​ទាប​បើ​ប្រៀបធៀប​នឹង​បរិមាណកាឡូរី។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន ២. បាត់បង់​ម៉ាស់​សាច់ដុំ និង​ឈឺ​សន្លាក់ សាច់ដុំ​គឺ​ជា​កន្លែង​ស្តុក​ប្រូតេអ៊ីន។ បើ​សាច់ដុំ​ចុះ​ខ្សោយ មាន​ការ​ឈឺចាប់ និង​បាត់បង់​ម៉ាស់​ ទាំង​នេះ​អាច​ជា​រោគសញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។ ការសិក្សា​មួយ​បាន​លើកឡើង​ថា​បញ្ហា​នេះ​តែង​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់។ ប្រូតេអ៊ីន​គឺ​សំខាន់​សម្រាប់​ការ​រក្សា និង​ការ​លូតលាស់​សាច់ដុំ។ ៣. បញ្ហា​ស្បែក និង​ក្រចក កង្វះ​ប្រូតេអ៊ីន​អាច​បណ្ដាល​ឲ្យ​ក្រចក​ខ្សោយ និង​ផុយស្រួយ​ងាយ​បាក់ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​អាច​មាន​ខ្សែ​ឆ្នូត​ពណ៌​ស និង​ស្នាម​អុជៗ​ពណ៌​ត្នោត​លើ​ក្រចក។ ក្រៅ​ពីក្រចក​ ​ស្បែកក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ។ ដោយ​ប្រូតេអ៊ីន​ជួយ​ការ​ផលិត​ឡើង​វិញ​នៃ​កោសិកា ការ​ផលិត​កោសិកា​ថ្មី និង​ជំនួស​កោសិកា​ដែល​ងាប់ នៅ​ពេល​ខ្វះ​ប្រូតេអ៊ីន យើង​អាច​នឹង​ឃើញ​ថា​ស្បែក​របស់​យើង​ស្ងួត របក និង​ប្រេះ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព ៤. សក់ជ្រុះ សក់​របស់​យើង​បង្កើត​ដោយ​ប្រូតេអ៊ីន ៩០%​ដែល​មាន​ឈ្មោះថា keratin។ ប្រសិនជា​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ សក់របស់យើង​នឹង​ស្តើង ហើយ​ពណ៌​សក់​ក៏​មាន​ការ​ប្រែប្រួល។ នេះ​មក​ពី​រាងកាយ​ឈប់​ប្រើប្រាស់​ប្រូតេអ៊ីន​សម្រាប់​ការ​លូត​លាស់​នៃ​សក់ ​និង​ងាក​មក​​រក្សា​ទុក​វិញ។ ៥. ថ្លើម​មាន​ខ្លាញ់​ច្រើន ថ្លើម​មាន​ខ្លាញ់​ច្រើន​គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​កង្វះ​ប្រូតេអ៊ីន ហើយ​បើ​យើង​ទុកចោល​មិន​ព្យាបាល​អាច​បណ្ដាល​ឲ្យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ការ​រលាក ស្លាក​ស្នាម​នៅ​ថ្លើម និង​ថ្លើម​ចុះខ្សោយ។ ៦. ហានិភ័យ​ការបាក់​ឆ្អឹង ដូច​សាច់ដុំ​ដែរ ការ​ទទួល​បាន​ប្រូតេអ៊ីន​តិច​អាច​ប៉ះពាល់​ដល់​ឆ្អឹង។ រាងកាយ​ទទួល​បាន​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ

គ្រប់​គ្នា​ដឹង​រួច​មក​ហើយ​ ​ការ​​ញ៉ាំ​អាហារ​​ប្រៃ​ច្រើន​​នឹង​បង្ក​ផល​មិន​ល្អ​ដល់​សុខភាព​។ បញ្ហា​ទាំង​នោះ​​គឺ នាំ​ឱ្យ​យើងកើត​មាន​បញ្ហា​ទាក់​ទង​និង​​សម្ពាធ​ឈាម ជំងឺ​បេះ​ដូង និង​​ជំងឺ​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ដែល​ជា​រឿង​​មួយ​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​ការ​ណែ​នាំ​​ពី​អ្នក​ជំនាញ​នៃ​​វិទ្យាស្ថាន​ជាតិ​បង្ការ​ជំងឺ​រ៉ាំរៃ​ និង​លើក​កម្ពស់​សុខភាព​សហរដ្ឋអាមេរិក​ ​​បាន​លើក​ឡើង​ជា​រួម​ថា មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​​ អាច​មាន​​​របប​​​ជាតិ​​ប្រៃ (ជាតិ​សូដ្យូម) មិន​គួរ​លើស​ពី​ ២៣០០​មិល្លីក្រាម ឬ​​ត្រឹមតែ​ ១៥០០​មិល្លី​ក្រាម​ប៉ុណ្ណោះ​សម្រាប់​១​​ថ្ងៃ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ទាំង​នោះក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្លះ​ ដែល​ជួយ​ឱ្យ​យើង​ចៀស​វាង​ទទួល​ជាតិ​ប្រៃ​ច្រើន​ក្នុង​រាង​កាយ​ ដែល​មាន​ដូច​ជា​៖ ១. ជ្រើស​យក​​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ដាំ​តាម​ធម្មជាតិ​ ពពួក​អាហារ​កំប៉ុង​ អាហារ​កញ្ចប់​ភាគ​ច្រើន​មាន​​កម្រិត​ជាតិ​អំបិល(សូដ្យូម)​តិច​ ឬ​ច្រើន​​តាម​ប្រភេទ​អាហារ​ទាំង​នោះ ដូច្នេះ​ការ​​ជ្រើស​ជម្រើស​ទិញ​បន្លែ ផ្លែឈើ​​​ដាំ​តាម​ធម្មជាតិ មក​ចម្អិន​​ ឬ​ញ៉ាំ នឹង​ជួយ​បន្ថយ​ហានិភ័យ​ពី​ជាតិ​ប្រៃ​​​បាន​ខ្លះ។ ម្យ៉ាង​ការ​ជ្រើស​យក​​ពពួក​បន្លែ ផ្លែ​ឈើ ធម្មជាតិ​តាម​រដូវ​ស្រស់​ៗ​ ពុំ​មែន​ជា​អាហារ​ពពួក​វេច​ខ្ចប់​​យូរ គឺ​ជា​ជម្រើស​ប្រសើរ​​ផង​ដែរ។ ​​​​​​​២. ប្តូរ​ទម្លាប់​បន្ថែម​អំបិល ឬ​ជាតិ​ប្រៃ​លើ​ម្ហូប ជួនកាល​យើង​ញ៉ាំ​សាច់​ប្រៃ តែ​​ថែម​ទឹក​ស៊ីអីវ ឬ​​​រោយ​​អំបិល​​​​បន្ថែម ទម្លាប់នេះ​​អាច​ផ្លាស់​ប្តូរ​​បាន ដោយ​ផ្តើម​ពី​ទម្លាប់​មិន​បន្ថែម​បន្តិច​ម្តង​ៗ ជា​ឧទាហរណ៍​ បើ​យើង​មាន​ទម្លាប់​មាន​កំប៉ុង​ ឬ​កែវ​អំបិល​នៅ​ក្បែរ​ដៃ ឬ​តុ​អាហារ យើង​​អាច​យក​របស់​ទាំង​នោះ​ចេញ​ ឬ​ទុក​ក្នុង​ទូ​ផ្ទះ​បាយ​ដោយ​ឡែក ដើម្បី​បំបាត់​ទម្លាប់​បន្ថែម​អំបិល​ក្នុង​អាហារ​យើង​ញ៉ាំ​។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ៣. មើល​ស្លាក​កម្រិត​សូដ្យូម​​លើ​ផលិត​ផល​អាហារ ករណី​មួយ​​ចំនួន ដែល​យើងពុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ចម្អិន​អាហារ​ខ្លួន​ឯង និង​ត្រូវ​ញ៉ាំ​ផលិត​ផល​អាហារ​ស្រាប់​ៗ […]


អាហារូបត្ថម្ភ

ផ្លែត្របែក មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ផ្លែត្របែក​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព។ ការ​ញ៉ាំ​ផ្លែ​ត្របែក​​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. ជំងឺ​ទឹកនោមផ្អែម ជំងឺ​ទឹកនោមផ្អែម​គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ដែល​កើត​មាន​លើ​មនុស្ស​យើង ប៉ុន្តែ​ប្រសិន​ជា​គ្នាយើង​ចង់​បង្ការ​ការ​វិវត្ត​នៃ​ជំងឺ​នេះ ការ​ញ៉ាំ​ផ្លែ​ត្របែកអាច​ជួយ​​បាន។ ផ្លែត្របែក​មានសមាសធាតុ​ Glycemic index ទាប​ដែល​អាច​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ម៉្យាងទៀត ផ្លែត្របែក​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ​ដែរ។ ២. សម្ពាធឈាម​ខ្ពស់ បញ្ហាសុខភាព​មួយ​ទៀត​ដែល​យើង​តែង​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ការ​លើស​សម្ពាធឈាម។ ប្រសិនជា​យើង​ចង់​គ្រប់គ្រង​សម្ពាធឈាម​ យើង​អាច​ញ៉ាំ​ផ្លែត្របែក​បាន។ ផ្លែ​នេះ​ដែរ​ក៏​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និងបង្ការ​ការ​ខូចខាត​បេះដូងដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ អាហារមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត ៣. សុខភាព​ប្រព័ន្ធរំលាយអាហារ ផ្លែត្របែក​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង​ព្រោះ​ផ្លែ​ត្របែក​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ក៏​ជួយ​ដល់​ការ​បន្ទោរបង់​ដែរ។ ៤. សម្រក​ទម្ងន់ ផ្លែត្របែក​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ព្រោះ​ ត្របែក​មួយ​ផ្លែ​​មាន​ត្រឹមតែ ៣៧​កាឡូរីប៉ុណ្ណោះ។ ដោយសារ​ផ្លែ​នេះ​មាន​ជាតិសរសៃ​ខ្ពស់​ធ្វើឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​បង្ការ​មិន​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ហួស​កំណត់។ ក្រៅពីនេះ​ក៏​មាន​វីតាមីន និង​ជាតិរ៉ែ​ដែល​សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់។ ៥. កង្វះ​វីតាមីន C នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីន C អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ផ្លែ​ត្របែក​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C។ ដូចនេះ​ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ជួយ​យើង​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ ៦. ជំងឺមហារីក ផ្លែត្របែក​មាន​ផ្ទុក​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​បង្ការ​ការ​វិវត្ត​នៃ​កោសិកា​មហារីក​ក្នុង​រាងកាយ​បាន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​អាច​ការពារ​ការ​ខូចខាត​កោសិកា​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី។ ម៉្យាងទៀត ផលិតផល​ធ្វើ​ពី​ស្លឹក​ត្របែក​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​មហារីក​ដែរ។


របបអាហារនិងការសម្រកទម្ងន់

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?

គ្នាយើងមួយចំនួន​ពិសេសស្រីៗ តែងមានការភាន់ច្រឡំនៅពេលគិតចង់សម្រកទម្ងន់ម្តងៗ ដោយច្រើនគិតថា ដើម្បីសម្រក​ទម្ងន់គួរកាត់បន្ថយការញ៉ាំបាយ ជំនួសមកវិញដោយការញ៉ាំផ្លែឈើ។ ការគិតបែបនេះ អាចត្រូវមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែជាលទ្ធផល​នាំឲ្យគ្នាយើងមួយចំនួនបរាជ័យក្នុងផែនការសម្រកទម្ងន់របស់ខ្លួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់ថា ញ៉ាំបាយ​ក៏អាចសម្រកទម្ងន់បានដែរ ឲ្យតែចេះតិចនិកទាំងបីនេះ។ ញ៉ាំបាយផង សម្រកទម្ងន់ផងអាចជោគជ័យដែរ? ភាគច្រើននៃរបបអាហារដើម្បីជួយដល់ផែនការសម្រកទម្ងន់ ត្រូវតែកម្រិតការញ៉ាំជាតិកាឡូរីឲ្យបានល្អបំផុត។ មូលដ្ឋានគ្រឹះក្នុងផែនការសម្រកទម្ងន់យើង​ត្រូវតែធ្វើឲ្យមានកម្រិតកាឡូរីទាបបំផុតក្នុងរាងកាយ​តាមរយៈការញ៉ាំអាហារមានកាឡូរីទាបជាងសកម្មភាពដុតកាឡូរីប្រចាំថ្ងៃរបស់យើង។ ហេតុផលនេះហើយ​នាំឲ្យគ្នាយើងមួយចំនួន​សម្រេចចិត្តបោះបង់បាយ ដោយសារបាយ មានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីក្នុងកម្រិតខ្ពស់។ យ៉ាងណា សាកគិតបន្តិចមើលយើងគួរដកបាយចេញពីរបបអាហារយើងទាំងស្រុងពិតមែនអត់? ការដកបាយចេញពីរបបអាហារ ឬមិនដកមិនសំខាន់ទេ សំខាន់បំផុតយើងត្រូវដឹងថា បាយជា​ប្រភេទអាហារមានជាតិខ្លាញ់ទាប ងាយរំលាយ ហើយបាយក៏​ជាធញ្ញជាតិគ្មានជាតិក្លុយទីន(gluten-free) និងសម្បូរទៅដោយពពួកវីតាមីន Bផង​ដែរ ។  អ្វីទាំងនេះ អាចគ្រប់គ្រាន់​ឲ្យ​គ្នាយើងពិចារណាឡើងវិញ ថាតើគួរបោះបង់​បាយ​ពីរបបអាហារ​ឬយ៉ាងណា​ដើម្បីសម្រេច​ផែនការ​សម្រកទម្ងន់របស់​ខ្លួន​នោះ។​ ប៉ុន្តែអ្វីដែលសំខាន់បំផុត អំឡុងពេលសម្រកទម្ងន់ ហើយចង់ញ៉ាំបាយ យើងត្រូវចេះតិចនិកពិសេសទាំង ៣ រៀបរាប់ខាងក្រោម ដើម្បីសុខភាពល្អ សម្រកទម្ងន់ក៏ជោគជ័យ។ អត្ថបទពាក់ព័ន្ធ៖ បាយស ញ៉ាំរាល់ថ្ងៃ អាចបង្កហានិភ័យជំងឺទឹកនោមផ្អែមមែន បើមិនប្រយ័ត្ន ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ១- គ្រប់គ្រងកាបូអ៊ីដ្រាតពីបាយ និងអាហារឲ្យបានត្រឹមត្រូវ គ្រប់ពេលញ៉ាំអាហារជាមួយបាយ ត្រូវតែកម្រិតបរិមាណកាឡូរីដែលយើងញ៉ាំលាយជាមួយបាយ។ ផ្អែកលើតម្រូវការអាហារប្រចាំថ្ងៃរបស់យើង និងប្រភេទអាហារមានកាឡូរី និងកាបូអ៊ីដ្រាតទាប សុទ្ធតែយើងអាចយកមកអនុវត្តបាន ដោយកម្រិតការញ៉ាំតែបាយ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ