របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ

កាល់ស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ ជាពិសេស​សម្រាប់​សុខភាព​ឆ្អឹង។ រាងកាយ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​លំនឹង​អ័រម៉ូន និង​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទត្រឹមត្រូវ។ នៅពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​​រោគសញ្ញា​មួយ​ចំនួនដូចខាងក្រោម៖  ១.ស្បែក​ស្ងួត កង្វះ​ជាតិ​កាល់ស្យូម​អាច​មើល​ដឹង​តាមរយៈ​សភាព​ស្បែក។ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ស្បែក​នឹង​ឡើង​ស្ងួត​ និង​បែក​ស្រកា។ ក្រៅពីនេះ​​កង្វះ​ជាតិ​កាល់ស្យូម​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក (eczema) និង​ជំងឺស្បែក Psoriasis។ ២. អស់​កម្លាំង ការ​ទទួល​បាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​។ ដូចនេះ​ប្រសិន​ជា​យើង​មាន​អារម្មណ៍​ហត់ អស់កម្លាំង និង​អារម្មណ៍​ស្ពឹក​ស្រពន់ យើង​គួរ​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជំនួសវិញ។ ៣. ជំងឺ​បាក់ទឹកចិត្ត កាល់ស្យូម​គឺ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ព្រោះ​កាល់ស្យូម​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ​ដែល​​មាន​ឥទ្ធិពល​ដល់​ការ​បន្ធូរ​អារម្មណ៍។ ហេតុ​នេះ​ហើយ យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​តិច យើង​នឹង​មាន​ភាព​តានតឹង និង​ឆាប់​ខឹង។ ៤. ការ​គេង​មិន​លក់ បើ​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម យើង​អាច​នឹង​មិន​អាច​គេង​លក់​ស្ងប់ស្កល់។ បញ្ហា​នេះ​មាន​ទំនាក់ទំនង​ផ្ទាល់​នឹង​តួនាទី​របស់​កាល់ស្យូម​ក្នុង​ការ​បង្កើត​អ័រម៉ូន melatonin ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​គេង​លក់​ស្ងប់។ ៥. អាការៈ ស្ពឹក អាការៈ​ស្ពឹក​រួម​បញ្ចូល​រោគសញ្ញា​សរសៃ​ប្រសាទ​ទាក់ទង​នឹង​កង្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ។ យើង​អាច​នឹង​​ជួបប្រទះ​បញ្ហា​មួយចំនួន​ដូចជា​ឈឺ​ឆ្កៀបៗ​ និង​ស្ពឹក​នៅ​ជុំវិញ​មាត់ ឬ​នៅ​ក្នុង​ម្រាមដៃ និង​ម្រាមជើង ញ័រ​សាច់ដុំ កាយ​វិញ្ញាណ​ចុះខ្សោយ ការ​ចង​ចាំ​ចុះ​ខ្សោយ និង​រវើរវាយ។ ៦. ឈឺ​ញឹក​ញាប់ កាល់ស្យូម​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី។ កង្វះ​ជាតិ​កាល់ស្យូម​បន្ថយ​ការ​ប្រឆាំង​របស់​រាងកាយ​ទៅ​នឹង​មេរោគ ហើយ​យើង​​នឹង​មាន​ជំងឺ​ផ្ដាសាយ ក្អក និង​កណ្ដាស់​ញឹក​ញាប់។ ៧. ក្រចក​ផុយ​ស្រួយ ក្រចក​ដូច​ឆ្អឹង​ដែរ​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​រក្សា​ភាព​រឹងមាំ។ ហេតុ​នេះ​ហើយ​បើ​ខ្វះ​ជាតិ​កាល់ស្យូម​ ក្រចក​នឹង​ទៅ​ជា​ស្ងួត​ខ្លាំង ស្តើង និង​ងាយ​របក​។ ក្រចក​ស្ដើង​ងាយ​នឹង​បាក់​ដោយគ្រាន់​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​សាមញ្ញ​ៗ។ ៨. ពិបាក​លេប​អាហារ អាការៈ​ពិបាក​លេប​អាហារ​នេះ​អាច​បណ្ដាល​មកពី​កង្វះ​ជាតិ​កាល់ស្យូម​ដែរ។ យើងអាច​នឹង​មាន​អារម្មណ៍​តឹង​ណែន​ដែល​បណ្ដាល​មកពី​ការ​ចុះខ្សោយ​នៃ​ការ​កន្ទ្រាក់​សាច់ដុំ​នៅ​បំពង់ក។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារផ្អាប់ ឬជ្រក់ច្រើន អាចប៉ះពាល់ដល់សុខភាពអត់?

យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​ចាស់ៗ​ភាគ​ច្រើន​ចូល​ចិត្ត​ណាស់​របស់​ផ្អាប់ៗ​ដូចជា ម៉ាំ ផ្អក​ជាដើម ហើយ​ក៏​មាន​គ្នា​យើង​ក្មេងៗ​ចូល​ចិត្ត​ណាស់​ដែរ​ដូច​ជា ជ្រក់បន្លែ ឬផ្លែឈើផ្សេងៗ។ ចុះ​បើ​ញ៉ាំ​របស់​ផ្អាប់​អស់​ហ្នឹង​ច្រើន​អាច​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​យើង​ទេ? បើ​តាម​ការ​ឲ្យដឹង​ពី​លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ជំនាញ​ផ្នែក​ជំងឺ​ទូទៅថា គ្រឿង​អាហារ​ផ្អាប់ ឬ​ fermented food មាន​គុណ​សម្បត្តិ និងគុណវិបត្តិ។ ចំពោះ​គុណសម្បត្តិ នៃ​ការ​ញ៉ាំអាហារផ្អាប់ មានជួយ​គ្រប់​គ្រងប្រព័ន្ធភាពស៊ាំ លើកកម្ពស់ការសម្រកទម្ងន់ ប្រយុទ្ធប្រឆាំងនឹង​ការរលាក និងជួយ​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ។ ទោះ​មាន​អត្ថប្រយោជន៍ដល់​សុខភាព​បែបនេះ​ក្តី លោកវេជ្ជបណ្ឌិត បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រឿង​អាហារ​ផ្អាប់​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ក្រពះ​បាន​ដែរ ប្រសិន​បើ​ញ៉ាំ​ច្រើន​ពេក​នោះ ដូច​នេះ គួរ​ញ៉ាំ​អាហារ​ទាំង​អស់​នេះ​ល្មមៗបាន​ហើយ ឬ​អាច​ញ៉ាំ​យូរៗ​ម្តង កុំ​ញ៉ាំ​ញឹក​ញាប់​ពេក។​​ អត្ថបទពាក់ព័ន្ធ៖ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ? ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ អាហារ​ពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នក​ចង់​សម្រក​ទម្ងន់ ញ៉ាំថ្នាំបំប៉នអូមេហ្គា ៣ ជួយ​ប្រឆាំង​មហារីក​បាន​កម្រិតណា? ជួប​បញ្ហាទល់លាមក ញ៉ាំអាហារទាំងនេះអាចជួយ​ដោះស្រាយ​បាន ទាំងនេះជាអាហារសំបូរជាតិសរសៃរលាយ ជួយដល់សុខភាពពោះវៀន ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

​ប៉ិកួៈ ផ្ដល់អត្ថប្រយោជន៍​ ៥ យ៉ាងដល់សុខភាព មិនគួរមើល​រំលង

ក្នុងវចនានុក្រមសម្តេចជួន ណាត ប៉ិកួៈ​គឺ​ជា​មើមរុក្ខជាតិវល្លិ​ម្យ៉ាងដែល​ខ្មែរយើង​ហៅថា​ដំឡូងរលួស ឯចិនហៅថា​ប៉ិកួៈ។ ប៉ិកួៈ​គឺមាន​រសជាតិ​ផ្អែម និង​សំបូរ​ដោយ​សារធាតុចិញ្ចឹម​​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព។ តើ​ប៉ិកួៈ​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព? សារធាតុ​ចិញ្ចឹម​ក្នុង​មើមប៉ិកួៈ ប៉ិកួៈ​ មួយមើមទម្ងន់​ប្រហែល​១៣០ក្រាម​មាន​៖ កាឡូរី៖ ៤៩កាឡូរី កាបូអ៊ីដ្រាត៖ ១២ក្រាម ប្រូតេអ៊ីន៖ ១ក្រាម ជាតិខ្លាញ់៖ ០,១ក្រាម វីតាមីន C៖ ៤៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Folate៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ជាតិដែក៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ម៉ាញ៉េស្យូម៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Manganese៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ ក្រៅពី​នេះ​ប៉ិកួៈ​ក៏​មាន​វីតាមីន E Thiamine(វីតាមីន B1) វីតាមីន B6 អាស៊ីត pantothenic កាល់ស្យូម ផូស្វ័រ selenium ស័ង្កសី ស្ពាន់ riboflavin និងbeta-carotene។ ប៉ិកួៈ ​ក៏​មានជាតិ​សរសៃ និង​ជាតិ​ទឹក​ខ្ពស់​ដោយ​ ប៉ិកួៈមួយមើម​ទម្ងន់​១៣០ក្រាម​មាន​ជាតិ​សរសៃ ១៧%​នៃ​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ​សម្រាប់​បុរស និង​២៣%​នៃ​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​សម្រាប់​ស្ត្រី។ អត្ថប្រយោជន៍​សម្រាប់​សុខភាព សុខភាព​បេះដូង មើម​ប៉ិកួៈ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ជា​ជម្រើស​ដ៏​ល្អ​ដល់​សុខភាព​បេះដូង។ ​ប៉ិកួៈ​មាន​ជាតិ​សរសៃ​រលាយ ដែល​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ដោយ​ការពារ​មិន​ឲ្យ​ទឹក​ប្រមាត់​ឡើងមកវិញ​ក្នុង​ពោះវៀន និង​​ការពារ​ថ្លើម​មិន​ឲ្យ​បង្កើត​កូលេស្តេរ៉ូល​បន្ថែម។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ការ​បង្កើន​ការ​ញ៉ាំ​ជាតិសរសៃ​អាច​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ខ្លាញ់​អាក្រក់​ (LDL) បាន។ ​ប៉ិកួៈ​ក៏​មាន​ប៉ូតាស្យូម​ដែល​អាចបញ្ចុះ​សម្ពាធឈាម​ដោយ​ជួយសម្រួលដល់​​សរសៃ​ឈាម។ ការ​សិក្សា​មួយ​ឲ្យ​ដឹង​ថា​ប៉ូតាស្យូម​អាច​បន្ថយ​សម្ពាធ​ឈាម និងការពារ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ បន្ថែម​ពី​នេះ​​ប៉ិកួៈ​ក៏​ជួយ​សម្រួល​ដល់​ចរន្តឈាម​ព្រោះមើម​រុក្ខជាតិ​វល្លិ​នេះ​មាន​ជាតិ​ដែក និង​ស្ពាន់​ដែល​សំខាន់​សម្រាប់​គ្រាប់​ឈាម​ក្រហម។ ការ​រំលាយ​អាហារ ជាតិ​សរសៃ​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។ […]


រូបមន្តសុខភាព

អត្ថប្រយោជន៍ត្រយូងចេក ចំពោះសុខភាព (វីដេអូ)

ត្រយូង​ចេក អាច​យកទៅ​ធ្វើម្ហូប​បាន​ច្រើនមុខ ក៏ដូចជា​អន្លក់ និង​របោយ​នំបញ្ចុក​ជាដើម។ ប៉ុន្ដែ​គ្នាយើង  ដែល​ចូលចិត្ត​ញ៉ាំ​បន្លែដ៏ឆ្ងាញ់​មួយ​មុខ​នេះ ប្រហែល​ជាមិន​ទាន់ដឹងទេ​ថា ត្រយូងចេក​នេះ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​អាច បណ្ដេញ​ប៉ារ៉ាស៊ីត បង្ក​ជំងឺ​គ្រុនចាញ់​ទៀត។ តើត្រយូងចេកមាន​អត្ថប្រយោជន៍អ្វីខ្លះ​ចំពោះសុខភាព? អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្ត​តិចអត់ដឹង​អត្ថប្រយោជន៍ ​ត្រយូងចេក ចំពោះសុខភាព កុំបោះចោល សំបកចេក ជួយសុខភាពច្រើនមុខ មិនមែនតែស្បែកនោះទេ សម្បកចេកមានអត្ថប្រយោជន៍ខ្លាំងដល់សុខភាព (វីដេអូ) ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ ញ៉ាំផ្លែឈើទាំងនេះល្អចំពោះសុខភាព និងមានជាតិស្ករតិច


អាហារូបត្ថម្ភ

ញ៉ាំមីញឹកពេក ប៉ះពាល់សុខភាពខ្លាំង (វីដេអូ)

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​មី​ប្រយ័ត្ន​ខ្លួន​តិច​ទៅ ព្រោះ​​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ការ​បរិភោគ​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្អិត​ពោះ​វៀន​បាន។ លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា មី​កញ្ចប់ ឬ​កំប៉ុង និង​ប្រអប់ មិន​ល្អ ក៏​ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ តើ​សារធាតុ Wax នោះ​គឺជា​អ្វី? ហើយសារធាតុនេះ មានគុណវិបត្តិអ្វីខ្លះដល់ក្រពះ ពោះវៀន? អត្ថបទពាក់ព័ន្ធ៖ គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង មុខកើត​មុន កុំ​ចេះ​តែ​ញ៉ាំ ប្រយ័ត្នស្តាយ​ក្រោយ ខែក្តៅ កុំឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ឲ្យ​សោះ ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់ តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រូបមន្តសុខភាព

តើគួរញ៉ាំអាហារប្រភេទណាទើបល្អចំពោះសុខភាពផ្លូវចិត្ត?

ការមាន​របប​អាហារ​ត្រឹម​ត្រូវ​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តរបស់​យើង​បាន​។ ប៉ុន្តែ​ប្រសិនជា​រាងកាយ​មិន​ទទួល​បាន​អ្វី​ដែល​ត្រូវ​ការ យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ និង​មាន​ផល​អវិជ្ជមាន​ទៅលើ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្តទៀត​ផង​។ ជាមួយ​គ្នា​នោះដែរ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏មាន​សារៈសំខាន់​សម្រាប់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តដែរ​។ នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​កើន​ឡើង ឬ​ធ្លាក់​ចុះ​វិញ​នោះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​យើង​ដោយអាច​មាន​អារម្មណ៍ថា​​ហត់ និង​ស្ពឹក​ជាដើម​។ របប​អាហារ​ល្អ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត អាហារ​ដែល​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវ​ចិត្ត​គឺ​ប្រភេទ​អាហារ​ដែល​ប្រឆាំង​នឹង​ការ​រលាក និង​ផ្តល់ឲ្យ​រាងកាយ​នូវ​ពពួក​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​មាន​ដូចជា៖ Probiotics៖ ប្រសិនជា​សុខភាព​ពោះវៀន​មិន​ល្អ អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត។ នេះ​មក​ពី​ពោះវៀន​ផលិត​សារធាតុ​ serotonin ដែល​សារធាតុនេះផលិត​នូវ​អារម្មណ៍​សប្បាយ​រីករាយ។ ដូចនេះ​សម្រាប់​សុខភាព​ពោះវៀន គួរញ៉ាំ​អាហារ​សំបូរ​ដោយ​ probiotic មាន​ដូចជា​យ៉ាអួ គីមឈី និង​តៅហ៊ូ​ជាដើម។ អាហារ​ប្រឆាំង​ការ​រលាក៖ អាហារ​ដែល​អាច​កាត់បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ​មាន​ដូចជា​ល្មៀត ខ្ញី គ្រាប់​ធញ្ញជាតិ ខ្លាញ់​ត្រី ផ្លែ​ប៉េងប៉ោះ បឺរី បន្លែ​បៃតង និង​ប្រេង​អូលីវ។ ប្រភេទ​អាហារ​ស្រស់៖ យក​ល្អ​គួរ​ញ៉ាំ​បន្លែ និង​អាហារ​ស្រស់​ដែល​មិនមាន​ការ​កែ​ច្នៃ។ យើង​ក៏​អាចញ៉ាំ​គ្រាប់ធញ្ញជាតិ​ស្រស់ និង​ប្រេង​រុក្ខជាតិផង​ដែរ​។ របប​អាហារ​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ យើង​​គួរ​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ក្នុង​កម្រិត​តិចតួច ព្រោះ​អាហារ​ទាំង​នេះបើញ៉ាំច្រើន​​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង និង​បង្ក​ការ​រលាក​ក្នុង​រាងកាយ។ អាហារ​កែច្នៃ៖ អាហារ​ប្រភេទ​នេះ​រួមមាន​នំ​ដំឡូង​កញ្ចប់ នំ​ស្រួយ នំ​ដុត ដំឡូង​បារាំង​បំពង នំប៉័ង ផ្ដាស្តា ភីហ្សា និង​អាហារ​ក្លាហ្សេ។ អាហារ និង​ភេសជ្ជៈ​មាន​ជាតិស្ករ៖ អាហារ​មាន​ជាតិស្ករ ​មាន​ស្ករគ្រាប់ […]


របបអាហារនិងការសម្រកទម្ងន់

ភ្លេចៗខ្លួន ទម្លាប់ទាំងនេះអាចធ្វើឲ្យដុះក្បាលពោះបាន

ក្បាល​ពោះធំ ឬ​ដុះ​ក្បាល​ពោះ​ ពិបាក​ក្នុង​ការ​សម្រក ហើយ​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ ​ដូចជា កើតជំងឺបេះដូង និងសរសៃឈាម ទឹកនោមផ្អែម​ជាដើម។ ក្រៅពី​ចំណី​អាហារ​ដែល​យើង​ញ៉ាំ  ទម្លាប់​ប៉ុន្មាន​ខាង​ក្រោម​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្បាល​ពោះ​ដុះ​កាន់​តែ​ធំ។ ១.ញ៉ាំ​រហូត​មិន​ឈប់ គ្នា​យើង​ច្រើន​គឺអាច​មាន​ទម្លាប់​នេះ ឬ​អាច​ហៅ​បាន​ថា ទម្លាប់​ញ៉ាំ​កំដរ​ការអផ្សុក​ក៏បាន។ ការ​ញ៉ាំ​មិន​ឈប់​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដុះ​ក្បាល​ពោះ​ទេ តែ​វា​បន្ថែម​កាឡូរី​កាន់​តែ​ច្រើន​ទៅ​ក្នុង​រាងកាយ​របស់​យើង។ ដូច​នេះ គួរ​ប្តូរ​ទម្លាប់​អផ្សុក​មាត់​នេះ ដោយ​ញ៉ាំ​អាហារ​ពេល​ឲ្យ​ឆ្អែតៗ ឬ​គួរ​ប្តូរ​មក​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជំនួស​វិញ។ ២.បង្អត់អាហារ អ្នក​ខ្លះ​ចង់​ឆាប់​ស្គម ឬ​ឆាប់​ស្រក​ក្បាល​ពោះ​សុខ​ចិត្ត​បង្អត់​អាហារ​ខ្លួន​ឯង តែ​វា​កាន់​តែ​ធ្វើ​ឲ្យ​ធាត់ និង​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ការ​បង្អត់​អាហារ​ខ្លួន​ឯង​នេះ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ថយ​ចុះ និង​ធ្វើ​ឲ្យ​រាង​កាយ​ដុត​បំផ្លាញ​កាឡូរី​បាន​តិច​ទៀត​ផង។ កញ្ញា ឆឹង ច័ន្ទ​មុន្នីរស្មី ជា​ម៉ូដែល​មួយ​រូប បាន​ចែក​រំលែក​ថា ក្រៅពី​ការ​បង្អត់​អាហារ យើង​គួរ​ញ៉ាំ​អាហារ​តាម​ពេល​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បរិមាណ​សមរម្យ​វិញ ហើយ​ហាត់​ប្រាណ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព និងអាច​បំផ្លាញ​ក្បាល​ពោះ​ធំ​បាន។ អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត ៣.ញ៉ាំ​ទឹក​ក្រូច​ច្រើន បើ​ញ៉ាំ​ទឹក​ក្រូច​១កំប៉ុង/ថ្ងៃ ជាពិសេស​ចំពោះ​យុវវ័យ ច្បាស់​ណាស់​ថា ក្បាល​ពោះ​កាន់​តែ​ដុះ​ធំ​ទៅៗ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ អង្គការ​សុខភាព​ពិភព​លោក (WHO)​ បាន​ឲ្យ​ដឹង​ថា ទឹក​ក្រូច​កំប៉ុង​ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ​ដែល​មិន​ល្អ​ចំពោះ​សុខភាព វា​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ផ្សេងៗ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺធាត់​លើស​ទម្ងន់​បាន​ផងដែរ។ ៤.ញ៉ាំទឹក​តិច​ពេក ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ គឺ​សំខាន់​ណាស់​ចំពោះ​រាង​កាយ វា​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​នៅ​សេស​សល់​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក និង​ទប់​ទល់​បញ្ហា​ទល់​លាមក និង​ហើម​ពោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ទឹក​បាន​ត្រឹម​ត្រូវ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពន្លៃ រុក្ខជាតិ​ឱសថ​ជួយ​ទាំង​សម្រស់ និង​សុខភាព (វីដេអូ)

ពន្លៃ​ជា​រុក្ខជាតិ​ប្រទាល​ម្យ៉ាង​មាន​ដើម​ខ្ពស់​ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា ​មើម អាច​ដុះ​នៅ​ក្នុង​ព្រៃ ឬ​ចាស់ៗ​តែង​ចំណាំ​ដាំ​តាម​របង​ផ្ទះ។ មិន​ត្រឹម​តែ​មើម​នោះ​ទេ​ដែល​ជួយ​សម្រួល​បញ្ហា​គ្រេច​ថ្លោះ ថែរក្សា​សម្រស់ ស្លឹក ដើម ឫស ផ្កា និង​ផ្លែ របស់​ពន្លៃ​ក៏ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ទៀតផង។ តើពន្លៃ អាចជួយព្យាបាលរោគអ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ រមៀតល្អ​ខ្លាំង សូម្បី​អង់គ្លេស​​ក៏​យក​ទៅ​ប្រើព្យាបាល​សន្លាក់ និង​សាច់​ដុំ ជីភ្លូ ​ធ្វើ​អន្លក់​ឆ្ងាញ់​លេខ១ ឯស្លឹក ផ្កា ឫស កប​នឹង​ជំងឺ​ច្រើន​មុខ ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍! វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់! ញ៉ាំតែបៃតង ៣ដង ១សប្តាហ៍បង្ការជំងឺទាំងនេះ ហើយជួយខួរក្បាលទៀត ៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត អាហារផ្អាប់ឱ្យជូរ ​គួរប្រយ័ត្ន ជាពិសេសចាស់ៗ និងអ្នកខ្សោយ


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ

មាន​ជំនឿ​តៗគ្នា ញ៉ាំ​អាហារ​សាច់សុទ្ធ អាច​ប៉ូវ​កម្លាំង​បាន​ខ្លាំង ពិសេស​ពពួក​សាច់​ក្រហម​ដូច​ជា​សាច់​គោ សាច់​ជ្រូក សាច់​ចៀម កូន​ចៀម និង​កូន​គោ​ជាដើម ខណៈ​ទស្សនៈ​នេះ​អាច​ត្រឹម​ត្រូវ​ខ្លះ​ដែរ ប៉ុន្តែ​​ក៏​មាន​ហានិភ័យ​សុខភាព​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ខ្លះៗ​ពី​គុណ​សម្បត្តិ និងគុណ​វិបត្តិ​ពេល​ញ៉ាំ​សាច់​សុទ្ធ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- គុណសម្បត្តិ បង្កើន​ថាម​ពល​បាន​លឿន មាន​ហេតុ​ផល​ជាច្រើន សម្រាប់​ក្មេងៗ​គួរ​ញ៉ាំ​អាហារ​សម្បូរ​សាច់​ក្រហម ព្រោះ​ជួយ​ឲ្យ​រាងកាយ និង​បញ្ហា​ស្មារតី​លូតលាស់​លឿន និង​រឹង​មាំ។ សាច់​ក្រហម គឺ​ជាប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ដែក ដែល​រាងកាយ​ត្រូវ​ការ​យ៉ាង​ចាំ​ចាច់ដើម្បី​បង្កើត​គ្រាប់​ឈាម​ក្រហម (Hemoglobin) ព្រោះ​ឈាម​​មាន​តួនាទី​សំខាន់ នាំ​យក​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​ទាំង​អស់​ក្នុង​រាងកាយ។ បើ​គ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់ ដំណើរ​ការ​ទាំង​នេះ នឹង​ធ្លាក់​ចុះ នាំ​ឲ្យ​ជាតិ​ដែក ត្រូវ​​គេ​ចាត់​ទុក​ជា​សាធាតុ​រ៉ែ​ដ៏សំខាន់សម្រាប់​គ្រប់​គ្រង​កម្រិត​ថាម​ពល​ក្នុង​រាង​កាយ។ យោង​តាម​ការ​ណែនាំ​ចេញ​ផ្សាយ​លើ​កាសែត The New York Times គ្នា​យើង​ដែល​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក អាច​ប្រឈម​មាន​អារម្មណ៍​ល្ហិត​ល្ហៃ គ្មាន​កម្លាំង​កំហែង ដក​ដង្ហើម​ខ្លី និង​ឈឺ​ក្បាល។ ជួយប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ខ្លាំង​ក្លា មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ដ៏​ល្អ​មួយ ជា​គ្រឹះ​រឹង​មាំ​ជួយ​ឲ្យ​ជីវិត​រស់​នៅ​មាន​សុខភាព​ល្អ ពិសេស​អំឡុង​ពេល​រដូវ​ផ្តាសាយ​ចូល​មក​ដល់។ វិធី​សាស្ត្រ​អស្ចារ្យ​ជាង​គេ​ដើម្បី​ជួយ​ប្រព័ន្ធភាព​ស៊ាំ​កាន់​តែ​រឹង​មាំ គឺ​ត្រូវ​ប្រាកដ​ថា រាងកាយ​យើង​ទទួល​បាន​ជាតិ​ស័ង្កសី​គ្រប់​គ្រាន់។ ការសិក្សា​បញ្ជាក់ថា​ សាច់​គោ ១០០​ក្រាម មាន​ផ្ទុក​ជាតិ​ស័ង្កសី​សរុប​ដល់​ទៅ ៣៤% នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​នៅ​ពេល​យើង​ញ៉ាំ​ជាតិ​នេះ​ពី​អាហារ​ផ្សេងៗ​ទៀត ពិសេស​គ្រាប់​ធញ្ញជាតិ វា​នឹង​កាន់​តែ​ជួយ​រាងកាយ​មាន​លទ្ធផល​ទាញ​ជាតិ​ស័ង្កសី​ពី​សាច់​ក្រហម​កាន់​តែ​ខ្ពស់។ លើស​ពី​នេះ វេជ្ជបណ្ឌិត Rikki […]


អាហារូបត្ថម្ភ

ញ៉ាំផ្លែប៉ោមរាល់ថ្ងៃមានប្រយោជន៍ដល់បេះដូង ឆ្អឹង និងពោះវៀន

ផ្លែប៉ោម​គឺ​ផ្លែឈើ​ពេញនិយម និង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាពដូចជាសុខភាពបេះដូង សុខភាពឆ្អឹង និងសុខភាពពោះវៀនជាដើម។​ សារធាតុចិញ្ចឹម​នៅ​ក្នុង​ផ្លែប៉ោម​ ផ្លែ​ប៉ោម​​១៨២ក្រាម​ផ្តល់​នូវ៖ កាឡូរី៖ ៩៥កាឡូរី កាបូអ៊ីដ្រាត៖ ២៥ក្រាម ជាតិសរសៃ៖ ៤ក្រាម វីតាមីន C៖ ១៤%នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ វីតាមីន K៖ ៥%នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ក្រៅ​ពី​នេះ​នៅមាន​វីតាមីន A E B1 B2 និងB6​ដែល​មាន​ពី២​ទៅ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ អត្ថប្រយោជន៍​នៃ​ផ្លែប៉ោម សម្រក​ទម្ងន់ ផ្លែប៉ោម​សំបូរ​ដោយ​ជាតិ​ទឹក និង​ជាតិ​សរសៃ​ដែល​ជួយ​ឲ្យ​ឆាប់​ឆ្អែត។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​មុន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​ញ៉ាំ​កាឡូរី​តិច​ជាង​មុន​រហូត​ដល់​២០០​កាឡូរី។ ការ​សិក្សា​មួយ​ទៀត​មាន​ស្ត្រី​លើស​ទម្ងន់​៥០​នាក់​ចូលរួម និង​បាន​ញ៉ាំ​ផ្លែប៉ោម​រយៈពេល​១០សប្ដាហ៍​ឃើញ​ថាស្រ្តីទាំងនោះ​ស្រក​១គីឡូ និង​ញ៉ាំ​កាឡូរី​តិច​ជាង​មុន។ បន្ថែម​ពី​នេះទៀត​ សារធាតុ​ផ្សេង​ទៀត​ក្នុង​ផ្លែ​ប៉ោម​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ សុខភាព​បេះដូង ផ្លែ​ប៉ោម​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ មូលហេតុ​គឺ​ដោយសារ​ផ្លែ​ប៉ោម​មាន​ជាតិសរសៃ​រលាយ​ដែល​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​បាន។ ម៉្យាងទៀត ផ្លែ​ប៉ោម​ក៏​​មាន​ផ្ទុក​សារធាតុ polyphenols ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ហើយ​ភាគច្រើន​មាន​នៅ​ក្នុង​សំបក​ផ្លែ​ប៉ោម។ សារធាតុ​មួយ​ក្នុង​ចំណោម​ polyphenol គឺ​សារធាតុ flavonoid ម្យ៉ាង​ឈ្មោះepicatechin អាច​ជួយ​បញ្ចុះ​សម្ពាធឈាម​។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​សារធាតុ flavonoid ច្រើន​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​២០%។ សារធាតុ flavonoid នេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​សម្ពាធ​ឈាម បន្ថយ​ខ្លាញ់​អាក្រក់ LDL និង​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ភេសជ្ជៈ ៤​ប្រភេទជឿថាអាចជួយដល់សុខភាពបេះដូង ញ៉ាំអាហារទាំងនេះមានប្រយោជន៍ដល់សុខភាពហើយ ជួយសម្រកទម្ងន់ទៀត ជំងឺ​ទឹកនោមផ្អែម ការសិក្សា​ដ៏​ធំ​មួយ​បាន​លើក​ឡើង​ថាការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២​បាន​រហូត​ដល់​២៨% បើ​ធៀប​នឹង​អ្នក​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ។ ទោះបីជា​ញ៉ាំ​ផ្លែប៉ោម​ត្រឹមតែ​មួយទៅពីរ​ផ្លែ​ក្នុង​មួយ​សប្ដាហ៍​ក៏​មាន​ប្រសិទ្ធភាព​ដែរ។ នេះ​អាច​មក​ពី​សារធាតុ polyphenol នៅ​ក្នុង​ផ្លែប៉ោម​អាច​បង្ការ​ការ​ខូចខាត​ជាលិកា​ ឬ​កោសិកា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ