របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចូលចិត្តញ៉ាំហឹរខ្លាំង អាចបណ្តាលឲ្យរលាកក្រពះអត់?

មនុស្ស​មួយ​ចំនួន​ធំ ជាពិសេស​គឺ​យុវវ័យ ចូល​ចិត្ត​អាហារ​ដែល​មាន​ជាតិ​ហឹរៗ ហើយ​អ្នក​ខ្លះ​វិញ​អាច​ញ៉ាំ​ម្ទេស​បាន​រហូត​ដល់​ទៅ ៤-១០​គ្រាប់​ឯណោះ។ តើការ​ញ៉ាំ​ម្ទេសច្រើន ហើយ​ជាតិ​ក្តៅ​ដែល​បណ្តាល​មក​ការ​ញ៉ាំ​ហឹរ អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ​បានទេ? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បាទ ពិតណាស់ថា ការ​ញ៉ាំ​ហឹរ​ខ្លាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​ក្រពះ​​បាន​ពិត​មែន។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​មានប្រវត្តិរលាក​ពីមុន​ដោយ​ការ​ញ៉ាំ​ហឹរខ្លាំង​ញឹកញាប់ ហើយនៅតែ​បន្ត​ញ៉ាំ​​អាច​ប្រឈម​នឹង​ការ​យ​កើតជំងឺដំបៅ​ក្រពះ​ ជា​ពិសេស ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ឈឺ​ក្រពះ​ស្រាប់ កាន់​តែ​ប្រឈម​នឹង​ការ​ដំបៅ​ក្រពះ​នេះ។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​បញ្ហា​រលាក​ក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ ដំបៅ​ក្រពះ គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ហឹរ​ខ្លាំង មក​ញ៉ាំ​ធម្មតា​វិញ ឬ​បើ​អាច​គួរ​ឈប់​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ហឹរ​យូរៗម្តង​បាន​ហើយ។​​ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ? សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់? សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់? ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ជួប​បញ្ហាទល់លាមកញឹកញាប់ កុំភ្លេចជ្រើសញ៉ាំអាហារប្រភេទនេះ

មនុស្ស​ពេញ​វ័យ និង​កុមារ​ភាគច្រើន​តែង​ជួប​ប្រទះ​នឹង​បញ្ហា​ទល់លាមក។ បញ្ហា​ទល់លាមក​នេះ​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ ជាពិសេស​ពេល​ញ៉ាំ​ជាតិ​សរសៃ​ ឬ​ផឹក​ទឹក​មិន​គ្រប់គ្រាន់។ ប្រសិនជា​មាន​បញ្ហា​ទល់​លាមក​ញឹកញាប់ អ្វី​ដែល​សំខាន់​គឺ​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ​ និង​ល្អ​សម្រាប់​សុខភាព​ពោះវៀន។ អាហារ​ខាងក្រោម​ជា​អាហារ​គួរ​ញ៉ាំ​ពេល​ទល់លាមក។ ១. ទឹក ភាគច្រើន​ការ​ទល់​លាមក​បណ្ដាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក។ នៅ​ពេល​ផឹក​ទឹក​មិន​គ្រប់គ្រាន់​ រាងកាយ​របស់​យើង​នឹង​ខ្វះជាតិ​ទឹក។​ នេះ​មាន​ន័យ​ថា​កាកសំណល់​ក្នុង​ពោះវៀន​នឹងបញ្ចេញ​យឺត ឬជាប់​គាំង​ព្រោះ​រាងកាយ​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​បន្ទន់​លាមក។ យក​ល្អ​យើងគួរ​ផឹក​ទឹក​យ៉ាងតិច​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​អាច​ជួយ​​ដល់​ការ​ផ្លាស់ទី​អាហារ​ និង​កាក​សំណល់​។ ២. យ៉ាអួ យ៉ាអួ​អាច​ជួយ​សម្រួល​ដល់​ការ​ទល់លាមក។ យ៉ាអួ​មាន​ផ្ទុក​ probiotics ដែល​ជា​បាក់តេរី​ល្អ​ជួយ​ដល់​ការ​បំបែក​អាហារ។ Probiotics អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ទ្រទ្រង់​ដល់​សុខភាព​ពោះវៀន និង​ជួយ​ឲ្យ​បន្ទោរ​បង់​ទៀងទាត់។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បន្ថែម Probiotics ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក។ ៣. គ្រាប់​ជីរ​ គ្រាប់ជីរ​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣ កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង​ប៉ូតាស្យូម។ គ្រាប់​ជីរ​មាន​ជាតិ​រអិល​ដូច​ជែល​ពេល​ស្រូប​ជាតិ​ទឹក​។ ជែល​នេះ​អាច​ជួយ​បន្ទន់​លាមក។ រីឯ​អាស៊ីតខ្លាញ់​អូមេហ្គា៣​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រយោជន៍​ដល់​អាការៈ​រលាក​ពោះវៀន។ ម៉្យាងទៀត គ្រាប់ជីរ​សំបូរ​ដោយ​ជាតិ​សរសៃ​រលាយ​ដែល​ជា​អាហារ​ដ៏​ល្អ​ពេល​ទល់​លាមក។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អត្ថបទពាក់ព័ន្ធ៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ […]


អាហារូបត្ថម្ភ

​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង

ដូច​យើង​ដឹង​ស្រាប់​ហើយ ក្រូច​ជា​ផ្លែ​ឈើ​ម្យ៉ាង​ពេញ​និយម រស់​ជាតិ​ឆ្ងាញ់ សម្បូរ​វីតាមីន សុទ្ធ​សឹង​ល្អ​ចំពោះ​សុខភាព គ្រាន់​តែ​គ្នា​យើង​មួយ​ចំនួន មិន​ដឹង​ច្បាស់ថា​​ផ្លែ​ក្រូច ពិសេស​ទឹក​ក្រូច​ស្រស់ មាន​គុណ​ប្រយោជន៍​សំខាន់ៗ​អ្វី​ឲ្យ​ខ្លះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​ប្រយោជន៍​សំខាន់​បំផុត​ទាំង ៥ មាន​ក្នុង​ទឹក​ក្រូច​ស្រស់ គ្នា​យើង​គួរ​តែ​ញ៉ាំ​ដើម្បី​សុខភាព។ ១– សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន ទឹក​ក្រូច​ស្រស់ ត្រូវ​គេ​រកឃើញ​ថា ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន រាប់​បញ្ចូល​ទាំង​វីតាមី C អាស៊ីដហ្វូឡេត និងជាតិ​ប៉ូតាស្យូម។ ក្នុង​ទឹក​ក្រូច​ស្រស់ ២៤០​មីលិ្លលីត្រ គឺ​មាន​ផ្ទុក​សារធាតុ​បំប៉ន​ចម្រុះ​ជាច្រើន​ដូច​ជា៖ – កាឡូរី ១១០ – ប្រូតេអ៊ីន ២ក្រាម – កាបូអ៊ីដ្រាត ២៦ក្រាម – វីតាមីន C ៦៧% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ – អាស៊ីដហ្វូឡេត ១៥% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ – ប៉ូតាស្យូម ១០% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ – ម៉ាញ៉េស្យូម ៦% នៃ​តម្រូវការ​រាងកាយ​ប្រចាំ​ថ្ងៃ ជាមួយ​នឹង​វីតាមីន C ដ៏​ច្រើន ទឹក​ក្រូច​ស្រស់ ក៏ត្រូវ​ចាត់​ទុក​ថា​ជា​ភេសជ្ជៈ​នៃ​ប្រភព​ថាមពល​ប្រឆាំង​អុកស៊ីដ​កម្ម​ទ្វេដង និង​ជួយ​ដល់​មុខងារប្រព័ន្ធភាព​ស៊ាំ​ធ្វើ​ការ​បាន​ល្អ។ លើស​ពី​នេះ វីតាមីន C អាច​ជួយ​ពង្រឹង​ការ​លូតលាស់​ឆ្អឹង ជួយ​ឲ្យ​របួស​ឆាប់​ជា និង​អញ្ចាញ​ធ្មេញ​មានសុខភាព​ល្អ។ […]


អាហារូបត្ថម្ភ

ញ៉ាំទឹកការ៉ុត ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ការ៉ុត​ជា​បន្លែ​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ការផឹក​ទឹក​ការ៉ុត ​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព​ជាច្រើន។ ១. ការ​ធ្វើ​មេតាបូលីស ទឹក​ការ៉ុត​មាន​កាឡូរី និង​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ដូចនេះ​ការ​ផឹក​ទឹក​ការ៉ុត​ជំនួស​ឲ្យ​ទឺក​សូដា និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ទឹក​ការ៉ុត​នេះ​ក៏​បង្កើន​ទឹក​ប្រមាត់​ដែល​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ដែរ។ ២. សុខភាព​ភ្នែក មនុស្សជាច្រើន​តែង​និយាយ​ថា​ការ៉ុត​ល្អ​សម្រាប់​ភ្នែក ហើយ​នេះ​ជា​ការពិត។ ទឹកការ៉ុត​គឺ​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ Beta-carotene ដែល​ជា​ប្រភេទ​វីតាមីន A និង​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន A ជួយ​ការពារ​ផ្ទៃ​ខាងលើ​នៃ​ភ្នែក និង​ជួយ​ដល់​គំហើញ​ផង​ដែរ។ ម៉្យាងទៀត ការផឹក​ទឹក​ការ៉ុត​អាច​ជៀស​ផុត​ពី​ជំងឺ​ភ្នែក​ផ្សេងៗ​ដូចជា ជំងឺMacular degeneration (ជាបញ្ហា​ជំងឺ​ភ្នែក​ម្យ៉ាងដែល​ធ្វើ​ឲ្យ​មើល​មិន​ឃើញ​នៅ​ចំកណ្ដាល) ជំងឺ​ភ្នែក​ឡើង​បាយ និង​បាត់បង់គំហើញ។ ការ៉ុត​ក៏​មាន​ផ្ទុក​សារធាតុ lutein ដែល​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​ភ្នែក​ពីការ​ខូចខាត​ដោយសារ​ពន្លឺ។ អត្ថបទពាក់ព័ន្ធ៖ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន? ៣. សុខភាព​ស្បែក ប្រសិន​ជាយើង​ធ្លាប់​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​កន្ទួលក្រហម ការ​ផឹក​ទឹក​ការ៉ុត​អាច​ជួយ​ដល់​ស្បែក​បាន។ ការ៉ុត​មាន​វីតាមីន C អាច​ជួយ​ឲ្យ​ស្បែក​ជា​ពី​របួស​លឿន និង​សារធាតុ Beta-carotene ក្នុង​ការ៉ុត​ក៏​កាត់បន្ថយ​ការរលាក​ស្បែក​ដែរ។ ៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ យើងគួរ​បន្ថែម​ទឹក​ការ៉ុត​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ការ៉ុត​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី ការ​ខូចខាត​កោសិកា និង​ការរលាក។ រីឯវីតាមីន C ក្នុង​ទឹក​ការ៉ុត​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ។ ៥. បញ្ចុះ​កូលេស្តេរ៉ូល ប្រសិនជាយើង​ចង់​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ដោយ​មិន​ប្រើ​ថ្នាំ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អំឡុងពេល COVID-19 មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

ក្នុង​ពេល​ពិភព​លោក​កំពុង​មាន​ភាព​ចលាចល​ពី​ជំងឺ COVID-19 ត្រូវ​ការ​ឲ្យ​យើង​គ្រប់​គ្នា​ថែ​ទាំ​សុខភាព​បាន​ល្អ ទាំង​អនាម័យ និង​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​ដើម្បី​សុខភាព ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែល​មិន​ត្រូវ​ញ៉ាំ​ក្នុង​ពេល​នេះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ប្រព័ន្ធ​ការពារ​រាង​កាយ​​របស់​យើង​ខ្លាំង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រភេទ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​ដែល មិន​ល្អ​ចំពោះ​ប្រព័ន្ធ​ការពារ​របស់​យើង បើ​ញ៉ាំ​ញឹកញាប់​រួម​មាន៖​ ​​១. Fast food ការ​ញ៉ាំ​អាហារ ​fast food ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ការ​ប្រែប្រួល​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សំខាន់​ផ្សេងៗ​ដោយ ធ្វើ​ឲ្យ​ស្ថានភាព​ប្រុងប្រយ័ត្នខ្ពស់​របស់​ប្រព័ន្ធភាពស៊ាំ​ដំណើរ​ការ​ក្នុង​រយៈ​ពេលយូរ។ ២. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ស្ករ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ ​ដោយ​ស្ករ​ប្រជែង​យក​កន្លែង​របស់​វីតាមីន C ដែលជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ដំណើរ​ការ។ នៅ​ពេល​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​វីតាមីន C ដែល​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​បាត់បង់​ប្រសិទ្ធ​ភាព​ដល់​ ៤០% និង​មាន​រយៈ​ពេល​ច្រើន​ម៉ោង​ក្រោយ​ពី​ញ៉ាំ​ជាតិស្ករ។ ៣. ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ (Diet Soda) ត្បិត​តែ​វា​គ្មាន​ជាតិ​ស្ករ ក៏​ប៉ុន្តែ​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ​ពោរពេញ​ទៅ​ដោយ​គ្រឿង​ផ្សំ​សប្បិនិម្មិត រួម​មាន​សារធាតុ​ធ្វើ​ឲ្យ​ផ្អែម​ដូចជា aspartame saccharin និង sucralose សុទ្ធ​តែ​ជា​សារធាតុ​ដែល​មិន​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំទេ។ សារធាតុ​ទាំង​នេះ អាច​កាត់​បន្ថយ​កម្រិត​នៃ​បាក់តេរី​ល្អ​នៅក្នង​គ្រឿង​ក្នុង និង​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការធ្វើមេតាប៉ូលីស ជាតិស្ករ ដែល​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នានា។ អត្ថបទពាក់ព័ន្ធ៖  តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់? ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ ៤.ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ​ការ​ផឹក​ស្រា​មួយ​កែវ​យូរៗម្តង វា​មិន​មាន​ប៉ះពាល់​អី​ដល់​សុខភាព​ទេ ប៉ុន្តែ​អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ធម្មតា​របស់​ប្រព័ន្ធ​ភាពស៊ាំ។ លើសពី​នេះ ការ​ផឹក​ស្រា​អាច​ប៉ះពាល់​ដល់​អ័រម៉ូន​ដែល​រំខាន​ដល់​ចង្វាក់​ Circadian ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​នៃ​ការ​គេង​​បាន​ដែរ […]


អាហារសម្រាប់ហាត់កីឡា

បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន

ការ​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ក្រោយ​ពេល​បែក​ញើស​ខ្លាំង​ដូចជា​ពេល​ហាត់​ប្រាណ​ ស្ទីម ឬ​ហាត់​យ៉ូហ្គា​រួច​ជាដើម​គឺ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ណាស់។ រោគសញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក គ្រប់​កោសិកា ជាលិកា និង​សរីរាង្គ​ក្នុង​រាងកាយ​សុទ្ធតែ​ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​ដំណើរការ។ ទឹក​អាច​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ ជួយ​ដល់​សន្លាក់ ដឹក​ជញ្ជូន​សារធាតុ​ចិញ្ចឹម កម្ចាត់​កាកសំណល់ និង​ជួយ​ដល់​ចរន្តឈាម។ នេះ​មាន​ន័យ​ថា​រាងកាយ​អាច​នឹង​ដំណើរការ​មិន​ត្រឹមត្រូវ​ប្រសិន​ជា​យើង​ខ្វះ​ជាតិទឹក​។ ការ​ខ្វះ​ជាតិ​ទឹក​អាច​បណ្ដាល​មក​ពី​ការបែកញើស ក្អួតចង្អោរ រាករូស និង​ការ​ផឹក​ថ្នាំ​បញ្ចុះ​នោម​។ រោគសញ្ញា​នៃ​ការខ្វះជាតិទឹក​មាន​ដូចជា ស្រេកទឹក ស្ងួតមាត់ នោម​មិន​ញឹកញាប់ ស្បែកស្ងួត ហត់ វិលមុខ និង​ឈឺក្បាល។ វិធី​បំពេញ​ជាតិទឹក​លឿន ១. ទឹក ការ​ផឹកទឹក​គឺ​ជា​វិធី​ដ៏​ល្អ និង​មិន​ចំណាយ​ច្រើន​ក្នុង​ការ​បំពេញ​ជាតិ​ទឹក។ ទឹក​មិន​ដូច​ភេសជ្ជៈ​ដទៃ​ទៀត​ដែល​មាន​បន្ថែម​ជាតិស្ករ ឬ​កាឡូរី នេះ​ធ្វើ​ឲ្យ​ទឹក​ជា​ជម្រើស​ដ៏​ល្អ​នៅ​ពេលយើង​ចង់​បំពេញ​ជាតិ​ទឹក​ឡើង​វិញ។ ប្រសិនជា​យើង​បែក​ញើស​ហើយ​ឧស្សាហ៍​រមួល​ក្រពើ ឬ​ផ្សា​ភ្នែក​ពេល​ញើស​ចូល​ភ្នែក យើង​មិន​ត្រឹម​តែ​អាច​បាត់បង់​ជាតិ​ទឹក​ទេ​នៅ​បាត់បង់​ជាតិ​សូដ្យូម​ទៀត។ ដូចនេះ​យើង​ត្រូវ​បំពេញ​ជាតិទឹក និង​សូដ្យូម​ទៀត ជាពិសេស​ក្រោយ​ពេល​ហាត់​ប្រាណ​រយៈពេល​យូរ​ក្នុង​អាកាសធាតុ​ក្ដៅ។ បើ​យើង​មិន​ហាត់ប្រាណ​ខ្លាំង និង​យូរ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ទេ ជាតិសូដ្យូម​ដែល​បាត់បង់​អាច​បំពេញ​មក​វិញ​យ៉ាង​ងាយស្រួល​តាមរយៈ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម។ ២. កាហ្វេ និងតែ កាហ្វេ និង​តែ​មាន​ជាតិ​កាហ្វេអ៊ីន ដែល​អាច​ធ្វើឲ្យ​​បាត់បង់​ជាតិទឹក​ ដោយ​ភេសជ្ជៈ​ទាំង​ពីរ​អាច​បញ្ចុះ​នោម​បាន។ ប៉ុន្តែ​ការ​ផឹក​កាហ្វេ និង​តែ​នៅ​កម្រិត​តិចតួច​អាច​ជួយ​បំពេញ​ជាតិទឹក​ដូច​ផឹក​ទឹក​ និង​ផ្តល់​ថាមពល​ទៀតផង។  ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ផឹក​កាហ្វេ ៥០នាក់​ បាន​ផឹក​កាហ្វេ​បួន​ពែង​ (៨០០មីល្លិលីត្រ)​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ៤មីល្លិក្រាម​ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​ជា​រៀងរាល់ថ្ងៃ គឺ​មិន​មាន​ខុសគ្នា​ខ្លាំង​រវាង​ការ​ផឹកកាហ្វេ និង​ទឹក​ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? “កាហ្វេ” […]


អាហារូបត្ថម្ភ

ញ៉ាំទុរេនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ!

គ្នា​យើង​ភាគ​ច្រើន​ច្បាស់​ជា​ចូល​ចិត្ត​ញ៉ាំ​ផ្លែទុរេន​ហើយ មិន​ថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំ​ជា​បង្អែម​ទេ។ ទាក់​ទង​នឹង​ការញ៉ាំ​ទុរេន​នេះ មាន​ការ​និយាយ​តៗ​គ្នា អាហារ​មួយ​ចំនួន​មិនគួរ​ញ៉ាំ​ជាមួយ​ទុរេន ឬ​ញ៉ាំក្រោយ​ពេល​ញ៉ាំ​ទុរេន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​រហូតអាច​ស្លាប់​បាន។ ចំពោះ​រឿង​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ភា្លម បន្ទាប់​ពី​ញ៉ាំទុរេន លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម​មិន​គួរ​ញ៉ាំ​អាហារ ២​ប្រភេទ​នេះ​តាម​ក្រោយ​ភ្លាមៗទេ គឺ អាហារ​មាន​ជាតិ​ហ្គាស និង​អាហារ​មាន​ជាតិ​ផ្អែម។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​២ប្រភេទនេះ​ភា្លម ក្រោយ​ញ៉ាំ​ទុរេន អាច​បណ្តាល​ឲ្យ៖ អាហារ​មាន​ជាតិ​ហ្គាស – ឈឺពោះ – ឆ្អល់ពោះ – ហើមពោះ – រាក – ក្អួត ​ហើយ​បើ​ញ៉ាំ អាហារ​មាន​ជាតិ​ស្ករ ថែម​ទៀត អាច​បណ្តាល​ឲ្យ រងាក់រងើក ដោយ​សារ​លើស​ជាតិ​ស្ករ។ ចំណែក ការ​ដែល​លើក​ឡើង​ថា ផឹក​កូកា ឬ​ស្រា បន្ទាប់​ពី​ញ៉ាំ​ទុរេន បណ្តាល​ឲ្យ​ស្លាប់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា​ទេ​ថា ស្រា​ញ៉ាំ​ជាមួយ​ទុរេន អាច​បណ្តាល​ឲ្យពិបាក​រំលាយ ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​បណ្តាល​ឲ្យ​ស្លាប់ តែវា​គ្មាន​ភស្តុតាង​ណា​យក​មក​បញ្ជាក់​បាន​នៅ​ឡើយ។​ អត្ថបទពាក់ព័ន្ធ៖ ពេទ្យព្រមាន ខែក្តៅ​ញ៉ាំ​ទុរេន​ច្រើន ប្រយ័ត្ វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់ ស្រីៗញ៉ាំទុរេនពេលពពោះ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់ឲ្យ​​ថ្លើមសុខភាពល្អ គួរដឹងអាហារត្រូវញ៉ាំនិងចៀសវាងទាំងនេះ

ថ្លើម​មាន​តួនាទី​បំបែក​កាបូអ៊ីដ្រាត បង្កើត​គ្លុយកូស និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ។ ថ្លើម​ក៏​ស្តុក​សារធាតុ​ចិញ្ចឹម និង​បង្កើតទឹកប្រមាត់​ដែល​សំខាន់​សម្រាប់​ការ​រំលាយអាហារ និង​ស្រូប​យក​សារធាតុចិញ្ចឹម​នៅ​ក្នុង​អាហារ។ បើថ្លើម​ដំណើរ​ការ​មិន​ល្អ​អាច​ប្រឈម​នឹង​ជំងឺ​ច្រើន បញ្ហា​រំលាយអាហារ និង​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ ជាដើម។ ដើម្បី​ឲ្យ​ថ្លើមសុខភាពល្អ របបអាហារ​ប្រចាំ​ថ្ងៃ​សំខាន់ណាស់​ចំពោះ​​​សុខភាព​ថ្លើម​​យើង។ ទាំងនេះជាអាហារគួរញ៉ាំនិងមិនគួរញ៉ាំ ដើម្បីជាជំនួយដល់ថ្លើម។ អាហារគួរញ៉ាំ ១. កាហ្វេ កាហ្វេ​មាន​ផល​ល្អ​ដល់​សុខភាព​​ថ្លើម​ ជាពិសេស​អាចជួយ​ការពារ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ការ​សិក្សា​បាន​បង្ហាញ ថា​ការ​ផឹក​កាហ្វេ​រាល់​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​ជួយការពារ​ថ្លើម​ពី​ការ​ខូចខាត​ដូចជា​ជំងឺ​មហារីក​ថ្លើម។ ការសិក្សា​មួយ​ទៀត​បាន​លើកឡើង​ថា​ឥទ្ធិពល​ការពារ​របស់​កាហ្វេ​មក​មាន​ឥទ្ធិពល​ទៅ​លើ​អង់ស៊ីម​ថ្លើម។ ម៉្យាងទៀត​កាហ្វេ​អាច​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​សារធាតុប្រឆាំងអុកស៊ីតកម្ម​ក្នុង​ថ្លើម ហើយ​សមាសធាតុ​ក្នុង​កាហ្វេ​ក៏​ជួយ​អង់ស៊ីម​ថ្លើម​ក្នុង​ការ​កំចាត់​សារធាតុ​បង្ក​មហារីក​ដែរ។ គួរអាន៖ ​ គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? មិន​ចង់​ឲ្យ​កូន​មាន​ទំហំ​តូច​​ ឬ​រលូត ម៉ាក់ៗកុំ​ញ៉ាំ​កាហ្វេ​ពេល​មាន​គភ៌ ​​​​​​​​​​​​​​​ ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន? ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព? ២. តែ​បៃតង ការសិក្សា​ឆ្នាំ២០១៥​ បាន​សម្គាល់​ថា​តែបៃតង​អាច​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​ ប្រឆាំងនឹង​អាការៈ oxidative stress និង​បន្ថយ​រោគសញ្ញា​ផ្សេងៗ​នៃ​ជំងឺ​ខ្លាញ់រុំថ្លើម​មិន​មែន​ដោយសារ​ការ​ផឹក​ស្រា ដែលនេះ​សុទ្ធតែជាប្រយោជន៍​ដល់​សុខភាព​ថ្លើម​​​យើងទេ។ យកល្អ​​​គួរ​ផឹក​ទឹក​តែ​ ​ព្រោះ​វា​ល្អ​ជាង​ញ៉ាំ​ផលិតផល​ធ្វើ​ពីតែបៃតង។ ៣. ខ្ទឹមស ការ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​ក៏អាច​ជួយ​ដល់​ថ្លើម។ ការសិក្សា​មួយ​បង្ហាញ​ថា​ការ​ញ៉ាំ​ខ្ទឹម​ស​អាច​សម្រក​​ទម្ងន់ និង​បន្ថយ​ជាតិ​ខ្លាញ់​នៃ​អ្នក​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយ​សារ​ការ​ផឹក​ស្រា។ នេះ​ដោយសារ​​តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រា​បង្ក​ដោយ​ការ​ធាត់​ជ្រុល។ ៥. ពពួក​បឺរី ពពួក​បឺរី​ដូចជា​ផ្លែ​ប្លូបឺរី raspberry និង​cranberry […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង

ការសិក្សា​រយៈពេលយូរ​មួយ​ចេញផ្សាយ​ក្នុងខែ​មេសា​នេះ​នៅក្នុង​ព្រឹត្តិបត្រ​ European Journal of Preventive Cardiology បាន​លើកឡើង​ថា​កាហ្វេ​មិនត្រឹមតែ​ជួយ​ដល់​សុខភាព​ទេ​នៅ​អាច​ជួយ​ឲ្យ​រស់នៅ​បាន​យូរ​ទៀត​បើ​យើង​ឆុង​កាហ្វេ​ជាមួយ​នឹង​តម្រង​ចម្រោះ។ លោកសាស្ត្រាចារ្យ Dag Thelle នៅ​ផ្នែក​សុខភាព​សាធារណៈ និង​វេជ្ជសាស្ត្រ​សហគមន៍​នៃ​សាកលវិទ្យាល័យ​ Gothenburg ប្រទេស​ស៊ុយអ៊ែត​បាន​និយាយ​ថា​កាហ្វេ​ដែល​មិន​ប្រើ​​តម្រង​ចម្រោះ​មាន​សារធាតុ​ដែល​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម។ ការ​ប្រើប្រាស់​តម្រង​ចម្រោះ​ដើម្បី​ចម្រោះ​សារធាតុ​នេះចេញ​​​បន្ថយ​ហានិភ័យការគាំងបេះដូង និង​​ការ​ស្លាប់​មុន​អាយុ​។ លោក​សាស្រ្តាចារ្យ​បញ្ជាក់ថា​ការសិក្សា​នេះ​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់​នៃ​ទំនាក់ទំនង​រវាង​របៀបឆុង​កាហ្វេ ទៅនឹង​ជំងឺ​បេះដូង និង​អាយុវែង។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ លោកស្រីLisa Drayer បាន​បន្ថែម​ទៀត​ថា​កាហ្វេ​ដែល​មិន​មាន​ចម្រោះ​ដូចជា​ការ​ឆុង​កាហ្វេ​ដោយ​​យក​កាហ្វេ​ដាក់​ក្នុង​ឆ្នាំងជាមួយ​ទឹក​ និង​ដាំ​ឲ្យ​ពុះ ឬ​ប្រើ​ប្រដាប់ឆុង​កាហ្វេ​ (cafetière ដែល​ជាកែវ​ឆុង​កាហ្វេ​​ត្រូវ​ចាក់​ទឹកក្ដៅ​ទៅ​លើ​កាហ្វេ​មាន​សំណាញ់​រុញ​ទឹក​​កាហ្វេ​ទៅបាត​កែវ)​មាន​ផ្ទុកសារធាតុ​ cafestol និងkahweol ​ច្រើន​ ដែល​នេះ​ជា​សារធាតុ​គីមី​រកឃើញ​នៅ​ក្នុង​ដំណក់​ប្រេង​អណ្ដែត​ក្នុង​កាហ្វេ និង​ក្នុង​កករ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​សារធាតុ​ទាំង​នេះ​អាច​បង្កើន​កម្រិត​ triglyceride និង​កម្រិត​ខ្លាញ់​អាក្រក់​ LDL។ ដូចនេះ​គួរ​ប្រើ​តម្រង​ចម្រោះ​ពេល​ឆុង​កាហ្វេ​ដែល​អាច​ជួយ​ទប់​សារធាតុគីមី​ទាំង​នេះ។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? អនុវត្តវីធីនេះ​រយៈពេល​ ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន ការ​ផឹក​កាហ្វេ​ដែល​ប្រើតម្រងចម្រោះ​​ល្អ​សម្រាប់​សុខភាព ការ​សិក្សា​ថ្មី​នេះ​មាន​អ្នក​ចូលរួម​ជាង​កន្លះ​លាន​នាក់​​ដែល​មាន​ទាំង​ស្ត្រី និង​បុរស​មាន​សុខភាព​ល្អ​ និង​អាយុ​ចន្លោះ​ពី​២០ទៅ​៧៩​ឆ្នាំ​ឡើង​ដោយ​ប្រើពេល​២០​ឆ្នាំ​។ លទ្ធផល​បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​កាហ្វេ​ឆុង​ដោយ​មិន​ចម្រោះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ទៅ​លើ​បុរស​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​ដោយសារជំងឺ​បេះដូង។ ដោយឡែក​ការសិក្សា​រកឃើញ​ការផឹក​កាហ្វេ​ចម្រោះ​ដែល​ប្រើ​តម្រង​ចម្រោះ​ពេល​ឆុង​មាន​ផល​ល្អ​ចំពោះ​សុខភាព​ជាង​ការ​មិន​ផឹក​កាហ្វេ​ទាល់​តែ​សោះ។ កាហ្វេ​ចម្រោះ​រួច​អាច​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​រហូតដល់​១៥%​សម្រាប់​បុរស និង​២០%​សម្រាប់​ស្ត្រី​បើ​ប្រៀបធៀប​នឹង​អ្នក​មិន​ផឹក​កាហ្វេ​សោះ។ តាមពិតទៅ ការសិក្សា​នេះ​រកឃើញ​ថា​អ្នក​ផឹក​កាហ្វេ​ចម្រោះ​ពី​១ទៅ​៤កែវ​ក្នុង​មួយ​ថ្ងៃ​មាន​អត្រាស្លាប់​តិចជាង​គេ។ លោក Thelle បាន​បន្ត​ទៀត​ថា […]


របបអាហារនិងការសម្រកទម្ងន់

ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ? (វីដេអូ)

កាហ្វេ ជាភេសជ្ជៈ​ពេញនិយម​មួយ ដោយ​គ្នាយើង​ខ្លះ ប្រហែល​ផឹក​លើស ១​កែវ/ថ្ងៃ ហើយ​ការ​ផឹកកាហ្វេ អាច​ជួយ​ឲ្យស្រក​ទម្ងន់​ផង និង​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផងដែរ។ តើមូលហេតុអ្វី ទើបការផឹកកាហ្វេធ្វើឲ្យប្រែប្រួលទម្ងន់? អត្ថបទ​ពាក់​ព័ន្ធ៖ ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព “កាហ្វេ" មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? អនុវត្តវីធីនេះ​រយៈពេល​ ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន​ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ